គ្រាន់តែអានអត្ថបទនេះចប់ នោះអ្នកនឹងដឹងភ្លាមៗថា អ្នកគឺជាមនុស្សម្នាក់ពោរពេញទៅដោយភាពជោគជ័យ

គ្រាន់តែអានអត្ថបទនេះចប់ នោះអ្នកនឹងដឹងភ្លាមៗថា អ្នកគឺជាមនុស្សម្នាក់ពោរពេញទៅដោយភាពជោគជ័យ



តើដំណើរជីវិតរបស់អ្នករាល់ថ្ងៃពោរពេញដោយភាពជោគជ័យទេ? តើអ្វីទៅជាភាពជោគជ័យ? 
តើអ្នកខំបន្តរស់នៅរាល់ថ្ងៃដើម្បីអ្វី?

មនុស្សម្នាក់ដែលបានរស់នៅមកដល់ថ្ងៃនេះ គឺជីវិតរបស់ពួកគាត់បានពោរពេញទៅដោយភាពជោគជ័យយ៉ាងច្រើនសន្ធឹកសន្ធាប់ គ្រាន់តែអ្នកខ្លះពុំបានដឹងថា ខ្លួនកំពុងទទូលបានភាពជោគជ័យយ៉ាងច្រើនសន្ធឹកសន្ធាប់ពីពេលមួយទៅពេលមួយនោះទេ។

ភាពជោគជ័យគឺការទទួលបានអ្វីៗដែលខ្លួនចង់បានជោគជ័យ។ មនុស្សភាគច្រើនគឺត្រូវការជីវិត អញ្ជឹងបើយើងអាចបន្តជីវិតរស់នៅបានមួយវិនាទីគន្លងមកបាន គឺមានន័យថាយើងជោគជ័យយ៉ាងធំនៅក្នុងជីវិតហើយ។ អ្នកខ្លះគឺមិនអាចរស់បានមួយវិនាទីទៀត ដូចយើងបានរស់នៅមួយវិនាទីកន្លងមកនោះទេ អញ្ចឹងមានន័យយើងកំពុងតែទទូលជោគជ័យយ៉ាងខ្លាំង។ ជាក់ស្តែងណាស់ដែរ នៅពេលមនុស្សឃ្លានញាំ នោះមានន័យថាពួកគាត់ចង់ញាំ ឬអាចនិយាយបានថា មានគោលដៅចង់ញាំ លុះមួយរយៈពេលណានោះពួកគាត់ក៏បានញាំឆ្អែត។ តើនេះអាចនិយាយថា ពួកគាត់ទទូលបានជោគជ័យទេ? ជាក់ស្តែងណាស់គឺពួកគាត់ទទូលបានជោគជ័យ។

 ក្នុងមួយថ្ងៃៗជីវិតយើងម្នាក់ៗគឺទទូលបានជោគជ័យរហូតដល់រាប់មិនអស់។ តើហេតុអ្វីបានជាមនុស្សមួយចំនួនគិតថាខ្លួនមិនទទូលជោគជ័យអ្វីសោះ ហើយបានបន្ទោសខ្លួនឯង បន្ទោសអ្វីផ្សេងៗដែលជាហេតុនាំឲ្យខ្លួនឯងបាក់ទឹកចិត្តនោះ ឯមនុស្សខ្លះទៀតបានសម្លាប់ខ្លួនព្រោះតែគិតថាខ្លួនជាមនុស្សឥតប្រយោជន៍ ឬជាមនុស្សបរាជ័យ។ 

រឿងសំខាន់ៗបំផុតនៅក្នុងជីវិត គឺថាពេលនេះអ្នកធ្វើបានជោគជ័យច្រើនណាស់ អញ្ជឹងអាចមានន័យថា បើចង់ទទូលបានជោគជ័យ លើគោលដៅធំៗ ក្តីសុបិន្តធំៗ និងបេសកកម្មជីវិតរបស់យើង គឺយើងពិតអាចធ្វើឲ្យជោគជ័យបានដូចគ្នាគឺគ្រាន់តែត្រូវការពេលវេលាខ្លះ វិធីសាស្រ្តខ្លះ បង្កើត បង្កើនទំលាប់ខ្លះ តែប៉ុណ្ណោះ។

ការជោគជ័យធំៗទាំងអស់ គឺត្រូវបានផ្សំឡើងពីការជោគជ័យតូចៗផ្សំគ្នា ឬការជោគជ័យរយៈពេលវែងទាំងអស់ គឺជាការផ្សំឡើងពីការជោគជ័យរយៈពេលខ្លីៗផ្សំគ្នា។ អញ្ជឹងយើងត្រូវអនុវត្តភាពជោគជ័យតូចៗ ខ្លីៗទាំងនេះពីមួយថ្ងៃៗឲ្យទៅជាទំលាប់ជោគជ័យឆ្ពោះទៅកាន់ភាពជោគជ័យធំៗ និងវែងៗនៅក្នុងថ្ងៃខាងមុខ។
ដូចលោកគ្រូ រ៉ូបឺត គីយូសាគី មានប្រសាសន៍ថា ”ការជោគជ័យរបស់យើងគឺត្រូវបានសាងឡើងដោយយើងនៅក្នុងថ្ងៃនេះ មិនមែននៅថ្ងៃស្អែកនោះទេ”។ 



Comments