ដើម្បីក្លាយជាអ្នកមានតើអ្នកត្រូវកាត់បន្ថយចំណាយមែនទេ


ដើម្បីក្លាយជាអ្នកមានតើអ្នកត្រូវកាត់បន្ថយចំណាយមែនទេ

ប្រសិនជាយើងបានលឺទីប្រឹក្សាហិរញ្ញវត្ថុប្រាប់ទៅអ្នកអោយ "កាត់បន្ថយចំណាយរបស់អ្នក"នោះមានន័យថា យើងបានធ្វើរឿងមួយ ដែលនឹងអាចមានការនៅពេលក្រោយ។ ការពិតនោះ គឺវាជាការប្រមាថមួយសម្រាប់ខ្ញុំផ្ទាល់(រឿងផ្ទាល់ខ្លួន) ហើយអ្នកក៏ប្រហែលជាអញ្ជឹងដែរ។ បើមានអ្នកជំនាញផ្នែកហិរញ្ញវត្ថុម្នាក់ គិតថាមានវិធីតែមួយគត់ដើម្បីអោយមានសុវត្តិភាពផ្នែកហិរញ្ញនោះ គឺដោយប្រើវិធីកាត់បន្ថយចំណាយរាល់អ្វីៗរបស់យើង ព្រមទាំងរស់នៅក្នុងការប្រើជីវិតក្រោយកម្រិតដែលយើងត្រូវការ។ តើអ្នកគិតថានោះជាការប្រមាថដែរទេ?

កាត់បន្ថយ vs ការចំណាយ

មិនត្រឹមតែ ត្រូវបានកាត់បន្ថយចំណាយរបស់អ្នកនោះទេ ចំពោះដំបូន្មាននោះអាចហៅថាដំបូន្មាន"ខ្ជិល" ដំបូន្មាន"ខ្ជិល"នេះដែរជាដំបូន្មានមិនត្រឹមត្រូវ ប្រសិនបើអ្នកពិតជាត្រូវការសុវត្តិភាពផ្នែកហិរញ្ញវត្ថុសម្រាប់ជីវិតនោះ។ សូមពិចារណារឿងនេះបន្តិចៈ អ្នកជាម្ចាស់ផ្ទះភ្លោះ ហើយអ្នកបានជួលវាទៅអោយគ្រូសារពីរ។ នៅក្នុងអចលនទ្រព្យជួលនេះ វាដូចជាអាជីវកម្មនីមួយៗដែរ ព្រមទាំងមានសមាសភាគហិរញ្ញវត្ថុសំខាន់ៗចំនួនបីៈ 1) ប្រាក់ចំណូល 2) ការចំណាយ 3) បំណុល តើអ្វីដែលជាសំណួរដំបូងដែលអ្នកគួរសួរនៅពេលនិយាយអំពីប្រាក់ចំណូល ចំណាយ និងបំណុលនោះ?

ចំណូល- "តើខ្ញុំត្រូវបង្កើនប្រាក់ចំណូលរបស់ខ្ញុំបានយ៉ាងដូចម្តេច?" ជារឿយៗដំណោះស្រាយចំពោះបញ្ហាហិរញ្ញវត្ថុ គឺបង្កើនប្រាក់ចំណូលរបស់អ្នក ដូចជានៅក្នុងវិស័យអចលនទ្រព្យ-ល-

ការចំណាយ - មនុស្សភាគច្រើនបានសួរដោយស្វ័យប្រវត្តិថា "តើខ្ញុំកាត់បន្ថយការចំណាយរបស់ខ្ញុំបានយ៉ាងដូចម្តេច?" នេះជាការសួរខុស។ សំណួរដែលល្អជាងនេះ ព្រមទាំងត្រូវសួរគឺថា""តើខ្ញុំត្រូវចំណាយលុយរបស់ខ្ញុំអោយមានប្រសិទ្ធិភាពដើម្បីបង្កើនតម្លៃទ្រព្យសម្បត្តិរបស់ខ្ញុំបានយ៉ាងដូចម្តេច?" (បាទ / ចាស, នេះគឺជាសំណួរដែលត្រូវសួរនៅពេលដែលវាទាក់ទងនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

ឧទាហរណ៍ៈ អ្នកសម្រេចចិត្តត្រូវការកាត់បន្ថយការចំណាយលើវិក័យប័ត្រទឹកនៅក្នុងផ្ទះជួលរបស់អ្នក ដោយកាត់បន្ថយបរិមាណទឹកដែលអ្នកត្រូវប្រើប្រាស់នៅក្នុងផ្ទះនោះ ព្រមទាំងកាត់បន្ថយការស្រោចទឹកនៅក្នុងសួរច្បាប់ក្នុងបរិវេនផ្ទះជួលរបស់អ្នក ហើយបន្ទាប់ទៀតមក ស្មៅ និងផ្កាក្នុងសួននោះនឹងងាប់ ហើយសួរច្បាររបស់អ្នកប្រែពីពណ៍ខៀវនិងពណ៍ចំរុះរបស់ផ្កាទៅជាពណ៍ត្នោត និងនិងបាត់បង់ភាពស្អាតអស់ រួចមកអ្នកជួលផ្ទះរបស់អ្នកមានការមិនពេញចិត្តដោយសារតែរឿងហ្នឹង។ តើអ្នកចង់បានបែបនេះមែនទេ?

ជំនួសឱ្យការកាត់បន្ថយការចំណាយនោះ គឺមានគំនិតមួយដែលអាចជួយអោយចំណាយលុយរបស់អ្នកកាន់តែមានភាពល្អប្រសើរ។ ដូចជាជំនួសអោយការកាត់បន្ថយការចំណាយនៅក្នុងផ្ទះជួលរបស់ខ្ញុំ ខ្ញុំបានចំណាយប្រាក់បន្ថែមលើការបន្ថែមដើមឈើ និងដើមផ្កា។ ដោយសារតែការបង្កើនការចំណាយនេះ វាបានធ្វើអោយមានទាក់ទាញចំណាត់អារម្មណ៍របស់មនុស្សជាច្រើន និងអ្នកជួលរបស់ខ្ញុំផងដែរ។

ដោយសារទ្រព្យសម្បត្តិនេះមានរូបរាង និងភាពស្រស់ស្រាយ មានមនុស្សកាន់តែច្រើនឡើងៗចង់រស់នៅទីនោះ។ នោះហើយវាបានធ្វើអោយខ្ញុំអាចបង្កើនតម្លៃជួល ហើយការបង្កើនតម្លៃជួល គឺវាស្មើរនឹងការបង្កើនគុណតម្លៃដល់ទ្រព្យសម្បត្តិផងដែរ។

តើធ្វើដូចម្តេចដើម្បីអោយអ្នកចំណាយប្រាក់បានកាន់តែមានប្រសិទ្ធិភាពដើម្បីបង្កើនគុណតម្លៃ ឬប្រាក់ចំណូល? នេះគឺជាសំណួរដែលអ្នកគួរតែសួរអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកផងដែរ" តើខ្ញុំអាចចំណាយ ឬប្រើប្រាស់លុយរបស់ខ្ញុំដើម្បីរកលុយបានកាន់តែច្រើនបានដោយរបៀបណា? "

ជំនួសឱ្យការផ្តោតលើការកាត់បន្ថយការចំណាយរបស់អ្នក សូមផ្តោតជាសំខាន់លើការបង្កើនប្រាក់ចំណូលរបស់អ្នក។ ការបង្កើនប្រាក់ចំណូលរបស់អ្នក គឺមិនមែនដោយការខិតខំធ្វើការកាន់តែខ្លាំងរបស់អ្នកនោះទេ គឺដោយការចំណាយប្រាក់របស់អ្នក ហើយបន្ទាប់មក អោយប្រាក់ខិតខំធ្វើការឲ្យអ្នកវិញ។ មិនគិតពីការកាត់បន្ថយចំណាយនោះទេ ហើយម្នាក់ៗធ្វើបានដូចគ្នា។ វាត្រូវមានការឆ្នៃប្រឌិត និងការគិតបន្តិចបន្តួចដើម្បីរកវិធីចំណាយប្រាក់របស់អ្នក ហើយឲ្យវាខិតខំរកប្រាក់អោយយើងវិញ។ នេះគឺជាភាពឆ្លាតវៃផ្នែកហិរញ្ញវត្ថុ។

គិតពីបំណុល

សំណួរដែលត្រូវសួរគឺ "តើធ្វើយ៉ាងណាទើបខ្ញុំទទួលបានលក្ខខណ្ឌហិរញ្ញប្បទានដ៏ល្អបំផុត?" មនុស្សច្រើនណាស់បានផ្តោតលើតម្លៃនៃការវិនិយោគ នៅពេលដែលកិច្ចព្រមព្រៀង ដែលអាចត្រូវមាននៅក្នុងលក្ខខណ្ឌ ដូចជាអត្រាការប្រាក់ រយៈពេលប្រាក់កម្ចី ការប្រាក់។

តើអ្វីជាភាពខុសគ្នារវាងបំណុលល្អ និងបំណុលអាក្រក់?

បំណុលល្អ គឺជាបំណុលដែលអ្នកប្រើដើម្បីទិញទ្រព្យសម្បត្តិ។ (ទ្រព្យសកម្មគឺជាអ្វីដែលដាក់ប្រាក់ទៅក្នុងហោប៉ៅរបស់អ្នក ថាតើអ្នកធ្វើការ ឬក៏អត់នោះទេ។ ) បំណុលអាក្រក់ គឺជាបំណុលដែលអ្នកប្រើដើម្បីទិញបំណុល។ (បំណុល គឺជាអ្វីដែលយកលុយពីហោប៉ៅរបស់អ្នក។ )

វាដល់ពេលចំណាយលុយហើយ!

ដូច្នេះនេះជាគន្លឹះនៃសុភមង្គលមែនទេ?  គន្លឹះក្នុងការមានសុវត្តិភាព និងមានសុខភាពល្អផ្នែកហិរញ្ញវត្ថុ និងជីវិតនោះ គឹត្រូវចំណាយ!ចំណាយ!ចំណាយ!ចំណាយ! ត្រូវតែការចំណាយប្រាក់របស់អ្នកគឺវាបានទៅត្រូវកន្លែង។ ភាពឆ្លាតវៃផ្នែកហិរញ្ញវត្ថុ គឺដឹងពីរបៀបចំណាយលុយរបស់អ្នកដើម្បីបង្កើនទ្រព្យសម្បត្តិដែលអាចអោយទ្រព្យនោះធ្វើការបង្កើនបន្ថែមដល់អ្នក ជំនួសអោយការចំណាយលុយចូលទៅក្នងបំណុល ពីព្រោះថាបំណុលវាតែងតែយកលុយចេញពីអ្នក។



ប្រភពៈrichdad.com

Comments