ច្បាប់លុយថ្មីទី១: លុយ គឺជាចំណេះដឹង

ច្បាប់លុយថ្មីទី១: លុយ គឺជាចំណេះដឹង


«អ្វីដែលធ្វើអោយអ្នកក្លាយជាអ្នកមាន គឺជាអ្វីដែលអ្នកដឹង មិនមែនអ្វីដែលអ្នកមាននោះទេ»
តើអ្នកធ្លាប់បានលឺទេថា អ្នកខ្លះប្រាថ្នាចង់មានលុយមួយលានដុល្លារ? ហើយគេក៏មានមែន តើធ្លាប់លឺទេ? ឯអ្នកខ្លះទៀតប្រាថ្នាឈ្នះឆ្នោត ហើយគេក៏ឈ្នះមែន តើធ្លាប់លឺទេ?
តាមពិតទៅនៅក្នុងពិភពលោកយើងនេះ ពេញទៅដោយមនុស្សដែលធ្លាប់រកលុយបានមួយលានដុល្លារ ឬក៏ឈ្នះឆ្នោត ហើយក៏បាត់បង់លុយហ្នឹងអស់ទៅវិញ។ ពួកគេមិនបានក្លាយជាអ្នកមានក្នុងរយៈយូរទេ តើមកពីហេតុអ្វី?
«ព្រោះតែពួកគេយល់ច្រឡំពីលុយ និងមូលដ្ធានគ្រិះដែលធ្វើអោយគេក្លាយជាអ្នកមានក្នុងគ្រាដំបូង»
បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិជាលក្ខណៈប្រពៃណីមិនអាចធ្វើអោយអ្នកក្លាយជាអ្នកមាននោះទេ ហើយក៏មិនអាចធ្វើអោយលុយរបស់អ្នកមានសុវត្តិភាពនោះទេ។

យុគសម័យសេដ្ឋកិច្ចទាំង 4 នៃមនុស្សជាតិ

1,នៅក្នុងយុគប្រមាញ់(បរបាញ់) មនុស្សគឺពឹងផ្អែកលើធម្មជាតិ មនុស្សបានក្លាយជាអ្នក ប្រមាញ់ និងអ្នកនេសាទ ព្រមទាំងទៅកន្លែងដែលអាចប្រមាញ់បានល្អហើយមានបន្លែ ផ្លែឈើច្រើន។ មនុស្សក្នុងសម័យនេះត្រូវតែចេះពីរបៀបបរបាញ់ និងនេសាទ មិនអញ្ចឹងទេនិងគឺត្រូវស្លាប់។​ហើយមនុស្សបានរស់បែបជាកុលសម្ព័ន្ធ។មនុស្សក្នុងសម័យនោះគឺសុទ្ធតែជាអ្នកក្រ។

2, នៅក្នុងយុគកសិកម្ម:​​ សម័យកសិកម្មបានមើលឃើញការកើនឡើងនៃឋានៈមនុស្សផ្សេងៗគ្នា។ ដោយសារតែការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីធ្វើការដាំដុះ  អ្នកទាំងឡាយណាដែលជាម្ចាស់កម្មសិទ្ធិដីធ្លីបានក្លាយជាសេដ្ធី ឯអ្នកគ្មានគឺជាកសិករ។ សេដ្ធីបានជិះសេះខណៈពេលដែលកសិករដើរ។ សេដ្ឋកិច្ចសង្គមមានពីរក្រុមគឺ អ្នកមាននិងអ្នកក្រ។

3, នៅក្នុងយុគឧស្សាហកម្ម: ក្នុងទសវត្សឆ្នាំ1800  មនុស្សចាប់ផ្តើមបង្កើតរោងចក្រឡើង ហើយក៏មានការរុករក ផលិត ដូចជា ប្រេង ទង់ដែក សំណប៉ាហាំង និងកៅស៊ូ-ល-។
ក្នុងអំឡុងពេលនេះតម្លៃអចលនទ្រព្យបានផ្លាស់ប្តូរ កាន់តែមានតម្លៃ ដែលធ្វើអោយមានការផុសឡើងវណ្ណៈបី គឺ​ អ្នកមាន វណ្ណៈកណ្តាល និងអ្នកក្រ។


4, យុគព័ត៌មាន: ​​​បច្ចុប្បន្ននេះគឺយើងកំពុងរស់នៅក្នុងសម័យពត៍មាន ដោយប្រើប្រាស់បច្ចេកវិទ្យា ហើយអាចប្រើប្រាស់របស់ដែលមិនសូវមានតម្លៃអោយទៅជាមានតម្លៃបាន។ នេះមានន័យថាតម្លៃនៃការក្លាយជាអ្នកមានបានធ្លាក់ចុះ។ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ដែលនរណាៗក៏អាចបង្កើតទ្រព្យសម្បត្តិ ហើយជាហេតុក្នុងការបែងចែកមនុស្សជាបួនក្រុម ក្រុមអ្នកក្រីក្រ ក្រុមអ្នកថ្នាក់កណ្តាល ក្រុមអ្នកមាន និងក្រុមអ្នកមានស្តុកស្តម្ភ។

ទោះបីជាយើងរស់នៅក្នុងយុគព័ត៌មាន តែមិនមែនជាពត៌មានទេដែលធ្វើឱ្យអ្នកមាននោះ។

ភាពខុសគ្នារវាងព័ត៌មាននិងចំណេះដឹង

បច្ចុប្បន្ននេះពត៏មានគឺយើងទទូលបានពត៏មានគ្រប់ទីកន្លែង ទាំងនៅផ្ទៈ សាលារៀន ទីសាធារៈ ផ្សារ-ល-មិនថាយើងជាអ្នកក្រ ឬអ្នកក្រនោះទេ ព្រោះយើងអាចប្រើប្រាស់អ៊ីនធឺណែតបាន។
ពត៏មានគឺសុទ្ធតែមានគុណតម្លៃ ប៉ុន្តែវាមិនមានគុណតម្លៃដូចចំណេះដឹងនោះទេ ព្រោះថាចំណេះដឹងផ្តល់ឱ្យអ្នកនូវសមត្ថភាពក្នុងការត្រងព័ត៌មានមិនសំខាន់ចេញដើម្បីស្វែងរកព័ត៌មានសំខាន់។
-ចំណេះដឹងផ្តល់ឱ្យអ្នកនូវអំណាចដើម្បីធ្វើសកម្មភាពលើព័ត៌មាន។
-ចំណេះដឹងគឺជាអ្វីដែលធ្វើឱ្យអ្នកក្លាយជាអ្នកមាន មិនមែនព័ត៌មានទេ។

ចំណេះដឹងធ្វើឱ្យក្លាយជាអ្នកមាន

       ប្រេងគឺមានតម្លៃ មនុស្សជាច្រើនចូលចិត្តទិញប្រេងក្នុងចំនួនច្រើន។ ប៉ុន្តែការមានប្រេងច្រើននឹងមិនធ្វើឱ្យអ្នកក្លាយជាអ្នកមានទេ។
ឧទាហរណ៍ៈប្រេងឆៅមានតម្លៃតិចតួច តែបើចម្រាញ់ហើយទើបមានតម្លៃខ្ពស់។ ការចម្រាញ់ប្រេងនេះគឺមានដំណើរការស្មុគស្មាញមួយដែលតម្រូវឱ្យមានទាំងផ្នែកវិទ្យាសាស្រ្តនិងទាំងឧបករណ៍ ដូចនេះវាពិតត្រូវការចំណេះដឹងក្នុងការចម្រាញ់ប្រេងដើម្បីច្នៃជាប្រេងឥន្ធនៈ ហើយប្រេងឥន្ធនៈនេះពិតជាមានតម្លៃខ្ពស់ អញ្ចឹងទើបធ្វើឱ្យអ្នកក្លាយជាអ្នកមាន។

        សព្វថ្ងៃនេះវាមិនមានភាពខុសគ្នាទេនៅក្នុងយុគសម័យព័ត៌មានវិទ្យានេះ អ្នកគួរតែអាចមានពត៏មានទាំងអស់នៅក្នុងពិភពលោកយើងនេះ ប៉ុន្តែបើគ្មានចំណេះដឹងនោះទេ អ្នកនៅតែក្រ។ ឧបករណ៍Zuckerberg អ្នកបង្កើត Facebook​​​មានជោគជ័យបែបនេះគឺដោយសារគាត់មានចំណេះដឹងអំពីអ្វីដែលត្រូវធ្វើជាមួយព័ត៌មាននិងចំណេះដឹងអំពីរបៀបបង្កើតបច្ចេកវិទ្យាដើម្បីប្រើប្រាស់ព័ត៌មាន។​​  ចំណេះដឹងរបស់លោក Mark Zuckerberg អំពីបច្ចេកវិទ្យាអ៊ីនធឺណិតបានជួយឱ្យគាត់បង្កើតហ្វេសប៊ុក។

        គាត់ក៏ដឹងពីរបៀបបង្កើតក្រុមការងារ និងស្វែងរកមនុស្សឆ្លាតជាងគាត់ដើម្បីធ្វើឱ្យ Facebook កាន់តែធំឡើងនិងល្អប្រសើរ។ ទីបំផុតគាត់មានចំណេះដឹងថាព័ត៌មាន ទាំងនេះគឹមានតម្លៃសម្រាប់លក់។ ហ្វេសប៊ុកពូកែប្រមូលព័ត៌មានរបស់អ្នកនិងកែច្នៃវាលក់ឱ្យអ្នកផ្សាយពាណិជ្ជកម្មដែលមានគោលដៅផ្សាយពាណិជ្ជកម្មរបស់ពួកគេដើម្បីរកលុយចេញពីអ្នក។
មិនមែនជាព័ត៌មានដែលធ្វើឱ្យ Mark Zuckerberg ក្លាយជាអ្នកមាននោះ។ វាជាសមត្ថភាពរបស់គាត់ក្នុងការដំណើរការនិងប្រើប្រាស់អនុភាពវាម្តងទៀត វានោះជាចំណេះដឹង   ហើយចំណេះដឹងនេះដែលបានមកពីការអប់រំ។

        យើងរស់នៅក្នុងយុគសម័យដែលសម្បូរទ្រព្យសម្បត្តិដែលអាចមានចំពោះ មនុស្សគ្រប់គ្នារួមទាំងអ្នក។ ប៉ុន្តែអ្នកត្រូវតែមានការអប់រំផ្នែកហិរញ្ញវត្ថុដើម្បីអាចដំណើរការនិងប្រើប្រាស់វាបាន។  សព្វថ្ងៃចំណេះដឹងធ្វើឱ្យយើងមាន ហើយបើយើងខ្វះចំណេះដឹងនោះនឹងធ្វើអោយយើងក្លាយជាមនុស្សក្រីក្រ។

ប្រភពៈ www.richdad.com

Comments