ភាពខុសគ្នារវាងគោលដៅ និងក្តីសុបិន្ត
ភាពខុសគ្នារវាងគោលដៅ និងក្តីសុបិន្ត |
តើអ្វីទៅជាភាពខុសនៅត្រង់ចំនុចនេះ?
តាមពិតទៅ មានមនុស្សជាច្រើន ពុំបានបែងចែក ឬពុំបានដឹងច្បាប់លាស់ពីអត្ថន័យនៃពាក្យទាំងពីរនេះទេ។
បើតាមអនុសាសន៍របស់លោកគ្រួ រ៉ូបឺត គីយូសាគី និងលោកគ្រូ សៀវ សុផលបានបញ្ជាក់ថា៖
គោលដៅ គឺជាការកំណត់អ្វីមួយដើម្បីរកឬបង្កើតលុយ ឯក្តីសុបិន្តគឺជាការយកលុយដែលបានពីគោលដៅទៅធ្វើអ្វីមួយដើម្បីបង្កើនសេចក្តីសុខ។
ឧទាហរណ៍ៈ យើងទៅធ្វើការរាល់ថ្ងៃដើម្បីទទួលបានលុយ បន្ទាប់ពីបានលុយហើយ
យើងបានយកលុយមួយចំនួនណានោះទៅទិញផ្ទះដើម្បីរស់នៅដ៏មានសេចក្តីសុខសាន្តក្នុងក្រុមគ្រួសាររបស់យើង។
អញ្ចឹងគោលដៅគឺៈ យើងទៅធ្វើការរាល់ថ្ងៃដើម្បីទទួលបានលុយ
ក្តីសុបិន្តគឺៈ យើងបានយកលុយមួយចំនួនណានោះទៅទិញផ្ទះដើម្បីរស់នៅដ៏មានសេចក្តីសុខសាន្តក្នុងក្រុមគ្រួសាររបស់យើង។
ឧទាហរណ៍មួយទៀតៈ យើងទិញផ្ទះមួយ ហើយលក់វាវិញដើម្បីយកលុយចំណេញ ឬក៏ដាក់ជួលដើម្បីទទួលបានលុយប្រចាំខែ
ប្រចាំឆ្នាំ បន្ទាប់មកយើងបានយកលុយចំណេញ ឬលុយដែលបានពីការជួលនឹងទៅទិញផ្ទះមួយទៀតដើម្បីរស់នៅផ្ទាល់ខ្លួនក្នុងន័យរក្សា
និងបង្កើតសេចក្តីសុខផ្ទាល់ខ្លូន និងក្រុមគ្រួសារ។
អញ្ចឹងគោលដៅគឺៈ យើងទិញផ្ទះមួយ ហើយលក់វាវិញដើម្បីយកលុយចំណេញ ឬក៏ដាក់ជួលដើម្បីទទូលបានលុយប្រចាំខែ
ប្រចាំឆ្នាំ។
ក្តីសុបិន្តៈ បន្ទាប់មកយើងបានយកលុយចំណេញ ឬលុយដែលបានពីការជួលនឹងទៅទិញផ្ទះមួយទៀតដើម្បីរស់នៅផ្ទាល់ខ្លួនក្នុងន័យរក្សា
និងបង្កើតសេចក្តីសុខផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
តើអ្នកយល់ច្បាស់ហើយឬនៅ? បើច្បាស់ហើយ អញ្ចឹងតើអ្វីទៅជាគោលដៅ
និងក្តីសុបិន្តជាក់លាក់បំផុតរបស់អ្នក?
“បើយើងកាន់តែច្បាស់ពីអ្វីដែលចង់បាន នោះយើងនឹងកាន់តែងាយស្រួលក្នុងការឆ្ពោះទៅដល់”
Comments
Post a Comment