4 ជំហានដើម្បីអភិវឌ្ឍន៍ទីផ្សាររបស់អ្នក និងទទួលបានជោគជ័យកាន់តែធំ
មិនថាគោលបំណងរបស់អ្នកគឺដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកប្រសើរឡើង
ឬធ្វើការងាររបស់អ្នកអោយកាន់តែមានការរីកចំរើននោះទេ
ទីផ្សារគឺដើរតួយ៉ាងសំខាន់ក្នុងការនាំមុខក្នុងរឿងនេះ។
ជាមួយនឹងមុខជំនួញ
ផ្នែកទីផ្សាររួមបញ្ចូលទាំងការផ្សាយពាណិជ្ជកម្ម(អនឡាញ) សេចក្តីប្រកាសព័ត៌មាន ការផ្សព្វផ្សាយនិងអ្វីជាច្រើនទៀតគឺដើម្បីទទួលបានការយកចិត្តទុកដាក់
និងការទិញពីអតិថិជនដ៏ល្អរបស់អ្នក។
បើជាបុគ្គលិកវិញ វាជាប្រភេទទីផ្សារក្រៅផ្លូវការសំដៅទៅលើមនុស្សដែលកំណត់ប្រាក់ខែនិងការផ្សព្វផ្សាយរបស់អ្នក។
ដោយមិនគិតពីស្ថានភាពរបស់អ្នក
អ្នកជំហានដូចគ្នាអាចធ្វើឱ្យដំណើរការទីផ្សាររបស់អ្នកកាន់តែងាយស្រួល
ក្នុងការផលិតលិត និងកាន់តែទទួលបានការជោគជ័យបន្ថែមទៀត។
ចង់ស្វែងយល់បន្ថែម?
អានតទៅទៀត!
ជំហានទី
1: រៀនពីអ្នកដទៃ
ទីផ្សារ
គឺជាជំនាញដែលអាចរៀនបាន ដូច្នេះអ្វីដែលអ្នកត្រូវធ្វើមុនគេគឺតើជាអ្វីទៅ?
រៀន! រកមនុស្សដែលបានលក់ផលិតផល ឬក៏សេវាកម្មប្រកបដោយជោគជ័យ ហើយធ្វើតាមពួកគេ។
ទីផ្សារសម្រាប់អាជីវកម្មរបស់អ្នក
ចូរយកចិត្តទុកដាក់ចំពោះទីផ្សារនៅក្នុងពិភពរបស់អ្នក។
តើអ្វីដែលជាប់ទាក់ទងជាមួយអ្នក?
អ្វីមិនជាប់ទាក់ទង? តើអ្នកឃើញនិន្នាការអ្វីខ្លះ? ច្បាប់ដ៏ល្អនៃទីផ្សារ គឺច្បាប់មួយដែលអ្នកអាចប្រើបានជោគជ័យម្តងហើយម្តងទៀតៗបាន។
ប្រសិនបើបុគ្គលជោគជ័យ
ឬក្រុមហ៊ុនជោគជ័យបានសរសេរអំពីរបៀបធ្វើទីផ្សារនោះ
សូមអ្នកអានវា។ ប្រសិនបើពួកគេបានផ្តល់ជូនវគ្គសិក្សា
អ្នកគួរតែចូលរៀនទៅ។ ឧទាហរណ៍ដូចជាលោកT. Harv Eker បានបង្រៀនតាមប្រព័ន្ធអ៊ិនធឺណេតមួយ
ដែលវគ្គសិក្សានោះមានឈ្មោះថា(«The
500 Million Dollar Secret ឬក៏«អាថ៌កំបាំងប្រាក់500លានដុលារ») ជាវគ្គដែលគាត់បានបង្រៀនពីបច្ចេកទេសយ៉ាងជាក់លាក់ពីមួយជំហានទៅមួយជំហាន។
គាត់ធ្លាប់បានជួយមនុស្សអោយរកបានលុយរាប់រយលានដុល្លារតាមរយៈអាជីវកម្មរបស់គាត់។
ធ្វើទីផ្សារលើខ្លួនអ្នកនៅកន្លែងធ្វើការ(ធ្វើទីផ្សារនៅកន្លែងធ្វើការរបស់អ្នក)
ចូរយកចិត្តទុកដាក់ចំពោះអ្នកដែលទទួលបានការប្រូមូត(promotions)
តើគម្រោងអ្វីខ្លះដែលពួកគេត្រូវធ្វើ?
តើអ្វីដែលធ្វើឱ្យពួកគេលេចធ្លោឡើង?
តើទម្លាប់ការងាររបស់ពួកគេយ៉ាងដូចម្តេច?
សូមសុំការណែនាំពីពួកគេដើម្បីជំរុញអាជីពរបស់អ្នកអោយរីកចំរើនទៅមុខផងដែរ(ត្រូវធ្វើអោយពួកគេយល់ច្បាស់ថាអ្នកពិតចង់សុំការណែនាំពីពួកគេ
មិនមែនមានបំណងចង់ផ្តួលការងាររបស់ពួកគេនោះទេ)។
ជំហានទី
2: ដឹងពីអ្វីដែលអ្នកកំពុងលក់
ចូរចងចាំថាអ្នកមិនមែនលក់ផលិតផល
ឬក៏សេវាកម្មនោះទេ គឺអ្នកកំពុងលក់ដំណោះស្រាយចំពោះបញ្ហា។
ដូច្នេះប្រសិនបើអ្នកមានទូរស័ព្ទដៃមួយគ្រឿង
នោះអ្នកមិនលក់ទូរស័ព្ទទេ គឺអ្នកកំពុងលក់វិធីដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃអោយកាន់តែមានភាពស្រួល។
ម្យ៉ាងវិញទៀតមិនថាអ្នកជាម្ចាស់អាជីវកម្ម ឬបុគ្គលិកនោះទេ
គឺអ្នកកំពុងលក់ផលិតផល សេវាកម្ម ឬក៏ជំនាញដែលបំពេញតម្រូវការ និងជួយអ្នកដទៃ។
ជំហានទី
3: ក្លាយជាអ្នកជំនាញក្នុងការដោះស្រាយបញ្ហា
បើអ្នកចង់ទទួលបានការជោគជ័យ លុះត្រាតែរាល់បញ្ហាអ្វីដែលអ្នកកំពុងដោះស្រាយ
អ្នកគួរតែមានភាពល្អបំផុតក្នុងការដោះស្រាយវា។
អ្នកក៏ត្រូវបង្ហាញឱ្យគេដឹងថាតើអ្នកអស្ចារ្យប៉ុណ្ណាផងដែរ។
សូមកុំភ្លេចនៅពេលមនុស្សគិតថាអ្នកពិតជាអស្ចារ្យ ពួកគេនឹងនិយាយតៗគ្នាពីអ្នក
ហើយការធ្វើទីផ្សារដោយល្បីចេញពីម្នាក់ទៅម្នាក់ៗ
នោះគឺជាការធ្វើទីផ្សារដែលមានឥទ្ធិពលដ៏ខ្លាំងក្លាបំផុត។
ទីផ្សារសម្រាប់អាជីវកម្មរបស់អ្នក
លើសពីលើការដោះស្រាយបញ្ហាឱ្យបានល្អប្រសើរ
អ្នកត្រូវការសេវាកម្មអតិថិជនកំពូលៗផងដែរ។
ការផ្តល់ជូននេះ គឺអនុវត្តអតិថិជនទាំងអស់គ្នា។
ប្រសិនបើអាជីវកម្មរបស់អ្នកមានការមើលតាមប្រព័ន្ធអ៊ីនធឺណិត អ្នកត្រូវប្រាកដថាបានឆ្លើយតបទៅនឹងអ្នកមើលទាំងអស់
និងបង្កើនការវាយតម្លៃក្នុងកម្រិតផ្កាយ5!
នៅក្នុងវីធិសាស្រ្តនេះ
គឺសុំអតិថិជនជាច្រើនសម្រាបធ្វើការសាកល្បងលើគេហទំព័ររបស់អ្នក
និងសម្ភារៈទីផ្សាររបស់អ្នក
ព្រមទាំងស្វែងរកវិធីផ្សេងទៀតដើម្បីបង្ហាញពីជំនាញដោះស្រាយបញ្ហារបស់អ្នក
តាមរយៈការធ្វើប្លហ្គ(blogs)
ឬក៏តាមរយៈការធ្វើជាវីឌីអូជាច្រើន។
ប្រសិនបើអ្នករក្សាអ្វីៗទាំងអស់នេះ
នោះថ្ងៃណាមួយអ្នកនឹងនិយាយអំពីមនុស្សរាប់រយនាក់
ឬរាប់ពាន់នាក់ ដែលអ្នកបានជួយ!
ធ្វើទីផ្សារលើខ្លួនអ្នកនៅកន្លែងធ្វើការ
កុំគ្រាន់តែធ្វើការងាររបស់អ្នកឱ្យបានល្អនោះ គឺធ្វើអោយលើសពីការងាររបស់អ្នក។
កាលណាអ្នកកាន់តែបញ្ជាក់ពីខ្លួនរបស់អ្នក
នោះនឹងមានមនុស្សជាច្រើនមើលឃើញសមត្ថភាពរបស់អ្នកដែលធ្វើឱ្យអ្នកមានការទទួលខុសត្រូវបន្ថែម
និងប្រាក់ឈ្នួលខ្ពស់។
ការជោគជ័យរបស់អ្នកគ្មានន័យអ្វីទេ
បើអ្នកគ្រប់គ្រងរបស់អ្នកមិនបានដឹងអំពីវានោះ((សូមកុំភ្លេចនិយាយពីជំនួយដែលអ្នកទទួលបានពីមិត្តរួមការងាររបស់អ្នក)
។
ជំហានទី
4: រក្សាការឆោតល្ងង់អោយនៅជាធម្មតា
មនុស្សជាច្រើនព្រួយបារម្ភអំពីភាពស្អាតនៃគេហទំព័រ ព្រមទាំងការលួចចម្លង តែកុំបារម្ភអំពីរឿងនេះ គឺគ្រាន់តែផ្តោតលើការធ្វើអោយមនុស្សបានយល់ច្បាស់ពីរបៀបដែលអ្នកកំពុងជួយពួកគេ។
ទីផ្សារសម្រាប់អាជីវកម្មរបស់អ្នក
T.Harv Eker បាននិយាយថាៈ
ប្រសិនបើអ្នកឈឺព្រោះតែគ្មានលុយគ្រប់គ្រាន់នោះ
ខ្ញុំអាចប្រាប់អ្នកពីរបៀបដែលខ្ញុំទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ
ហើយជួយអ្នកឱ្យទៅដល់ទីនោះផងដែរ។នេះគឺជាវិធីដ៏ល្អមួយដើម្បីពន្យល់ពីបញ្ហានិងដំណោះស្រាយរបស់អ្នក
ហើយវាគឹជាការបញ្ជាក់(headline)សម្រាប់អាជីវកម្មរបស់អ្នក។ ចាប់ពីពេលនេះទៅ អ្នកអាចដឹងពីរបៀបដែលអ្នកនឹងដោះស្រាយបញ្ហារបស់ពួកគេយ៉ាងលម្អិត។
ធ្វើទីផ្សារលើខ្លួនអ្នកនៅកន្លែងធ្វើការ
មិនថាអ្នកកំពុងដាក់ផែនការសម្រាប់បញ្ហានៅពេលក្រោយ ឬក៏ឆ្លុះបញ្ចាំងពីការជោគជ័យរបស់អ្នកពីអតីតកាល
ហើយអ្នកចង់ដឹងច្បាស់ពីបញ្ហា និងដំណោះស្រាយរបស់អ្នកតាមដែលអាចធ្វើទៅបាន។ វាមានសារៈសំខាន់ណាស់ដើម្បីរក្សាអតិថិជន(ថៅកែ
ឬអ្នកគ្រប់គ្រង)នៅក្នុងគំនិតរបស់អ្នក ជាក់ស្តែងណាស់ចៅហ្វាយរបស់អ្នកគួរតែយល់ពីវាយ៉ាងលម្ពិត
ប៉ុន្ដែអ្នកដទៃប្រហែលជាមិនយល់ទេ ដូច្នេះលៃតម្រូវតាមតម្រូវការទៅ។ តើអ្នកបានយល់ទាំងអស់ទេ?
ខ្ញុំដឹងថាវាពិតជាច្រើន ដូច្នេះខ្ញុំសរសេរម្តងទៀតៈ
1, រៀនពីអ្នកដទៃ
2, ដឹងពីអ្វីដែលអ្នកកំពុងលក់
3.ធ្វើជាអ្នកជំនាញក្នុងការដោះស្រាយបញ្ហា
4, រក្សាការឆោតល្ងង់អោយនៅជាធម្មតា
ក្នុងការធ្វើទីផ្សារ
អ្វីដែលអ្នកនិយាយ និងរបៀបដែលអ្នកនិយាយគឺវាសំខាន់ចំពោះភាពជោគជ័យរបស់អ្នក។ យើងទាំងអស់គ្នាដឹងថា
ការហ្វឹកហ្វឺនគឺធ្វើឱ្យមានការល្អឥតខ្ចោះ។
ប្រភពៈ harveker.com
Comments
Post a Comment