តើអ្នកចង់រកលុយបានច្រើនក្នុងរយៈពេលដ៏ខ្លីទេ?


តើអ្នកចង់រកលុយបានច្រើនក្នុងរយៈពេលដ៏ខ្លីទេ?

សម្រាប់មនុស្សគ្រប់គ្នាដែលមានការធុញទ្រាន់នឹងការតស៊ួក្នុងរកលុយនិងចង់ទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ អញ្ជឹងអ្នកអាចប្រើគោលការទាំង៨របស់លោកគ្រូ T.harv Eker ក្នុងការជួយអ្នកឲ្យបង្កើតទ្រព្យសម្បត្តិបានលឿនជាងសុបិន្តដែលអាចទៅរួចរបស់អ្នកទៅទៀត។

#១ អភិវឌ្ឍន៍ផ្នត់គំនិតឲ្យលឿនចំពោះការបង្កើនទ្រព្យសម្បត្តិ

មានគំនិតសង្ស័យជុំវិញ"ការបង្កើនទ្រព្យសម្បត្តិក្នុងរយៈពេលខ្លី" ប៉ុន្តែមានមនុស្សជាច្រើនពិតជាអាចក្លាយជាអ្នកមានក្នុងរយៈពេលដ៏ខ្លីបាន ព្រមទាំងស្របច្បាប់ផងដែរ។ ចូរកែសម្រួលអ្វីដែលអ្នកគិតចំពោះភាពមានបាននិងភាពជោគជ័យ។

#២ ធ្វើការបញ្ជូលគុណតម្លៃពិត

បើសិនអ្នកមិនធ្វើការបញ្ជូលបានច្រើននោះទេ អ្នកនឹងមិនអាចទទូលបានច្រើននោះទេ។ ដូចនេះសូមច្បាស់ថាគំនិតរបស់អ្នក ផលិតផលរបស់អ្នក ហើយនឹង/ឬក៏សេវាកម្មដែលអាចមានគុណតម្លៃលើទីផ្សារនៅក្នុងថ្ងៃនេះ។ នេះជារូបមន្តដែលនឹងកំណត់គុណតម្លៃរបស់អ្នក និងចំនូនលុយដែលអ្នកនឹងរកបានៈ
តម្រូវការ + ការផ្គត់ផ្គង់+គុណភាព+បរិមាណ=លុយ

#៣ ពេលវេលា

ពេលវេលា គឺជាអ្វីៗទាំងអស់! ចូរធ្វើការគូរផ្គង់រវាងផលិតផល ឬសេវាកម្មរបស់អ្នកទៅនឹងការចង់បាន ព្រមទាំងតម្រូវការជាក់ស្តែងនៅក្នុងទីផ្សារ។ ចូរជ្រើសរើសផលិតផល ឬសេវាកម្មឲ្យត្រឹមត្រូវ ក្នុងពេលវេលាត្រឹមត្រូវ កន្លែងត្រឹមត្រូវ ព្រមទាំងរកកន្លែងណាមួយដែលមានតម្រូវការខ្ពស់ និងការផ្គត់ផ្គង់ទាប។

 #៤ ប្រព័ន្ធ

ប្រព័ន្ធនៃអាជីវកម្មមួយ គឺជាប្រព័ន្ធដំណើរការដែលអាចបង្កើតផលប្រយោជន៍ម្តងហើយម្តងទៀតៗបាន។ ប្រព័ន្ធអាជីវកម្មរបស់អ្នកដែលអាចមានប្រសិទ្ធិភាព និងប្រសិទ្ធិភាពក្នុងការលក់ និងអាចផ្គត់ផ្គង់សេវាកម្ម ឬផលិតផលរបស់អ្នកក្នុងបរិមាណច្រើនបាន។

#៥ ស្ទួនៗ

ស្ទួនៗគឺជាការធ្វើហើយធ្វើទៀត នៃការបង្កើនគុណភាពនៃគុណតម្លៃដែលអ្នកបានបញ្ជូនទៅ ក្នុងការបង្កើនប្រាក់ចំណូលរបស់អ្នក។​ បើសិនជាអ្នកអាចបង្កើតចំណូលនៅកន្លែងមួយបាន អញ្ចឹងថាតើកន្លែងស្រដៀងៗគ្នាប៉ុន្មានដែលអ្នកអាចបង្កើតបាន? បើអ្នកអាចបង្កើតចំណូលបានមួយក្នុងមួយប្រតិបត្តិការនោះ អញ្ជឹងថាតើដំណើរការស្រដៀងៗគ្នាប៉ុន្មានដែលអ្នកអាចបង្កើតបាន? ចូរសួរខ្លួនអ្នក "តើខ្ញុំអាចធ្វើម្តងហើយម្តងទៀតៗនៅក្នុងអាជីវកម្មរបស់ខ្ញុំដើម្បីអាចឲ្យផលិតផលឬសេវាកម្មរបស់ខ្ញុំទៅដល់ដៃមនុស្សឲ្យបានច្រើននាក់ដោយរបៀបណា?

#៦ អានុភាព

ក្នុងការក្លាយជាអ្នកមានក្នុងពេលដ៏ខ្លីនោះ គឺមិនគ្រាន់តែថា"អ្វី"អ្នកធ្វើនោះទេ តែគឺថាអ្នក"ធ្វើដោយរបៀបណា"។ ចាប់ផ្តើមរៀនគិតពីរបៀបក្នុងការធ្វើការដោយភាពវៃឆ្លាត ជាជាងខិតខំធ្វើការយ៉ាងស្វិតស្វែងនោះ។ ចូរស្វែងរកពីរបៀបដែលអាចប្រើឧបករណ៍ឲ្យមានអានុភាព ឬមនុស្សដែលអាចធ្វើការជំនួសអ្នកបាន។ អញ្ជឹងចូរអ្នកសួរខ្លួនឯងថា "តើខ្ញុំអាចបែងចែកមនុស្សទៅតាមគុណតម្លៃរបស់ខ្ញុំ ផលិតផលរបស់ខ្ញុំ ឬសេវាកម្មរបស់ខ្ញុំនៅពេលខ្ញុំកំពុងគេងបានដោយរបៀបណា?"

#៧ បម្លែងឲ្យទៅជាលុយ


បម្លែងឲ្យទៅជាលុយ គឺជាការបម្លែងអ្វីៗឲ្យទៅជាលុយ ដូចជាបម្លែងផលិតផលឲ្យទៅជាលុយ-ល-។ អ្នកនឹងមិនធ្លាប់អាចរកលុយបានច្រើននៅក្នុងអាជីវកម្មមួយណាដូចនៅក្នុងអាជីវកម្មលក់នោះទេ។ ដោយសារវាជាប្រព័ន្ធក្នុងការបង្កើនល្បឿននៃការបង្កើនទ្រព្យសម្បត្តិ។ អ្នកនឹងមានប្រព័ន្ធស្វ័យប្រវត្តិក្នុងរៀបចំអាជីវកម្មរបស់អ្នកឲ្យមានគុណតម្លៃយ៉ាងច្រើននឹងអាចលក់បានផងដែរ។

#៨ ធ្វើវានៅពេលនេះ

បញ្ជេញសកម្មភាព និងអនុវត្តអ្វីៗដែលអ្នកចង់ក្លាយខ្លួនទៅជា នាពេលអនាគតក្នុងពេលនេះ។ បើអ្នកចង់ទទូលជោគជ័យពិតប្រាកដ ចូរអនុវត្តចំនុចជោគជ័យនៅពេលនេះ។ បើអ្នកពិតជាចង់រកលុយឲ្យបានច្រើនក្នុងរយៈពេលខ្លី ចូរចាប់ផ្តើមអនុវត្តគោលការណ៍ទាំង៨នេះក្នុងពេលនេះ។



ដកស្រង់ពីៈ លោកគ្រូ Brian Tracy







Comments