បច្ចេកទេសដ៏មានប្រសិទ្ធភាពដើម្បីងាយស្រួលក្នុងការចាប់ផ្តើមអាជីវកម្មដោយគ្មានលុយ
គំនិតជំនួញសាមញ្ញៗបាននិយាយថា
អ្នកត្រូវតែមានលុយបើចង់ចាប់ផ្តើមអាជីវកម្មនោះ។ នេះជាគំនិតដែលមិនត្រឹមត្រូវនោះទេ។
លុយមិនមែនជាផ្នែកសំខាន់បំផុតនៃការចាប់ផ្តើមអាជីវកម្មនោះទេ។
តែល្បឿននៃការដែលអ្នកអាចផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកនោះទេជាគន្លឹះនៃចំនុចសំខាន់ពិតប្រាកដនោះ។
ដូច្នេះប្រសិនបើអ្នកមិនត្រូវការលុយដើម្បីចាប់ផ្តើម
... តើអ្នកត្រូវធ្វើអ្វី? លោកគ្រូ T.harv Eker មានប្រសាសន៍ថាខ្ញុំពិតជាពេញចិត្តនឹងការសួររបស់អ្នកណាស់។
អ្នកត្រូវចាប់ផ្តើមតូច
ការចាប់ផ្ដើមដោយការកំណត់ការបង្កើតភារកិច្ចតូចៗនិងធ្វើតាមលំនាំហ្នឹង។ កិច្ចការតូចៗគឺមានភាពងាយស្រួលក្នុងការគ្រប់គ្រង
ហើយវាងាយស្រួលក្នុងការស្វែងរកដំណោះស្រាយប្រសិនបើមានបញ្ហាកើតឡើងផងដែរ។
តោះ!
សន្មត់ថាអ្នកមានផលិតផលមួយដែលអាចលក់បាន។
ភារកិច្ចតូចដំបូងរបស់អ្នកគឺត្រូវបង្កើតបញ្ជីមួយពីផលិតផលនោះ។ ថាតើអ្នកត្រូវការគំរូរអាជីវកម្មបែបណា? តើអ្នកត្រូវការលុយប៉ុន្មានពីវិនិយោគិន? តើអ្នកត្រូវលក់វាដោយរបៀបណា? ចូរចង់ចាំថា ភារកិច្ចដំបូងរបស់អ្នក
គឺគ្រាន់តែបង្កើតបញ្ជីសិន។
អ្នកអាចចាប់ផ្តើមដោយការស្វែងរកក្រុមហ៊ុនដែលលក់ផលិតផលហ្នឹងរួចហើយ
នឹងមើលថាអ្នកពិតអាចរកប្រាក់ចំណូលបានពីការដឹកនាំថ្មី និងពីអតិថិជនថ្មីជាច្រើនផ្សេងទៀតបើអ្នកធ្វើរឿងហ្នឹងសម្រាប់ក្រុមហ៊ុនទាំងហ្នឹង ដែលភាសាអង់គ្លេសហៅថា Affiliate Program។
តែប្រសិនបើគ្មាននរណាម្នាក់បានបង្កើតផលិតផលនោះរួចទេ។ អ្នកអាចចាប់ផ្តើមដោយការបង្កើតបញ្ជីក្រុមហ៊ុនណាដែលអាចផលិតវាសម្រាប់អ្នកបាន។ ជាថ្មីម្តងទៀត
គឺថាភារកិច្ចនៅទីនេះ មិនមែនទៅផលិតទេ គឺយើងស្វែងរកក្រុមហ៊ុនដែលអាចផលិតបានត្រឹមត្រូវដើម្បីឲ្យយើងអាចសហការជាមួយបានប៉ុណ្ណោះ។
ត្រូវតែច្បាស់ថាអ្នកបានអនុវត្តតាមគោលដៅតូចៗរបស់អ្នកបាន ព្រមទាំងប្រាកដថាទាំងអស់នឹង គឺមានលក្ខណៈច្បាស់លាស់ ដែលអាចវាស់វែងបាន ហើយអាចសម្រេចបានម្តងមួយៗតាមការកំណត់។
ការកំណត់ពេលវេលានេះគឺជាមធ្យោបាយងាយស្រួលក្នុងការបន្ថែមភាពបន្ទាន់នៃការងាររបស់អ្នកដែលធ្វើឱ្យអ្នកកាន់តែច្បាស់លាស់។
រាល់កិច្ចការតូចៗដែលអ្នកអាចដើរតាមបញ្ជីរបស់អ្នកបាន ពួកវានឹងជួយបង្កើនទំនុកចិត្ដដល់អ្នក។
ព្រោះថារាល់ការជោគជ័យតូចៗទាំងហ្នឹងផ្សំគ្នាឡើងឲ្យក្លាយជាការជោគជ័យធំ ឬការជោគជ័យធំៗទាំងអស់ គឺត្រូវបានផ្សំឡើងពីការជោគជ័យតូចៗរួមគ្នា។
ហើយលុយក៏បែបហ្នឹងដែរ!
អ្នកត្រូវកំណត់ឲ្យបានច្បាស់ពីជំនាញដែលអ្នកមានរួចហើយ
"មនុស្សគ្រប់រូបគឺអាចមានជំនាញទីផ្សារ"
ដំបូង អ្នកអាចប្រើជំនាញដែលអ្នកបានប្រមូលបាននៅពេលអ្នកបំពេញការងាររបស់អ្នកដើម្បីជាផ្នែកសំខាន់ៗនៃការចាប់ផ្តើមអាជីវកម្មថ្មីរបស់អ្នក។
ទីពីរ
ចេះពីបណ្តាញសង្គម ព្រោះវាគឺជាឱកាសដ៏ធំមួយផងដែរ។ ប្រសិនបើអ្នកចេះពីរបៀបសរសេរអត្ថបទដែលអាចបង្កើតការចាប់អារម្មណ៍នោះនឹងអ្នកអាចមានសក្តានុពលក្នុងការចាប់ផ្តើមក្រុមហ៊ុននៅលើទីផ្សារបណ្តាញបាន។
ទីបី សកម្មភាពបណ្តាញទីផ្សារ គឺជាជំនាញក្នុងការបង្កើនអានុភាព( leverage) ឬប្រើដើម្បីបន្ថែមភាពជោគជ័យរបស់អ្នក ចូរចងចាំថាវាកំពុងរង់ចាំអ្នក។
ឥឡូវនេះ
សូមបង្កើតបញ្ជីដើម្បីដោះសា្រយបញ្ហាដែលមនុស្សមានឲ្យបានច្រើន។ សូមចងចាំថាៈ ត្រូវស្វែងរកបញ្ហាដែលអ្នកអាចដោះស្រាយបាន
ហើយដោះសា្រយវាសម្រាប់មនុស្សឲ្យបានច្រើន នេះជារបៀបដែលអ្នកអាចក្លាយជាការពិត និងក្លាយជាអ្នកមានពិតប្រាកដបាន។
អ្នកត្រូវស្វែងរកមនុស្សដែលគិតដូចអ្នក
តើអ្នកធ្លាប់បានប្រាប់នរណាម្នាក់ពីគំនិតអាជីវកម្មរបស់អ្នកទេ?
ហើយតើអ្វីដែលអ្នកទទូលបាន? ប្រហែលជាមានអ្នកខ្លះនិយាយថា "ខ្ញុំមិនដែលបានធ្វើរឿងនេះទេ ឬក៏វាពិតជាមិនដំណើរការទេ
ឬក៏ការងាហ្នឹងគឺមានគេធ្វើរួចហើយ មិនត្រឹមតែធ្វើហើយទេ វាក៏ដួលរលំរលាយអស់ហើយដែរ"។
វាប្រហែលជាមានបែបហ្នឹង ពីព្រោះពួកគេមិនបានយល់ ឬមិនចេះពីវិធីដែលអ្នកកំពុងតែគិតនោះទេ។
ដូច្នេះវាសំខាន់ខ្លាំងណាស់ក្នុងការស្វែងរកមនុស្សដែលមានគំនិតដូចគ្នានៅពេលអ្នកទើបតែចាប់ផ្តើម។
នៅពេលអ្នកណាម្នាក់យល់ពីមូលហេតុដែលអ្នកស្រេកឃ្លានចង់មានឱកាសមួយហ្នឹង
នោះពួកគេកាន់តែចង់ជួយអ្នក។
វិនិយោគលើខ្លួនឯង
ការវិនិយោគលើខ្លួនអ្នក មិនត្រឹមតែអាចជួយអ្នកឲ្យចាប់ផ្តើមអាជីវកម្មប៉ុណ្ណោះទេ
វានឹងជួយអ្នកអោយទ្រទ្រង់ និងដំណើរការបានផងដែរ។ ដូចលោកគ្រូ Warren Buffet ជាគំរូរ។
គាត់បានចំណាយពេលកន្លះថ្ងៃរបស់គាត់ក្នុងការអានពី របាយការណ៍អាជីវកម្ម កាសែត និងសៀវភៅជាច្រើន
... ជាពិសេសនោះគឺគាត់ជឿជាក់លើចំនុចខ្លាំងនៃគំនិត និងការបង្កើនជំនាញអាជីវកម្មរបស់គាត់។
វាគ្មានការសង្ស័យទេថាការអានអាចធ្វើឱ្យកើតមានអច្ឆរិយភាពនៅក្នុងជីវិតរបស់មនុស្សបាននោះ។
ការអានអំពីរបៀបដែលអ្នកដទៃបដិសេធ(មនុស្សគ្រប់គ្នាត្រូវបានបដិសេធដោយសារចំនុចខ្លះៗ) ដើម្បីស្វែងរកមធ្យោបាយដើម្បីឲ្យអាជីវកម្មរបស់អ្នកមានការរីកចំរើន។
រឿងនឹងវាកាន់តែជួយអ្នកឲ្យច្បាស់ពីអ្វីដែលអ្នកចង់ធ្វើ។
មានមធ្យោបាយផ្សេងទៀតដើម្បីវិនិយោគលើខ្លួនឯង គឺការចូលរួមវគ្គសិក្ខាសិលាផ្សេងៗ។
វាដូចថាបើអ្នកចង់បានសុខភាពល្អគឺអ្នកត្រូវវិនិយោគក្នុងការញាំអាហារដើម្បីសុខភាព និងហាត់ប្រាណផងដែរ។ ទាំងនេះជាបច្ចេកទេសដ៏មានប្រសិទ្ធភាពដើម្បីងាយស្រួលក្នុងការចាប់ផ្តើមអាជីវកម្មដោយគ្មានលុយបាន។
ប្រភពៈ លោកគ្រូ T.Harv Eker
Comments
Post a Comment