របៀបសាងភាពល្អឥតខ្ចោះគឺពិតជាអាចប៉ះពាល់ដល់អាជីវកម្មរបស់អ្នក
របៀបសាងភាពល្អឥតខ្ចោះគឺពិតជាអាចប៉ះពាល់ដល់អាជីវកម្មរបស់អ្នក |
បញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតក្នុងជីវិតគឺភាពល្អឥតខ្ចោះ។
ទោះបីជាភាពល្អឥតខ្ចោះនេះហាក់ដូចជារឿងល្អក៏ដោយតែប្រសិនបើអ្នកជាមនុស្សល្អឥតខ្ចោះនៅកន្លែងធ្វើការ
នោះអ្នកពិតជាបានសម្លាប់ថាមពលវិជ្ជមានរបស់អ្នកហើយ។
ភាពល្អឥតខ្ចោះនៅកន្លែងធ្វើការនាំឱ្យមានវប្បធម៌ហត់នឿយដែលប៉ះពាល់ដល់អារម្មណ៍និងសុខភាព។
នេះជាបញ្ហាដែលត្រូវដោះស្រាយ។
ចូរធ្វើខ្លួនជាមនុស្សដែលមិនល្អឥតខ្ជោះ
ទោះបីជាអ្នកជាមនុស្សដែលល្អឥតខ្ជោះក៏ដោយ
T.Harv EKer:
សូមឱ្យខ្ញុំនិយាយពីខ្លួនឯងនិងនិស្សិតជាច្រើនរបស់ខ្ញុំ ហើយបន្ទាប់មកអ្នកអាចឃើញថាតើអ្នកសមនឹងការពិពណ៌នានេះឬយ៉ាងណា។
យ៉ាងណាមិញការយល់ដឹងពីរបៀបដើម្បីបានភាពល្អឥតខ្ចោះមានន័យថាការយល់ដឹងថាតើអ្នកមកពីណា។
សិស្សជាច្រើនរបស់ខ្ញុំ និងខ្ញុំបានទទួលភាពឥតខ្ចោះពីកន្លែងដែលមានការរិះគន់ខ្លាំង
ឬពឹងផ្អែកលើការយល់ព្រមពីអ្នកដទៃ
កាលយើងនៅក្មេងនោះ។
ប្រសិនបើអ្នកក្រឡេកមើលកត្តាទាំងពីរនោះអ្នកអាចសួរថា
"តើឪពុកម្តាយ គ្រូបង្រៀនចាស់ទុំ បងប្អូនប្រុសស្រី ឬអ្នកដែលខ្ញុំគោរព បានរិះគន់ខ្ញុំយ៉ាងខ្លាំងៗ ម្ដងហើយម្ដងទៀតៗ ថាតើវានៅតែធ្វើឱ្យខ្ញុំឈឺចាប់រហូតមកដល់សព្វថ្ងៃនេះឬទេ?"
តើមានបញ្ហាអ្វីដែរបើមិនដូច្នោះទេ?
បន្ទាប់មកអ្នកត្រូវសួរខ្លួនអ្នកថា:
ប្រសិនបើអ្នកមិនបានទទួលការយល់ព្រម
តើអ្នកត្រូវបានគេដេញចេញពីសាលារៀនទេ?
ប្រសិនបើដូច្នោះមែន
គឺមានការភ័យខ្លាចនៅពេលដែលអ្នកធ្វើអ្វីខុសនោះ។
ហេតុនេះដែរ វានៅតែមិនធ្វើអោយមានសុខភាពល្អ ឬមានប្រយោជន៍នោះទេ។
គុណសម្បត្តិនិងគុណវិបត្តិនៃការក្លាយជាអ្នកល្អឥតខ្ចោះ
"តើភាពល្អឥតខ្ជោះនេះវាមានប្រយោជន៍ទេ
ហើយវាជួយខ្ញុំបានទេ?"
មានភាពវិជ្ជមាន
និងការអវិជ្ជមានខ្លះៗអំពីការក្លាយជាមនុស្សល្អឥតខ្ជោះម្នាក់នោះ។
អ្វីដែលជាក់ស្តែងនោះគឺថាមនុស្សដែលមានភាពល្អឥតខ្ចោះព្យាយាមធ្វើអ្វីៗឱ្យបានល្អបំផុត។
អ្នកគួរតែទទួលយកវា រីករាយនឹងវា ចាប់យកវាហើ យនិយាយថា "នោះគឺជារឿងដ៏អស្ចារ្យដែលខ្ញុំមានភាពល្អឥតខ្ចោះនេះ។
វាផ្តល់ឱ្យខ្ញុំនូវឱកាសមួយដើម្បីចង់បានភាពល្អឥតខ្ចោះ
ហើយនោះគឺជាលក្ខណះអស្ចារ្យណាស់។
ផ្នែកអវិជ្ជមាន
វាបានធ្វើអោយមានការឈឺចាប់លើផ្នែកថាមពល។ វាធ្វើឱ្យអ្នកមានអារម្មណ៍ថា
អ្នកមិនអាចមានភាពត្រឹមត្រូវ ឬល្អគ្រប់គ្រាន់
ហើយអ្នកមិនដែលមានភាពជោគជ័យគ្រប់គ្រាន់នោះទេ។ ដោយសារតែអ្នកមិនល្អគ្រប់គ្រាន់នេះហើយបានធ្វើអោយអ្នកមិនមានអារម្មណ៍ល្អអំពីអ្វីដែលអ្នកធ្វើ
ហើយអ្នកក៏ចាប់ផ្តើមមិនចង់ទទួលយករឿងថ្មីៗនោះទេ។ បន្ទាប់មកទៀតអារម្មណ៍មិនល្អក៏កើតមានចំពោះអ្នកម្តងទៀត។
របៀបដោះស្រាយភាពឥតខ្ចោះ
នេះជារបៀបដែលអ្នកអាចដោះស្រាយគំនិតអវិជ្ជមានទាំងនេះបាន:
កំណត់កន្លែងដែលកើតមានភាពល្អឥតខ្ចោះ/មិនល្អឥតខ្ចោះ ព្រមទាំងការដែលព្រមទទូលយកវាដោយគ្មានការវិនិច្ឆ័យនោះ។ ព្រះពុទ្ធមានព្រះបន្ទូលថា
នេះ«រាល់រឿងអាក្រក់កើតឡើងគឺជាដំណើរការ
ឯចំណេះដឹងជាអំណាច»។
វាជាដំណើរការមួយដែលមានលក្ខខណ្ឌ
តែអ្នកអាចបដិសេធលក្ខខណ្ឌនេះបាន។
នៅពេលអ្នកចាប់ផ្តើមមានគំនិតអវិជ្ជមានអំពីអ្វីដែលអ្នកបានបង្កើត
សូមនិយាយថា "សូមអរគុណអ្នកសម្រាប់ការចែករំលែក"
បន្ទាប់មកសូមត្រលប់មកជីវិត(ហ្គេម)របស់អ្នកវិញ
ហើយទទួលស្គាល់ថា "ខ្ញុំនឹងចាប់ផ្តើមស្រស់ថ្លានៅថ្ងៃនេះ។
សព្វថ្ងៃនេះខ្ញុំពិតជាល្អឥតខ្ចោះ។
នេះគឺពិតប្រាកដ នៅលើកម្រិតខាងវិញ្ញាណ
អ្នកគឺល្អឥតខ្ចោះតាមរបៀបអ្នក។
អ្វីដែលយើងម្នាក់ៗគួរធ្វើគឺការបង្កើនការពេញចិត្តចំពោះខ្លួន
និងពេញចិត្តចំពោះអ្វីដែលយើងមានធ្វើ។ ចំនុចខ្លះដែលមិនមានភាពល្អឥតខ្ចោះនោះ គឹក៏អាចរក្សាវាបាន
ព្រោះថាយើងត្រូវផ្តោតលើអ្វីដែលយើងពិតជាចង់បាន។
Comments
Post a Comment