ច្បាប់មាសក្នុងការគ្រប់គ្រងលុយ
ច្បាប់មាសក្នុងការគ្រប់គ្រងលុយ
|
អ្នកឆ្លាតផ្នែកហិរញ្ញវត្ថុ
គឺចាប់ផ្តើមបង់ប្រាក់អោយខ្លួនឯងមុន
ជារៀងរាល់ខែ
ទោះបីជាយល់ ឬមិនយល់ក៏ដោយ យើងបានដាក់ប្រាក់ចូលទៅក្នុងខ្ទង់ទ្រព្យសម្បត្តិរបស់យើង។
យើងបានចាត់ទុកវាដូចជាការចំណាយដែលចំបាច់និងសំខាន់បំផុត។
បន្ទាប់ពីយើងបានចំណាយអោយខ្លួនឯងជាមុនរួចរាល់សិន
ហើយ យើងរកវិធីបង់ប្រាក់អោយអ្នកផ្សេងទៀតនៅពេលក្រោយ ដោយត្រូវចំណាយពេលខ្លះក្នុងការធ្វើការនេះ ប៉ុន្តែនៅទីបញ្ចប់ ម្ចាស់បំណុលទាំងអស់ទទូលបានលុយគ្រប់ៗគ្នា
ហើយម្នាក់ៗគឺមានភាពសប្បាយរីករាយ
ហើយយើងក៏មានលុយសំរាប់ធ្វើវិនិយោគផងដែរ។
ចំណាយឲ្យខ្លួនឯងមុខ គឺមិនមែនព្យាបាលឲ្យខ្លួនឯងនោះទេ
មនុស្សមួយចំនួននៅពេលដែលពួកគេបានឮពាក្យថា "ចំណាយឲ្យខ្លួនឯងមុខសិន" គឺជាគំនិតមិនត្រឹមត្រូវ
ព្រោះពួកគេពិតជាធ្លាប់លឺតែថា"ព្យាបាលឲ្យខ្លួនឯង"
នោះមិនមែន ជាគោលបំណងនៃការបង់ប្រាក់ដល់ខ្លួនឯងសិននោះទេ
ផ្ទុយទៅវិញវាជាគោលបំណងដើម្បីធ្វើការចូលរួមចំណែកបន្ថែមយ៉ាងជាក់ស្តែងទៅក្នុងខ្ទង់ទ្រព្យរបស់យើង
ដូច្នេះយើងអាចវិនិយោគប្រាក់របស់យើង និងប្រើវាឲ្យធ្វើការបង្កើតលុយអោយយើង។
ច្បាប់មាស "ប្រាក់ទាំងឡាយណាដែលស្ថិតនៅក្នុងខ្ទង់ទ្រព្យ
គឺរក្សាពួកវាអោយនៅក្នុងខ្ទង់ទ្រព្យ"
យើងធ្វើតាមច្បាប់នេះរហូតមកដល់សព្វថ្ងៃ
យើងមិនដែលផ្ទេរប្រាក់របស់យើងពីខ្ទង់រទ្រព្យ
អោយទៅនៅក្នុងខ្ទង់ផ្សេងនោះទេ ឬដើម្បីការចំណាយ ឬទិញបំណុល ដូចជា រថយន្ត និងវិស្សមកាល-ល-។
វាបានជួយឲ្យយើងសាងបន្តបន្ថែមទ្រព្យរបស់ពួកយើងជានិច្ច។
ឧទាហរណ៍ៈ ខ្ញុំបានចាប់ផ្តើមវិនិយោគដោយទិញផ្ទះតូចមួយនៅ
Portland
ជាច្រើនឆ្នាំមកហើយ។
ដោយរក្សាប្រាក់ដែលទទួលបានពីការវិនិយោគនោះឲ្យនៅក្នុងខ្ទង់ទ្រព្យសម្បត្តិរបស់ខ្ញុំ។ ខ្ញុំអាចកសាងមូលដ្ឋានគ្រឹះនោះរហូតដល់ឥឡូវនេះ
ហើយបច្ចុប្បន្ននេះខ្ញុំមានផ្ទះរាប់ពាន់ខ្នងនៅទូទាំងសហរដ្ឋអាមេរិក។ អ្វីទាំងអស់នេះគឺជាវិន័យ(ការខិតខំធ្វើការ)
ទិញទ្រព្យសម្បត្តិដើម្បីរីករាយនឹងរបស់ល្អៗ
នេះមិនមានន័យថា
យើងមិនសប្បាយនឹងរឿងល្អៗក្នុងជីវិតនេះទេ។ អ្វីដែលវាមានន័យនោះថា
ប្រសិនបើយើងចង់បានអ្វីមួយដ៏ល្អសម្រាប់ខ្លួនយើង
គឺយើងរកឃើញមធ្យោយបាយបង្កើតប្រាក់។ នៅក្នុងរយៈពេលខ្លី យើងរកឃើញទ្រព្យសម្បត្តិដែលផលិតបានប្រាក់ចំណូលគ្រប់គ្រាន់តាមរយៈលំហូរសាច់ប្រាក់ដើម្បីគ្រប់ចំណាយរបស់យើង
និងសម្រាប់ភាពទាន់សម័យរបស់យើងផងដែរ។
ឧទាហរណ៍ៈ ខ្ញុំស្រលាញ់ឡាន
Porche ខ្ញុំចង់ទិញក្តីសុបិន្តរបស់ខ្ញុំ គឺឡានPorche។ ដូច្នេះខ្ញុំបានស្វែងរកទ្រព្យមួយដែលនឹងអាចបង់លើតម្លៃរថយន្តនេះ
ដោយប្រើប្រាស់ប្រាក់ដែលបានមកពីលំហូរសាច់ប្រាក់ប្រចាំខែពីទ្រព្យនោះ។
ការកើនឡើងនេះ
គឺថាមិនមែនត្រឹមតែយើងមានឡានដែលចង់បាននោះទេ ប៉ុន្តែយើងក៏មានការកើនឡើងនូវខ្ទង់ទ្រព្យរបស់យើងផងដែរ។
ពីរបីឆ្នាំក្រោយមក យើងបង់ប្រាក់ចំពោះឡានPorcheអស់ហើយ ក៏យើងនៅមានប្រាក់ចំណូលពីការវិនិយោគរបស់ពួកយើងទៀត។
បន្ទាប់មកយើងលក់វា ហើយយើងបានយកប្រាក់ទាំងទៅវិនិយោគលើផ្ទះល្វែងដ៏ធំមួយ។
ត្រង់ក្នុងចំណុចនេះ
គឺយើងមិនដកប្រាក់ចេញពីខ្ទង់ទ្រព្យរបស់យើងទៅដាក់ក្នុងខ្ទង់បំណុលនោះទេ។ផ្ទុយទៅវិញយើងតែងតែរក្សាប្រាក់របស់យើងនៅក្នុងខ្ទង់ទ្រព្យសកម្មហើយបន្តបន្ថែមទៅវាក្នុងគោលបំណងដើម្បីទិញវត្ថុដែលយើងចូលចិត្ត។
វាជាការឈ្នះ ឈ្នះ។
យើងទទួលបាននូវភាពរីករាយជាងមុននៅក្នុងជីវិត ហើយយើងបានបង្កើនការវិនិយោគនៅក្នុងដំណើរការរបស់យើង។
នេះហើយដែលបានធ្វើអោយច្បាប់នេះ ក្លាយជាច្បាប់មាសពិតប្រាកដនោះ។
ប្រភពៈrichdad.com
Comments
Post a Comment