ពីបាតដៃទទេក្លាយជាសេដ្ឋីដោយសារ 5 ដំបូន្មានរបស់ជនជាតិចិន...
ពីបាតដៃទទេក្លាយជាសេដ្ឋីដោយសារ 5 ដំបូន្មានរបស់ជនជាតិចិន...
ដំបូន្មានដែលជនជាតិចិនប្រដៅកូនចៅតៗគ្នាមក...ពីមានតែកន្ទេលមួយខ្នើយមួយក្លាយជាសេដ្ឋី " កតញ្ញូ ស៊ូទ្រាំ ស្មោះត្រង់ សន្សំ និងឧស្សាហ៍"ទើបធ្វើឱ្យកសាងធុរកិច្ចឡើងបានពីបាតដៃទទេដែលមានតែកន្ទេលមួយខ្នើយមួយ និងថែមទាំងមានការប្រៀនប្រដៅប្រាប់ពីចំណុចហាមមិនគួរនិយាយ 5 ម៉ាត់ដូចខាងក្រោមទៀតផង។
1 . "ពិបាក"
ពេលនិយាយពាក្យថា ពិបាក វានឹងក្លាយជាការរារាំងសមត្ថភាពរបស់ខ្លួនឯងភ្លាមតែម្តង។
2 . "ធ្វើមិនកើត"
ពេលនិយាយពាក្យនេះ វានឹងក្លាយជាការបណ្តេញខ្លួនឯងចេញពីអ្វីដែលកំពុងធ្វើ ឬរារាំងការរៀនយល់ដឹង។
3 . "អស់សង្ឃឹម"
ព្រោះតែពាក្យមួយម៉ាត់នេះផុសឡើងនៅក្នុងចិត្ត ថាមពលទាំងមូល ទូទាំងរាងកាយ និងផ្លូវចិត្តនឹងធ្លាក់ចុះបាត់អស់។
4 . "ខ្ជឹល"
មិនគួរសូម្បីតែនិយាយលេង ព្រោះនឹងធ្វើឱ្យកើតភាពមិនទទួលខុសត្រូវ។
5 . "ហត់នឿយ"
ពេលនិយាយពាក្យនេះចេញមក រាងកាយនឹងឆ្លើយតបដោយការទន់ជ្រាយភ្លាមតែម្តង។
ទាំងអស់នេះគឺជាគោលចិត្តវិទ្យាដែលត្រឹមត្រូវខ្លាំងបំផុតសម្រាប់មនុស្សយើងគ្រប់គ្នា និងត្រូវជាមួយគោលធម៌ព្រះពុទ្ធសាសនាដែលបានពោលថា "ចិត្តគឺចៅហ្វាយ...រាងកាយគឺកូនឈ្នួល" ទៀតផង៕
ប្រភពៈ នួន អក
Comments
Post a Comment