តើធ្វើដូចម្តេចដើម្បីមើលឃើញប្រាក់នៅពេលដែលអ្នកផ្សេងទៀតមិន?
តើធ្វើដូចម្តេចដើម្បីមើលឃើញប្រាក់នៅពេលដែលអ្នកផ្សេងទៀតមិន? |
ភាសារបស់លុយ គឺជាគន្លឹះនៃភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ
ឪពុកអ្នកមាន "មនុស្សធម្មតាបានប្រើប្រាស់ភ្នែករបស់ពួកគេ95% តែប្រើខួរក្បាល5%ប៉ុណ្ណោះ ក្នងការធ្វើវិនិយោគរបស់ពួកគេ។ បើសិនជាអ្នកចង់ក្លាយជាអ្នកជំនាញនៅក្នុង ផ្នែក B និង I នោះអ្នកត្រូវតែបង្វឹកភ្នែករបស់អ្នកតែ5% ឯខួរក្បាលត្រូវ95%"។
ជារៀងរាល់ថ្ងៃលុយរាប់ពាន់លានដុល្លារបានហូរពីកន្លែងមួយទៅកន្លែងមួយតាមប្រព័ន្ធអេឡិចត្រូនិច។ មានលុយជាច្រើនទៀតត្រូវបានបង្កើតឡើងនិងអាចប្រើប្រាស់បានច្រើនជាងពីមុនទៅទៀតជារៀងរាល់ថ្ងៃនេះ។ បញ្ហាគឺថាលុយទាំងនោះមិនត្រូវបានមើលឃើញដោយភ្នែកទទេនោះទេ ពីព្រោះលុយទាំងនោះភាគច្រើនជាទំរង់អេឡិចត្រូនិច។ ដូច្នេះយើងមិនអាចរកលុយដោយប្រើភ្នែកបានទេ។
រ៉ូបឺត បាននិយាយថា:
"លុយ1,4 សែនកោដិដុល្លារបានហោះពេញមេឃជារៀងរាល់ថ្ងៃដើម្បីស្វែងរកនរណាដែលត្រូវការវា ដឹងពីរបៀបថែរក្សាវា ចេះចិញ្ចឹមវា ចេះបីបាច់វានិងដាំវា តែមនុស្សភាគច្រើនតស៊ូរស់នៅដោយពឹងផ្អែកលើប្រាក់ខែ "
“ប្រសិនបើអ្នកដឹងពីរបៀបថែរក្សាលុយ លុយនឹងប្រមូលផ្ដុំគ្នាមករកអ្នក ហើយត្រូវបោះចោលអ្នក។ មនុស្សនឹងសុំឱ្យអ្នកយកវា តែប្រសិនបើអ្នកមិនដឹងពីរបៀបថែរក្សាលុយនោះទេ លុយនឹងចេញឆ្ងាយពីអ្នក។”
រៀនមើលលុយ
ឪពុកអ្នកមានជឿជាក់ថា ដើម្បីមើលឃើញលុយ អ្នកត្រូវតែមានភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ។ និយមន័យភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុរបស់គាត់គឺថា មិនថាអ្នករកលុយបានចំនួនប៉ុន្មាននោះទេ តែថាអ្នកអាចថែរក្សាវាបានចំនួនប៉ុន្មាន និងវាខឹតខំធ្វើការអោយអ្នកបានក្នុងកម្រិតណា ព្រមទាំងអ្នកអាចថែរក្សាវាបានប៉ុន្មានជំនាន់។
ចំពោះឪពុកមាន ភាពវៃឆ្លាតខាងហិរញ្ញវត្ថុ គឺចាប់ផ្តើមពីចំណេះដឹងផ្នែកហិរញ្ញវត្តុបែបធម្មតា។ គាត់មានអារម្មណ៍ថាការអប់រំគឺមានសារៈសំខាន់ពីព្រោះអ្នកត្រូវបណ្តុះបណ្តាលខួរក្បាលរបស់អ្នកអោយមើលឃើញប្រាក់។ ដោយសារវាមិនមកពីធម្មជាតិនោះទេ។
ភាសារបស់លុយ ឬអក្ខរកម្មផ្នែកហិរញ្ញវត្ថុ
គន្លឹះក្នុងការបណ្តុះបណ្តាលខួរក្បាលរបស់អ្នកដើម្បីមើលឃើញលុយគឺភាសារបស់លុយ សមត្ថភាពក្នុងការយល់ពីពាក្យនិងប្រព័ន្ធទូរលេខនៃមូលធន។ ប្រសិនបើអ្នកមិនយល់ពីពាក្យ ឬទូរលេខនោះទេ អ្នកនឹងមិនអាចនិយាយបានទេ។
ចំពោះឪពុកអ្នកមាន ចរន្តនីមួយៗនៅក្នុងចរន្តនីមួយៗនៃលំហូរសាច់ប្រាក់គឺមានភាសារបស់ពួកវារៀងៗខ្លួន និយោជិក (E), ម្ចាស់អាជីវកម្មខ្នាតតូច (S), ម្ចាស់អាជីវកម្មខ្នាតធំ(B), និងវិនិយោគិន (I) សុទ្ធតែប្រើប្រាស់វិធីសាស្ត្រខុសគ្នាក្នុងការមើលទៅពិភពលោកនេះ ហើយសូម្បីតែពាក្យក៏ខុសគ្នាដែរ។ នៅក្នុងជ្រុងនីមួយៗប្រសិនបើអ្នកមិនយល់ពីពាក្យនោះទេ អ្នកនឹងមិនយល់ពីទូរលេខនោះទេ។
ការចាប់ផ្តើមពីភាសារបស់ហិរញ្ញវត្ថុ ឬអក្ខរកម្មផ្នែកហិរញ្ញវត្ថុគឺជាការយល់ពីពាក្យ និងទូរលេខ ហើយភាសារបស់ហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រិះនៃភាពវៃឆ្លាតផ្នេែកហិរញ្ញវត្ថុ។ រ៉ូបឺត "ខ្ញុំមិនយល់ស្របនឹងអ្នកដែលនិយាយថា "វាត្រូវការយកលុយទៅបង្កើតលុយនោះទេ" បើតាមគីនិតរបស់ខ្ញុំ លទ្ធភាពក្នុងការបង្កើតលុយគឺចាប់ផ្តើមពីការយល់ដឹងពីភាសារបស់លុយ។
ឪពុកអ្នកមានតែងតែនិយាយថា" បើលុយមិនមែនជារបស់ដំបូងដែលជាប់នៅក្នុងខួរក្បាលរបស់អ្នកទេ នោះវាក៏នឹងមិនជាប់នៅក្នុងដៃរបស់អ្នកដែរ"
ចាប់ផ្តើមអក្ខរកម្ម(ភាសា)របស់ហិរញ្ញវត្ថុថ្ងៃនេះ
ក្រុមហ៊ុន Rich Dad"បេសកកម្មរបស់យើងគឺការអប់រំផ្នែកហិរញ្ញវត្ថុ តាមរយៈការឥតគិតប្រាក់និងបង់ប្រាក់។ដោយការផ្តល់ជីវិតរបស់ខ្ញុំដើម្បីជួយអ្នកដទៃឱ្យយល់ដឹងពីប្រាក់កាសនិងរបៀបដែលវាដំណើរការ ដើម្បីឱ្យអ្នកអាចរស់នៅបានដោយពេញលេញ និងជោគជ័យ។
ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកទាញយកអត្ថប្រយោជន៍ពីទ្រព្យនៃចំណេះដឹងនៅក្នុង
richdad.com ដើម្បីចាប់ផ្តើមភាសាហិរញ្ញវត្ថុរបស់អ្នក។ អ្នកអាចចាប់ផ្ដើមដោយប្រើសទ្ទានុក្រមដោយឥតគិតថ្លៃនៅទីនេះ(ភាសាអង់គ្លេស)។
ប្រសិនបើអ្នកចង់ចាប់ផ្តើមដោយឥតគិតថ្លៃសូមចូលរួមសហគមន៍អប់រំហិរញ្ញវត្ថុរបស់យើងនៅទីនេះ(ភាសាអង់គ្លេស)។
Comments
Post a Comment