អ្នកមានឬ អ្នកសម្បូរទ្រព្យធនតែងធ្វើចំនុចសំខាន់ទាំង៤នេះ






អ្នកសម្បូរទ្រព្យធនតែងធ្វើចំនុចសំខាន់ទាំង៤នេះ


ក្រុម​អ្នក​សម្បូរ​ទ្រព្យ​ធន​ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ អ្នក​មាន​ គឺ​ប្រកាន់​នូវ​ទម្លាប់​សាមញ្ញ​​បួន​ (៤) ​យ៉ាង​នេះ​ ទម្រាំ​បាន​ក្លាយ​ជា​អ្នក​មាន។ ​
ទម្លាប់​ទាំង​​ ៤​ នេះ​​គឺ​ផ្អែក​តាម​លោក​ Jeff Rose ​ជា​អ្នក​ធ្វើ​ផែនការ​​ហិរញ្ញវត្ថុ​ទទួល​បាន​​អាជ្ញាប័ណ្ណ​សកល​ និង​ជា​ម្ចាស់​ blog ​ដ៏​ល្បី​ម្នាក់។ 

១) ​ហ៊ាន​ប្រថុយ​ ​​លោក​ Rose ​​ពន្យល់​ថា​ ​អ្នក​មាន​គេ​បាន​​សាល្បង​​​​លើ​កិច្ចការ​ជា​ច្រើន​។ ពួក​គេ​ហ៊ាន​ទទួល​យក​ហានិភ័យ​​ច្រើន​ ពី​ព្រោះ​ថា​ ​ពួក​គេ​គិត​ថា​ បរាជ័យ​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​​នៃ​ការ​ស្វែង​រក​​វិធី​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ប៉ុណ្ណោះ។ ​ដូច្នេះ​ ការ​ប្រថុយ​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​គេ​​អាច​មាន​​ឱកាស​​កើប​ចំណេញ​​ ទោះ​បី​បរាជ័យ​ខ្លះ​ក៏​ដោយ។ 

២) ​វិនិយោគ​​ខ្លួន​ឯង​ ​សម្រាប់​លោក​ Rose ​​សង្កេត​​ឃើញ​ថា​ អ្នក​មាន​​​គិត​ថា​​ការ​ចំណាយ​លុយ​ទៅ​លើ​​ការ​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​
គឺមិនមែនជាការចំណាយនោះទេ តែ​វា​ជា​ការ​វិនិយោគ​​សម្រាប់​ខ្លួន​ឯង​ទៅ​វិញ។ ​អ្នក​មាន​គិត​ថា​ ​បើ​គេ​​វិនិយោគ​​ទៅ​លើ​ខ្លួន​ឯង​ជា​មួយ​នឹង​​យុទ្ធសាស្ត្រ​ដ៏​ត្រឹម​ត្រូវ​នោះ​ គឺ​ប្រាកដ​ណាស់​ថា​ នឹង​​បាន​ផល​មក​វិញ​ជាង​​ការ​វិនិយោគ​ទៅ​លើ​ភាគហ៊ុន​ ឬ​អចលនទ្រព្យ​ទៅ​ទៀត។ ​

៣) ​​សេព​គប់​ជា​មួយ​មនុស្ស​ត្រូវ​ ​អ្នក​មាន​ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​ក្នុង​ការ​សេពគប់​មិត្តភ័ក្តិ។ ​​និយាយ​ឱ្យ​ខ្លី​ គឺ​​អ្នក​មាន​សេពគប់​មនុស្ស​ដែល​ត្រូវ​សម្រាប់​​អាជីវកម្ម​​របស់​គេ។ ​​អ្នក​ខ្លះ​គឺ​សេពគប់​ជា​មួយ​អ្នក​មាន​ជាង​ខ្លួន​ទៅ​ទៀត។ ​​ធ្វើ​បែប​នេះ​ គឺ​គេ​អាច​សិក្សា​ពី​វិធី​សាស្ត្រ​ ឬ​យុទ្ធសាយុទ្ធសាស្ត្ររបស់អ្នកទាំងនោះមកធ្វើ​​យ៉ាង​ណា​អាច​ទាញ​ផល​ប្រយោជន៍​សម្រាប់​អាជីវកម្មរបស់គេ។ 

៤) ​​ចំណចំណាយពេលព្រឹក ដើម្បីធ្វើរឿងដែលចាំបាច់ខ្លាំង ​អ្នក​មាន​ចាត់​ទុក​ពេល​ព្រឹក​ជា​រឿង​សំខាន់​។ ​អ្នក​មាន​​មិន​សូវ​ភ្លេច​ ​​ហាត់​ប្រាណ​ ​ញ៉ាំ​អាហារ​​ពេល​ព្រឹក​ និង​ពិនិត្យ​មើល​​គោលដៅ និង​ភារកិច្ច​​របស់​គេ​ឡើង​វិញ​​ ថាតើ​នឹង​ត្រូវ​បំពេញ​អ្វី​ខ្លះ​ និង​នៅ​សល់​អ្វី​ខ្លះ។ ​អ្វី​ដែល​សំខាន់​ ឬ​ការ​ងារ​ជា​អាទិភាព​​ ​គឺ​ត្រូវ​តែ​បំពេញ​ឱ្យ​រួច​រាល់​នៅ​ពេល​ព្រឹក​នេះ​​ឯង៕

ប្រភពៈ នួន អក

Comments