Posts

Showing posts from November, 2018

បញ្ជាក់ពីគុណតម្លៃរបស់អ្នក

Image
បញ្ជាក់ពីគុណតម្លៃរបស់អ្នក សម្រេចចិត្តពីអ្វីដែលអ្នកត្រូវប្រឈម តើអ្វីជាគុណតម្លៃរបស់អ្នក? តើអ្វីជាគោលការណ៍ជីវិតរបស់អ្នក? តើអ្វីជាចំនុចស្នូលនៃជំនឿរបស់អ្នក? តើគុណធម៍អ្វីដែលអ្នកប្រាថ្នាចង់បាន និងប្រកាន់ខ្ជាប់? តើអ្វីដែលអ្នកនឹងមិនប្រឈមឬតតាំងជាមួយនោះ? តើអ្នកនឹងលះបង់ សុខចិត្តរងទុក្ខ ឬស្លាប់ដើម្បីវានោះ? ទាំងនេះគឺជាសំណួរសំខាន់ខ្លាំងណាស់ដែលត្រូវបានសួរដោយមនុស្សប្រហែល៣ ភាគរយនៃចំនួនប្រជាជនសរុប ហើយមនុស្សក្នុងចំនួនតិចនេះគឺមាននិន្នាការក្នុងការរផ្លាស់ប្តូរ និងឆ្ពោះទៅមុខនៅក្នុងសង្គម។ សរសេរចំនុចសំខាន់ៗនៃគុណតម្លៃរបស់អ្នក នៅពេលខ្ញុំចាប់ផ្តើមធ្វើលំហាត់បញ្ជាក់ពីគុណតម្លៃនេះកាលពីប៉ុន្មានឆ្នាំមុន។ ខ្ញុំបានសរសេរ១៦៣បំណងប្រាថ្នា( គុណតម្លៃ ) ។ ខ្ញុំគិតថានៅទីបំផុតគុណធម៍ គុណតម្លៃ ឬភាពវិជ្ជមានដែលសំដៅចំពោះបុគ្គលិកលក្ខណៈ និងចារិកលក្ខណៈ នៅក្នុងក្រឹត្យក្រម។ ហើយខ្ញុំបានយល់ព្រមទាំងអស់។ ខ្ញុំមានអារម្មណ៍ថាពួកវាមានសារៈសំខាន់ទាំងអស់ ហើយខ្ញុំចង់ធ្វើចំនុចនីមួយៗឲ្យក្លាយជាចារិកលក្ខណៈរបស់ខ្ញុំ។ ផ្តោតទៅលើជំនឿស្នូលមួយចំនួន ប៉ុន្តែបន្ទាប់មក ការពិតត្រូវបានកំណត់នៅក្នុងខ្លួន ខ្ញុំដឹងថាវាពិបាកណាស់ក្នុងការរៀនសូ

មូលហេតុទាំង១០ដែលកំពូលអ្នកលក់ទទូលបានជោគជ័យៈ បង្កើនអាជីពលក់របស់អ្នក

Image
មូលហេតុទាំង១០ដែលកំពូលអ្នកលក់ទទូលបានជោគជ័យៈ បង្កើនអាជីពលក់របស់អ្នក ២០%នៃកំពូលអ្នកលក់គឺរក៨០%នៃប្រាក់សរុប គោលដៅរបស់អ្នក គឺក្លាយជាមនុស្សដែលមានប្រាក់ខែខ្ពស់បំផុតក្នុងអាជីពរបស់អ្នក និងបង្កើនអាជីពលក់របស់អ្នកដោយប្រើគន្លឹះសំខាន់ដើម្បីទទួលបានជោគជ័យក្នុងការលក់។ សំណាងដ៏ល្អនេះ គឺមានភាពងាយស្រួលជាងការគិតរបស់អ្នកទៅទៀត។ គន្លឹះក្នុងការទទួលបានជោគជ័យ # ១: កំពូលអ្នកលក់ធ្វើអ្វីដែលពួកគេស្រឡាញ់ គ្រប់ការជោគជ័យទាំងអស់ គ្រប់អ្នកលក់មានចំណូលខ្ពស់ទាំងអស់ គឺស្រឡាញ់អាជីពលក់របស់ពួកគាត់។    អ្នកត្រូវតែរៀនស្រឡាញ់ការងាររបស់អ្នកហើយបន្ទាប់មកប្តេជ្ញាដើម្បីទទូលបានភាពល្អប្រសើរបំផុតនៅក្នុងវិស័យរបស់អ្នក។ វិនិយោគពេលវេលាដ៏ចាំបាច់ដើម្បីបង្កើនអាជីពក្នុងការលក់របស់អ្នក ព្រមទាំងបូជាអ្វីគ្រប់យ៉ាងដើម្បីក្លាយជាកំពូលអ្នកលក់ក្នុងកម្រិតកំពូល១០%។ គន្លឹះសំខាន់ដើម្បីភាពជោគជ័យ # ២: ពួកគេសម្រេចចិត្តយ៉ាងជាក់លាក់នូវអ្វីដែលពួកគេចង់បាន សូមកុំអស់សង្ឃឹម ចូរសម្រេចចិត្តឲ្យច្បាស់ពីអ្វីដែលអ្នកចង់បានពិតប្រាកដសម្រាប់ជិវិត។ កំណត់ថាវាជាគោលដៅសម្រាប់អាជីពលក់របស់អ្នក ហើយបន្ទាប់មកកំណត់ថាតើតម្លៃអ្វីដែលអ្នកនឹងត្រូវចំណាយដើម្បីយកវា។ 

គោលការណ៍ទាំង១១ដើម្បីជំរុញផ្នត់គំនិតរបស់យើងសម្រាប់ជោគជ័យ និងសេរីភាពផ្នែកហិរញ្ញវត្ថុ

Image
អ្នកនិពន្ធសៀវភៅ Secret Of The Milloinaire Mind និងជាគ្រួបណ្តុះបណ្តាលអាជីពដ៏ល្បីល្បាញពេញពិភពលោក បាននិយាយថាបញ្ហាប្រឈមចំពោះវិធីគិតពីលុយ ជោគជ័យ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងសេរីភាពផ្នែកហិរញ្ញវត្ថុនោះ គឺយើងអាចដោះស្រាយ និងបង្កើតជីវិតទៅតាមការចង់បានរបស់យើងបាន។ គោលការណ៍ដ៏កំពូលមានតម្លៃបំផុតទាំង១១នេះមានដូចជាៈ គោលការណ៍ទី១ : សកលលោកផ្ដល់ឱ្យអ្នកនូវអ្វីដែលអ្នកអាចដោះស្រាយ "អព្ភូតហេតុលុយនឹងកើតឡើងនៅពេលដែលអ្នកបង្ហាញទៅសកលលោកថា អ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកបានត្រឹមត្រូវ" គោលការណ៍ទី២ : បើ​គ្មាន​ការ​តស៊ូ​ក៏​គ្មាន​ភាព​ជោគជ័យ "ប្រសិនបើយើងមានឆន្ទៈក្នុងការធ្វើតែអ្វីដែលងាយស្រួល នោះជីវិតយើងនឹងពិបាក។ ប៉ុន្តែប្រសិនបើយើងមានឆន្ទៈធ្វើអ្វីដែលពិបាក នោះជីវិតយើងនឹងងាយស្រួល" គោលការណ៍ទី៣ : ប្រសិនជាយើងមិនរីកចំរើនទៅមុខទេ នោះគឺយើងកំពុងស្លាប់ដោយស្វ័យប្រវត្តិហើយ "បើសិនជាយើងមិនធ្វើអ្វីដែលយើងចូលចិត្តទេ នោះមានន័យថាយើងមានរឿងខ្លះដែលមិនដឹង" គោលការណ៍ទី៤ : ភាពច្បាស់លាស់ គឺជាអំណាច "ហេតុផលមួយដែលមនុស្សភាគច្រើនមិនទទូលបានអ្វីដែលពួកគេត្រូវការ

គោលបំណងសំខាន់ៗរបស់អ្នកដែលមានផ្នត់គំនិតជាអ្នកមានក្នុងការបង្កើតអាជីវកម្មខុសពីអ្នកក្រ

Image
  គោលបំណងសំខាន់ៗរបស់អ្នកដែលមានផ្នត់គំនិតជាអ្នកមានក្នុងការបង្កើតអាជីវកម្មខុសពីអ្នកក្រ មានមនុស្សជាច្រើនដែលចង់ធ្វើការឲ្យខ្លួន ឯ ង ឬមានអាជីវកម្មដោយខ្លួន ឯ ង។ ចំពោះគោលគំនិតនៃការបើកអាជីវកម្ម គឺមានចំនុចដូចគ្នា នឹងខុសគ្នាជាច្រើនផងដែរ។ អ្នកដែលមានផ្នត់គំនិតជាអ្នកមាននៅពេលរៀបចំបើកអាជីវកម្ម គឺពួកគាត់មានគោលបំណងបីធំៗ ឯ អ្នកដែលមានផ្នត់គំនិតជាអ្នកក្រវិញនៅពេលបើកអាជីវកម្ម គឺមានគោលបំណងតែមួយគត់។ តើអ្វីទៅជាចំនុចខុសគ្នារវាងអ្នកដែលមានផ្នត់គំនិតជាអ្នកក្រ និងអ្នកដែលមានផ្នត់គំនិតជាអ្នកមាននៅពេលរៀបចំ ឬដំណើរការអាជីវកម្មរបស់ពួកគាត់នោះ? អ្នកមានផ្នត់គំនិតជាអ្នកក្រ អ្នកដែលមានផ្នត់គំនិតជាអ្នកក្រ នៅពេលរៀបចំឬដំណើរការអាជីវកម្មរបស់គាត់ គឺដើម្បីតែទទូលបានប្រាក់ចំណេញ។ ពួកគាត់មានភាពជឿជាក់លើខ្លួនរបស់ពួកគាត់ផ្ទាល់ខ្លាំងបំផុតរហូតដល់លែងជឿថាមានអ្នកផ្សេងអាចមានសមត្ថភាពអាចដំណើរអាជីវកម្មនោះជំនួសពួកគាត់បាន។ ព្រោះតែមិនជឿជាក់នេះហើយ បានធ្វើឲ្យពួកគាត់ផ្ទាល់បានបង្កើតការងារឲ្យខ្លួន ឯ ងធ្វើសឹងអស់មួយជីវិតរបស់ពួកគាត់ ឬមួយជីវិតនៃអាជីវកម្មរបស់ពួកគាត់។ អ្នកដែលមានផ្នត់គំនិតជាអ្នកមាន អ្នកដែលមានផ្នត់គំនិតជាអ្នកមាន នៅពេ

វិធីសាស្រ្តធ្វើឲ្យអតិថិជនលក់សម្រាប់អ្នក

Image
វិធីសាស្រ្តធ្វើឲ្យអតិថិជនលក់សម្រាប់អ្នក ហេតុអ្វីអតិថិជនទិញពីអ្នក 84ភាគរយនៃអ្នកលក់ក្នុងសហរដ្ធអាមេរិច គឺធ្វើការផ្សាយពាណិជ្ជកម្មតាមមាត់មួយទៅមាត់មួយ។ ចំនុចលក់ដ៏សំខាន់បំផុតនៃសកម្មភាពផ្សព្វផ្សាយលក់គឺជាសកម្មភាពដែលធ្វើឡើងរវាងអតិថិជន ជានឹងមួយទស្សនវិស័យ និងរវាងមិត្តភក្តិ នឹងជាមួយអ្នកជំនាញ នៅក្នុងទំរង់នៃជាដំបូន្មាន និងអនុសាសន៍លើអ្វីដែលត្រូវទិញ ឬមិនត្រូវទិញ និងត្រូវទិញពីនរណានោះ។ ចូលរួមនៅក្នុងកម្រិតកំពូលអ្នកលក់10% មធ្យោបាយតែមួយគត់ដែលអ្នកអាចស្ថិតនៅក្នុងចំណោមកំពូលអ្នកលក់ 10 ភាគរយនៅក្នុងឧស្សាហកម្មរបស់អ្នកបាន គឺដោយមានអតិថិជនដែលមានស្រាប់របស់អ្នកជួយលក់សម្រាប់អ្នកគ្រប់ពេលវេលា។ ដោយសារតែ ភាពសំខាន់នៃភាពជឿទុកចិត្តធំបំផុត ក្នុងការលក់ បានធ្វើឲ្យអតិថិជនរបស់អ្នកត្រូវតែបើកទ្វារដ៏រីករាយទៅកាន់អតិថិជនថ្មីឲ្យអ្នកគ្រប់ទីកន្លែងដែលពួកគាត់បានទៅដល់។ កុំរំពឹងម្តងទៀត កំពូលអ្នកលក់ទាំងអស់បានឈានទៅដល់កន្លែងដែលមនុស្សភាគច្រើនមិនបានរំពឹងដល់ តែពួកគាត់បានទៅដល់ ក៏ព្រោះតែអតិថិជនរបស់ពួកគាត់ភាគច្រើនបានធ្វើការលក់ឲ្យពួកគាត់។ នៅពេលអ្នករស់នៅក្នុងជីវិតរបស់អ្នកស្របតាមនិយមន័យផ្ទាល់ខ្លួន និងនិយមន័យនៃអាជីវ

ឧបសគ្គរារាំងទាំង៤ក្នុងការបិទការលក់

Image
ឧបសគ្គរារាំងទាំង៤ក្នុងការបិទការលក់ "មានមូលហេតុបួនដែលជំរុញឲ្យបញ្ចប់ហ្គេមនៃការលក់នោះគឺជាការតានតឹង និងការពិបាក" ១) ភ័យខ្លាចការបរាជ័យ ចំនុចដំបូងបំផុត និងសំខាន់បំផុត គឺជាការភ័យខ្លាចការបរាជ័យ។ ពីព្រោះតែបទពិសោធន៍អវិជ្ជមានក្នុងការទិញពីអតីតកាលដែលអ្នកមិនអាចគ្រប់គ្រងបាន​។ មនុស្សភាពច្រើនចូលចិត្តទិញ តែមិនចូលចិត្តលក់។ ព្រោះតែពួកគេមានការភ័យខ្លាចចំពោះការបង្កើតកំហុស។ ឯ ពួកគាត់ភ័យខ្លាចពីការរិះគន់ពីអ្នកដទៃដោយសារតែធ្វើការសម្រេចចិត្តទិញខុស។ ពួកគេភ័យខ្លាចក្នុងការទិញផលិតផលដែលមិនសមស្រប និងស្វែងរកការទិញនៅពេលក្រោយ។ ការភ័យខ្លាចការបរាជ័យ និងការភ័យខ្លាចទិញខុសទាំងនេះ គឺជាហេតុផលដ៏សំខាន់ដែលអតិថិជនជំទាស់ ស្ទាក់ស្ទើរនិងពន្យារពេលលើការសម្រេចចិត្តទិញផលិតផលរបស់អ្នក។ ២)​ ការភ័យខ្លាចការបដិសេធ ឧបសគ្គរារាំងសំខាន់ទីពីរចំពោះការលក់ គឺការភ័យខ្លាចនៃការបដិសេធពីអតិថិជន រួមទាំងការរិះគន់ និងការមិនពេញចិត្តដែលមានដល់អ្នកលក់។ អញ្ចឹងអ្នកត្រូវមានការធ្វើការចំណាយពេល(វិនិយោគ)ជាច្រើនចំពោះអតិថិជនកម្នាក់ៗ។ ៣) អតិថិជនរវល់ មូលហេតុទីបីដែលជំរុញឲ្យមានការបញ្ចប់ការលក់ គឺអតិថិជនរវល់។ វាមិនមែនមានន័យថាពួកគាត់មិន

ទំនាក់ទំនងគឺជាអ្វីៗទាំងអស់

Image
  ទំនាក់ទំនងគឺជាអ្វីៗទាំងអស់ មូលដ្ឋានគ្រឹះនៃភាពជោកជ័យ ទំនាក់ទំនង គឺជាយុទ្ធសាស្ត្រស្នូលនៃការលក់យ៉ាងទំនើប។ សមត្ថភាពអភិវឌ្ឍ និងរក្សាទំនាក់ទំនងអតិថិជនរយៈពេលវែងរបស់អ្នក គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យរបស់អ្នក ដូចជាជោគជ័យជាអ្នកលក់ និងជោគជ័យក្នុងអាជីវកម្មរបស់អ្នកជាដើម។ ទំនាក់ទំនងការលក់បានតម្រូវអោយមានសក្ដានុពលនៃដំណើរការលក់ ដែលពួកគេទទួលបានបទពិសោធន៍ពីអតិថិជនរបស់អ្នក។ ស្នើរជាដៃគួរអាជីវកម្ម សម្រាប់អតិថិជនរបស់អ្នក ក្នុងការសម្រេចចិត្តទិញជាធម្មតា គឺមានន័យថាជាការសម្រេចចិត្តមានទំនាក់ទំនងរយៈពេលវែងជាមួយអ្នក និងក្រុមហ៊ុនរបស់អ្នក។ វាដូចគ្នាខ្លាំងណាស់ នឹងដៃគួរអាជីវកម្ម(“business marriage”)។ មុនពេលអតិថិជនសម្រេចចិត្តទិញ គាត់/នាងអាចទំនាក់ទំនងជាមួយអ្នក ឬចាកចេញពីអ្នក ដោយគាត់/នាងមិនត្រូវការអ្នក ឬក្រុមហ៊ុនរបស់អ្នក។ គាត់/នាងមានជម្រើសជាច្រើន និងការបើកជម្រើសដល់គាត់/នាង ហើយជម្រើសទាំងនោះរួមមានទាំងការមិនទិញរាល់អ្វីៗទាំងអស់នោះទេ។ ប៉ុន្តែនៅពេលអតិថិជនរបស់អ្នកធ្វើការសម្រេចចិត្តទិញពីអ្នក ហើយផ្តល់ប្រាក់ឲ្យអ្នកសម្រាប់ទិញផលិតផល ឬសេវាកម្មដែលអ្នកកំពុងលក់ គឺគាត់/នាងបានពឹងលើ និងទុកចិត្តអ្នក។  គាត់/នាងប្រ