របៀបប្រមូលទុនទាំងបីដំណាក់កាលរបស់មហាសេដ្ឋី Jack Maក្នុងការបង្កើត ពង្រីក និងពង្រឹង Alibabaឲ្យក្លាយជាក្រុមហ៊ុនយក្សដូចសព្វថ្ងៃនេះ

របៀបប្រមូលទុនទាំងបីដំណាក់កាលរបស់មហាសេដ្ឋី Jack Maក្នុងការបង្កើត ពង្រីក និងពង្រឹង Alibabaឲ្យក្លាយជាក្រុមហ៊ុនយក្សដូចសព្វថ្ងៃនេះ




 លោកមហាសេដ្ឋី Jack Ma ដែលមនុស្សភាគច្រើនបានស្គាល់ជាបុគ្គលខ្លួនតូចចិត្តធំ គាត់បានប្រើប្រាស់ភាពវៃឆ្លាតក្នុងការប្រមូលទុនមកបង្កើតក្រុមហ៊ុនក្នុងក្តីស្រមៃរបស់ខ្លូនរហូតដល់ទទូលក្លាយជាក្រុមហ៊ុនដែលជោគជ័យធំរបស់ពិភពលោក ព្រមទាំងពេញនិយមបំផុតសម្រាប់ការទិញទំនិញអនឡាញនៅក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច។

ប៉ុន្ដែបើយើងសម្លឹងទៅមើលពីប្រវត្តិក្នុងការកសាង ក្រុមហ៊ុននេះវិញ ទម្រាំបានក្លាយជាក្រុមហ៊ុនលំដាប់ពិភពលោកដូចសព្វថ្ងៃគឺពិតជាមិនមានភាពងាយស្រួលនោះទេ ពិសេសគឺការស្វែងរកទុន។ អញ្ចឹងតើលោកគាត់បានធ្វើដូចម្តេចដើម្បីទទួលបានទុនទាំងនោះ? នេះជាកំណាត់កាលដ៏សំខាន់ទាំងបីដែលលោកបានធ្វើក្នុងការប្រមូលទុនក្នុងការបង្កើត Alibaba​។
ដំណាក់កាលទី ១៖  នៅឆ្នាំ ១៩៩៩  គាត់បានប្រមូលមនុស្ស ១៨ នាក់នឹងធ្វើបទបង្ហាញពី ទស្សនៈវិស័យរបស់គាត់នៅឯផ្ទះល្វែងរបស់គាត់។បន្ទាប់មកគាត់បានប្រមូលទុនបាន$៦០,០០០ដើម្បីចាប់ផ្តើម Alibaba
ដំណាក់កាលទី២៖ បន្ទាប់ពីបានដំណើរ Alibaba បានមួយរយៈ ក្រុមហ៊ុនមួយនេះត្រូវការទុនបន្ថែមដើម្បីវិនិយោគដំណើរការទៅមុខទៀត។ គាត់ក៏បានទៅរកខ្ចីពីធនាគារមូយចំនួន តែត្រូវបានខាងធនាគារបដិសេធពីសំណើររបស់គាត់។ តែគាត់មិនព្រមបញ្ឈប់ត្រឹមហ្នឹងទេ គឺគាត់បានព្យាយាមទាក់ទងបញ្ចុះបញ្ចូលអ្នកវិនិយោគជាច្រើននាក់ ហើយនៅទីបំផុតការខិតខំប្រឹងប្រែងរបស់គាត់ក៏បានទទួលជោគជ័យដោយសារតែគាត់បានទទួលបានទុន៥លានដុល្លារពីក្រុមហ៊ុន Goldman Sachs និង២០ លានដុល្លារពីធនាគារ។
 ដំណាក់កាលទី៣៖ គាត់បានដាក់លក់ភាគហ៊ុននៅលើទីផ្សារហ៊ុន។ ក្រុមហ៊ុន Alibaba បានក្លាយជាក្រុមហ៊ុនបច្ចេកវិជ្ជាដ៏មានតម្លៃបំផុតមួយនៅលើពិភពលោកផងដែរ។

នេះជាវិធីសាស្រ្តដ៏ល្អក្នុងចាប់ផ្តើមអាជីវកម្មមួយក្នុងគ្រាយើងមិនទាន់មានទុនផ្ទាល់ខ្លួនគ្រប់គ្រាន់នោះ អញ្ជឹងតើអ្នកកំពុងតែរង់ចាំមានទុនផ្ទាល់១០០% ទើបចាប់ផ្តើមឬ?


Comments