អនុវត្តគន្លឹះជោគជ័យទាំង៧នៃការលក់
អនុវត្តគន្លឹះជោគជ័យទាំង៧នៃការលក់ |
មានបច្ចេកទេស គន្លឹះ និងគោលការណ៍នៃការបណ្តុះបណ្តាលផ្នែកលក់
និងភាពជោគជ័យជាច្រើន។ ពួកវាត្រូវបានអនុវត្តដោយអ្នកលក់ដែលមានប្រាក់ចំណូលខ្ពស់បំផុតជារៀងរាល់ថ្ងៃ។ ការអនុវត្តជាទៀងទាត់នៃគោលការណ៍ទាំងនេះត្រូវបានធានាថានឹងត្រូវបានជំរុញឱ្យអ្នកឈានទៅដល់កំពូលនៃវិស័យរបស់អ្នក។
ការបណ្តុះបណ្តាលផ្នែកលក់# ១: ច្បាស់លាស់
ច្បាស់លាស់! ធ្វើការសំរេចចិត្តក្នុងការធ្វើដំណើរឆ្ពោះទៅកំពូលនៃវិស័យរបស់អ្នក។ សូមធ្វើការសម្រេចចិត្តនៅថ្ងៃនេះដើម្បីចូលរួមជាមួយកំពូលអ្នកលក់10% ។
"គ្មាននរណាម្នាក់និងគ្មានអ្វីមួយដែលអាចរារាំងអ្នកបានទេ លើកលែងតែខ្លួនឯងនោះទេ"
ការបណ្តុះបណ្តាលផ្នែកលក់# ២: តើអ្វីទៅដែលកំពុងទាញអ្នកឲ្យត្រលប់មកក្រោយវិញ?
ការកំណត់ជំនាញដើម្បីទទួលបានជោគជ័យក្នុងការលក់។ ការកំណត់ជំនាញដែលអ្នកខ្សោយបំផុតមួយហើយរៀបចំគម្រោងដើម្បីបង្កើនភាពល្អប្រសើរនៅក្នុងតំបន់របស់អ្នក។
សួរខ្លួនអ្នកនិងចៅហ្វាយរបស់អ្នកថា"តើជំនាញអ្វីដែលខ្ញុំត្រូវធ្វើការអភិវឌ្ឍន៍ដើម្បីអោយខ្ញុំមានភាពវិជ្ជមានក្នុងការលក់នោះ? មិនថាចម្លើយរបស់អ្នកចំពោះសំនួរនេះយ៉ាងម៉េចទេ ចូរសរសេរវាចុះ កំណត់ពេល កំណត់ផែនការ និងអនុវត្តវារៀងរាល់ថ្ងៃឲ្យក្លាយទៅជាទំលាប់។
ការបណ្តុះបណ្តាលផ្នែកលក់# ៣: នៅជុំវិញមនុស្សល្អ
នៅជុំវិញមនុស្សល្អ នៅជុំវិញមនុស្សវិជ្ជមាន នៅជុំវិញមនុស្សជោគជ័យ។
ចៀសឱ្យឆ្ងាយពីមនុស្សអវិជ្ជមាន និងមនុស្សត្អូញត្អែរ..។ សូមចងចាំថាអ្នកមិនអាចហោះហើរជាមួយហ្វូងឥន្ទ្រីបានទេ ប្រសិនបើអ្នកបន្តរស់នៅជាមួយមាន់នោះ។
ការបណ្តុះបណ្តាលផ្នែកលក់# ៤: ថែរក្សាសុខភាពរបស់អ្នក
ថែរក្សាសុខភាពរាងកាយរបស់អ្នកឱ្យបានល្អ។ អ្នកត្រូវការថាមពលកម្រិតខ្ពស់ដើម្បីធ្វើឲ្យការលក់ដំណើរការប្រកបដោយប្រសិទ្ធភាព និងយកឈ្នះការបដិសេធ និងការបាក់ទឹកចិត្ត។ ត្រូវប្រាកដថាអ្នកបានញាំអាហារ និងហាត់ប្រាណបានប្រកដដោយភាពត្រឹមត្រូវ ព្រមទាំងមានការលំហែកំសាន្តបានច្រើនផងដែរ។
ការបណ្តុះបណ្តាលផ្នែកលក់#
៥: ចូរសាងរូបភាពថាខ្លួនស្ថិតនៅចំនុចកំពូល
ចូរសាងរូបភាពថាខ្លួនគឺជាមនុស្សម្នាក់ដែលស្ថិតនៅចំនុចកំពូលនៃវិស័យរបស់អ្នក។
សូមស្រមៃគិតថាខ្លួនអ្នកធ្វើបានល្អបំផុតពេញមួយថ្ងៃ។
ចិញ្ចឹមគំនិតជាមួយនឹងការសិក្សាក្នុងផ្នែកលក់។
ស្រមៃមើលរូបភាពដ៏រស់រវើកគួរឱ្យរំជើបរំជួល និងរំភើប នៃភាពវិជ្ជមាន ទំនុបចិត្ត
មានសមត្ថភាព ក្នុងគ្រប់គ្រងទាំងស្រុងគ្រប់ផ្នែកនៃជីវិតរបស់អ្នក។
ការបណ្តុះបណ្តាលផ្នែកលក់#
៦: អនុវត្តការនិយាយវិជ្ជមានចំពោះខ្លួនឯង
ចូរបន្តអនុវត្តការនិយាយវិជ្ជមានចំពោះខ្លួនឯង។
គ្រប់គ្រងការសន្ទនានៃផ្នែកខាងក្នុងរបស់អ្នក។
និយាយជាមួយខ្លួនឯងអំពីរបៀបដែលអ្នកចង់បានជាជាងវិធីដែលអ្នកអាចធ្វើបាននៅថ្ងៃនេះ។
ការបណ្តុះបណ្តាលផ្នែកលក់#
៧: បញ្ជេញសកម្មភាពវិជ្ជមានឆ្ពោះទៅកាន់គោលដៅរបស់អ្នក
បញ្ជេញសកម្មភាពវិជ្ជមានឆ្ពោះទៅកាន់គោលដៅរបស់អ្នកជារៀងរាល់ថ្ងៃ។
ធ្វើជាមនុស្សប្រូអាក់ធីវ(មនុស្សបង្កើតឬការគ្រប់គ្រងស្ថានការណ៍មួយជាជាងគ្រាន់តែឆ្លើយតប)
ជាជាងជាមនុស្សរីអាក់ធីវ(មនុស្សបង្ហាញពីការឆ្លើយតបទៅនឹងសកម្មភាព)។
ប្រសិនបើអ្នកមិនសប្បាយចិត្តនឹងប្រាក់ចំណូលរបស់អ្នកទេ
ចូរចាកចេញពីទីហ្នឹងដើម្បីទៅជួបអតិថិជនឲ្យកាន់តែច្រើន។
អ្នកលក់ទាំងអស់ដែលទទួលបានជោគជ័យគឺផ្តោតសកម្មភាពឆ្ពោះទីមុខ។
ពួកគាត់ធ្វើវាក្នុងពេលនេះ ពួកគាត់ជួយដើម្បីជំរុញបិទការលក់
ពួកគាត់រក្សាល្បឿនក្នុងការបិទការលក់។
ទាំងនេះគឺជាការអនុវត្តការលក់ដ៏ល្អបំផុតមួយចំនួនដែលមនុស្សម្នាក់ៗអាចអនុវត្ត។
ដំណឹងល្អចំពោះរឿងនេះ
គឺថាអ្នកកាន់តែលឿន ថាមពលកាន់តែច្រើន អ្នកកាន់តែជួយមនុស្សបានច្រើន
បទពិសោធន៍កាន់តែច្រើនដែលអ្នកទទូលបាន នោះអ្នកក៏កាន់អាចបិទការលក់បានការន់តែច្រើន។
នៅពេលអ្នកកាន់តែផ្លាស់ទីបានលឿន
អ្នកកាន់តែបំពេញការគ្រប់គ្រង់ជីវិតរបស់អ្នក
និងធានាថាអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងកម្រិតកំពូល
និងទទូលបានប្រាក់ចំណូលខ្ពស់បំផុតនៅក្នុងវិស័យរបស់អ្នក។
ប្រភពៈ
លោកគ្រូ Brian Tracy
Comments
Post a Comment