ការចេះអត់ធ្មត់គឺជាគន្លឹះក្នុងការក្លាយជាមហាសេដ្ឋី


ការចេះអត់ធ្មត់គឺជាគន្លឹះក្នុងការក្លាយជាមហាសេដ្ឋី


តើត្រូវការរយៈពេលប៉ុន្មានដើម្បីក្លាយជាអ្វីដែលអ្នកចង់ក្លាយជានោះ?
ចម្លើយចំពោះមនុស្សភាគច្រើនគឺ "យូរណាស់!" នៅក្នុងវប្បធម៌នៃការពេញចិត្តភ្លាមរបស់យើង គឺថាអាចចំណាយពេលច្រើនឆ្នាំដើម្បីក្លាយជាមហាសេដ្ឋីម្នាក់។ ទោះជាយ៉ាងណាក៏ដោយការអត់ធ្មត់គឺមានសារៈសំខាន់ចំពោះការទទួលបានជោគជ័យដែលគួរឱ្យទុកចិត្ត និងយូរអង្វែងបាន។


មូលហេតុដែលការតស៊ូអត់ធ្មត់ គឺជាចំនុចសំខាន់ក្នុងការជោគជ័យ


ការពិតនោះថា មានអាជីវកម្មមួយចំនួនអាចរកប្រាក់បានក្នុងរយៈពេលតែ 4 ឆ្នាំដំបូងប៉ុណ្ណោះ។
ឯអាជីវកម្មខ្លះទៀតបានខាតប្រាក់អស់រយៈពេល 2ឆ្នាំ ហើយ2ឆ្នាំទៀតរកលុយបានវិញ ហើយនឹង3ឆ្នាំមកទៀត ពួកវាទទូលបានប្រាក់ចំណេញ។ មានន័យថាជាធម្មតាត្រូវចំណាយពេល7ឆ្នាំសម្រាប់អាជីវកម្មមួយដើម្បីទទួលបានជោគជ័យនោះ។ សម្រាប់មនុស្សជាច្រើនរយៈពេលនេះ គឺយូរណាស់សម្រាប់ពួកគាត់។ តែបើនិយាយពីការសិក្សា  ការងារ ឬអាជីពវិញ គឺប្រើរយៈពេលប្រហែលជា7ឆ្នាំដើម្បីក្លាយជាអ្នកជំនាញ។ ការអត់ធ្មត់រយៈពេលប្រាំពីរឆ្នាំនេះគឺគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ។

ពេលវេលានឹងកន្លងទៅដោយមិនដឹងខ្លួន


បើនិយាយពីរឿងផ្សេងវិញ ប្រាំពីរឆ្នាំហាក់ដូចជារយៈពេលយូរណាស់។ ក្នុងរយៈពេលប្រាំពីរឆ្នាំនេះតើវ័យរបស់អ្នកចាស់ប៉ុណ្ណាដែរ? ច្បាប់ចំបងមួយនៃភាពជោគជ័យគឺបានក្លាយជាការលំបាកបំផុត។ គ្រានោះដែរ ប្រហែលជាមានការឈឺចាប់ខ្លាំង ឬក៏អាចចៀសវាងបាន។


ទោះបីជាយ៉ាង គឺវាមានចំនុចសំខាន់ផ្សេងទៀតដើម្បីធ្វើការចង់ចាំ។  ការចំណាយប្រាក់គឺមិនមែននៅពេលអ្នកទៅដល់គោលដៅរបស់អ្នកនោះទេ។

យើងត្រូវតែធ្វើការដោយខ្លួនឯងជានិច្ច។ ជីវិតរបស់អ្នកកាន់តែប្រសើរឡើងនៅពេលដែលអ្នកមានភាពប្រសើរឡើង ហើយគ្មានដែនកំណត់ថាតើអ្នកអាចក្លាយជាមនុស្សល្អប្រសើរជាងមុនប៉ុន្មាននោះទេ។ ពេលវេលាពិតជាមិនខ្វល់ពីអ្វីដែលអ្នកធ្វើឬមិនធ្វើនោះទេ។ ពេលវេលានៅតែបន្តដើរទៅមុខជានិច្ច ព្រមទាំងមិនគិតថាអ្នកដឺងឬមិនដឹងនោះទេ សូរអ្នកក្រោយឡើងហើយឈប់ខ្ជះខ្ជាយពេលវេលារបស់អ្នក។ វេលាអាចជាមិត្តឬជាសម្ព័ន្ធមិត្តរបស់អ្នក ពេលវេលាមិនមែនជាសត្រូវរបស់អ្នកទេ។ តែសត្រូវដ៏ពិតប្រាកដរបស់អ្នកគឺស្ថិតនៅខាងក្នុងខ្លួនរបស់អ្នកផ្ទាល់។




Comments