តោះបង្កើតឱកាស
នៅពេលអ្នកបានវាយតម្លៃពីសក្តានុពលរបស់ឱកាសដោយប្រើ
Rich Dad’s Real Estate Evaluator™ វាជាពេលដែលចាប់ផ្តើមពីចំនុចសូន្យឡើងទៅ។ អ្នកត្រូវធ្វើការស្រាវជ្រាវបន្ថែមបន្តិចទៀត
ប៉ុន្តែអ្នកគួរជៀសវាងពិការភាពនៃការវិភាគ (analysis paralysis) និងបន្តទៅរកវា។
ជារឿយៗវាមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរឲ្យលឿន
ឬក្នុងពេលអ្នកនៅតែត្រួតពិនិត្យនូវឱកាសផ្សេងទៀតដែលបានទិញដោយអ្នកផ្សេង។ លើសពីនេះទៅទៀត
អ្នកនឹងមានតួនាទីដ៏មានប្រសិទ្ធភាពដោយការកាត់បន្ថយពេលវេលាឥតប្រយោជន៍ចេញ ហើយឲ្យតម្លៃចំពោះការបង្កើតជំនាញនៃសម្រេចចិត្តរបស់អ្នក នោះអ្នកនឹងមានពេលវេលាយ៉ាងច្រើនដើម្បីបង្កើតឱកាសឲ្យច្រើនទៀត
ការបង្កើតឱកាសឲ្យបានច្រើនគឺមានន័យថាបង្កើតលុយឲ្យបានច្រើន! កាន់តែប្រសើបំផុត នៅផ្នែកបន្ទាប់ទៀត អ្វីដែលអ្នកនឹងរៀន
នឹងមិនមានហានិភ័យខ្ពស់ដូចអ្វីដែលអ្នកបានគិតនោះទេ។
សង្ខេប ...
•អ្នកបានទទួលទម្រង់
pro formasលើអចលនទ្រព្យជាច្រើន។
•អ្នកបានលុបបំបាត់អ្វីខ្លះចោល
ហើយបានសំរេចចិត្តបន្តឈានទៅមុខ ឆ្ពោះទៅអ្វីផ្សេងទៀត។
•អ្នកបានវិភាគអចលនទ្រព្យទាំងនោះដោយប្រើRich
Dad’s Real Estate Evaluator™។
•អ្នកបានកំណត់អត្តសញ្ញាណនៃឱកាសនៅលើអចលនទ្រព្យជាក់លាក់។
ហើយឥឡូវនេះ ... វាដល់ពេលដែលត្រូវសួរសំនួរមួយចំនួនហើយ
ឥឡូវអ្នកបានពិនិត្យមើលតួរលេខ ហើយអ្នកមានចម្ងល់។ ចូរសួរអ្នកលក់
ឈ្មួញកណ្តាល និងសួរអ្នកគ្រប់គ្រងអចលនទ្រព្យប្រសិនបើមាន។
អ្នកគ្រប់គ្រងល្អអាចផ្តល់ព័ត៌មានដែលមានគុណតម្លៃជាច្រើន។ ពាក្យព្រមានមួយ: អ្នកមិនចាំបាច់ដឹងអ្វីៗទាំងអស់អំពីអចលនទ្រព្យនៅក្នងដំណាក់កាលនេះទេ។
វានឹងមកនៅក្នុង "រយៈពេលនៃការប្រុងប្រយ័ត្ន" របស់អ្នកបន្ទាប់ពីអ្នកបានទទួលការយល់ព្រមជាមួយអ្នកលក់។
ជាថ្មីម្តងទៀត កុំប៉ះពាល់ដោយពិការនៃការវិភាគ(analysis paralysis)។
ការផ្តល់ និងការភ្ជាប់
មនុស្សជាច្រើនបានជឿជាក់ថាជំហានបន្ទាប់គឺជា Due diligence មុនពេលផ្តល់ជូន។
Due diligence គឺជាការវិភាគលំអិតពីអចលនទ្រព្យ ដោយមានការចំណាយពេលវេលា និងការខិតខំប្រឹងប្រែង។
ហើយប្រសិនបើវាជាឱកាសល្អ តែវាមិនទាន់ដល់ពេលអ្នកទេ។ ផ្ទុយទៅវិញ ចូរទៅជួបនឹងឈ្មួញកណ្តាលឬអ្នកលក់ហើយនិយាយថា អ្នកត្រៀមរួចរាល់ដើម្បីធ្វើការផ្តល់ជូនហើយ។
គោលបំណងនៃការផ្តល់ជូនមួយគឺដើម្បីបញ្ជាក់ឲ្យច្បាស់ បើអ្នកលក់មានភាពហ្មត់ចត់។ នៅពេលដែលអ្នកទទួលបានការផ្តល់ជូន
ដែលត្រូវរួមបញ្ជូលទាំងការពារភាពកាលៈទេសៈដែលមិនច្បាស់លាស់នៅថ្ងៃខាងមុខ។ ឥឡូវនេះអ្នកបានទទួលបានភាពជោគជ័យនៃក្នុងការចាប់យកអចលនទ្រព្យ
និងដែលបានទិញពេលវេលារបស់អ្នកទៅមើលថែអចលនទ្រព្យយ៉ាងស៊ីចម្រៅនោះ។ នោះគឺនៅពេលអ្នកចាប់ផ្តើមការប្រុងប្រយ័ត្ន។ ប្រសិនបើនៅក្នុងដំណើរការដោយប្រុងប្រយ័ត្នអ្នកមិនចូលចិត្តអ្វីដែលអ្នកបានឃើញទេ
អ្នកអាចលុបចោលកិច្ចសន្យាដោយផ្អែកលើកាលៈទេសៈមិនច្បាស់លាស់ ឬគោលបំណងក្នុងការផ្លាស់ប្តូរនៃការផ្តល់ជូន។ វាជួយសន្សំសំចៃពេលវេលាច្រើនហើយជៀសវាងឱកាសដែលនាំឲ្យខាត់បង់។
សំនួរត្រូវសួរ
នរណាជាម្ចាស់អចលនទ្រព្យ? ជាបុគ្គល ឬជាអង្គភាព?
…………………………………………………………………………………………………………………………………………………..
តើអចលនទ្រព្យនេះបានដាក់លក់លើទីផ្សារអស់រយៈពេលប៉ុន្មាន?
…………………………………………………………………………………………………………………………………………………..
ហេតុអ្វីម្ចាស់វាលក់?
…………………………………………………………………………………………………………………………………………………..
តើមានតំណភ្ជាប់ឬការវាយតំលៃលើអចលនទ្រព្យដែរឬទេ?
…………………………………………………………………………………………………………………………………………………..
តើអ្នកអាចប្រាប់ខ្ញុំអ្វីខ្លះអំពីអចលនទ្រព្យ?
…………………………………………………………………………………………………………………………………………………..
តើអ្វីទៅគុណសម្បត្តិ?
…………………………………………………………………………………………………………………………………………………..
តើអ្វីទៅគុណវិបត្តិ?
…………………………………………………………………………………………………………………………………………………..
តើការផ្តល់ជូនត្រូវមានចំពោះអចលនទ្រព្យនេះបានប្រព្រឹត្តិឡើងដោយរបៀបណា?
ហេតុអ្វីបានគ្មានអ្នកទទួលយក?
…………………………………………………………………………………………………………………………………………………..
តើនរណាជាអ្នកជួល?
អ្នកនៅលីវ? គ្រួសារវ័យក្មេងៗ? មនុស្សចាស់?
…………………………………………………………………………………………………………………………………………………..
តើមានការពន្យាពេលក្នុងការជួសជុលថែទាំឬទេ?
…………………………………………………………………………………………………………………………………………………..
តើអ្នកយល់ដឹងអំពីបញ្ហាជាមួយនឹងអចលនទ្រព្យដែរឬទេ?
មានព្រួយបារម្មណ៍ពីបរិស្ថានណាមួយទេ?
…………………………………………………………………………………………………………………………………………………..
តើប្រភេទនៃហិរញ្ញវត្ថុបែបណាអាចប្រើបាន?
…………………………………………………………………………………………………………………………………………………..
តើអ្នកដឹងអ្វីខ្លះអំពីទីផ្សារអចលនទ្រព្យនៅក្នុងតំបន់នេះ?
…………………………………………………………………………………………………………………………………………………..
តើអ្នកបានដឹងថានឹងមានអ្វីកើតឡើងនៅពេលអនាគតនៅក្នុងតំបន់នេះ?
…………………………………………………………………………………………………………………………………………………..
បើអ្នក ឬឈ្មួញកណ្តាលបានទិញអចលនទ្រព្យនេះ
តើអ្នកនឹងយកវាទៅធ្វើអ្វី?
…………………………………………………………………………………………………………………………………………………..
Comments
Post a Comment