របៀបបង្កើនអានុភាពរបស់ខ្លួនឯងៈ ធ្វើការដោយភាពវៃឆ្លាត មិនមែនដោយការលំបាកនោះទេ
របៀបបង្កើនអានុភាពរបស់ខ្លួនឯងៈ ធ្វើការដោយភាពវៃឆ្លាត មិនមែនដោយការលំបាកនោះទេ |
អ្នកមិនអាចស្ថិតនៅច្រើនកន្លែងក្នុងពេលតែមួយនោះទេ
ចូរគិតនៅខាងក្រៅរវង្វង់(outside
the box)បន្តិច ដូច្នេះអ្នកអាចរៀនពីរបៀបប្រើអានុភាពរបស់អ្នកដើម្បីមានឥទ្ធិពលហិរញ្ញវត្ថុពិតប្រាកដ។
បង្កើតអានុភាពខ្លួនឯងសម្រាប់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ
មានមនុស្សជាច្រើនរួមទាំងអ្នកផងដែរ
គឹបានស្ពាល់ច្បាស់ពីការប្រើអានុភាពនៃគំនិតរបស់ខ្លួន ប៉ុន្តែខ្ញុំតែងតែរកឃើញថាមនុស្សជាច្រើននៅទីនេះ គឺមិនយល់ស្របទាំងស្រុងពីសារៈសំខាន់នៃការប្រើអានុភាព(leveraging)នោះទេ។
វាជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើនដែលត្រូវបានគេប្រើប្រាស់ក្នុងពិភពជំនួញ ដែលជារឿយៗគេប្រើវាសម្រាប់ការយល់ព្រមក្នុងលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត
។ ប៉ុន្ដែផ្នែកមួយដ៏ធំនៃការកសាងភាពជោគជ័យផ្នែកហិរញ្ញវត្ថុគឺអានុភាព។
វាមានន័យដ៏សាមញ្ញថា
ធ្វើឱ្យបានច្រើនដោយចាប់ផ្តើមពីតូច។ គំនិតនេះគឺធ្វើការដោយភាពឆ្លាតវៃជាជាងធ្វើការដោយការខិតខំប្រឹងប្រែដោយការលំបាក។
ធ្វើវាបានកាន់តែច្រើន នោះអ្នកនឹងទទួលបានគុណតម្លៃបានកាន់តែច្រើន។ អ្នកដឹងថា អ្នកកំពុងប្រើកម្លាំង(អានុភាព)ដ៏ខ្លាំងក្លានៅពេលដែលអ្នកនៅឆ្ងាយពីអ្វីដែលអ្នកមិនចូលចិត្ត
ព្រមទាំងកំពុងធ្វើអ្វីដែលអ្នកពិតជាចូលចិត្តនោះ។ នោះមានន័យថាអ្នកបានផ្លាស់ប្តូរប្លង់មេ(blueprint)អំពីអ្វីដែលអាចមានសម្រាប់ជីវិតរបស់អ្នក
ព្រមទាំងជាកន្លែងដែលអ្នកអាចទទួលបាន និងពីរបៀបធ្វើ(លេងជិវិត)របស់អ្នកផងដែរ។
តើមនុស្សមធ្យមអាចធ្វើបានដោយរបៀបណា?
អ្នកអាចចាប់ផ្តើមអាជីវកម្មមួយដោយចាប់ផ្តើមពីប្រើប្រាស់លុយតិចតូច
ឬក៏មិនប្រើប្រាស់លុយរបស់អ្នកផ្ទាល់។ វាមានន័យថាការផ្ទេរភារកិច្ចច្រើនតាមតែអាចធ្វើទៅបានដល់អ្នកដទៃ ដោយការប្រើប្រាស់ទេពកោសល្យ ជំនាញ ការទំនាក់ទំនង សមត្ថភាព និងធនធានរបស់អ្នកផ្សេងទៀតដើម្បីផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
អ្នកពូកែលើអ្វីដែលអ្នកធ្វើ ប៉ុន្តែអ្នកផ្សេងទៀតគឺពូកែជាងអ្នកលើអ្វីដែលពួកគេធ្វើនៅលើរឿងផ្សេង
ការងាផ្សេង។ ធ្វើអ្វីដែលអ្នកពូកែហើយអនុញ្ញាតឱ្យអ្នកដទៃធ្វើអ្វីក្រៅពីនឹង(ធ្វើអ្វីដែលពូកែ)។
បន្ទាប់ពីអ្នកមានឧបសគ្គចំពោះប្លង់មេ(blueprint)ហើយនោះ ជំហានបន្ទាប់គឺត្រូវរកឱ្យឃើញនូវអ្វីដែលនឹងអាចបង្កើនសមត្ថភាពរបស់អ្នកក្នុងការប្រើប្រាស់ទេពកោសល្យ
ផលិតផល ឬក៏គំនិត។ តើអ្នកអាចបង្កើតសៀវភៅមួយក្បាល កម្មវិធីមួយ ឬបច្ចេកវិទ្យាមួយ និងអាជ្ញាប័ណ្ណមួយសម្រាប់ទទួលបានកម្រៃជើងសារទេ?
នោះជាវិធីងាយស្រួលបំផុតក្នុងការបង្កើតប្រាក់ចំណេញ
និងចំណូលអកម្មផងដែរ។
ការប្រើប្រាស់ធនធានរបស់អ្នក
ទោះយ៉ាងណាក៏ដោយនៅពេលដែលអ្នកប្រើប្រាស់អានុភាពនោះ
គឺអ្នកមិនត្រឹមតែបង្កើនជំនាញ និងធនធានរបស់អ្នកដទៃនោះទេ។ អ្នកក៏ចង់ទទួលបានអ្វីបន្ថែមច្រើនទៀដល់ខ្លួនអ្នកដែរ។
នោះមានន័យថាបង្កើនចំណេះដឹងផ្នែកអាជីវកម្មរបស់អ្នកនិងអភិវឌ្ឍខ្លួនអ្នកផ្ទាល់ (ធ្វើជាអ្នកសិក្សាដែលថេរ)។ ទម្រង់ដ៏ល្អបំផុតនៃការប្រើអានុភាពគឺជាការអប់រំខ្លួនឯង។
ពេលអ្នកធ្វើសកម្មភាពលើការអភិវឌ្ឍខ្លួនរបស់អ្នក
នោះអ្នកនឹងដឹងរឿងខ្លះៗជាក់លាក់។
ប្រសិនបើអ្នកមិនធ្វើអ្វីមួយដែលជាជំនាញរបស់អ្នក
នោះចំណេះដឹងរបស់អ្នកនឹងក្លាយជារបស់គ្មានប្រយោជន៍។
ពេលវានៅតែអញ្ចឹងនោះ អ្នកនឹងចាប់ផ្តើមមានអារម្មណ៏មិនល្អអំពីខ្លួនឯង។
អ្នកប្រឆាំងនឹងសុខភាពរបស់អ្នក
ប្រសិនបើអ្នកពិតជាចង់ឆ្ពោះទៅកាន់កម្រិតបន្ទាប់ទៀតនោះ
អ្នកត្រូវតែបង្កើនអានុភាពដល់ខ្លួនឯង ដោយបង្កើននូវចំនុចរបស់អ្នកទាំងនេះ៖
-សុខភាព
-កម្លាំង(Stamina)
-ថាមពល(Energy)
-អ្វីៗដែលពាក់ព័ន្ធនឹងអាជីវកម្ម
ឃ្លាថា "ខ្ញុំមិនមានពេលវេលា"
គឺជាលេសដ៏ងាយស្រួលមួយ។ ទោះជាយ៉ាងណាមនុស្សម្នាក់អាចគិតថាពួកគេមិនមានពេលវេលាដើម្បីធ្វើបាន។
ចូរគិតពីរបៀបដែលអ្នកអាចធ្វើបានកាន់តែច្រើន
នៅពេលដែលអ្នកមានថាមពលបន្ថែមដើម្បីបន្ត
ជាជាងការអស់កម្លាំងនិងការល្ហិតល្ហៃនោះ។
លំហាត់ប្រាណ:
ចូរគិតអំពីអ្វីដែលអ្នកអាចបង្កើនអានុភាពបាន និងធ្វើវាបាន។
1, តើអ្វីមួយដែលអ្នកដឹងថាអ្នកមិនគួរធ្វើដោយសារតែវាមិនសមនឹងជំនាញនិងពេលវេលារបស់អ្នកទេ?
2,តើអ្នកអាចប្រគល់វាអោយទៅនរណាម្នាក់ផ្សេងទៀតដែលសមនឹងធ្វើវាបានយ៉ាងដូចដែរ?
3,ធ្វើសកម្មភាពឥឡូវនេះដើម្បីទទួលបានសន្ទុះអានុភាពរបស់អ្នកឆ្ពោះទៅមុខ!
ប្រភពៈ harveker.com
ប្រភពៈ harveker.com
Comments
Post a Comment