តើសេរីភាពផ្នែកហិរញ្ញវត្ថុអាចកើតមានពីប្រភពណាខ្លះ?


                                                                   
តើសេរីភាពផ្នែកហិរញ្ញវត្ថុអាចកើតមានពីប្រភពណាខ្លះ?
                      
ជំហានដំបូង គឺយើងត្រូវយល់ច្បាស់ពីន័យនៃឃ្លា”សេរីភាពផ្នែកហិរញ្ញវត្ថុ” គឺមានន័យថា”មានចំណូលអកម្មសរុបធំជាងចំណាយ”។ បើយើងមានសេរីភាពផ្នែកហិរញ្ញវត្ថុគឺមានន័យថា”យើងពិតជាមានចំណូលអកម្មសរុបប្រចាំថ្ងៃ ខែ ឆ្នាំ ច្រើនជាងការចំណាយប្រចាំថ្ងៃ ខែ ឆ្នាំរបស់យើង”។ អញ្ជឹងតើអ្វីទៅជាចំណូលអកម្ម? ចំណូលអកម្មគឺជាចំណូលដែលបានមកពីផលចំណេញនៃអាជីវកម្ម និងផលពីការវិនិយោគទាំងឡាយណាដែលមិនបាច់មានវត្តមានយើងទៅគ្រប់គ្រងនៅទីនោះ តែយើងនៅតែទទួលបានផលចំណេញពីទីនោះ ឧទាហរណ៍សំរាប់ការវិនិយោគ ដូចជា យើងទទូលបានការប្រាក់ពីប្រាក់ដែលយើងបានដាក់បញ្ញើរក្នុងធនាគារ មីក្រូហិរញ្ញវត្ថុ ឬបានពីផលចំណេញពីថ្លៃផ្ទះជួល ដីជួល ឡានជួល ម៉ូតូជូល -ល-។ ឯចំណូលបានពីអាជីវកម្មនេះ ភាគច្រើនលុះត្រាតែអាជីវកម្មរបស់យើងមានប្រព័ន្ធផលិតលុយហើយ។ ឧទាហរណ៍ ក្រុមហ៊ុនAlibaba នៅពេលដែលក្រុមហ៊ុនមួយនេះមានប្រព័ន្ធផលិផលលុយដ៏រឺងមាំហើយ លោកមហាសេដ្ឋី Jack Ma គាត់អាចចូលនិវត្តន៍បានតែគាត់ផ្ទាល់នៅតែមានចំណូល ព្រោះតែរូបលោកគឺជាស្ថាបនិក និងព្រមទាំងគាត់មានភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយនេះ ដែលជាហេតុបានធ្វើឲ្យរូបលោកទទួលបានប្រភពចំណូលពីទៅហ្នឹងដោយលោកមិនបាច់ចាំទៅធ្វើការជារៀងរាល់ថ្ងៃដូចមុនទៀត។ មិនត្រឹមតែក្រុមហ៊ុនAlibabaប៉ុណ្ណោះទេ គឺមានក្រុមហ៊ុនជាច្រើនផ្សេងទៀត ដូចជាម្ចាស់ហ្វ្រែនឆាយស៍ផ្សេងៗដូចជា  Seven and Eleven  BBQ Chicken Rich dad ជាដើម។


លោកគ្រូមហាសេដ្ឋីRobert T.Kiyosaki បានមានប្រសាសន៍ថាៈ សេរីភាពផ្នែកហិរញ្ញវត្ថុគឺកើតឡើងពីប្រភពពីរយ៉ាងគឺ៖

១) បានមកពីចំណូលនៃអាជីវកម្ម
២) បានមកពីចំណូលនៃការវិនិយោគ




ប្រភពៈ លោកគ្រូមហាសេដ្ឋីRobert T.Kiyosaki




Comments