ច្បាប់ទាំងពីរក្នុងការដាក់លុយឲ្យចូលក្នុងហោប៉ៅរបស់អ្នកក្នុងពេលនេះ






រៀនពីរបៀបក្នុងការបន្ថយពន្ធស្របច្បាប់


ស្ទើរតែគ្រប់ការចំណាយទាំងអស់អាចកាត់កងបានក្រោមកាលៈទេសៈត្រឹមត្រូវ។ នេះរួមទាំងការចំណាយសម្រាប់អាហារ ការកំសាន្ត និងការធ្វើដំណើរ សូម្បីតែផ្ទះរបស់យើង។ 

ច្បាប់ទាំងពីរនេះអាចចាប់ផ្តើមបាននៅពេលនេះដើម្បីបង្កើតប្រាក់បន្ថែមក្នុងហោប៉ៅរបស់យើងៈ

ច្បាប់ទី១ៈ វិធីសាស្រ្តដែលលឿនបំផុតក្នុងការបង្កើតលុយបន្ថែមដាក់ចូលក្នុងហោប៉ៅរបស់យើងគឺកាត់បន្ថយពន្ធ

មានមនុស្សជាច្រើនបានសួរទៅកាន់លោកTom Wheelwrightថា"តើអាចរកលុយបានច្រើនបន្ថែមទៀតដោយរបៀបណា?" គាត់បានឆ្លើយតបទៅកាន់ពួកគេថា"ច្បាប់ទីមួយរបស់ខ្ញុំចំពោះអ្នកដែលកំពុងស្វែងរកវិធីក្នុងការបង្កើតលុយឲ្យបានច្រើនបន្ថែមទៀតបានគឺកាត់បន្ថយពន្ធរបស់អ្នក"។

តាមរយៈការកាត់បន្ថយពន្ធរបស់យើងគឺពិតជាអាចកាត់បន្ថយប្រាក់ចំណាយបានភ្លាមៗពីចំណូលរបស់យើង ដូចជាប្រាក់បៀវត្សន៍។ រឿងដ៏ល្អបំផុតគឺថា យើងមិនត្រូវរង់ចាំទេ។

ចំនុចសំខាន់គួរចង់ចាំៈ មានតែយើងប៉ុណ្ណោះដែលអាចគ្រប់គ្រងប្រាក់ពន្ធរបស់យើងបាន។ គ្មាននរណាម្នាក់អាចគ្រប់គ្រង់ក្រៅពីយើងនោះទេ


ច្បាប់ទី២ៈ  អ្វីគ្រប់យ៉ាងដែលយើងធ្វើ គឺស្ថិតក្នុងការបង្កើន ឬក៏ជាការបន្ថយពន្ធ


ច្បាប់នេះគឺសាមញ្ញដើម្បីធ្វើតាមណាស់ គឺយើងត្រូវតែធ្វើព្រោះថាការធ្វើគឺជាការរៀនពីភាពខុសគ្នារវាងចំនុចអាក្រក់ ល្អ និងល្អបំផុត ហើយបន្ទាប់មករៀនពីរបៀបបង្វែរការចំណាយរបស់យើងឲ្យស្ថិតក្នុងទម្រង់កាត់បន្ថយពន្ធផងដែរ។

មានមនុស្សជាច្រើនជាអ្នកមានសមត្ថភាពចំណាយក្នុងការកាត់បន្ថយពន្ធស្របច្បាប់នេះ រួមមានលោកគ្រូ រ៉ូបឺក គីយូសាគីផងដែរ។


ប្រភពៈ លោកគ្រូ Tom Wheelwright ក្នុងក្រុមលោកគ្រូ រ៉ូបឺត

Comments