របៀបអនុវត្តដើម្បីមានឥទ្ធិពលលើមនុស្សគឺត្រូវជៀសវៀងកំហុសសាមញ្ញទាំង៥នេះ
របៀបអនុវត្តដើម្បីមានឥទ្ធិពលលើមនុស្សគឺត្រូវជៀសវៀងកំហុសសាមញ្ញទាំង៥នេះ |
កំហុសជាទូទៅទាំងប្រាំដែលអ្នកលក់ធ្វើនៅក្នុងសន្ទនានៃការលក់ដែលអាចរារាំងឬបំផ្លាញការលក់សូម្បីតែអតិថិជនសក្តានុពលបំផុតក៏ដោយ។
ប្រសិនបើអ្នកចង់ដឹងពីរបៀបដើម្បីមានឥទ្ធិពលលើមនុស្ស។ វានេះគឺមានសារៈសំខាន់ក្នុងការបង្កើនឥទ្ធិពលនេះ។
របៀបនិយាយ តែមិនមែនជាការជជែកវែកញែកទេ
ទីមួយ នៅពេលអ្នកជជែកវែកញែកជាមួយអតិថិជន
មានន័យថាអ្នកបានកំពុងប្រាក់ពួកគាត់ដោយប្រយោលថាពួកគាត់ខុស ឬគំនិតរបស់ពួកគាត់ខុស។ មនុស្សស្អប់ការប្រាប់ថាពួកគេខុស
ជាពិសេសក្នុងពេលជាក់ស្តែងណានោះ។ ពួកគេមិនចូលចិត្តអ្នកដែលចង្អុលពីកំហុសរបស់ពួកគេទេ។
អញ្ជឹងអ្នកត្រូវរៀនពីរបៀបនិយាយតាមរបៀបដែលសមរម្យក្នុងកំឡុងពេលសន្ទនាការលក់។
ប្រសិនបើអតិថិជនប្រឈមឬដេញដោលពីផលិតផលរបស់អ្នក ចូរប្រើប្រាស់វិធីសាស្ត្រ "ការមានអារម្មណ៍
ដែលមានអារម្មណ៍ ហើយនិងការនឹងមានអារម្មណ៍"ដោយនិយាយថា"ខ្ញុំយល់ពីរបៀបដែលធ្វើឲ្យអ្នកមានអារម្មណ៍បែបនេះ........"
ប៉ុន្តែនេះគឺជាអ្វីដែលពួកគាត់បានមានអារម្មណ៍នៅពេលដែលពួកគាត់បានចាប់ផ្តើមប្រើវា។
"។
"ការមិនប្រកែកវែកញែកនេះគឺជាបច្ចេកទេសលក់ដ៏សាមញ្ញមួយសម្រាប់អ្នក"
ការងាររបស់អ្នកគឺយកឈ្នះចិត្តអតិថិជន
មិនមែនយកឈ្នះការប្រកែកវែកញែកជាមួយអតិថិជននោះទេ។ ទោះជាអតិថិជនសួរពីភាពស្មោះត្រងនៃក្រុមហ៊ុនរបស់អ្នកឬគុណភាពនៃផលិផលរបស់អ្នកក៏ដោយ សូមធ្វើអារម្មណ៍ឲ្យល្អ
ហើយគ្រាន់តែត្រូវផ្តោតសំខាន់ទៅលើអត្ថប្រយោជន៍របស់ផលិផលរបស់អ្នកក្នុងការជួយដល់អតិថិជនរបស់អ្នកទៅបានហើយ
ឯរឿងផ្សេងមិនបាច់សូវផ្តោតទេ។
ជឿជាក់លើខ្លួនឯង
កំហុសទី 2ដែលអ្នកលក់ធ្វើគឺការមិនមានការជំនឿលើខ្លួនឯង។
រាល់អ្នកលក់ដែលល្អបំផុតគឺមានអាកប្បកិរិយាស្ងប់ស្ងាត់ មានទំនុបចិត្ត និងការរំពឹងទុកដោយវិជ្ជមាន។
ពួកគេមានអារម្មណ៍ល្អចំពោះខ្លួនឯង ហើយពួកគេមានជំនឿយ៉ាងស្ងប់ស្ងាត់ថាអ្វីគ្រប់យ៉ាងដែលពួកគេកំពុងធ្វើគឺជាការរួមចំណែកចំពោះភាពជោគជ័យជាមិនខាន់ឡើយ។
ពួកគេមានអារម្មណ៍ធូរស្រាល និងល្អចំពោះជីវិតនិងអាជីពរបស់ពួកគេ។ ពួកគេដឹងពីរបៀបក្នុងការបិទការលក់។
ជាញឹកញាប់អតិថិជនរបស់ពួកគេសម្រេចចិត្តទិញពីពួកគេ សូម្បីតែមុនពេលពួកគេធ្វើបទបង្ហាញការលក់ឬក៏ពិពណ៌នាអំពីផលិតផលឬសេវាកម្មរបស់ពួកគេក៏មានផងដែរ។
ដើម្បីរៀនពីរបៀបមានឥទ្ធិពលលើមនុស្សនោះគឺអ្នកត្រូវតែអភិវឌ្ឍអាកប្បកិរិយានិងគុណលក្ខណៈឲ្យដូចអ្នកលក់ដែលទទូលបានជោគជ័យនៃការលក់នៅគ្រប់ទីកន្លែង។
ជាញឹកញាប់តិចនិចមួយដ៏មានថាមពលបំផុតនៃការលក់ដែលអ្នកអាចមាននោះគឺជាភាពរឹងមាំនៃការជឿជាក់លើខ្លួនឯង។
ចំណុចនៃទិដ្ឋភាព
កំហុសសាមញ្ញទីបីដែលអ្នកលក់ភាគច្រើនធ្វើគឺជាការអសមត្ថភាពក្នុងការភ្ជាប់ជាមួយអតិថិជន។
អាកប្បកិរិយាគឺជាការបញ្ជាក់ពីអារម្មណ៍១០០%នូវរាល់ការនិយាយ ឬការធ្វើ។ រាល់ការសម្រេចចិត្តគឺជាការកំណត់ដោយអារម្មណ៍របស់អ្នក។
ដូច្នេះដើម្បីរៀនពីរបៀបសាងឥទ្ធិពលទៅលើមនុស្សអ្នកត្រូវតែយល់ពីទស្សនៈឬទិដ្ឋភាពរបស់ពួកគេ
និងទំនាក់ទំនងជាមួយនឹងអ្វីដែលធ្វើឲ្យពួកគេមានអារម្មណ៍ដ៏រឹងមាំហ្នឹង។
អញ្ជឹងអ្នកត្រូវតែអភិវឌ្ឍន៍កម្រិតនៃការយល់ចិត្តឲ្យបានខ្ពស់ដែលជួយឲ្យអ្នកអាចយកការគិតរបស់អតិថិជន
និងបេះដូងរបស់អតិថិជនមកដាក់ក្នុងខ្លួនអ្នកបាន ឬក៏អាចយកគំនិតរបស់អ្នក បេះដូងរបស់អ្នកទៅដាក់ក្នុងខ្លួនរបស់អតិថិជនបាន។
ដូចនេះអ្នកអាចមានឥទ្ធិពលលើទង្វើរនិងអាប្បកិរិយារបស់ពួកគាត់បាន។ ផងដែរនោះអ្នកត្រូវតែមានជំនាញនៃការស្តាប់យ៉ាងជិតស្និទបំផុត។ អ្នកត្រូវតែស្តាប់អតិថិជនរបស់អ្នកដោយយកចិត្តទុកដាក់បំផុតរាល់គ្រប់ពាក្យ
គ្រប់ឃ្លា។ ចូរចាំថាការស្តាប់គឺជាការសាងភាពជឿជាក់ និងការសាងក្រេឌីត។ អ្នកគួរតែរកវិធីសាស្ត្រសមស្របក្នុងការសួរសំនួរដោយឲ្យអតិថិជនឆ្លើយឬនិយាយពីតម្រូវការដោយជំនួសការនិយាយរៀបរាប់ដោយអ្នក។
ប្រាប់ការពិត
កំហុសទីបួនដែលត្រូវជៀសវាងគឺការលក់អួតលើសជ្រុស។
បើអ្នកនិយាយអួតពីគុណប្រយោជន៍ដែលផលិតផលរបស់អ្នកអាចជួយពួកគាត់លើសពីការពិតនោះវាអាចធ្វើឲ្យអ្នកត្រូវបានអស់ជំនឿពីពួកគាត់។
"អតិថិជនទិញពីអ្នកគឺដោយសារតែពួកគាត់ជឿជាក់លើអ្នក
ឬក្រុមហ៊ុនរបស់អ្នក"
ការពិតផងដែរ អ្នកគូរតែនិយាយពីបទពិសោធន៍របស់អតិថិជនចាស់ៗរបស់អ្នកប្រាប់អតិថិជនថ្មីដើម្បីបង្កើនទំនុបចិត្តផងដែរ។
កុំភ័យខ្លាច
កំហុសទីប្រាំដែលត្រូវជៀសវាងគឺការភ័យខ្លាចនៃការបដិសេធ។
មនុស្សដែលភ័យខ្លាចការបដិសេធនឹងមានការព្រួយបារម្ភហួសហេតុ ដែលនឹងធ្វើអតិថិជនខកចិត្តព្រមទាំងបញ្ចប់ការលក់ផងដែរ។
អ្នកលក់កំពូលៗមានគុណសម្បត្តិពីរយ៉ាង
គឺការយល់ចិត្តហើយនិងមានមហិច្ឆតា។ គុណភាពនៃការយល់ចិត្តបានបណ្តាលឱ្យពួកគេងាយនឹងទទូលចាប់់អារម្មណ៍ល្អបំផុតពីអតិថិជន។
គុណភាពនៃមហិច្ឆតានាំឱ្យពួកគេផ្តោតលើការធ្វើឱ្យការលក់។ ហើយពួកគេគ្រប់គ្រងក្នុងការរក្សាគុណសម្បត្ដិទាំងពីរនេះឱ្យមានតុល្យភាព។ទាំងនេះគឺជាការគ្រប់គ្រងការព្រួយបារម្មណ៍ចំពោះអតិថិជន
និងការព្រួយបារម្មណ៍ចំពោះការលក់។
អ្នកត្រូវជៀសវៀងកំហុសសាមញ្ញទាំង៥នេះដើម្បីឲ្យមានសមត្ថភាពពេញលេញក្នុងការមានឥទ្ធិពលលើមនុស្ស។
ប្រភពដកស្រង់ៈ លោកគ្រូ Brian Tracy
Comments
Post a Comment