ធ្វើការវិនិយោគលើប្រព័ន្ធ តែមិនមែនលើផលិតផលនោះទេ



ធ្វើការវិនិយោគលើប្រព័ន្ធ តែមិនមែនលើផលិតផលនោះទេ


អត្ថប្រយោជន៍ទាំងបីនៃការផ្តោតលើត្រីកោណ B-I ក្នុងនាមជាសហគ្រិន និងវិនិយោគិន

រ៉ូបឺត គីយូសាគី៖

មនុស្សជាច្រើននាំគ្នាមករកខ្ញុំ ដោយនាំយកមកនូវការរំភើបអំពីគំនិតដែលទាក់ទងនឹងផលិតផលថ្មី ដែលពួកគេជឿថាពិតជាមានភាពច្នៃប្រឌិត និងមានតម្លៃក្នុងការវិនិយោគ។ ចម្លើយរបស់ខ្ញុំ គឺថាពិភពលោកនេះពោរពេញទៅដោយផលិតផលដ៏អស្ចារ្យៗច្រើន។

មនុស្សជាច្រើនក៏មករកខ្ញុំដែរដោយគិតថាផលិតផលរបស់ពួកគេ គឺល្អបំផុត  និងប្រសើរជាងផលិតផលដែលមានស្រាប់ផ្សេងទៀតនៅលើទីផ្សារ។ ពួកគេគិតថាវាពិតមានគុណតម្លៃក្នុងការវិនិយោគផងដែរ។ ការឆ្លើយតបរបស់ខ្ញុំគឺថាមានតែអ្នកដែលនៅក្នុង E (និយោជិត) និង S (ខ្លួនឯង) នៃ CASHFLOW Quadrant នោះទេដែលបង្កើតគុណភាពអោយល្អប្រសើរ និងខ្ពស់បំផុត ដែលមានសារៈសំខាន់សម្រាប់ភាពជោគជ័យ។

នៅក្នុង B (អាជីវកម្មខ្នាតធំ) និង I (វិនិយោគិន) quadrant ទោះជាយ៉ាងណាអ្វីដែលសំខាន់បំផុតនោះ គឺជាប្រព័ន្ធនៅពីក្រោយផលិតផល ឬគំនិតនោះ។ នៅក្នុងរឿងរ៉ាវនេះដែរ មនុស្សយើងភាគច្រើនអាចចម្អិនហាំប៊ឺហ្គឺល្អប្រសើរជាងMcDonaldទៅទៀត ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះដែលអាចបង្កើតប្រព័ន្ធធុរកិច្ធបានល្អប្រសើរបាន។

ឪពុកអ្នកមានបាននិយាយថាៈ "ផលិតផល គឺជាចំនុចសំខាន់ចុងក្រោយបំផុតដែលត្រូវត្រួតពិនិត្យនៅពេលវាយតម្លៃលើអាជីវកម្មនោះ" គាត់ជឿថាជំនួញដែលទទួលបានជោគជ័យពិតប្រាកដត្រូវបានបង្កើតឡើងនៅលើប្រព័ន្ធ ហើយផលិតផលមិនចាំបាច់ល្អបំផុតនោះទេប្រសិនបើប្រព័ន្ធស្ថិតក្នុងលំដាប់ពិភពលោកនោះ។ ផលិតផលនៅតែត្រូវការល្អ តែមិនចាំបាច់ល្អបំផុតនោះទេ។ នោះហើយជាមូលហេតុដែលគាត់តែងតែដាក់ផលិតផលនៅក្នុងផ្នែកតូចបំផុតនៃត្រីកោណ B-I ដែលជាគំរូរបស់គាត់សម្រាប់ការកសាងអាជីវកម្មដែលទទួលបានជោគជ័យបំផុតនោះ។

ត្រីកោណ B-I ទាំងមូលតំណាងអោយប្រព័ន្ធដ៏រឺងមាំមួយនៃប្រព័ន្ធជាច្រើន ដែលគាំទ្រដោយក្រុមការងាររួមទាំងមេដឹកនាំទាំងអស់ដែលធ្វើការឆ្ពោះទៅរកបេសកកម្មរួមមួយ។ ខ្ញុំសូមលើកឡើងពីចំណុចសំខាន់ទាំងបីអំពីមូលហេតុនៃសារៈសំខាន់របស់ត្រីកោណ B-I

លុយតែងតែហូរតាមការគ្រប់គ្រង

ប្រសិនបើមុខងារគ្រប់គ្រងណាមួយនៃកម្រិតផ្ទៃក្នុងចំនួនប្រាំក្នុងត្រីកោណB-I(លំហូរប្រាក់ ទំនាក់ទំនង ប្រព័ន្ធ  ច្បាប់ និងផលិតផល)ខ្សោយ នោះក្រុមហ៊ុននឹងខ្សោយដែរ។ ប្រសិនបើអ្នកផ្ទាល់មានការលំបាកផ្នែកហិរញ្ញវត្ថុ ឬគ្មានលំហូរសាច់ប្រាក់គ្រប់គ្រាន់តាមអ្វីដែលអ្នកចង់បាននោះទេ អ្នកអាចស្វែងរកចំណុចខ្សោយដោយវិភាគលើកម្រិតនីមួយៗនៅក្នុងត្រីកោណនេះ។ នៅពេលដែលអ្នកសម្គាល់ភាពទន់ខ្សោយរបស់អ្នកបាន នោះអ្នកប្រហែលជាចង់ពិចារណាពីភាពខ្លាំងរបស់អ្នកដែរ ឬក៏ជួលអ្នកផ្សេងទៀតដែលមានភាពខ្លាំងនៅលើចំនុចទនោះ។

ការវិនិយោគដែលល្អប្រសើរ និងអាជីវកម្មល្អប្រសើរមួយចំនួនដែលអ្នកគួរតែចាកចេញអោយឆ្ងាយ


ប្រសិនបើកម្រិតណាមួយនៃកម្រិតទាំងប្រាំក្នុងត្រីកោណB-Iខ្សោយ ហើយការគ្រប់គ្រងមិនត្រូវបានរៀបចំដើម្បីពង្រឹងវានោះទេ រឿងដែលល្អបំផុត គឺអ្នកគូរដើរចេញពីការវិនិយោគនេះ។

ច្រើនដងខ្ញុំបានពិភាក្សាគ្នាអំពីកម្រិតទាំងប្រាំនៃត្រីកោណ B-I ជាមួយក្រុមអ្នកគ្រប់គ្រងដែលខ្ញុំកំពុងពិចារណាក្នុងការវិនិយោគ ហើយខ្ញុំបានលឺការប្រកែកគ្នាជាច្រើន ដែលមិនមែនជាការពិភាក្សានោះទេ។ នៅពេលម្ចាស់អាជីវកម្ម ឬក្រុមអាជីវកម្មខ្សោយនៅកម្រិតណាមួយនៃកម្រិតទាំង 5នេះ ពួកគេនឹងក្លាយទៅជាអ្នកការពារសំនួរ ជាជាងទទួលយកការសាកសួរនោះ។ ប្រសិនបើពួកគេក្លាយជាអ្នកការពារជាជាងការពេញចិត្តក្នុងការកំណត់អត្តសញ្ញាណនិងកែលំអចំនុចទន់ខ្សោយនោះទេ ជាធម្មតាគឺខ្ញុំមិនវិនិយោគជាមួយនោះទេ។


ក្នុងសម័យកាលឌីជីថលបានធ្វើអោយត្រីកោណB-Iបានជួយអោយអ្នកទាំងអស់គ្នាជោគជ័យយ៉ាងងាយស្រួល

មិនមានសម័យណាដែលភាពងាយស្រួលក្នុងការបង្កើតទ្រព្យសម្បត្តិជាងក្នុងសម័យកាលនេះទេ។ នៅក្នុងសម័យឧស្សាហកម្ម អ្នកត្រូវការប្រាក់រាប់លានដុល្លារដើម្បីសាងសង់រោងចក្ររថយន្តមួយ។  សព្វថ្ងៃនេះ អ្នករត្រូវការកុំព្យូទ័រមួយគ្រឿង ទូរស័ព្ទមួយ អំណាចខួរក្បាលខ្លះៗ និងចំនេះដឹងតិចតូចនៅក្នុងត្រីកោណ B-Iនេះ។ នោះពិភពលោកអាចក្លាយជារបស់អ្នក។


ប្រសិនបើអ្នកចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក នោះមិនដែលមានពេលវេលាល្អប្រសើរសម្រាប់ការជោគជ័យទេ។ កាលពីពេលថ្មីៗនេះខ្ញុំបានជួបបុរសវ័យក្មេងម្នាក់ដែលបានលក់ក្រុមហ៊ុនអ៊ីនធឺណែតតូចរបស់គាត់ក្នុងតម្លៃ 28 លានដុល្លារ។ គាត់បាននិយាយមកខ្ញុំគឺថា "ខ្ញុំរកលុយបាន 28 លានដុល្លារនៅអាយុ 28 ឆ្នាំ។ តើខ្ញុំនឹងរកលុយបានប៉ុន្មាននៅពេលខ្ញុំមានអាយុ48ឆ្នាំនោះ?

ប្រសិនបើអ្នកចង់ក្លាយជាសហគ្រិនដែលទទួលបានជោគជ័យក្នុងការបង្កើតជំនួញប្រកបដោយជោគជ័យ ឬវិនិយោគលើអាជីវកម្មអោយជោគជ័យនោះត្រីកោណB-Iត្រូវតែមានភាពរឹងមាំ ហើយនឹងឯករាជ្យ។ បើបែបហ្នឹងមែននោះ អាជីវកម្មនឹងមានការកើនឡើង និងរីកចម្រើនផងដែរ។

ដំណឹងល្ អគឺថាប្រសិនបើអ្នកជាកីឡាករក្នុងក្រុមមួយ អ្នកមិនចាំចាប់មានជំនាញគ្រប់កម្រិតនោះទេ។ គ្រាន់តែក្លាយជាផ្នែកមួយនៃក្រុមឈ្នះដែលមានចក្ខុវិស័យច្បាស់លាស់ ព្រមទាំងមានបេសកកម្មដ៏រឹងមាំមួយ ហើយនឹងក្រពះដែកមួយ( iron stomach)ទៅ។ នោះអ្នកនឹងជោគជ័យនៅលើផ្លូវរបស់អ្នក



ប្រភពៈ richdad.com







Comments