ភាពខុសគ្នាតិចតួចនៃសមត្ថភាពអាចប្រែទៅជាភាពខុសគ្នាយ៉ាងធំធេងនៃលទ្ធផល

ភាពខុសគ្នាតិចតួចនៃសមត្ថភាពអាចប្រែទៅជាភាពខុសគ្នាយ៉ាងធំធេងនៃលទ្ធផល


អ្នកលក់ជាច្រើនដែលទទួលបានជោគជ័យបំផុតនៅក្នុងសង្គមរបស់យើង  គឺបានចំណាយពេលរាប់ពាន់ម៉ោង និងរាប់លានដុល្លារដើម្បីរៀន។ ពួកគាត់ត្រូវបានសម្ភាសយ៉ាងហ្មត់ចត់ដោយអតិថិជន សហការី និងអ្នកគ្រប់គ្រងរបស់ពួកគាត់។ សព្វថ្ងៃនេះយើងបានកាន់តែដឹងអំពីជំនាញដែលធ្វើអោយអ្នកក្លាយជាអ្នកពូកែបំផុតនៅក្នុងអាជីវកម្មរបស់អ្នក ជាងជំនាញផ្សេងៗដែលយើងធ្លាប់បានដឹងពីមុនមក ហើយអ្វីដែលសំខាន់បំផុតដែលយើងបានរៀននៅក្នុងការសិក្សាទាំងអស់នេះ គឺការលក់ ដែលជាផ្នែកចិត្តសាស្រ្តច្រើនជាងផ្នែកផ្សេងៗទាំងអស់។

គន្លឹះសំខាន់ក្នុងការទទូលបានសមិទ្ធផលខ្ពស់បំផុត

គំនិតសំខាន់បំផុតមួយដែលជារបកគំហើយដែលមាននៅក្នុងវិស័យនៃសមិទ្ធផលរបស់មនុស្សជាតិនេះគឺហោថា"គំនិតឈ្នះរបាំង" គំនិត ឬគោលការណ៍នេះនិយាយថា"ភាពខុសគ្នាតិចតួចនៃសមត្ថភាពអាចប្រែទៅជាភាពខុសគ្នាយ៉ាងធំធេងនៃលទ្ធផល" មានន័យថាប្រសិនបើអ្នកមានភាពល្អប្រសើរជាងមុនតែបន្តិចនៅក្នុងផ្នែកសំខាន់ៗនៃការលក់ នោះលទ្ធផលនៃការលក់អាចនឹងកើនឡើងយ៉ាងខ្លាំង។ ជាការពិតអ្នកអាចនឹងឈានដល់ជំហានដ៏សំខាន់មួយនៅក្នុងលទ្ធផលនៃការលក់របស់អ្នកនៅពេលនេះដោយគ្រាន់តែរៀន និងអនុវត្តអ្វីដែលថ្មី និងខុសពីអ្វីដែលអ្នកបានធ្វើពីមុន។ បើសិនជាសេះពីរក្បាលប្រណាំងគ្នា ហើយសេះទីមួយបានដល់ទីមុនសេះទីពីរត្រឹមតែចុងច្រមុះ តែរង្វាន់បានលើសពីសេះទីពីររហូតដល់ទៅ10ដង។ចំពោះការរត់ឈ្នះប្រហែលតែមួយចុងច្រមុះរបស់សេះទីមួយតែប៉ុណ្ណោះ។



ភាពខុសគ្នាតែបន្តិចបន្តួច  មានន័យថាទទូលរង្វាន់ធំ

តើនេះមានន័យសេះទីមួយដែលរត់ឈ្នះសេះទីពីរតែមួយច្រមុះនោះ មិនមែនរត់លឿងជាង10ដងនោះទេឬ? បាទ តាមពិតគឺវារត់ឈ្នះតែមួយចុងច្រមុះប៉ុណ្ណោះ មិនមែនរត់ជាងមួយចុងច្រមុះ10ដង 20ដង 50ដង 10%នោះទេ ! សេះដែលឈ្នះគឺរត់លឿងជាងគ្រាន់តែមួយចុងច្រមុះ តែវាប្រែជាទទូលរង្វាន់លើស10ដងឯណោះ។

ទទួលបាន 100% នៃកម្រៃជើងសារ

ដូចគ្នានេះដែរ  អ្នកលក់ដែលទទួលបានការលក់សម្រាប់ខ្លួនឯង និងក្រុមហ៊ុនរបស់ពួកគាត់បាន100%នៃផលិតផល និងកម្រៃជើងសារដែរ។ តើនេះមានន័យថាផលិតផលរបស់គាត់ល្អជាងឬថោកជាងផលិតផលរបស់គួរប្រកួតប្រជែងមួយរយភាគរយមែនទេ? ការពិតគឺថាផលិតផលប្រហែលជាមិនសូវល្អទេ តែវាអាចមានតម្លៃថ្លៃជាងគូប្រជែងទៅទៀត។

លំហាត់សម្រាប់បញ្ជេញសកម្មភាព

នៅទីនេះ មានរឿងពីរយ៉ាងដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះអោយបញ្ជេញសកម្មភាព។

ដំបូងៈ ត្រូវកំណត់ចំនុចសំខាន់ពីអ្វីដែលអ្នកធ្វើក្នុងរាល់ការលក់ទាំងអស់  ដោយចេញពីអតិថិជនដែលអ្នកលក់អោយ ហើយគិតពីអ្វីដែលអ្នកអាចធ្វើដើម្បីអភិវឌ្ឍន៍នៅក្នងស្ថានភាពឬតំបន់នីមួយៗនេះ។

ទីពីរៈ ជ្រើសរើសតំបន់ជាក់លាក់មួយដែលអ្នកគិតថា អ្នកនៅខ្សោយហើយធ្វើផែនការអភិវឌ្ឍន៍នៅក្នងស្ថានភាពឬតំបន់នីមួយៗនេះអោយបានល្អប្រសើរ។ ការសម្រេចចិត្តតែមួយនេះ គឺអាចផ្លាស់ប្តូរអាជីពរបស់អ្នកបាន។




ប្រភពៈBrian Tracy

Comments