ហេតុបានជាអ្នកសន្សំលុយ គឹជាអ្នកបាត់បង់លុយ

ហេតុបានជាអ្នកសន្សំលុយ គឹជាអ្នកបាត់បង់លុយ



ការយល់ដឹងថាប្រាក់មិនមែនជាប្រាក់ទៀតទេនោះ គឺជាគន្លឹះនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់អ្នក


យោងតាមការសិក្សាថ្មីៗរបស់ Refinery 29 បាននិយាយថា  « 66 ភាគរយនៃអ្នកចូលរួមដែលបានស្ទង់មតិជឿថា គណនីសន្សំរបស់ពួកគេនឹងគ្រប់គ្រាន់ល្មមក្នុងការប្រើប្រាស់រយៈពេល20ឆ្នាំ»

នេះមានន័យថាពួកគេមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្នុងការសន្សំប្រាក់ជាងការវិនិយោគ។ វាក៏មានន័យផងដែរថា ជាច្រើនពាន់ឆ្នាំហើយ ដែលមនុស្សមានភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុតិចតូចបំផុត ហើយចំណេះដឹងដែលពួកគេមានអំពីលុយនោះគឺជាច្បាប់ចាស់ដែលមិនប្រើប្រាស់ទៀតទេ។

នេះបញ្ជាក់ថាយើងត្រូវមានច្បាប់ហិរញ្ញវត្ថុថ្មី

រ៉ូបឺត គីយូសាគី" សម្រាប់ខ្ញុំការស្រាវជ្រាវនេះគឺមានការព្រួយបារម្ភខ្លាំងណាស់ព្រោះនៅក្នុងពិភពថ្មីនៃប្រាក់ គឹថាអ្នកសន្សំប្រាក់តែងតែជាអ្នកចាញ់(បាត់បង់លុយ) ហើយយើងមិនអាចអោយជំនាន់ដ៏ធំបំផុតរបស់យើងក្លាយជាអ្នកចាញ់ផ្នែកហិរញ្ញវត្ថុនោះទេ។ ដូច្នេះខ្ញុំចង់ចែករំលែកបន្តិចបន្តួចពីប្រវត្តិរូបិយវត្ថុ សង្ឃឹមថាជាចំណេះដឹងដល់មិត្តជាច្រើនពាន់របស់ខ្ញុំ។

ប្រវត្តិលុយក្នុងពេលថ្មីនេះ

រ៉ូបឺត គាត់បាននិយាយថា ឪពុកអ្នកក្ររបស់ខ្ញុំ ជឿជាក់លើការសន្សំប្រាក់ ហើយគាត់ជាញឹកញាប់គាត់បាននិយាយថា " បានសន្សំលុយមួយដុល្លារ គឺស្មើរនឹងបានរកលុយបានមួយដុល្លារ"(A dollar saved is a dollar earned)

បញ្ហានោះគឺគាត់មិនបានយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុនោះទេ។ ពេញមួយជីវិតរបស់គាត់ពិតជាមិនដឹងថា ក្រោយពិឆ្នាំ1971មក លុយគឺលែងជាលុយទៀតហើយ។

នៅឆ្នាំ 1971 ប្រធានាធិបតី Richard Nixon បានផ្លាស់ប្តូរច្បាប់លុយ។ នៅឆ្នាំនោះលុយដុល្លារអាមេរិកបានឈប់ក្លាយជាលុយ ហើយវាក្លាយជារូបិយប័ណ្ណ។នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប ប៉ុន្តែមានមនុស្សតិចតួចប៉ុន្នោះដែលយល់អំពីមូលហេតុនេះ។ មុនឆ្នាំ 1971 លុយដុល្លារអាមេរិកគឺជាលុយពិតប្រាកដែលបានប្តូរទៅជាមាសនិងប្រាក់(silver)។ នេះជាមូលហេតុដែលលុយដុល្លារអាមេរិកត្រូវបានគេស្គាល់ថាជាវិញ្ញាបនបត្រប្រាក់(silver certificate)។ បន្ទាប់ពីឆ្នាំ 1971 លុយដុល្លារបានក្លាយជាទុនបំរុងសហព័ន្ធមួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិច។ ជំនួសឱ្យលុយដុល្លារជាទ្រព្យមួយនោះ វាបានក្លាយទៅជាបំណុលទៅវិញ។ សព្វថ្ងៃនេះសហរដ្ឋអាមេរិកគឺជាប្រទេសដែលជំពាក់បំណុលធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។


ដោយក្រឡេកទៅមើលប្រវត្តិសាស្រ្តនៃលុយក្នុងសម័យទំនើបវិញ វាងាយស្រួលក្នុងការយល់ពីមូលហេតុថាការផ្លាស់ប្តូរក្នុងឆ្នាំ1971គឺជារឿងសំខាន់។

បន្ទាប់ពីសង្គ្រាមលោកលើកទី 1 រូបិយវត្ថុអាល្លឺម៉ង់បានបាត់បង់។ មានហេតុផលជាច្រើនសម្រាប់បញ្ហានេះគឺដោយសារតែរដ្ឋាភិបាលអាល្លឺម៉ង់ត្រូវបានអនុញ្ញាតឱ្យបោះពុម្ពលុយតាមចិត្ត។ លុយច្រើនពេកបានបណ្តាលអោយមានអតិផរណាដែលមិនអាចមានការគ្រប់គ្រងបាន។ ដោយសារតែមានលុយច្រើន(marks ជាឈ្មោះរូបិ រូបិយវត្ថុរបស់អាល្លឺម៉ង់) ទើបធ្វើគេទិញរបស់ដែលធ្លាប់ទិញបានទិញជាងមុន ដូចជានៅឆ្នាំ 1913 ស្បែកជើងមួយគូមានតម្លៃ 13marks ហើយនៅត្រឹមឆ្នាំ 1923 ស្បែកជើងតែមួយនោះមាន 32 ពាន់ពាន់លានmarks

នៅពេលបានអតិផរណាបានកើនឡើង  បានធ្វើអោយការសន្សំប្រាក់របស់វណ្ណៈកណ្តាលត្រូវបានលុបចោល។ ដោយការបាត់បង់នេះ ពួកវណ្ណះកណ្តាលបានទាមទារអោយបានបែបបទនៃការដឹងនាំជាថ្មី។ អាឌុលហ៊ីត្លែរ (Adolf Hitler) ត្រូវបានជ្រើសរើសជាអធិការបតីនៃអាល្លឺម៉ង់ក្នុងឆ្នាំ1933

ប្រព័ន្ធលុយថ្មី


 ប្រព័ន្ធ Bretton Woods  ត្រូវបានគេដាក់ឱ្យមានស្ថិរភាពនៃរូបិយប័ណ្ណរបស់ពិភពលោក។ នេះគឺជាស្តង់ដារមាស(quasi-gold standard)ដែលមានន័យថារូបិយប័ណ្ណត្រូវបានគាំទ្រដោយមាស។  ប្រព័ន្ធនេះបានដំណើរការល្អរហូតដល់ទសវត្សឆ្នាំ 1960។ នៅពេលអាមេរិកបានចាប់ផ្តើមនាំចូលរថយន្ត Volkswagens ពីអាល្លឺម៉ង់ និងតូយ៉ូតាមកពីប្រទេសជប៉ុន ហើយភ្លាមៗនោះសហរដ្ឋអាមេរិកបាននាំចូលច្រើនជាងនាំចេញ ហើយមាសបានចាកចេញពីប្រទេសរបស់យើង។

ដើម្បីបញ្ឈប់ការបាត់បង់មាសប្រធានាធិបតី Nixon បានបញ្ចប់ប្រព័ន្ធ Bretton Woods ក្នុងឆ្នាំ 1971 ហើយលុយដុល្លារអាមេរិកបានជំនួសអោយមាសដែលជារូបិយប័ណ្ណរបស់ពិភពលោកវិញ។ មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោកទេដែលរូបិយប័ណ្ណរបស់ជាតិមួយ(nation’s fiat currency) ក្លាយជារូបិយប័ណ្ណរបស់ពិភពលោក។

ដើម្បីយល់កាន់តែច្បាស់អំពីរឿងនេះឪពុកអ្នកមានរបស់រ៉ូបឺតបានឱ្យគាត់មើលនិយមន័យនៅក្នុងវចនានុក្រមដូចខាងក្រោម។

“Fiat money" ជាលុយ(បែបក្រដាស) មិនអាចប្តូរទៅជាកាក់ ឬក៏តម្លៃស្មើគ្នានោះទេ។
ពាក្យ«មិនអាចប្តូរទៅជាកាក់»ធ្វើអោយគាត់មិនយល់។ ដូច្នេះឪពុកអ្នកមានរបស់គាត់បានឱ្យមើលពាក្យថា: "Fiat" ។

"Fiat: ពាក្យបញ្ជាឬទង្វើនៃឆន្ទៈដែលបង្កើតអ្វីមួយ ដោយគ្មានឬដូចជាគ្មានការខិតខំប្រឹងប្រែងបន្ថែមទៀតឡើយ" ។

គាត់បបានសួរឪពុកអ្នកមានរបស់គាត់ថា  "តើនេះមានន័យថាលុយអាចត្រូវបានបង្កើតចេញពីខ្យល់អាកាសដែរឬទេ?"

ឪពុកអ្នកមានបានងក់ក្បាលហើយនិយាយថា "ប្រទេសអាល្លឺម៉ង់បានធ្វើវា ហើយឥឡូវនេះយើងកំពុងធ្វើវាដែរ" ។គាត់បានបន្តទៀតថា"នោះហើយជាមូលហេតុដែលអ្នកសន្សំលុយជាអ្នកចាញ់។

រ៉ូបឺតថានិយាយថាៈ "ខ្ញុំបានប្រយុទ្ធនៅក្នុងប្រទេសបារាំងកំឡុងសង្គ្រាមលោកលើកទី 2 ។ ហេតុដូច្នេះហើយបានជាខ្ញុំមិនដែលភ្លេចថាក្រោយពីពួកវណ្ណៈកណ្តាលបានបាត់បង់លុយសន្សំរបស់ពួកគេ ក្នុងពេលដែលហ៊ីត្លែរបានឡើងកាន់អំណាច ហើយពួកពិតជាបានធ្វើរឿងផ្តេសផ្តាសជាច្រើនក្រោយពីបានបាត់បង់លុយរបស់ពួកគេនោះ។ 

អ្នកសេដ្ឋវិទូភាគច្រើនមិនយល់ស្របជាមួយការជាប់ទាក់ទងរវាងការបាត់បង់លុយសន្សំ និងហ៊ីត្លែរឡើយ។ វាមិនមែនជាមេរៀនត្រឹមត្រូវទេ ប៉ុន្តែវាជាមេរៀនមួយដែលខ្ញុំមិនដែលភ្លេច។

គ្រោះមហន្តរាយខាងហិរញ្ញវត្ថុដែលអាចកើតមាន

នៅប៉ុន្មានឆ្នាំថ្មីៗនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើតលុយចេញពីខ្យល់អាកាសតាមរយៈអ្វីដែលគេហៅថាការកាត់បន្ថយបរិមាណ។

នេះមានន័យថាពួកគេបានគាំទ្រតារាងតុល្យការរបស់ធនាគារកណ្តាលដោយទិញរតនាគារសហរដ្ឋអាមេរិកដើម្បីរក្សាអត្រាការប្រាក់ទាបដោយសង្ឃឹមថានឹងជំរុញសេដ្ឋកិច្ចតាមរយៈមធ្យោបាយសិប្បនិម្មិតនេះ។ វាស្មើនឹងអ្នកឬក៏ខ្ញុំបានបោះពុម្ពលុយដើម្បីសងបំណុលដល់កាតឥណទានរបស់យើង។ ហើយវាបានដំណើរការហើយ ... នៅពេលនេះ។

ដូចដែល Bloomberg បានរាយការណ៍ថា "ចាប់ពីឆ្នាំ 2008 ដល់ឆ្នាំ 2015 តម្លៃវិនិយោគទុននៃទ្រព្យនៅក្នុងផ្សារភាគហ៊ុនក្នុងសកលនេះមានការកើនឡើងប្រហែលជា40%ស្ ដោយឡើងពី350 ពាន់ពាន់លានដុល្លារទៅ500 ពាន់ពាន់លានដុល្លារ។ ប៉ុន្ដែទ្រព្យពិតដែលនៅពីក្រោយតួរលេខទាំងនេះបានផ្លាស់ប្តូរតិចតួចដែរ ហើយវាបានឆ្លុះបញ្ចាំងឱ្យឃើញពីលក្ខណៈនៃអតិផរណារបស់ទ្រព្យសម្បត្តិ ។ ផលប៉ះពាល់នៃអតិផរណាទ្រព្យមានភាពជ្រាលជ្រៅដូចជាអតិផរណាទំនិញដែរ។

ផលប៉ះពាល់នៃការកាត់បន្ថយបរិមាណគឺបានជំរុញដល់ការគាំទ្រដល់តារាងតុល្យការ(balance sheet )ចំពោះអ្នកដែលក្លាយជាអ្នកមានរួចហើយ ដែលស្ថិតក្នុងអំឡុងពេលផ្អាកប្រាក់ខែ និងការបង្កើតការព្យុះភ្លៀងនៅក្នុងទីផ្សារភាគហ៊ុន។

នេះមានន័យថានៅពេលទីផ្សារផ្សារហ៊ុនជួបបញ្ហា ហើយនៅពេលអតិផរណាទំនិញ បានចាប់ផ្តើមចេញពីលុយក្នុងទីផ្សារភាគហ៊ុនបានបង្វែរទៅកន្លែងផ្សេង។ នេះមានន័យថា អ្នកសន្សំលុយនឹងក្លាយជាអ្នកបាត់បង់លុយ(អ្នកចាញ់)នៅពេលចុងក្រោយ។ ពួកគេនឹងមិនត្រូវបានបញ្ហាព្យុះភ្លៀងនៅក្នុងទីផ្សារហ៊ុន និងនៅពេលដែលមានអតិផរណារបស់អ្នកប្រើប្រាស់នោះទេ។ សក្តានុពលនៃអតិផរណានឹងស៊ីលុយសន្សំរបស់ពួកគេ។ អាក្រក់ជាងនេះទៅទៀតវាអាចកើតឡើងនៅពេលមួយដែលវាមិនអាចត្រលប់មកវិញបានសម្រាប់វ័យចូលនិវត្តន៍។

ទទួលបានជាមួយរូបិយប័ណ្ណ

នេះបង្ហាញពីមេរៀនដ៏សំខាន់មួយទៀតពីព្រោះលុយមិនមែនជាលុយទៀតទេ ប៉ុន្តែរូបិយប័ណ្ណជំនួសអោយវាត្រូវបានហូរទៅកន្លែងណាមួយទៀត។  ដូចជារូបិយប័ណ្ណអេឡិចត្រូនិច ហើយហិរញ្ញវត្ថុនេះត្រូវតែប្រែផ្លាស់ ឬក៏ត្រូវស្លាប់ទៅវិញ។ ការសន្សំគឺជារឿងសំខាន់ ដែលបណ្តាលអោយរូបិយវត្ថុរបស់អ្នកស្លាប់(អតិផរណាស៊ីអស់)។

ហេតុផលដែលយើងមើលឃើញការប្រែប្រួលដ៏ខ្លាំងក្លានៅកន្លែងផ្សេងៗ ដូចជាផ្សារហ៊ុន លំនៅដ្ឋាន និងសូម្បីតែរូបិយប័ណ្ណអេឡិចត្រូនិច(cryptocurrency) នេះដោយសារលុយកំពុងតែធ្វើការផ្លាស់ប្តូរ
( moving)។ អ្នកមាន យល់អំពីរឿងនេះ ហើយពួកគេប្រើប្រាស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគេដើម្បីដឹងពីកន្លែងដែលលុយត្រូវបានផ្លាស់ប្តូរទៅ(ហូរទៅ)។ ដោយតាមលំនាំចាស់ គឺទិញក្នងតំលៃទាបហើយលក់នៅតំលៃខ្ពស់ ហើយប្រើប្រាស់លុយចំណេញរបស់ពួកគេទិញទ្រព្យសម្បត្តិដែលបង្កើតលំហូរសាច់ប្រាក់ និងបង្កើនទ្រព្យសម្បត្តិរបស់ពួកគេជាស្វ័យគុណ។


ដំណឹងល្អគឺថានរណាៗក័អាចធ្វើវាបាន ប្រសិនបើម្នាក់ៗមានចំណេះដឹងផ្នែកហិរញ្ញវត្ថុខ្ពស់នោះ។ ខ្ញុំលើកទឹកចិត្តឱ្យអ្នកបើកគំនិតរបស់អ្នកដែលជាប់គាំលើគម្រោងការសន្សំរបស់អ្នកក្រ អោយទៅរៀនពីរបៀបដែលលុយធ្វើការពិតប្រាកដ និងពីរបៀបប្រើលុយអោយធ្វើការអោយអ្នក។ តាមរយៈការធ្វើដូច្នេះ អ្នកនឹងសង្គ្រោះខ្លួនរបស់អ្នកពីពិភពដ៏សែនឈឺចាប់បាន។


ប្រភពៈ richdad.com

Comments