ច្បាប់20 80
Brian tracy:
ច្បាប់20/80
គឺជាច្បាប់ដែលមានប្រយោជន៍បំផុតសម្រាប់ការគ្រប់គ្រងជីវិត
និងពេលវេលា។
មុនពេលអ្នកចាប់ផ្តើមការងារអ្វីមួយ
អ្នកត្រូវសួរខ្លួនឯងថា
"តើភារកិច្ចនេះខ្ញុំធ្វើតែ20%
ហើយទទូលបានលទ្ធផល80%ដែលឬទេ?
ក្នុងករណីនេះអ្នកគួរតែផ្លាស់ប្តូរវិធីក្នុងការកំណត់គោលដៅជារៀងរហូត។
តើអ្វីទៅជាច្បាប់20/80?
ដូចអ្វីដែលខ្ញុំទើបតែបានរៀបរាប់ពីច្បាប់នេះ
គឺច្បាប់នេះគេហៅថា"គោលការណ៍ Pareto"។ វាត្រូវបានគេដាក់ឈ្មោះតាមស្ថាបនិដែលជាសេដ្ឋវិទូអ៊ីតាលីឈ្មោះ
Vilfredo Paretoកាលពីឆ្នាំ
1895 ។
ក្រោយមកទៀតគាត់បានរកឃើញថា ស្ ទើរតែគ្រប់សកម្មភាពក្នុងសេដ្ឋកិច្ចទាំងអស់សុទ្ធតែស្ថិតនៅក្រោមគោលការណ៍នេះ
ព្រោះថា80 ភាគរយនៃទ្រព្យសម្បត្តិក្នុងប្រទេសអ៊ីតាលីក្នុងអំឡុងពេលនោះ
ត្រូវបានគ្រប់គ្រងដោយ មនុស្ស20 ភាគរយនៃប្រជាជនទាំងអស់។
យើងអាចទទូលគោលការណ៍Pareto
ច្បាប់20/80 បាន ហើយអាចអនុវត្តវាបានស្ទើរតែគ្រប់ស្ថានភាពទាំងអស់។ ការយល់ពីគោលការណ៍នេះ
គឺមានសារៈសំខាន់ក្នុងការរៀនពីរបៀបកំណត់អាទិភាពភារកិច្ច
ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែរបស់អ្នក។ ជាពិសេស យើងអាចអនុវត្តវាក្នុងការកំណត់គោលដៅ
និងផលិតភាព។
តើវាដំណើរការយ៉ាងដូចម្តេច?
ប្រសិនបើអ្នកមានបញ្ជីឈ្មោះផលិតផលចំនួន10ដែលអ្នកត្រូវធ្វើអោយសម្រេច នោះមានផលិតផល2ក្នុងចំនោម10 នឹងមានគុណតម្លៃជាងផលិតផលទាំង8នោះរួមបញ្ចូលគ្នាទៅទៀត។ ការពិតគួរឱ្យសោកស្តាយ គឺថាមនុស្សភាគច្រើនបានពន្យាពេលក្នុងការស្ថិតនៅលើកំពូលនៃ10%
ឬ 20%នៃផលិតផលដែលមានគុណតម្លៃបំផុត និងសំខាន់បំផុត។
របៀបនៃការអនុវត្តន៍ច្បាប់80/20
ក្នុងការកំណត់គោលដៅ
នេះជាអ្វីដែលអ្នកគួរធ្វើ
ដើម្បីអនុវត្តច្បាប់ 20/80 យ៉ាងមានប្រសិទ្ធភាពចំពោះការកំណត់គោលដៅ
និងផលិតភាពជាទូទៅរបស់អ្នក។
ដំបូងយកក្រដាសមក
ហើយសរសេរគោលដៅទាំង10របស់អ្នក។ បន្ទាប់មកសួរខ្លួនឯងថាៈ បើខ្ញុំអាចសម្រេចបានគោលដៅតែមួយ ក្នុងចំណោមគោលដៅទាំងអស់នៅថ្ងៃនេះ
តើគោលដៅមួយណានឹងមានឥទ្ធិពលវិជ្ជមានបំផុតសម្រាប់ជីវិតខ្ញុំ?
បន្ទាប់មក
ចូរជ្រើសយកគោលដៅសំខាន់ទីពីរ
ហើយបន្ទាប់ពីអ្នកបានបញ្ចប់លំហាត់នេះ
អ្នកនឹងកំណត់បាន20%នៃគោលដៅដ៏សំខាន់របស់អ្នក ដែលវានឹងជួយអ្នកយ៉ាងច្រើនលើសពិអ្វីផ្សេងៗទៀត។
អ្នកគួរតែបន្តអនុវត្តទៅលើគោលដៅទាំងនោះ
ដែលអ្នកបានជ្រើសរើសដោយផ្តោតលើគុណតម្លៃបំផុតគ្រប់ពេលវេលា។
បរិភោគកង្កែបធំបំផុតមុន
ជាញឹកញាប់ អ្នកឃើញមនុស្សដែលរវល់ពេញមួយថ្ងៃ
ប៉ុន្ដែមើលទៅដូចជាមិនសូវជោគជ័យអ្វីនោះទេ។ នេះស្ទើរភាគច្រើនទៅហើយ ព្រោះតែការជាប់រវល់ធ្វើការងារដែលពុំសូវមានគុណតម្លៃ
ក្នុងគ្រាដែលពួកគេកំពុងពន្យារពេលទៅលើសកម្មភាពមួយ ឬពីរដែលអាចធ្វើឱ្យមានភាពខុសគ្នាពិតប្រាកដចំពោះក្រុមហ៊ុន និងអាជីពរបស់ពួកគេ។
ភារកិច្ចដ៏មានតំលៃបំផុតដែលអ្នកអាចធ្វើរាល់ថ្ងៃ
គឺពិបាក និងស្មុគស្មាញបំផុត ប៉ុន្តែលទ្ធផល និងរង្វាន់អាចមានភាពអស្ចារ្យ។
ច្បាប់នេះគឺសម្រាប់ៈ
ទប់ទល់នឹងការល្បួងដើម្បីជម្រះចោលនូវរឿងតូចៗជាមុនសិន។
ប្រសិនជាអ្នកចាប់ផ្តើមធ្វើការលើកិច្ចការដែលមានគុណតម្លៃទាប
នោះក្នុងពេលឆាប់ៗអ្នកនឹងមានទំលាប់ក្នុងការធ្វើការអ្វីដែលមានគុណតម្លៃទាប។
តែងតែធ្វើការឆ្ពោះទៅគោលដៅសំខាន់
ចុងបញ្ចប់ខ្ញុំចង់ប្រាប់អ្នក អំពីការសិក្សាដែលទើបតែបានបញ្ជាក់អំពីអាកប្បកិរិយារបស់អ្នកមាន
ដែលផ្ទុយគ្នា នឹងអ្នកក្រនោះ គឺចំពោះការកំណត់គោលដៅ។
85%នៃអ្នកមាន គឺមានគោលដៅដ៏ធំមួយដែលពួកគេបានធ្វើវាគ្រប់ពេលវេលា។
ដូច្នេះប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន
ចូរធ្វើអ្វីដែលមនុស្សអ្នកមានធ្វើ។ ជ្រើសរើសគោលដៅដ៏ធំមួយ ហើយធ្វើវាគ្រប់ពេលវេលា នោះវានឹងផ្លាស់ប្តូរជីវិតរបស់អ្នក។
"នៅពេលដែលគោលដៅរបស់អ្នកច្បាស់លាស់
នោះអ្នកនឹងមានចម្លើយពិតប្រាកដ ក្នុងពេលវេលាដ៏ពិតប្រាកដដែរ"។
ប្រភពៈ briantracy.com
Comments
Post a Comment