សេដ្ឋីទីផ្សារ
"ប្រសិនបើខ្ញុំអាចបង្រៀនកូនៗរបស់ខ្ញុំបានតែរឿងមួយ
នោះវាគួរតែជាជំនាញទីផ្សារ
ដោយសារជំនាញនេះពួកគេអាចទទួលជោគជ័យក្នុងអ្វីដែលពួកគេបានជ្រើសរើសធ្វើអស់មួយជីវិត។
"
នោះជាសម្រង់សំដីពីទីប្រឹក្សាហិរញ្ញវត្ថុ
គឺលោក Howard Ruff ។ គាត់និយាយសម្រាប់ខ្លួនគាត់ថា «ប្រសិនបើអ្នកអាចលក់ខ្លួនអ្នកដាច់
នោះអ្នកនឹងមានអតិថិជនសក្តានុពលជារៀងរហូត។»
នេះគឺជាអ្វីដែលធ្វើឱ្យមនុស្សជាច្រើនភ័យខ្លាច
ហើយពួកគេគិតថាត្រូវតែដឹងអ្វីៗគ្រប់យ៉ាងអំពីទីផ្សារដើម្បីឱ្យមានភាពល្អប្រសើរលើវា។
នេះជាអាថ៌កំបាំងតូចមួយ....
ខ្ញុំមិនដឹងអ្វីគ្រប់យ៉ាងអំពីការធ្វើទីផ្សារនោះទេ
ខ្ញុំមិនមានពេលវេលាដើម្បីដឹងអ្វីគ្រប់យ៉ាងឡើយ។
ទោះជាយ៉ាងណាក៏ដោយខ្ញុំមានគន្លឹះមួយចំនួនដែលចាំបាច់បំផុតសម្រាប់ការបង្កើតយុទ្ធសាស្រ្តទីផ្សារដែលទទួលបានជោគជ័យដែលអាចដំណើរការបាននៅគ្រប់អាជីវកម្ម
ឬគ្រប់ឧស្សាហកម្ម។
ទីផ្សារគឺស្មើរនឹងលុយ
ទីផ្សារគឺស្មើរនឹងលុយ។
បើគ្មានការធ្វើទីផ្សារនោះ អ្នកនឹងគ្មានអតិថិជន
ហើយបើគ្មានអតិថិជននោះនឹងគ្មានលុយ។
តាមពិតទៅ
អ្នកគួរតែចំណាយ80%នៃពេលវេលារបស់អ្នក លុយរបស់អ្នក ថាមពលរបស់អ្នក និងរៀនសូត្រពីទីផ្សារនៅក្នុងតំបន់របស់អ្នក!
បើសិនជាអ្នកជាអ្នកទីផ្សារពូកែ
នោះអ្នកនឹងរកប្រាក់បានច្រើន។
ហើយបើអ្នកជាអ្នកទីផ្សារមិនពូកែ
នោះអ្នកនឹងខិតខំតស៊ូយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ។
មនុស្សភាគច្រើនមិនផ្តោតលើទីផ្សារទេ
ហើយនោះហើយជាមូលហេតុដែលមនុស្សភាគច្រើនធ្វើការយ៉ាងលំបាកហើយរកប្រាក់បានតិចតូចនោះ។
អ្នកប្រហែលជាម្នាក់ក្នុងចំណោមពួកគេដែរ។
ជាដំណឹងល្អ
គឺថាជំនាញទីផ្សារជាជំនាញដែលអាចរៀនបាន
ហើយមិនមានយុទ្ធសាស្រ្ត និងគោលការណ៍ខុសគ្នាច្រើន ដែលអ្នកត្រូវដឹងដើម្បីក្លាយជាអ្នកជំនាញផ្នែកទីផ្សារនោះទេ។
អ្នកគ្រាន់តែត្រូវដឹងពីធាតុចម្បងដែលនឹងមានផលប៉ះពាល់ធំបំផុតដល់អាជីវកម្ម និងចំណុចសំខាន់របស់អ្នក។
ទីនេះគឺជាវគ្គសិក្សា(ជាភាសាអង់គ្លេស)របស់លោក
T.Harv Eker ដែលអាចជួយអ្នកបាន។
ប្រភពៈharveker.com
Comments
Post a Comment