ច្បាប់លុយថ្មីទី៦: រៀនពីភាសារបស់លុយ
ច្បាប់លុយថ្មីទី៦: រៀនពីភាសារបស់លុយ |
តើពាក្យអ្វីដែលអ្នកនិយាយចំពោះខ្លួនឯង
បើសិស្សម្នាក់រៀនពីជំនាញពេទ្យ នោះគាត់នឹងរៀនពីភាសារបស់ថ្នាំពេទ្យ មិនយូរប៉ុន្មានគាត់នឹងនិយាយពីការវាស់សម្ពាធឈាម ប្រភេទជំងឺ របៀបព្យាបាលជំងឺ ឯសិស្សដែលរៀនជំនាញពត៏មានវិទ្យា(IT)វិញ គាត់នឹងរៀនពីរបៀបសរសេរកូដ របៀបតភ្ជាប់បណ្តាញពីកុំព្យួទ័រទៅកុំព្យូទ័រមួយ មិនយូរប៉ុន្មានគាត់នឹងនិយាយអំពី ការគ្រប់គ្រងទិន្នន័យ ការសរសេរកូដ។
ពូកគាត់ប្រាកដជាមិនទទូលបានជោគជ័យនោះទេ បើពួកគាត់មិនចេះភាសារបស់ពួកគាត់នោះ។
លោករ៉ូបឺត គីយូសាគី បាននិយាយថា”បើអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវតែរៀនភាសាលុយ របៀបនិយាយពីលុយ និងវីធីដែលអ្នកមានប្រើប្រាស់លុយ។ ពេលអ្នករៀនភាសារបស់លុយនោះនឹងមិនមានការព្រួយបារម្មណ៍ពីលុយនោះឡើយ។ ចាប់ផ្តើមធ្វើការវិនិយោគបន្តិចបន្តួចជារៀងរាល់ថ្ងៃដើម្បីរៀនពីពាក្យរបស់លុយ នោះអ្នកនឹងមានឱកាសដ៏ល្អប្រសើរមួយ ដោយគ្រាន់ចាប់ផ្តើមពីចំនុចនេះ។
សំខាន់ជាងនេះទៅទៀត ដោយគ្រាន់តែរៀនពីពាក្យរបស់លុយនោះអ្នកនឹងមានឱកាសចាកចេញពីការបោកបញ្ឆោត និងពីអ្នកសន្និដ្ឋានផ្តេសផ្តាស ប្រៀបបានដូចជាការរៀនពីច្បាប់ចាស់ស្តីពីលុយ ដូចជា ការសន្សំលុយ ការទិញផ្ទះដោយជំពាក់បំណុលយកមករស់នៅ។
ដំណឹងល្អគឺថាវាមិនថ្លៃប៉ុន្មានទេក្នុងការរៀនភាសា(វាក្យស័ព្ទ)របស់លុយ។ តាមពិតអ្នកអាចរៀនបានច្រើនបំផុតដោយការស្រាវជ្រាវតាមអ៊ិនធឺណិត ស្រាវជ្រាវតាមសៀវភៅហិរញ្ញវត្ថុនៅបណ្ណាល័យ និងអានព័ត៌មានស្តីហិរញ្ញវត្ថុ។
ចំណេះដឹងគឺត្រូវចាប់ផ្តើមឡើងពីពាក្យ
ចាប់តាំងពី លុយគឺជាគំនិត នោះចំណេះដឹងក៏ចាប់ផ្តើមពីពាក្យដែរ។ ពាក្យសំដីគឺមានឥទ្ធិពលណាស់សម្រាប់ខួរក្បាលរបស់យើងម្នាក់ៗ ហើយពាក្យសំដីបង្កើតការពិតរបស់យើង។ បើយើងប្រើប្រាស់ពាក្យពេចន៍ខុស ពាក្យពេចន៍អ្នកក្រ យើងនឹងមានការគិតបែបអ្នកក្រ នោះជីវិតរបស់យើងនឹងពោពេញទៅដោយភាពក្រីក្រ។
ការប្រើប្រាស់ពាក្យពេចន៍របស់អ្នកក្រ គឺប្រៀបបានដួចជាចាក់សាំងមិនល្អចូលទៅក្នុងឡានល្អអញ្ជឹង។ កន្លែងដ៏ល្អសម្រាប់រៀនពីពេចន៍របស់លុយនោះគឺស្ថិតនៅលើគេហទំព័រ richdad(ជាភាសាអង់គ្លេស)។
ប៉ុន្តែត្រឹមតែពាក្យសម្តីគឺមិនទាន់គ្រាប់គ្រាន់នោះទេ គឺវាង្ហាញពីផ្នត់គំនិតរបស់យើង ដើម្បីផ្លាស់ប្តូរការគិតរបស់យើងបាន យើងត្រូវផ្លាស់ប្តូរពាក្យសំដីរបស់យើងសិន។ ខាងក្រោមនេះគឺជាសំដី និងផ្នត់គំនិតផ្សេងៗគ្នានៅក្នុងជំពូកនៃលំហូរសាច់ប្រាក់(CASHFLOW Quadrant)។
ការប្រើប្រាស់ពាក្យសំដីរបស់បុគ្គលិក(E-quadrant)
មនុស្សម្នាក់ដែលមកពី E quadrant អាចនិយាយថា "ខ្ញុំកំពុងស្វែងរកការងារដែលមានសុវត្ថិភាពនិងមានប្រាក់ខែខ្ពស់និងអត្ថប្រយោជន៍ល្អបំផុត" ។
ដោយសារពាក្យទាំងនេះ បានប្រាក់ខ្ញុំថាគុណតម្លៃស្នូលរបស់មនុស្សគឺការមានសុវត្ថិភាពនៅក្នុងការប្រឈមមុខនឹងការភ័យខ្លាច។
មនុស្សដែលសុខចិត្តទទួលយកសន្តិសុខជាការឆ្លើយតបទៅនឹងការភ័យខ្លាចត្រូវការការលាយលក្ខណ៍អក្សរដោយដឹងច្បាស់អំពីអ្វីដែលពួកគេនឹងធ្វើ និងអត្ថប្រយោជន៍របស់ពួកគេ ដូចជាការធានារ៉ាប់រងសុខភាពដែលផ្តល់ពីនិយោជក។ សម្រាប់ពូកគាត់ការទទូលបានសុវត្តិភាពគឺសំខាន់លុយទៅទៀត។ និយោជិកអាចជាប្រធានក្រុមហ៊ុន ឬក៏ជាអគ្គនាយក។ វាមិនសំខាន់ថាអ្វីដែលគេធ្វើនោះទេ ប៉ុន្តែជាកិច្ចសន្យាពីអ្វីដែលគេទទូលបាន នោះជាអ្វីដែលជារឿងសំខាន់សំរាប់គេ។
ការប្រើប្រាស់ពាក្យសំដីរបស់និយោជកខ្នាតតូច(S-quadrant)
មនុស្សម្នាក់ដែលមកពី S quadrant អាចនិយាយថា "ខ្ញុំហាក់ដូចជាមិនអាចរកមនុស្សល្អដើម្បីធ្វើការលើគម្រោងនេះ និងគ្រប់គ្រងការងារអោយល្អបានទេ”
អ្នកដែលនៅក្នុង S quadrant ចង់ធ្វើជាថៅកែដោយខ្លួនឯង ឬធ្វើអ្វីៗដោយខ្លួនឯង
។ នៅពេលនិយាយអំពីលុយអ្នកដែលនៅក្នុង S quadrant នេះគឺមិនចូលចិត្តឱ្យមានប្រាក់ចំណូលរបស់ខ្លួនពឹងផ្អែកលើមនុស្សផ្សេងទេ។ ប្រសិនបើពួកគេខិតខំធ្វើការពួកគេរំពឹងថានឹងទទួលបានប្រាក់ពីការងាររបស់ពួកគេ។ ផ្ទុយទៅវិញពួកគេយល់ថាប្រសិនបើពួកគេមិនធ្វើការខ្លាំងទេ ពួកគេនឹងនិនទទួលបានប្រាក់ច្រើននោះទេ។ ពូកគេគិតថា បើគេខិតខំធ្វើការនោះទេ គេនឹងទទូលបានចំណូលច្រើននោះឡើយ។
ការប្រើប្រាស់ពាក្យសំដីរបស់និយោជកខ្នាតធំ(B-Quadrant)
មនុស្សម្នាក់ដែលមកពី B quadrant អាចនិយាយថា "ខ្ញុំកំពុងស្វែងរកប្រធានថ្មីដើម្បីដឹកនាំក្រុមហ៊ុនរបស់ខ្ញុំ" ។
អ្នកទាំងឡាយនៅក្នុង B quadrantនេះ គឺស្ទើរតែផ្ទុយទាំងស្រុងពីអ្នកដែលនៅក្នុង S quadrant ។
ពួកគេចូលចិត្តនៅក្បែរអ្នកដែលពូកែជាងគេ និងអោយអ្នកដែលអាចធ្វើការងារបានល្អប្រសើរជាងគេនៅក្បែរ។
ហេតុអ្វីបានជាត្រូវធ្វើការខ្លួនឯង បើគេអាចជួលអ្នកអាចធ្វើការបានល្អជាងគេអោយមកធ្វើការអោយគេនោះ?
អ្នកទាំងឡាយដែលស្ថិតនៅក្នុង B quadrant ចូលចិត្តធ្វើការនៅក្នុងក្រុមហ៊ុនរបស់គេ ព្រមទាំងជូលអ្នកពូកែអោយមកធ្វើការនៅក្នុងក្រុមហ៊ុនរបស់ពួកគេ។
ការប្រើប្រាស់ពាក្យសំដីរបស់វិនិយោគិន
អ្នកដែលកំពុងតែប្រតិបត្តិការនៅ ( I quadrant) អាចនិយាយថា "តើលំហូរសាច់ប្រាក់របស់ខ្ញុំពឹងផ្អែកទៅលើអាត្រាការប្រាក់ចំនេញនៅក្នុងប្រព័ន្ធ ឬប្រាក់សុទ្ធ?"
វិនិយោគិនបានយកលុយទៅបង្កើតលុយ។ ពួកគាត់មិនចាំបាច់ធ្វើការទេ គឺពួកគាត់បានប្រើលុយអោយធ្វើការអោយពួកគាត់ ដោយសារតែបែបនេះ ពួកគាត់បានដឹងពីរបៀបលុយធ្វើការ។ ពួកគាត់យល់ពីភាសារបស់លុយ ហើយពួកគេចេះនិយាយភាសានេះយ៉ាងស្ទាត់។
តើអ្នកប្រើប្រាស់ពាក្យអ្វីក្នងការនិយាយជាមួយខ្លួនឯង?
តើអ្នកធ្លាប់ឈប់សម្រាកបន្តិច ហើយស្តាប់ពាក្យដែលអ្នកប្រើប្រាស់ទេ? លំហាត់ដ៏ល្អបំផុតនៅពេលនេះគឺអ្នកគួបន្ថយល្បឿននៃការប្រតិបត្តិការរបស់អ្នកបន្តិច ហើយស្តាប់ពីភាសាដែលអ្នកនិយាយមកកាន់ខ្លូនឯង។ ស្វែងយល់ពីអ្វីដែលអ្នកនិយាយ និងរបៀបដែលអ្នកនិយាយ នោះអ្នកនឹងអាចរកឃើញពីខ្លួនរបស់អ្នក ថាតើអ្នកពិតជានរណា?
ដូចគ្នាដែរ អ្នកអាចស្តាប់ដឹងថា តើបុគ្គលដែលកំពុងតែធ្វើការជាមួយអ្នក នឹងបុគ្គលដែលកំពុងធ្វើការអោយអ្នក ជានរណាពិតបាន។
នៅចុងបញ្ចប់នេះ ពាក្យសម្តីរបស់យើងគឺបញ្ជាក់ពីអ្វីដែលពិតជាសំខាន់ចំពោះយើង។
ដំណឹងល្អនោះគឺថា នៅពេលដែលយើងយល់ថាយើងពិតជានរណានោះ យើងអាចសម្រេចចិត្តថាតើយើងពិតចូលចិត្តម្នាក់នេះ ឫយើងចង់បានអ្វីលើសពីម្នាក់នេះ ហើយអ្វីទាំងអស់នេះគឺចាប់ផ្តើមពីការស្តាប់។
Comments
Post a Comment