ធាតុផ្សំ“P”ទាំងបួននៃការបញ្ជុះបញ្ជូលមនុស្ស
ធាតុផ្សំ“P”ទាំងបួននៃការបញ្ជុះបញ្ជូលមនុស្ស |
"ការយល់ឃើញគឺជាអ្វីៗគ្រប់យ៉ាង"
មានបួន"P"ដែលនឹងបង្កើនសមត្ថភាពរបស់អ្នកក្នុងការបញ្ចុះបញ្ចូលអ្នកដទៃទាំងនៅក្នុងការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នក។
ពួកវាមានដូចជា អំណាចថាមពល តួនាទី សមិទ្ធផល ភាពសមគួរ។
ហើយពួកវាទាំងអស់សុទ្ធតែផ្អែកលើការយល់ឃើញ។
អំណាចថាមពល(Power) តួនាទី(Positioning) សមិទ្ធផល(Performance)ភាពសមគួរ(Politeness)។
អភិវឌ្ឍអំណាចថាមពល( Power)ផ្ទាល់ខ្លួន
“P”ដំបូង គឺជាអំណាចថាមពល(
Power)។ កាន់តែមានអំណាចថាមពល និងឥទ្ធិពលដែលមនុស្សម្នាក់បានយល់ថា អ្នកមាននោះ ទោះបីជាវាពិត ឬមិនពិតក៏ដោយ
នោះការទាក់ទងជាមួយមនុស្សម្នាក់ហ្នឹង នោះអ្នកកាន់តែមានភាពស្រួលក្នុងការបញ្ចុះបញ្ជូលគេអោយធ្វើអ្វីដែលអ្នកចង់អោយគេធ្វើ។
ផ្លាស់ប្តូរទស្សនៈរបស់ពួកគេចំពោះអ្នក
“P”ទីពីរ គឺជាតួនាទី(Position)។
នេះសំដៅទៅលើការមានទស្សនៈមកលើអ្នក និយាយពីអ្នក គិតពីអ្នក នៅពេលអ្នកមិនបាននៅក្បែរពួកគេ។
តួនាទីរបស់អ្នកនៅក្នុងគំនិត និងបេះដូងរបស់ពួកគេ គឺជាការកំណត់ដ៏ធំធេងពីការបើកចិត្តទទូលឥទ្ធិពលពីអ្នក។
អ្វីគ្រប់យ៉ាងដែលអ្នកធ្វើគឺពាក់ព័ន្ធនឹងអ្នកដទៃ។
អ្នកគឺជាទំរង់ និងមានឥទ្ធិពលលើទស្សនៈរបស់ពួកគេចំពោះអ្នក ហើយតួនាទីរបស់អ្នកនៅក្នុងគំនិតរបស់ពួកគេ។
ចូរគិតពីរបៀបដែលអ្នកអាចផ្លាស់ប្តូរអ្វីដែលអ្នកនិយាយហើយនិងធ្វើ។ ដូចនេះអ្នកដទៃនឹងបើកចិត្តទទូលអ្នក
និងជួយអ្នកអោយសម្រេចគោលដៅរបស់អ្នក។
ពូកែចំពោះអ្វីដែលអ្នកធ្វើ
“P”ទីបី គឺសមិទ្ធផល(Performance)។
នេះសំដៅទៅលើកម្រិតនៃសមត្ថភាពនិងជំនាញរបស់អ្នកនៅក្នុងវិស័យរបស់អ្នក។ បុគ្គលម្នាក់ដែលត្រូវបានគេគោរពយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់គាត់/នាងក្នុងការទទូលលទ្ធផល
នោះគឺកាន់តែមានការចាប់អារម្មណ៍ និងមានឥទ្ធិពលជាងបុគ្គលដែលគ្រាន់តែធ្វើហើយទទូលបានលទ្ធផលក្នុងកម្រិតធម្មតាៗនោះ។
ប្តេជ្ញាដើម្បីឧត្តមភាព
ទស្សនៈដែលមនុស្សមានចំពោះសមត្ថភាព ជំនាញនៃលទ្ធផលរបស់អ្នក
គឺមានឥទិ្ធពលលើរបៀបគិត និងមានអារម្មណ៍ចំពោះអ្នក។ អ្នកគួរតែកំណត់ខ្លួនឯងថាអ្នកត្រូវតែពូកែនៅក្នុងវិស័យរបស់អ្នក។
ជួនកាល កេរ្តិ៍ឈ្មោះអាចធ្វើអោយអ្នកបានល្អប្រសើរ ពូកែ ចំពោះអ្វីដែលអ្នកធ្វើ ដែលអាចក្លាយជាអំណាចឥទ្ធិពលដ៏ធំមួយដែលអាចធ្វើឱ្យអ្នកក្លាយទៅជាបុគ្គលដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងគ្រប់ទំនាក់ទំនងរបស់អ្នកជាមួយមនុស្សនៅជុំវិញអ្នក។
ពួកគេនឹងទទូលយកគំនិតរបស់អ្នក ដោយបើកចិត្តទទូលអ្នក និងយល់ព្រមជាមួយនឹងសំណើររបស់អ្នក។
ប្រព្រឹត្ដចំពោះមនុស្សដែលគួរឱ្យទុកចិត្ដ
“P” ទីបួន គឺជាអំណាចនៃការបញ្ចុះបញ្ចូលដ៏សមគួរ។
មនុស្សបានធ្វើអ្វីជាច្រើនគឺមានហេតុផលពីរយ៉ាង ទីមួយគឺពីព្រោះអ្វីដែលពួកគេ"ចង់ធ្វើ"
និង"ត្រូវធ្វើ"។ ពេលអ្នកប្រព្រឹត្ដអ្វីៗចំពោះមនុស្សដោយក្ដីសប្បុរស ការពេញចិត្ត
និងការគោរព នោះអ្នកបានធ្វើឲ្យពួកគេចង់ធ្វើរឿងទាំងហ្នឹងចំពោះអ្នកដែរ។ ពួកគេនឹងជួយអ្នកដោយវិធីរបស់ពួកគេដើម្បីជួយអ្នកក្នុងការដោះស្រាយបញ្ហារបស់អ្នក
និងសម្រេចដល់គោលដៅរបស់អ្នក។
ការធ្វើល្អចំពោះអ្នកដទៃ បានបំពេញនូវតម្រូវការមួយដ៏ជ្រៅបំផុតចំពោះតម្រូវការទាំងអស់នៃអនុសម្បជញ្ញៈរបស់អ្នក។
តម្រូវការ សារៈសំខាន់នៃអារម្មណ៍ និងការគោរព។ នៅពេលដែលអ្នកបង្ហាញទៅកាន់អ្នកផ្សេងនៅក្នុងការសន្ទនារបស់អ្នក
នៅក្នុងអាកប្បកិរិយារបស់អ្នក និងនៅក្នុងការជួយនរណាម្នាក់ នោះគាត់/នាង នឹងបើកចិត្តចំពោះអ្នក។
ការយល់ឃើញគឺជាភាពពិត
ជាថ្មីម្តងទៀតការយល់ឃើញគឺជាអ្វីៗគ្រប់យ៉ាង។
ទស្សនៈរបស់បុគ្គលម្នាក់ផ្ទាល់ គឺជាការពិតរបស់គាត់/នាង។ មនុស្សប្រព្រឹត្តតាមមូលដ្ឋាននៃការយល់ឃើញរបស់ពួកគេចំពោះអ្នក។
ប្រសិនបើអ្នកផ្លាស់ប្តូរទស្សនៈរបស់ពួកគេចំពោះអ្នក គឺអ្នកត្រូវផ្លាស់ប្តូរវិធីដែលពួកគេគិតនិងមានអារម្មណ៍ចំពោះអ្នក ហើយអ្នកផ្លាស់ប្តូរអ្វីៗដែលពួកគេនឹងធ្វើសម្រាប់អ្នក។
លំហាត់សម្រាប់បញ្ជេញសកម្មភាព
នៅទីនេះ
មានរឿងពីរយ៉ាងដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះអោយបញ្ជេញសកម្មភាព។
ទីមួយៈ ចូរគិតជានិច្ចអំពីចំណាប់អារម្មណ៍ដែលអ្នកចង់ធ្វើលើអ្នកដទៃ ហើយបន្ទាប់មកត្រូវប្រាកដថាអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ឬនិយាយគឺស្របទៅនឹងការយល់ឃើញនោះ។
ទីពីរៈ ធ្វើល្អចំពោះមនុស្ស ព្រមទាំងបន្តអនុវត្តក្បួនមាសនៅក្នុងការទាក់ទងជាមួយអ្នកដទៃ។ ត្រូវចេះគួរសម ហើយធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាសំខាន់ជានិច្ច។
មានមនុស្សជាច្រើនកាន់តែចូរចិត្តអ្នក
នោះពួកគេកាន់តែបើកចិត្តទទូលអ្នក។
ប្រភពៈ Brian Tracy
Comments
Post a Comment