គន្លឹះក្នុងការកសាងទ្រព្យសម្បត្តិ


គន្លឹះក្នុងការកសាងទ្រព្យសម្បត្តិ



ការកសាងទ្រព្យសម្បត្តិគឺជាដំណើរមួយ ហើយដូចជាការធ្វើដំណើរទៅកាន់កន្លែងណាមួយដែរ នៅពេលដែលអ្នកឆាប់ចាប់ផ្តើម នោះអ្នកនឹងឆាប់បានទៅដល់។ ដូចជាការសន្សំសម្រាប់កូនរៀន សន្សំសម្រាប់ការចូលនិវត្តន៍ សន្សំសម្រាប់លំហែរកំសាន្ត សន្សំសម្រាប់សកម្មភាពមនុស្សធម៍-ល-។ រឿងនេះវាពិតជាសំខាន់ខ្លាំងណាស់ ដែលអ្នកត្រូវចាប់ផ្តើមនៅពេលនេះព្រមទាំងត្រូវមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ផងដែរ។

១/ បង្កើនចំណូលរបស់អ្នក

លោកគ្រូ Brain Tracy មានប្រសាសន៍ថាអ្នកមិនអាចសន្សំ ដោយការគ្មានចំនូលនោះទេ ដូចនេះជំហានដំបូងក្នុងការមានសេរីភាពផ្នែកហិរញ្ញវត្ថុ គឺត្រូវមានចំណូលខ្ពស់។”

"ជាធម្មតា មានតែការរៀនប៉ុណ្ណោះដែលជាដំណើរការនៃការកសាងជំនាញ"

មហិច្ឆិតា និងជំនាញរបស់អ្នក អាចជំរុញការបង្កើតអាជីវកម្មឲ្យក្លាយជាការវិនិយោគដ៏អស្ចារ្យមួយក្នុងទ្រព្យនៅរយៈពេលវែង។

២/ សន្សំ និងវិនិយោគ

ការសន្សំ និងការវិនិយោគ ពួកវាមានសារៈសំខាន់ជាងការរកលុយបានច្រើនទៅទៀត អ្នកអាចបង្កើតទ្រព្យបាន ប្រសិនជាអ្នកអាចដកលុយពីចំណូលរបស់អ្នកទៅសន្សំនោះ(បើតាមលោកគ្រូT.Harv Eker មានប្រសាសន៍ក្នុងការបែងចែកលុយទាំង៦ក្រឡថា ដកចំនូល១០%ទៅសន្សំក្នុងទម្រង់នៃការវិនិយោគ)។

ចំពោះការវិនិយោគគឺមានច្រើនវិធីណាស់ អញ្ជឹងអ្នកអាចធ្វើការជ្រើសរើសការវិនិយោគឲ្យសមតាមការស្រឡាញ់ផ្ទាល់ខ្លួន។ 


មានអ្នកជោគជ័យដែលអ្នកអាចធ្វើការសិក្សាពីពួគ​គាត់បានគឺមានជាច្រើន ដូចជាលោកគ្រូមហាសេដ្ឋី Warren Buffett លោកគ្រូមហាសេដ្ឋី រ៉ូបឺត គីយូសាគី…………ជាដើម។


 “គោលបំណងនៃការវិនិយោគ គឺដើម្បីបង្កើនផលចំណេញ ឬប្រាក់ចំណេញ”

ចំពោះច្បាប់នៃការវិនិយោគ របស់លោក មហាសេដ្ឋី Warren Buffett គឺ” Rule No. 1  Never lose money. Rule No. 2: Never forget rule No.1” ក្នុងន័យជាខេមរៈយើងថា”ច្បាប់ទី១ មិនត្រូវខាតលុយ ច្បាប់ទី២ មិនត្រូវភ្លេចច្បាប់ទីមួយ”។ បើអ្នកមិនចង់ខាតលុយទេ អ្នកត្រូវមានចំណេះដឹងផ្នែកលុយ ឬផ្នែកហិរញ្ញវត្ថុ។

លោកគ្រូមហាសេដ្ឋី រ៉ូបឺត គីយូសាគីបានមានប្រសាសន៍​ចំពោះចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះថា ធាតុផ្សំនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺបាន១៥៖

- ប្រវត្តិប្រាក់
- យល់ដឹងពីរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នក
- ស្គាល់ពីភាពខុសគ្នារវាងទ្រព្យ និងបំណុល
ស្គាល់ពីភាពខុសគ្នារវាងកំណើនមូលធន និងលំហូរសាច់ប្រាក់
ស្គាល់ពីភាពខុសគ្នារវាងការវិនិយោគបែបមូលដ្ឋាន និងបច្ចេកទេស
- ចេះវាស់ស្ទង់កម្លាំងរបស់ទ្រព្យ
- ចេះដឹងពីរបៀបជ្រើសរើសមនុស្សល្អ
- ដឹងថាទ្រព្យអ្វីដែលសមបំផុតសម្រាប់ខ្លួន
-  ដឹងថាពេលណាត្រូវយកចិត្តទុកដាក់ និងពេលវេលាត្រូវចម្រុះចោល
- ចេះកាត់បន្ថយហានិភ័យ
- ដឹងពីរបៀបកាត់បន្ថយពន្ធស្របច្បាប់
- ដឹងភាពខុសគ្នារវាងបំណុល ហើយនិងភាពជឿជាក់
- ចេះដឹងពីរបៀបប្រើការបម្លែងឬដេរីវេ( Derivative )
- ស្គាល់ពីរកត្តាដែលអាចបង្ករការលួចទ្រព្យសម្បត្តិរបស់អ្នកស្របច្បាប់
- ចេះរៀនពីកំហុស

៣/ កាត់បន្ថយការចំណាយខ្ជះខ្ជាយចេញ

 លោកគ្រូមហាសេដ្ឋី Warren Buffett មានប្រសាសន៍ថា "“If you buy things you don’t need, you will soon sell things you need.”ក្នុងន័យជាភាសាខេមរៈយើងថា
"បើអ្នកចាយលុយទិញរបស់ដែលអ្នកមិនចាំបាច់ នោះមិនយូរទេអ្នកត្រូវលក់របស់ចាំបាច់ដើម្បីចាយវិញ"។

មនុស្សយើងភាគច្រើនបានចំណាយលុយទៅតាមអារម្មណ៍ដោយគ្មានផែនការហិរញ្ញវត្ថុច្បាស់លាស់ ក្រោយកាលៈទេសៈ ខ្លាចគេថាខ្លួនអន់ ខ្លាចគេថាខ្លួនក្រ ......ទាំងនេះអាចជាប្រភពនៃការជំរុញឲ្យមនុស្សចាយទៅលើអ្វីៗដែលមិនចាំបាច់។ មនុស្សដែលគ្មានផែនការផ្នែកហិរញ្ញវត្ថុច្បាស់លាស់ តែងតែចាយលុយខ្ជះខ្ជាយពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុមិនអាចឲ្យពួកគេមានលុយសម្រាប់សន្សំដើម្បីវិនិយោគឡើយ។​ ដូចនេះយើងត្រូវតែកាត់បន្ថយ រហូតដល់កំចាត់ចោលការចំណាយខ្ជះខ្ជាយចេញឲ្យអស់។

"សូមចាប់ផ្តើមធ្វើពីតូចទៅធំ ឲ្យស្របតាមផែនការដែលបានលម្អិតពីធំមកតូច"




Comments