របៀបក្នុងការក្លាយជាអ្នកលក់ដ៏ល្អ: គុណសម្បត្តិ៣យ៉ាងរបស់អ្នកជោគជ័យបំផុតក្នុងជំនាញលក់
ប្រសិនបើអ្នកគិតដូចអ្នកលក់ដែលទទួលបានជោគជ័យគិត
នោះអ្នកប្រាកដជាទទូលបានលទ្ធផលដូចកំពូលអ្នកលក់ទាំងនោះដែរ។
នេះគឺជាអាថ៌កំបាំងដ៏ល្អនិងសាមញ្ញរបស់លោកគ្រូ Brian
Tracy សម្រាប់ការរៀនពីរបៀបក្លាយជាអ្នកលក់ដ៏ល្អ!
អ្នកលក់ជាង350.000 នាក់ត្រូវបានគេសម្ភាសដើម្បីរកឱ្យឃើញថាតើពួកគាត់បានប្រើប្រាស់ពេលវេលាភាគច្រើនគិតអ្វី។
បន្ទាប់មកគេបានធ្វើការប្រៀបធៀបប្រាក់ចំណូលរបស់ពួកគាត់ជាមួយនឹងគំនិតរបស់ពួកគាត់។
ហើយតើអ្នកដឹងទេថា អ្នកដែលទទួលជោគជ័យបំផុតភាគច្រ់ើនគិតអំពីអ្វី? វាសាមញ្ញទេថា ពូកគាត់គិតអ្វីដែលពួកគាត់ត្រូវការ
និងពីវីធិសាស្ត្រក្នុងធ្វើដើម្បីទទូលបានអ្វីដែលត្រូវការហ្នឹង។ ពួកគាត់គិតនិងនិយាយពេញមួយថ្ងៃពីគោលដៅរបស់ពួកគាត់
និងរបៀបបង្កើនការលក់។ បើអ្នកកាន់តែគិតពីគោលដៅរបស់អ្នកកាន់តែច្រើនប៉ុណ្ណា នោះអ្នកនឹងកាន់តែមានភាពវិជ្ជមាន
និងមានចំណង់ប៉ុណ្ណោះដែរ។
អ្នកលក់ដ៏ល្អប្រសើរបំផុតគឺមានមហិច្ឆតា
មនុស្សដែលទទួលបានជោគជ័យបំផុតនិងមនុស្សដែលមានមហិច្ឆតាបានមើលមកខ្លួនឯងថាមានសមត្ថភាពក្នុងការធ្វើបានល្អបំផុតនៅក្នុងចំនុចល្អបំផុតបាន។
ពួកគាត់ស្គាល់កំពូលអ្នកលក់២០%ដែលបង្កើតការលក់បាន៨០% និងច្បាប់២០/៨០ ហើយពួកគាត់បានតាំងចិត្តក្នុងឆ្ពោះទៅក្រុមកំពូលនោះ
ព្រមទាំងរៀនពីរបៀបលក់ដូចកំពូលអ្នកលក់បានលក់។
ប្រហែលជាជំហានដំបូងដ៏សំខាន់បំផុតដែលអ្នកឈានជើងចូលទៅក្នុងវិស័យនេះ គឺជាការបង្កើតការប្តេជ្ញាចិត្តឆ្ពោះទៅកាន់ចំនុចល្អប្រសើរបំផុតនៅក្នុងវិស័យរបស់អ្នក។ នៅថ្ងៃនេះថាអ្នកកំពុងចូលទៅក្នុងកម្រិតកំពូល១០% និងក្លាយជាអ្នកជោគជ័យបំផុតនៅក្នុងការរកចំណូលក្នុងឧស្សាហកម្មរបស់អ្នក។
ការបន្តបោះជំហានទៅមុខអ្នកដទៃជានិច្ច
ព្រមទាំងបន្តអភិវឌ្ឍជំនាញថ្មីមួយនិងសមត្ថភាពថ្មីមួយជារៀងរាល់ថ្ងៃ ខែ សប្តាហ៍ដែលអាចជំរុញអ្នកឲ្យឆ្ពោះទៅមុខបាន។
គ្មានអ្វីមួយអាចមកបញ្ឈប់អ្នកក្នុងការក្លាយជាមនុស្សម្នាក់ដែលមានចំណូលខ្ពស់ក្នងវិស័យលក់នោះបានទេ
បើអ្នកនៅតែបន្តឆ្ពោះទៅមុខនោះ។
នេះគឺជាចំណុចរបត់មួយនៅក្នុងជីវិតរបស់អ្នក។ ចូរធ្វើការសម្រេចចិត្តដើម្បីក្លាយជាអ្នកលក់ដ៏ជោគជ័យបំផុត។ ដូច្នេះអ្នកគួរតែនិយាយម្តងហើយម្តងទៀតនូវឃ្លាដ៏អស្ចារ្យនេះថា"
"ខ្ញុំជាមនុស្សល្អបំផុត ខ្ញុំជាមនុស្សល្អបំផុត ខ្ញុំជាមនុស្សល្អបំផុត" រហូតដល់ពាក្យទាំងនោះបានក្លាយជាការពិតនៅក្នុងជីវិតរបស់អ្នក។
ហើយវានឹងក្លាយជាការពិត បើអ្នកមិនបោះបត់វានោះ។
ក្លាយជាអ្នកលក់ដ៏ល្អគឺត្រូវប្រឈមមុខចំពោះការភ័យខ្លាច
អ្នកលក់ដែលទទួលបានជោគជ័យបំផុតបានបន្តដើម្បីប្រឈមមុខចំពោះការភ័យខ្លាច
ដែលការភ័យខ្លាចនេះហើយដែលបានទាញអ្នកលក់ភាគច្រើនឲ្យបកក្រោយវិញនោះ។
ការភ័យខ្លាចធំពីរគឺជាការប្រឈមមុខនឹងឧបសគ្គដ៏ធំបំផុតនៅក្នុងវិថីឆ្ពោះទៅកាន់់ការជោគជ័យនោះ
គឺជាការភ័យខ្លាចការបរាជ័យ និងការភ័យខ្លាចនៃការរិះគន់ ឬក៏ការបដិសេធ។
ការភ័យខ្លាចនៃការបរាជ័យឬការបដិសេធអាចទាញអ្នកឲ្យបកក្រោយវិញបាន។
អ្នកត្រូវតែចាំថា អ្នករាល់គ្នាគឺមានការភ័យខ្លាច។ ភាពខុសគ្នារវាងវីរបុរសនិងអ្នកកំសាកគឺថាវីរបុរសមានការក្លាហានលើសអ្នកត្រឹមតែមួយនាទីប៉ុណ្ណោះ។
មនុស្សគ្រប់គ្នាដែលអ្នកជួបគឺខ្លាចការបរាជ័យនិងការបដិសេធ។ អ្នកក្លាហានគឺប្រឈមមុខចំពោះការភ័យខ្លាច
ឯអ្នកមនុស្សធម្មតាចេញឆ្ងាយពីការភ័យខ្លាច និងគេចវៀសពីស្ថានភាពនៃការភ័យខ្លាច។
នេះគឺជាឃ្លាដែលមានឥទ្ធិពលបំផុតដែលអ្នកអាចប្រើដើម្បីយកឈ្នះការភ័យខ្លាចការបរាជ័យនិងការបដិសេធរបស់អ្នកបាន
គឺអ្នកគ្រាន់តែនិយាយចំពោះខ្លួនឯងថា"ខ្ញុំអាចធ្វើបាន ខ្ញុំអាចធ្វើបាន ខ្ញុំអាចធ្វើបាន
" បើអ្នកនិយាយពាក្យឃ្លានេះចំពោះខ្លួនឯងនោះអ្នកនឹងកាន់តែមានភាពជឿជាក់លើខ្លួនឯង
គោរពខ្លួនឯង វាដូចហ្នឹងឃ្លាថា"ខ្ញុំស្រឡាញ់ខ្លួនខ្ញុំ"ដែរ នេះជាវិធីសាស្ត្រក្នុងការបង្កើនការលក់។
ដើម្បីបង្កើនការជំរុញទឹកចិត្តបន្ថែមទៀត
អ្នកគួរតែសិក្សាពីសម្រង់ពាក្យនៃកំពូលអ្នកលក់។
អ្នកលក់ដែលជោគជ័យបំផុតតែងតែមានការប្តេជ្ញាចិត្តបំផុត
អ្នកលក់ដែលល្អប្រសើរបំផុតគឺល្អបំផុតជឿជាក់នៅក្នុងក្រុមហ៊ុន
ផលិតផល សេវាកម្ម និងអតិថិជនរបស់ពួកគាត់ ជាពិសេសគឺជឿជាក់លើខ្លួនរបស់ពួកគាត់ និងសមត្ថភាពក្នុងការឆ្ពោះទៅកាន់ភាពជោគជ័យរបស់ពួកគាត់។
ការលក់ជារឿយៗត្រូវបានគេហៅថា
"ការផ្លាស់ប្តូរភាពរីករាយ" ។ កាន់តែមានរីករាយ និងជឿជាក់លើអ្វីដែលអ្នកកំពុងលក់
នោះអតិថិជននឹងកាន់តែរីករាយនិងកាន់តែសម្រេចចិត្តទិញវា។
អ្នកកាន់តែស្រឡាញ់ការងាររបស់អ្នក
និងកាន់តែប្តេជ្ញាក្នុងក្រុមហ៊ុន ផលិផល និងសេវាកម្មរបស់អ្នក ហើយកាន់តែមានចិត្តស្មោះត្រង់
កាន់តែយកចិត្តទុកដាក់ កាន់តែជួយដល់អតិថិជនរបស់អ្នក នោះពួកគាត់ក៏កាន់តែមានអារម្មណ៍ល្អក្នុងការសម្រេចចិត្តទិញពីអ្នក។
"អ្នកអាចក្លាយជាអ្នកដ៏ល្អឬអ្នកល្អបំផុតបានគឺអ្នកគ្រាន់តែផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក"
កំពូលអ្នកលក់ទាំងអស់ គឺពួកគាត់ពេញចិត្តខ្លួនពួកគាត់
ការងាររបស់ពួកគាត់ ហើយអតិថិជននឹងលើពីអារម្មណ៍ហ្នឹង។ ជាលទ្ធផលគឺពួកគាត់កាន់តែចង់ទិញពីកំពូលអ្នកលក់ហ្នឹងម្តងហើយម្តងទៀត
ព្រមទាំងណែនាំមិត្តៗរបស់ពួកគាត់ទៀតផង។
"អ្នកគឺក្លាយជាអ្វីដែលអ្នកគិត"
"ការចែលរំលែកចំណេះដឹងល្អៗដល់សង្គមគឺជាសាងអំពីល្អចំពោះខ្លួនឯង"
ខ្ញុំគិតថាបងប្អូនក៏មានវិធីសាស្រ្តល្អៗនិងមានប្រសិទ្ធិភាពជាច្រើនលើជំនាញលក់ដែលពិតជាអាចជួយធ្វើការជួយមនុស្សជំនាន់ក្រោយរបស់យើង។ ខ្ញុំក៏សង្ឃឹមថាបងប្អូននឹងធ្វើការចែករំលែងនៅទីនេះផងដែរ!ខ្ញុំសូមអរព្រះគុណ និងអរគុណចំពោះគំនិតដ៏មានគុណតម្លៃទាំងនេះ។
ប្រភពដកស្រង់ៈ លោកគ្រូ Brian Tracy
Comments
Post a Comment