វិធីសាស្ត្រក្នងការសាងចំណូលអកម្ម
វិធីសាស្ត្រក្នងការសាងចំណូលអកម្ម |
ជារឿយៗខ្ញុំតែងតែជួបនិស្សិតៗ
ដែលអាចមានការសន្សំប្រាក់បានខ្លះៗដែលចង់ដឹងពីរវិធីសាងប្រាក់ចំណូលអកម្មជាមួយនឹងប្រាក់របស់ពួកគេ។
ថ្ងៃនេះដែល សម្រាប់ពួកគេ និងសម្រាប់អ្នក ខ្ញុំមានដំបូន្មានខ្លះៗទាក់ទងនឹងរឿងនេះ។
វិធីសាស្រ្តក្នុងការសាងប្រាក់ចំណូលអកម្ម:
ដោយគ្មានសម្បីតែប្រព័ន្ធ
ក្នុងការរកមើលរបៀបបង្កើតប្រាក់ចំណូលអកម្ម
ខ្ញុំចូលចិត្តនិយាយថា យើងកំពុងបង្កើតគណនីសេរីភាពផ្នែកហិរញ្ញវត្ថុ(Financial Freedom Account)មួយ:
ពេលដែលអ្នកមើលប្រាក់របស់អ្នកនៅក្នុងគណនីនេះ គឺវាស្ទើរតែគ្មានបញ្ហាអ្វីទាំងអស់ជាមួយនឹងការសន្សំប្រាក់នេះ
ព្រោះថារយៈពេលកាន់តែយូរ នោះលុយទាំងនេះកាន់តែធ្វើការអោយអ្នកបានកាន់តែច្រើន។
ឧទាហរណ៍ៈ ប្រសិនបើអ្នកដឹងថាការបោះពុម្ពសៀវភៅរបស់អ្នក វានឹងក្លាយជារចនាសម្ព័ន្ធសាងប្រាក់ចំណូលអកម្ម អញ្ជឹងចូរធ្វើវាទៅ។
ប្រសិនបើអ្នកដឹងថា អ្នកនឹងបើកអាជីវកម្មមួយដែលនឹងត្រូវបានគេធ្វើឱ្យមានប្រព័ន្ធ និងមានអានុភាពនៅទីបំផុត ហើយអ្នកនឹងទទួលបានប្រាក់ចំណូលអកម្មនោះ
ចូរធ្វើវាទៅ។
ប្រសិនបើអ្នកអាចបង្កើតស្ថានភាពមួយដែលអ្នកកំពុងវិនិយោគ
ហើយវាដំណើរការនោះ ចូរធ្វើវាទៅ។
អ្វីដែលខ្ញុំកំពុងនិយាយនោះ
គឺថា អ្វីដែលអ្នកអាចធ្វើបាន ហើយវាបង្កើតឱ្យមានសេរីភាពផ្នែកហិរញ្ញវត្ថុ
ដោយតាមរយៈប្រាក់ចំណូលអកម្ម ឬចំណូលដែលបានពីការវិនិយោគនោះគឺជាល្អ។
មិនមែនជាប្រព័ន្ធទេ
តែគឺជាអ្នក
ឥលូវនេះ
តោះយើងចូរទៅក្នុងសាច់រឿងៈ មនុស្សជាច្រើនបានបាត់លុយ និងរកលុយបាន គឺទាំងនេះជាប្រភេទនៃការវិនិយោគ
មិនថានៅក្នុងអាជីវកម្មជំនួញ ផ្សារភាគហ៊ុន ឬនៅក្នុងវិស័យអចលនទ្រព្យ-ល-។
ការពិតនេះ
មនុស្សម្នាក់ៗគឺមានភាពខុសប្លែកគ្នា។ មិនមានប្រព័ន្ធនៃការវិនិយោគដែលនឹងធ្វើការសម្រាប់មនុស្សគ្រប់គ្នាទេ។ ហេតុអ្វី? តាមបទពិសោធរបស់ខ្ញុំ មនុស្សជាអ្នកដែលបង្កើតប្រព័ន្ធ។
មនុស្សជាច្រើនបាត់បង់លុយនៅក្នុងប្រព័ន្ធ
ព្រោះមានមនុស្សជាច្រើនមានវិធីគិតជាច្រើនដែលភ័យខ្លាចជុំវិញរឿងលុយ។
ពួកគេបានបំផ្លិចបំផ្លាញខ្លួនឯង ព្រមទាំងមិនព្រមធ្វើតាមប្រព័ន្ធ។
៨០%នៃមនុស្សដែលធ្វើអាជីវកម្ម គឺបានបាត់បង់លុយរបស់ពួកគេ។
តើវាដោយសារតែអាជីវកម្ម ឬក៏ដោយសារខ្លួនរបស់ពួកគេ? វាគឺដោយសារខ្លួនពួកគេផ្ទាល់។
ដូច្នេះចម្លើយ
គឺសម្រេចលើអ្វីដែលអ្នកចង់ធ្វើឱ្យបានល្អ
ពីព្រោះអ្នកជាមនុស្សម្នាក់ដែលនឹងត្រូវធ្វើវា។
ធ្វើការសម្រេចចិត្តពីអ្វីដែលអ្នកចង់វិនិយោគ
នេះជារបៀបសម្រេចចិត្តក្នុងការបង្វែរប្រាក់របស់អ្នកអោយទៅជាចំណូលអកម្ម:
តើអ្នកសផ្សេងទៀតធ្វើបានល្អដែរឬទេ? មានមធ្យោបាយតែមួយគត់ដើម្បីដឹងថាប្រព័ន្ធពិតជាបានដំណើរការនោះ
គឺថាអ្នកបង្កើតវាបានកំពុងតែរកលុយបានចេញពីវា។ ប្រសិនបើមានអ្នកខ្លះអាចរកលុយបានពីវា នោះមានន័យថា វាបានដំណើរការ។ តើវាមានការជាប់ទាក់ទងជាមួយអ្នកដែរឬទេ?
តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? ប្រសិនបើអ្នកមិនចង់វិនិយោគក្នុងទីផ្សារភាគហ៊ុននោះ
អញ្ជឹងកុំធ្វើវាអី។ ការវិនិយោគរបស់ខ្ញុំផ្ទាល់នៅក្នុងទីផ្សារភាគហ៊ុន គឺមានតិចតូចបំផុត បើធៀបទៅការវិនិយោគផ្សេងៗរបស់ខ្ញុំនោះ។
ហេតុអ្វី? ព្រោះថាខ្ញុំមិនមែនជាអ្នកគាំទ្រដ៏ធំបំផុតទៅលើភាគហ៊ុនឡើយ។
ខ្ញុំមានការវិនិយោគដែលជាចំណងចំណូលចិត្តរបស់ខ្ញុំជាច្រើនទៀត ដែលជាប់ទាក់ទងនឹងខ្ញុំ
តែពួកវាប្រហែលជាំមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ។
ខ្ញុំសូមផ្តល់ជម្រើសមួយដល់អ្នក ដែលជាអ្វីដែលខ្ញុំមានការចូលចិត្ត តែអ្នកប្រហែលជាមិនចូលចិត្តៈ
វានោះ គឺជាការវិនិយោគលើវិស័យអលចនទ្រព្យ។ ជាដំបូងបំផុត នោះគឺថា វាមិនមែនជាផ្សារភាគហ៊ុននោះទេ។
ការធ្វើអាជីវកម្មមានន័យថាក្រុមហ៊ុនដ៏ធំៗទាំងនេះបានរៀបចំតម្លៃភាគហ៊ុនដោយផ្អែកលើ ថាតើពួកគេកំពុងទិញ
ឬលក់។ ខ្ញុំមិននិយាយថាពួកគេអាក្រក់ ឬល្អនោះទេ ប៉ុន្តែក្រុមហ៊ុនធំៗទាំងនេះ
នឹងប្រាប់ឈ្មួញកណ្តាលរបស់ពួកគេទាំងអស់នៅជុំវិញពិភពលោក ឱ្យលក់ភាគហ៊ុនរបស់ពួកគេ នៅថ្ងៃនេះ ហើយពួកគេធ្វើការលក់ទាំងអស់គ្នា។ បន្ទាប់មកទៀត
នៅពេលដែលវាធ្លាក់ចុះវិញពួកគេនោះក៏ប្រមូលទិញវាវិញ។ ខ្ញុំមិនមានន័យថាមនុស្សគ្រប់គ្នា គឺធ្វើរឿងនេះនោះទេ។
តើអ្នកនៅតែអាចរកលុយបានពីផ្សារភាគហ៊ុនមែនទេ? ជាការពិតណាស់អ្នកអាចធ្វើបាន។
មានមនុស្សជាច្រើនអាចធ្វើបាន ប៉ុន្តែខ្ញុំចូលចិត្តអចលនទ្រព្យជាង។ ខ្ញុំចូលចិត្តអចលនទ្រព្យព្រោះថាៈ
-ទីមួយ ខ្ញុំអាចប៉ះវាបាន
-ទីពីរ ខ្ញុំចូលចិត្តសម្លឹងមើលវា
-ទីបី វានឹងកើនឡើងជានិច្ច និងក្នុងរយៈយូរផងដែរ
វាជារចនាសម្ព័ន្ធក្នុងការសាងចំណូលអកម្មមួយ
ប្រសិនបើអ្នកទិញវាសម្រាប់លំហូរសាច់ប្រាក់ដ៏ត្រឹមត្រូវ តាំងពីពេលចាប់ផ្តើមនោះ។
បើអ្នកគិតថាអ្នកគ្មានលុយទិញវានោះទេ
អញ្ជឹងខ្ញុំនិយាយអំពីវិធីទិញអលចនទ្រព្យក្នុងលំហូរសាច់ប្រាក់ដ៏វិជ្ជមានបាន។ បន្ទាប់មកអ្នករៀនទិញវាដោយប្រើប្រាស់លុយរបស់អ្នកក្នុងចំនួនតិចមួយ។
ក្នុងពេលឆាប់នោះដែរ ការវិនិយោគរបស់អ្នកនឹងបង្កើតចំណូលអកម្មសម្រាប់អ្នកជាមិនខាន។
ធ្វើការជំរុញខ្លួនអ្នកអោយរៀនសូត្រ
ដោយមិនគិតពីវិធីសាស្រ្តវិនិយោគណាមួយដែលអ្នកជ្រើសរើសនោះទេ
គន្លឹះដ៏សំខាន់នោះគឹរៀនសូត្រ។ អ្នកអាចរៀនអ្វីគ្រប់យ៉ាង
និងច្រើនដងទៀតដែលអ្នកអាចរៀនបានគ្រប់គ្រាន់ដោយមិនបង់ថ្លៃទៀតផង។
-ដូច្នេះការរៀនពីអចលនទ្រព្យ
គឺវាមិនពិបាកនោះទេ
-រៀនពីប្រព័ន្ធនៃផ្សារភាគហ៊ុន
គឺស្វែងរកនរណាម្នាក់ដែលមានការពូកែនឹងវា
-រៀនពីរបៀបរៀបចំប្រព័ន្ធអាជីវកម្មរបស់អ្នក
ការធ្វើដំណើររាប់ពាន់ជំហាន
គឺត្រូវបានចាប់ផ្តើមពីមួយជំហាន។ ដូច្នេះការរៀនសូត្រគឺជាជំហានដំបូងបំផុត។
តើអ្វីជាគំនិត និងបទពិសោធន៍របស់អ្នកជាមួយការវិនិយោគ? ប្រសិនបើអ្នកចង់វិនិយោគ ប៉ុន្តែអ្នកមិនធ្វើ
អញ្ជឹងតើអ្វីទៅដែលធ្វើឱ្យអ្នកមិនធ្វើនោះ? នៅក្នុងអត្ថបទនេះ
មិនមែនមានន័យថាចង់ធ្វើការណែនាំពីការវិនិយោគនោះទេ
តែអ្វីដែលល្អនោះគឺយើងអាចរៀនពីគ្នាទៅវិញទៅមកបាន
ក្នុងគោលបំណងឆ្ពោះទៅកាន់សេរីភាពផ្នែកហិរញ្ញវត្ថុ។
ខ្ញុំក៏ចង់ដឹងពីអ្នកអំពីរបៀបសាងសេរីភាពផ្នែកហិរញ្ញវត្ថុផងដែរ។
សូមធ្វើការផ្តល់អនុសាសន៍របស់អ្នកនៅទីនេះ!!
ប្រភពៈ harveker.com
សូមអរគុណចំពោះការផ្តល់យោបល់របស់អ្នក!!
ReplyDelete