តើអ្នកគួរបង្រៀនកូនៗរបស់អ្នកពីរឿងលុយកាក់ដោយរបៀបណា


តើអ្នកគួរបង្រៀនកូនៗរបស់អ្នកពីរឿងលុយកាក់ដោយរបៀបណា

ក្នុងនាមជាឪពុកម្តាយ គឺមានមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្រៀនកូនៗរបស់យើងអំពីលុយ។ លុយត្រូវបានប្រើនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដូចជាសម្រាប់ទីញចំណីអារហារ សំលៀកបំពាក់ ថែរក្សាសុខភាព-ល-។

នៅក្នុងពិភពលោកសព្វថ្ងៃនេះ លុយបានក្លាយជាប្លាស្ទិកហើយនៅក្នុងប្រទេសដែលមានការាជឿនលឿន។ គេឈប់ដកលុយពីហោប៉ៅដើម្បីទិញអ្វីៗទៀតហើយ គឹពួកគេបានប្រើប្រាស់ប័ណ្ណឥណទាន ឬកាតឥណពន្ធ។ តាមរយៈការសង្កេតមើលប្រតិកម្មរបស់កុមារ យើងគិតថាពួកគេមិនមានចំណេះដឹងពីរបៀបដែលវេទមន្តនេះដំណើរការពិតប្រាកដនោះទេ។

អំឡុងពេលខ្ញុំបានដើរទិញឥវ៉ាន់តាមហាង ខ្ញុំបានលឺការនិយាយគា្ន ពេលដែលក្មេងចង់បានអ្វីមួយនោះ ឪពុកម្តាយរបស់ពួកគេបាននិយាយ" ទេ ទេ ទេ យើងមិនអាចទិញរបស់នេះបានទេ ឬយកវាទុកវិញទៅពីព្រោះវាថ្លៃណាស់"

ខ្ញុំមានអារម្មណ៍ ថាយើងកំពុងធ្វើឱ្យកូន ៗ របស់យើងមានការយល់ច្រឡំ ដោយមិននិយាយដោយបើកចំហអំពីរឿងលុយ។ ម្យ៉ាងទៀតមនុស្សភាគច្រើន មិនបង្រៀនកូន ៗ របស់ពួកគេអំពីការពិតនៃប្រាក់នោះទេ ដោយសារពួកគេមិនចេះដែរ។

ឧទាហរណ៍ៈ តើកុមារជាមធ្យមដែលមានអាយុក្រោម 10 ឆ្នាំដឹងពីភាពខុសគ្នារវាងឥណទាន(credit)និងឥណពន្ធ(debit)ដែរឬទេ? តើពួកគេដឹងថាលុយជាអ្វីនោះទេ? តើពួកគេដឹងថាលុយទើបតែត្រូវបានបង្កើតឡើងទេ?

បញ្ហាដែលយើងប្រឈមមុខសព្វថ្ងៃនេះ គឺកង្វះខាតភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ និងការអប់រំផ្នែកហិរញ្ញវត្ថុ។ បើយើងមិនបង្រៀនកូនៗរបស់យើងអំពីលុយនោះទេ នោះកូនៗរបស់យើងនឹងក្លាយជាទាសកររបស់លុយ មិនមែនលុយជាទាសកររបស់កូនៗរបស់យើងនោះទេ។

កូនៗ គឺជាអំណោយដ៏អស្ចារ្យ និងស្រស់ស្អាតបំផុតដែលឪពុកម្តាយអាចទទួលបាន។ ពួកគេមកទីនេះដើម្បីបង្រៀនយើង រៀនពីយើង ហើយនិងស្រឡាញ់យើង-ល-។ វាគឺជាការទទួលខុសត្រូវរបស់យើងក្នុងការដឹងអំពីប្រព័ន្ធជំនឿដែលរារាំងឪពុកម្តាយរបស់យើងដែលពួកគាត់បានប្រគល់ដល់យើងកាលពីយើងនៅក្មេងដូចកូនៗរបស់យើងពេលនេះ។

រាល់ពេលដែលយើងទៅហាង ផ្សារ..យើងគួរតែអនុញ្ញាតឱ្យកូនៗបានមើលពីប្រតិបត្តិការនោះទីនោះ ហើយយើងសួរពួកគេថា តើកូនស្គាល់ទេថាតើនេះជាអ្វី? តើកូនដឹងទេថាតើលុយជាអ្វី? បន្ទាប់មកអ្នកសួរថា "តើអ្វីជាឥណទាន ឬឥណពន្ធនោះទេ? ដូនេះពូកគេនឹងសួរថាអ្វីទៅជាឥណទាន ឬឥណពន្ធនោះ? និយាយឱ្យសាមញ្ញ គឺថាឥណទានជាបំណុលលុយដែលអ្នកជំពាក់អ្នកដទៃ ឯឥណពន្ធគឺការចេញពីក្នុងគណនីធនាគាររបស់យើង។

អ្នកគួរតែបង្រៀនពូកគេអំពីប្រព័ន្ធធនាគារ។ បើយើងសង្កេតពួកគេ នោះនឹងឃើញថាពួកគេនឹងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរបៀបដំណើរការរបស់វា។ វាបានក្លាយទៅជារឿងមួយដែលលើសពី" "រឿងរ៉ាវមនុស្សពេញវ័យ" ប៉ុន្តែជាវិធីមួយដើម្បីអប់រំកូនៗ និងការបង្កើតការផ្សងព្រេងមួយនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស។

ដោយជំនួសអោយនិយាយថា"យើងមិនអាចទិញវាបានទេ ឬវាថ្លៃណាស់ យកវាទុកវិញទៅ" យើងគួរសួរកូនៗរបស់យើងថា តើកូនគួរតែធ្វើដូចម្តេចទើបទិញវាបាន?  នេះជាសំនួរសំខាន់បំផុតមួយដែលជួយអោយកូនៗរបស់យើងគិតអំពីលុយ។

ជាមួយនឹងការបង្វឹក ការណែនាំ ហើយប្រាជ្ញាកូនៗរបស់យើង ពួកគេអាចបង្កើតបានអ្វីដែលពួកគេជ្រើសរើស។ វាអាស្រ័យលើយើងជាមាតាបិតាដែលមានចិត្ដអត់ធ្មត់ ចេះបន្ទាបខ្លួន និងលើកកិត្ដិយសដល់កូនៗ របស់យើង។



ប្រភពៈ richdad.com


Comments