លុយជាឧបករណ៍ ឯអ្នកគឺជាអ្នកបើកបរ


លុយជាឧបករណ៍ ឯអ្នកគឺជាអ្នកបើកបរ

"លុយគឺជាឧបករណ៍មួយ វានឹងនាំអ្នកទៅគ្រប់ទីកន្លែងដែលអ្នកចង់ទៅប៉ុន្តែវានឹងមិនជំនួសអ្នកដែលជាអ្នកបើកបរនោះទេ។" Ayn Rand

ខ្ញុំស្រលាញ់អត្ថន័យខាងលើនេះ ព្រោះវាបង្ហាញពីចំណុចសំខាន់បីយ៉ាង:

១/ លុយជាឧបករណ៍

មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលមនុស្សទូទៅមិនសូវវិនិយោគគឺ "ខ្ញុំមិនមានលុយទេ" ។
លុយជាឧបករណ៍


នេះបង្ហាញពីការយល់ច្រឡំជាទូទៅដែលមនុស្សជាច្រើនបានយល់ថា យកលុយទៅបង្កើតលុយ។ នេះមិនមែនជាការពិតនោះទេ ព្រោះមនុស្សជាអ្នកបង្កើតលុយ ។ វិនិយោគិនដ៏ឆ្លាតវៃ គឺប្រើប្រាស់ដូចជាឧបករណ៍មួយតែប៉ុន្នោះ។ វាអាចលុយរបស់ពួកគេ ឬក៏លុយរបស់អ្នកផ្សេង ដើម្បីវិនិយោគនិងបង្កើតប្រាក់ចំណេញលើប្រាក់ដែលបានវិនិយោគ។  ជាអកុសលមនុស្សជាច្រើនមានបទពិសោធន៍ ក្នុងការវិនិយោគបែបធម្មតាៗ ហើយការវិនិយោគនោះបាននាំគេទៅរកការខាត់បង់លុយ។ ដើម្បីក្លាយជាវិនិយោគិនដ៏ជោគជ័យម្នាក់ អ្នកត្រូវតែមានចំណេះដឹងអំពីការវិនិយោគរបស់អ្នក ហើយគ្រប់គ្រង់ការវិនិយោគរបស់អ្នក។ នេះជាការដឹងនាំយើងឆ្ពោះទៅរកចំនុចលេខពីរ....

២/ វានឹងមិនជំនួសកន្លែងអ្នក ក្នុងនាមអ្នកជាអ្នកបើកបរបានឡើយ

ខ្ញុំឃើញម្ដងហើយម្ដងទៀត នៅលើកម្មវិធីជជែកពិភាក្សាជាមួយ "អ្នកជំនាញការហិរញ្ញវត្ថុ" :មនុស្សម្នាក់ដែលជាទស្សនិកជនបានសួរថា"ខ្ញុំមានលុយខ្លះៗនៅក្នុងគណនីសន្សំរបស់ខ្ញុំ តើខ្ញុំគួរតែវិនិយោគជាមួយអ្វី?"

សំណួរនេះបង្ហាញថាបុគ្គលនេះ គិតថាគេមិនមានសមត្ថភាពធ្វើការសម្រេចចិត្តលើការវិនិយោគដោយខ្លួនឯង។ ពិតណាស់អ្នកជំនាញខាងហិរញ្ញវត្ថុមិនចាំបាច់គិតពីរឿងនេះទេ ព្រោះអ្នកនឹងបង្វែរប្រាក់របស់អ្នកទៅឱ្យពួកគេដើម្បីគ្រប់គ្រង ...ហើយពួកគេទទួលបានថ្លៃឈ្នួលរបស់ពួកគេ ដោយមិនបានខ្វល់ ថាតើការវិនិយោគរបស់អ្នកទទូលបានប្រាក់ចំណេញឬក៏អត់នោះទេ។ បញ្ហានៅទីនេះ គឺថាអ្នកកំពុងបង្វែរគោលដៅហិរញ្ញវត្ថុរបស់អ្នកទៅអោយអ្នកដទៃហើយ។ ដូចជាការប្រើប្រាស់ឡាន ប្រសិនបើអ្នកចង់គ្រប់គ្រងអោយរថយន្តទៅកន្លែងណានោះ អ្នកត្រូវបើកបរដោយខ្លួនឯង។  ប្រសិនបើអ្នកអនុញ្ញាតឱ្យអ្នកដទៃបើកបរ អ្នកនឹងត្រូវចប់នៅកន្លែងដែលគេនាំអ្នកទៅ ឬក៏អ្នកមិនចូលចិត្តកន្លែងដែលគេនាំអ្នកទៅ។ តើហេតុអ្វីបានចាំបាច់ទទូលយកហានិភ័យហ្នឹង? ចូរបើកបរដោយខ្លួនឯង(ធ្វើការកំណត់ទិសដៅផ្នែកហរិញ្ញវត្ថុរបស់អ្នក)។

៣/ វានឹងនាំអ្នកទៅកន្លែងណាដែលអ្នកចង់ទៅ

នៅពេលដែលអ្នកប្រើលុយដូចជាឧបករណ៍ ដោយជំនួសឱ្យការក្លាយជាទាសកររបស់លុយ នោះសុបិន្តរបស់អ្នកអាចក្លាយជាការពិត។ ការរៀនពីរបៀបប្រើលុយប្រកបដោយប្រសិទ្ធភាព គឺជាដំណើរការមួយ ហើយអ្នកនឹងមានកំហុសខ្លះៗនៅតាមផ្លូវនេះ  ប៉ុន្តែនៅពេលដែលអ្នកបានស្ទាត់ជំនាញនៃការប្រើប្រាស់លុយអ្នក នឹងរកឃើញថាវាអាចនាំអ្នកទៅកន្លែងណាដែលអ្នកចង់ទៅ។

"បើមិនចង់មានកំហុសនៅលើផ្លូវរបស់អ្នកទេ សូមស្វែងរកអ្នកបង្ហាញផ្លូវ  គ្រូបណ្តុះបណ្តាលដែលបានទទូលបានជោគជ័យលើផ្លូវរបស់អ្នកហើយ អោយជួយអ្នកដើម្បីអោយអ្នកដើរលើផ្លូវរបស់អ្នកអោយកាន់តែងាយស្រួល។" រ៉ម គឹមហួរ

ប្រភព: richdad
  



Comments