ចង់ក្លាយជាអ្នកមាន? រៀនលេង
ហេតុអ្វីហ្គេមជាវិធីល្អបំផុតដើម្បីបង្កើនកម្រិតភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ?
នៅឆ្នាំ 1996លោកគ្រូ រ៉ូបឺត បានយកហ្គេមលំហូរសាច់ប្រាក់ទៅបង្ហាញនៅក្នងសកលវិទ្យាល័យ
ប៉ុន្តែគាត់ទទូលការឆ្លើតតមវិញថា"យើងមិនលេងហ្គេមនៅក្នុងសាលាទេ ហើយយើងក៏មិនមានចំណាត់អារម្មណ៍បង្រៀនកូនសិស្សពីរឿងលុយកាក់ដែរ
ព្រោះថាកូនសិស្សមានមុខវិជ្ជាសំខាន់ៗត្រូវរៀនជាងរឿងនេះ។"
យើងរៀនពិតប្រាកដដោយរបៀបណា
លោកGabe Zichermannបាននិយាយថា"ប្តូរហ្គេមនៅក្នុងការអប់រំ" មានន័យថា ពេលយើងបានរៀនដែលចេញពីការព្យាយាម ពីការបានបង្កើតកំហុស
និងពីភាពជោគជ័យ នោះការទទួលអត្ថប្រយោជន៍ខាងអារម្មណ៍រីករាយតាមរយៈសមិទ្ធិផលរបស់យើង ជួយឱ្យយើងចងចាំ និងធ្វើឲ្យការរៀនកាន់តែមានប្រសិទ្ធភាព។
បន្ទាប់មកគាត់បានបន្តថា ករណីនៃលទ្ធផលគឺជាចំណេះដឹងនៃអនាគត
ដែលរួមទាំងភាពអស្ចារ្យនៃហ្គេម Monopolyដែលបានបង្រៀនពីរឿងលុយកាក់នេះ។
អត្ថប្រយោជន៍នៃការរៀនចេញពីការលេង
អំណាចនៃការលេង គឺជាភស្តុតាងនៅក្នុងអត្ថប្រយោជន៍ដែលបានមកពីវា។
ចូរកុំបង្រៀនគេ កុំបញ្ជាគេឲ្យលេង
កុំបញ្ជាគេឲ្យធ្វើ កុំតាំងខ្លួនថាជាគ្រូ តែតាំងខ្លួនជាអ្នកដឹកនាំ ហើយអនុញ្ញាតិឲ្យពួកគេលេងដើម្បីអាចឲ្យរៀនពីការអនុវត្ត
ពីកំហុសខ្លះៗ។ នេះជាចំនុចខុសគ្នាចំពោះការបង្កើតមនុស្សឲ្យមានគំនិតជាបុគ្គលិក និងមនុស្សឲ្យមានគំនិតជាសហគ្រិន។
ឆ្ពោះទៅកន្លែងដែលអ្នកចង់ទៅ
ចំណេះជាច្រើន គឺវានៅក្នុងទីផ្សារ មិនមែនសាលារៀនទេ ដែលបានបំពេញនូវភាពចាំបាច់នៃតម្រូវការសម្រាប់មនុស្សតាមរយៈការរៀនពីការអនុវត្ត។
នៅក្នុងទីផ្សារ គឺធ្វើតាមរយៈការលេងហ្គេម ។
នេះជាការផ្តល់នូវចំណេះដឹងដ៏សំខាន់នៃច្បាប់អាជីវកម្មៈ"ចូរកុំទៅកន្លែងដែលអ្នកមិនចង់ទៅ។"
ម្យ៉ាងវិញទៀត វាមានភាពងាយស្រួលក្នុងការរកលុយ និងដើម្បីផ្លាស់ទៅកន្លែងដែលអ្នកចង់ទៅផងដែរ។
នេះហើយជាមូលហេតុផលលោកគ្រូរ៉ូបឺត
គីយូសាគី និងលោកស្រី គីមបានបង្កើតហ្គេមលំហូសាច់ប្រាក់។ ពួកគាត់បានជឿជាក់ថាការរៀនដែលចេញពីការលេងហ្គេមនេះជាតម្រូវការចាំបាច់សំរាប់មនុស្ស។
ដំណឹងល្អនោះ គឺថាមកដល់ពេលនេះ សាលារៀនជាច្រើន
សមាគមជាច្រើន និងមនុស្សជាច្រើនបានលេងវាក្នុងគោលបំណងបង្កើនចំណេះផ្នែកហិរញ្ញវត្ថុ។
ចូរចាប់ផ្តើមលេងឲ្យកាន់តែច្រើន
ពួកគាត់បានប្តេជ្ញាចិត្តដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរជីវិតហិរញ្ញវត្តុរបស់មនុស្ស។ ហ្គេមនេះបានបង្កើតអែភភ៍(APP)រួចហើយ អញ្ញឹងបងប្អូនអាចដោនឡូតបាន
ឬក៏អាចអញ្ញើញចូលរួមលេងជាមួយអ្នកដែលជួយបងប្អូនក្នុងការលេងបាន ឬតាមសមាគមដែលជិតបងប្អូន។
ពីព្រោះថាហ្គេមនេះបានផ្តល់ឲ្យយើងយល់ពីលុយ របៀបធ្វើការរបស់លុយ និងរបៀបប្រើលុយឲ្យធ្វើការឲ្យយើងផងដែរ។
ប្រភពៈ លោកគ្រូ រ៉ូបឺត គីយូសាគី
Comments
Post a Comment