អភិវឌ្ឍន៍អំណាចបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន



 
អភិវឌ្ឍន៍អំណាចបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន


ក្នុងការបិទការលក់ដ៏ល្អប្រសើរ គឺជាផ្នែកខាងក្នុងនៃការងារមួយ។ វាគឺចាប់ផ្តើមនៅខាងក្នុងខ្លួនអ្នក។ ក្នុងវិស័យលក់ គឺថាបុគ្គលិកលក្ខណៈរបស់អ្នកគឺសំខាន់ជាងចំណេះដឹងផ្នែកផលិតផល និងជំនាញរបស់អ្នក។ ការពិត បុគ្គលិកលក្ខណៈរបស់អ្នកបានកំណត់ ៨0 ភាគរយនៃភាពជោគជ័យនៃការលក់របស់អ្នក។

គិតកម្រៃជើងសារនៃជីវិតរបស់អ្នក

កំហុសធំបំផុតដែលអ្នកអាចមាន គឺការដែលគិតថាអ្នកកំពុងតែធ្វើការឲ្យអ្នកដទៃ ប៉ុន្តែការពិតគឺអ្នកកំពុងធ្វើការឲ្យខ្លួនឯង។ តាំងតែពីថ្ងៃចូលធ្វើការរហូតដល់ថ្ងៃចូលនិវត្តន៍។ ត្រង់ចំនុចនេះគឺមានន័យថា អ្នកគឺបានក្លាយជាម្ចាស់អាជីវកម្ម ជាប្រធាននៃសាជីវកម្ម ជាសហគ្រិននៃការលក់សេវាកម្មរបស់អ្នកនៅក្នុងទីផ្សារ មានតម្លៃខ្ពស់បំផុតដោយតាមការអាចទៅរួច។ អ្នកមានបុគ្គលិកតែម្នាក់ នោះគឺជាអ្នកផ្ទាល់។ ការងាររបស់អ្នកគឺលក់សេវាកម្មដែលមានគុណភាពខ្ពស់និងបរិមាណនៃសេវាកម្មពេញមួយជីវិតរបស់អ្នក។
  
 ប្រសិនបើអ្នកធ្លាប់បានដាក់ពាក្យសុំការងារ  សុំរៀបការ ចាប់ផ្តើមអាជីវកម្ម.....មានន័យថាអ្នកស្ថិតនៅក្នុងការលក់ហើយ។

ចូលមើលមកកាន់ខ្លួនឯងថាអ្នកជាម្ចាស់អាជីកម្ម

ការសិក្សាមួយនៃទីក្រុងNew York បាននិយាយថា អ្នកស្រាវជ្រាវបានរកឃើញថា មានកំពូលមនុស្សតែ៣ភាគរយប៉ុណ្ណោះនៅក្នុងមនុស្សចំនោមជាច្រើននៅគ្រប់អាជីវកម្មទាំងអស់ ដែលបានមើលមកកាន់ខ្លួនឯងថាជាម្ចាស់អាជីកម្ម។ ពួកគាត់បានចាត់ទុកក្រុមហ៊ុនដែលពួកគាត់កំពុងធ្វើ ថាជាកម្មសិទ្ធិផ្ទាល់របស់ពួកគាត់ពួកគាត់បានឃើញខ្លួនឯងជាអ្នកទទួលខុសត្រូវគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគាត់

អ្នកឈ្នះផ្ទុយនឹងអ្នកចាញ់

អ្នកឈ្នះតែងតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគាត់។ អ្នកចាញ់មិនដែលធ្វើទេ តែផ្ទុយទៅវិញពួកគាត់តែងតែពន្យល់ពីមូលហេតុដែលពួកគាត់ធ្វើមិនបាន។ នេះជាភាពខុសគ្នារវាងអ្នកឈ្នះ(ជោគជ័យ)និងអ្នកចាញ់(បរាជ័យ)។

កុំខ្ជះខ្ជាយពេលវេលា

បច្ចុប្បន្ននេះ អ្នកលក់ដែលស្ថិតក្នុងកម្រិតធម្មតា គឺបានខ្ជះខ្ជាយពេលវេលារបស់ពួកគាត់អស់៥០%នៃពេលវេលាការងាររបស់ពួកគាត់ ដូចជាការមកយឺតពេលបន្តិច ធ្វើការយឺត(ពន្យាពេល)បន្តិច និងចេញមុនម៉ោងបន្តិច។ ពួកគាត់បានប្រើប្រាស់ពេលវេលាធ្វើការរបស់ពួកគាត់លើរឿងផ្សេង ក្រៅពីការងារ ដោយផ្ទុយពីអ្នកឈ្នះ(អ្នកជោគជ័យ)។
ចូរបង្កើតបញ្ជីការងារសម្រាប់ថ្ងៃស្អែករបស់អ្នក”

អភិវឌ្ឍន៍ការយល់ចិត្ត និងការយល់ដឹង

អ្នកលក់កំពូលៗគឺមានការយល់ចិត្តក្នុងកម្រិតខ្ពស់។​ ឧទាហរណ៍ៈ ពួកគាត់ពិតជាយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ពួកគាត់។ មានមហិច្ឆតាក្នុងការសម្រេចជោគជ័យ ដោយរួមបញ្ជូលជាមួយការយល់ចិត្ត ដែលជាការថែទាំពិតប្រាកដសម្រាប់សុខុមាលភាពរបស់អតិថិជនរបស់ពួកគាត់។ ទាំងនេះគឺជាគន្លឹះភ្លោះដើម្បីទទួលបានលទ្ធផលនៃការលក់។
មនុស្សដែលមានការយល់ចិត្ តបានបង្កើតការខិតខំប្រឹងប្រែងដើម្បីចូលក្នុងគំនិតនិងដួងចិត្តរបស់អតិថិជន ព្រមទាំងយល់ពីស្ថានភាពរួមនឹងតម្រូវការរបស់ពួកគាត់។ អ្នកលក់ស្វែងយល់ពីតម្រូវការពិតរបស់អតិថិជននិងដោះស្រាយជូនឬបង្ហាញជូនតាមរបៀបដែលអ្នកលក់អាចធ្វើបាន។

រក្សាពាក្យសច្ចៈរបស់អ្នក

អ្នកលក់ដាច់បំផុតសុទ្ធតែមានភាពស្មោះត្រង់ជាមួយខ្លួនឯងនិងជាមួយអ្នកដទៃ។ ក្នុងការលក់គ្មានអ្វីមួយអាចមកជំនួសការស្មោះត្រង់នោះទេ។  Earl Nightingale បាននិយាយថា"ប្រសិនបើមិនមានភាពស្មោះត្រង់ទេ នោះគ្មានផ្លូវអាចក្លាយជាអ្នកមានបានទេ"

ធ្វើអ្វីដែលអ្នកស្រឡាញ់

អាថ៌កំបាំងមួយនៃភាពជោគជ័យក្នុងការលក់គឺធ្វើអ្វីដែលអ្នកស្រឡាញ់។  កំពូលអ្នកលក់គឺធ្វើអ្វីដែលពួកគាត់ស្រឡាញ់ ហើយពួកគាត់ជឿជាក់លើចំណង។ ពួកគាត់នឹងការពារវា និងធ្វើអ្វីៗដើម្បីការងារឬអ្វីដែលពួកគាត់ស្រឡាញ់។ ពួកគាត់តែងតែនឹកពីវា និយាយពីវាគ្រប់ពេលវេលា។  នៅពេលពួកគាត់ចូលគេងគឺពួកគាត់គិតអំពីផលិតផលរបស់ពួកគាត់។ នៅពេលពួកគាត់ក្រោកពីព្រលឹមពួកគាត់ស្ទើរតែមិនអាចរង់ចាំក្នុងការទៅនិយាយជាមួយអតិថិជនបាន គឺពួកគាត់អន្ទៈសារចង់និយាយជាមួយអតិថិជន។ ចូរមើលទៅកំពូលអ្នកនៅក្នុងក្រុមហ៊ុនល្អៗ ហើយអ្នកនឹងរកឃើញថាមនុស្សទាំងនេះមានការនិយមខ្លាំងចំពោះផលិតផលនិងសេវាកម្មរបស់ពួកគាត់។

ជោគជ័យក្នុងពេលឥឡូវនេះ

ដោះស្រាយនៅថ្ងៃនេះ អ្នកនឹងក្លាយទៅជាអ្នកលក់អាជីពបំផុតនៅក្នុងឧស្សាហកម្មរបស់អ្នកដោយចាប់ផ្តើមធ្វើការមុនម៉ោង ខិតខំធ្វើការ និងចេញពីធ្វើការក្រោយម៉ោងបន្តិច។ 

"ចូរធ្វើអ្វីដែលជួយជំរុញឲ្យអ្នកសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក"




ប្រភពៈ លោកគ្រូ Brian Tracy




Comments