ធ្វើការកំណត់ប្រភេទអតិថិជនសម្រាប់ធ្វើអោយអាជីវកម្មភាពជោគជ័យ

ធ្វើការកំណត់ប្រភេទអតិថិជនសម្រាប់ធ្វើអោយអាជីវកម្មភាពជោគជ័យ



ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្ម និងរៀបចំខ្លួនអ្នកដើម្បីទទួលបានជោគជ័យ គឺអ្នកត្រូវតែជ្រើសរើសអតិថិជនអោយត្រឹមត្រូវចាប់តាំងពីដំបូង។ ខណៈពេលដែលមនុស្សជាច្រើនចាប់ផ្តើមពីដំបូងគឺប្រមូលអតិថិជនធ្វើយ៉ាងណាអោយតែបានច្រើន តែក្រោយមកក៏ធ្វើការកំណត់ប្រភេទអតិថិជននោះ តែយុទ្ធសាស្រ្តនេះមិនសូវជាមានឥទ្ធិពលខ្លាំងនោះទេ។ ចូរអានបន្តខ្ញុំនឹងបង្ហាញអ្នកអំពីសារៈប្រយោជន៍នៃរឿងនេះ!

ស្វែងរកអតិថិជនដែលត្រឹមត្រូវ

បើនិយាយអំពីការពង្រឹកសន្ទុះនៃវត្តមានទីផ្សារ អ្នកចង់ជំរុញវាបានធំបំផុតតាមទៅអ្វីដែលអ្នកអាចធ្វើបាន ជាវាពិសេសជាទីផ្សាររបស់អ្នក។  បន្ទាប់មកអ្នកអាចយល់បានច្រើនបន្ថែមទៀតអំពីនរណាដែលអ្នកនឹងត្រូវចំណាយពេលក្នុងដំណើរប្រតិបត្តិការនៅពេលក្រោយនោះ។



ទោះជាយ៉ាងណាក៏ដោយអ្នកផលិតកំពូលបានរៀន ដើម្បីយកសំណាញ់តូចទៅបង់យកត្រីធំតាំងតែពីដំបូងម្លេះ។ Chet Holmes ដែលជាកំពូលអ្នកលក់ផលិតផក្នុងពេលបច្ចុប្បន្ននេះ បាននិយាយថា"មានអតិថិជនល្អបំផុតចំនួនតិច គឺតែងតែល្អជាងមានអតិថិជនទាំងអស់"


តើវាមានន័យយ៉ាងម៉េច? វាគ្រាន់តែមានន័យថាបង្រួម(កំណត់)អតិិថិជនគោលដៅដែលទោះបីជាយ៉ាងណា អតិថិជនល្អៗក្នុងចំនួនតិច គឺវានឹងនាំលុយបានច្រើន ជាងលុយដែលត្រីតូចៗ(អតិថិជន)ទាំងនោះបូកបញ្ជូលគ្នាទៅទៀត។

ការផ្សារភ្ជាប់ជាមួយត្រីដ៏ធំទាំងនេះ នឹងមិនត្រឹមតែជួយសន្សំសំចៃពេលវេលា និងថាមពលរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជាវិធីដ៏អស្ចារ្យមួយក្នុងការធ្វើសម្ព័ន្ធភាពជាមួយដៃគូ និងបើមិនដូច្នេះទេ វានឹងធ្វើឱ្យទីផ្សារ និងការលក់កាន់តែងាយស្រួលជាងការនេសាទត្រីដោយខ្លួនឯងទៅទៀត។

ជ្រើសរើសអតិថិជនក្នុងក្តីសុបិន្ត

បើអ្នកគឺជាឈ្មួញកណ្តាលអចលនទ្រព្យនៅក្នុងតំបន់របស់អ្នក។ តើនរណាជាគោលដៅរបស់អ្នក មុនពេលអ្នកចាប់ផ្តើមផ្ញើរសំបុត្រ អ៊ីម៉ែលដោយផ្ទាល់ទៅកាន់ពួកគាត់នៅក្នុងតំបន់របស់អ្នកនោះ? ជាចុងក្រោយប្រសិនបើអ្នកមានភាពល្បីល្បាញនៅក្នុងចំណោមពួកគេ ហើយថាតើនរណាដែលនាំអតិថិជនជាច្រើនអោយអ្នក សម្បីតែអ្នកផ្ទាល់ក៏មិនធ្លាប់ទាន់អាចធ្វើបាននោះ?





ប្រើប្រាស់បានយុទ្ធសាស្ត្រត្រីធំនេះ អ្នកត្រូវតែរកមើលមនុស្សដែលមានឥទ្ធិពលបំផុត។ មនុស្សទាំងនេះមានលទ្ធភាពទទួលបាននូវប្រភេទអតិថិជនដែលអ្នកត្រូវការ ព្រមទាំងកំពុងត្រូវការដោយឥតឈប់ឈរ។ ពួកគេជាអ្នកដែលរស់នៅក្នុងផ្ទះដែលថ្លៃបំផុតនៅក្នុងទីក្រុងរបស់អ្នក ហើយអ្នកត្រូវធ្វើអោយពួកគេក្លាយជាទីផ្សារគោលដៅរបស់អ្នក។
អ្វីដែលបាននិយាយទាំងអស់នេះ គឺចង់និយាយថាៈ ការជ្រើសរើសអតិថិជនក្នុងក្តីសុបិន្ត គឺជាវិធីសាស្ត្រក្នុងការកសាងអាជីវកម្មរបស់អ្នក ដោយមិនចាំបាច់ប្រើប្រាស់លុយច្រើនតែមានប្រសិទ្ធិភាពបំផុត។

អ្នកទាំងអស់នេះ គឺពួកគាត់កំពុងតែមើលមុខអ្នកតាមរយៈអ៊ីម៉ែល ម្តងក្នុងខែ ឬជារៀងរាល់ខែ ក៏ប្រហែលជានៅមិនត្រូវការអ្នកទេនៅពេលនេះ ប៉ុន្តែនៅពេលពួកគាត់ត្រូវការ ពួកគាត់ដឹងអ្វីដែលអ្នកបានផ្ញើរទៅកាន់អ៊ីម៉ែលរបស់ពួកគាត់នោះ។ 

កម្រៃជើងសារចំពោះការលក់ផ្ទះដែលមានតម្លៃថ្លៃមួយគឺច្រើនជាងគោលដៅទីផ្សារនៅក្នុងយុទ្ធសាស្រ្តទៅទៀត។ ពេលវាជាអចលនទ្រព្យដែលមានតម្លៃខ្ពស់បំផុតនៅតំបន់នោះ អ្នកនឹងក្លាយជាអ្នកដែលស្ថិតនៅជាមួយអ្នកដែលមានផ្នត់គំនិតដ៏កំពូលៗ។ ចូលធ្វើការអរគុណចំពោះគំនិតទីផ្សាររបស់អ្នក។

គុណភាពលើសពីបរិមាណ

សូម្បីតែនៅពេលយើងនិយាយពីការទាក់ទងអតិិថិជននៅក្នុងហាង យើងក៏នៅតែចង់កំណត់អតិថិជនគោលដៅសម្រាប់យើងត្រូវការដែលឥទ្ធិពលនីមួយៗ ឬក៏សម្រាប់អន្តរកម្មផងដែរ ដូច្នេះវានៅតែជាផ្នត់គំនិតនៃគុណភាពនៃអន្តរកម្មធៀបនឹងចំនួននៃអន្តរកម្ម។ ឧទាហរណ៍ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីធ្វើអោយអតិថិជនទិញទំនិញច្រើនជាងទំនិញដែលពួកគេកំពុងស្វែងរក? ឬក៏ចំនួននៃទំនិញដែលមានតម្លៃថ្លៃនោះ?

តើអ្នកអាចធ្វើឱ្យចំណុចផ្តើមនៃការទាក់ទងអោយមានការចាប់អារម្មណ៍ខ្លាំងដោយគ្រាន់តែប្រើប្រយោគទីមួយ នឹងទីពីបានដោយរបៀបណា? ឬក៏គ្រាន់តែបង្ហាញរឿងដំបូងទៅកាន់ពួកគេបានដោយរបៀបណា? តើអ្នកអាចធ្វើឱ្យមានភាពទាក់ទាញ និងការរំភើបបន្ថែមទៀតបានយ៉ាងដូចម្តេច?

កំណត់អោយច្បាស់ពីគោលដៅនៃអាជីវកម្មរបស់អ្នកផងដែរ។ មនុស្សភាគច្រើនមិនមានយុទ្ធសាស្រ្តនោះទេ។ ពួកគេមិនគិតថា'តើខ្ញុំចង់បានអ្វីជោគជ័យខ្លះជាមួយអ្នកទិញនោះទេ? ទោះជាយ៉ាងណា វាផ្លាស់ប្តូរគុណភាពនៃអន្តរកម្មទាំងមូលនៅពេលដែលអ្នកចាប់ផ្តើមគិតបែបនេះ។

កាន់តែកំណត់អោយច្បាស់ និងកាន់តែផ្តោតលើគោលដៅអាជីវកកម្មរបស់អ្នក នោះអ្នកកាន់តែដើរបានត្រឹមត្រូវតាំងតែពីពេលចាប់ផ្តើមដំបូង ហើយធ្វើបានកាន់តែឆាប់ កាន់តែលឿន  នោះអ្នកនឹងកាន់តែរីកចំរើនដោយមិនចាប់សូវប្រឹងប្រែង។ ធាតុសំខាន់បំផុតគឺការអត់ធ្មត់ ការតស៊ូ និងការប្តេជ្ញាចិត្តដើម្បីមើលអោយឃើញយុទ្ធសាស្រ្តនេះ។





ប្រភពៈ T.Harv Eker



Comments