ច្បាប់លុយថ្មីទី៣: រៀនរបៀបគ្រប់គ្រងលំហូរសាច់ប្រាក់
តើអ្នកមានគំរូលំហូរសាច់ប្រាក់របស់អ្នកមានទេ?
ពាក្យដ៏សំខាន់បំផុតនៅក្នុងជំនួញ
និងក្នុងការវិនិយោគគឺជាពាក្យ លំហូរសាច់ប្រាក់។
សព្វថ្ងៃនេះមនុស្សជាច្រើនមានបញ្ហាផ្នែកហិរញ្ញវត្ថុដោយសារតែពួកគាត់មាន លំហូរសាច់ប្រាក់ហូរចេញពីហោប៉ៅរបស់ពួកគាត់ច្រើន
ហើយលំហូរសាច់ប្រាក់ហូរចូលក្នុងហោប៉ៅរបស់ពួកគាត់តិច។ ដូចនេះបើអ្នកចង់មានសុវត្តិភាពផ្នែកហិរញ្ញវត្ថុនោះ
អ្នកត្រូវតែរៀនបន្ថែមពីរបៀបបង្កើនលំហូរសាច់ប្រាក់ចូលក្នុងហោប៉ៅរបស់អ្នក។
រ៉ូបឺតគីយូសាគី បាននិយាយថាៈ ខ្ញុំបានរកឃើញគំរូលំហូរសាច់ប្រាក់មានចំនួនបី គឺលំហូរសាច់ប្រាក់របស់អ្នកក្រ
លំហូរសាច់ប្រាក់អ្នកថ្នាក់កណ្តាល និងលំហូរសាច់ប្រាក់របស់អ្នកមាន។
គំរូលំហូរសាច់ប្រាក់របស់អ្នកក្រ
អ្នកក្ររស់នៅរាល់ថ្ងៃគឺរំពឹងលើតែប្រាក់ខែ ពីមួយខែទៅមួយខែ ពួកគាត់ពិតជាខិតខំធ្វើការដើម្បីចំណាយទៅលើការចាយវាយប្រចាំខែរបស់ពួកគាត់។ ពួកគាត់ជាអ្នកប្រឹងប្រែងធ្វើការ ហើយជាញឹកញាប់គឺពួកគាត់ធ្វើការពីរកន្លែង តែក៏ពិបាករំកិលខ្លួនទៅមុខណាស់ ព្រោះតែពួកគាត់បានត្រឹមតែហូរតាមទឹក។

លំហូរសាច់ប្រាក់របស់អ្នកក្រគឺមានលំនាំដូចនេះ
លំហូរសាច់ប្រាក់របស់អ្នកថ្នាក់កណ្តាល
អ្នកថ្នាក់កណ្តាលជាញឹកញាប់គឺរស់នៅដោយពឹងផ្អែកលើប្រាក់ខែពីមួយខែទៅមួយខែ ហើយអ្វីដែលខុសគ្នានោះគឺរបៀបប្រើប្រាស់លុយរបស់ពួកគាត់។
នេះជាគំរូលំហូរសាច់ប្រាក់របស់អ្នកថ្នាក់កណ្តាលៈ
អ្នកដែលមានគំរូលំហូរសាច់ប្រាក់បែបនេះ ប្រហែលជាពួកគាត់មានប្រាក់ខែខ្ពស់ ផ្ទះល្អៗ ឡានល្អៗ និងប័ណ្ណឥណទាន។
«ពួកគាត់តែងតែយកលុយរបស់ពួកគាត់ចូលទៅក្នុងបំណុល»
យូរៗទៅអ្នកដែលបានបង្កើនបែបផែនជីវិតបែបនេះ គឺត្រូវតែរក្សាការងារដែលមានប្រាក់ខែខ្ពស់ៗនឹង
ឬក៏ត្រូវធ្វើការបន្ថែមម៉ោងយូរៗទៀត តែបើថ្ងៃណាមួយត្រូវបានគេបញ្ឈប់ពីការងារនោះអ្វីៗគ្រប់យ៉ាងរបស់គាត់នឹងត្រូវមានបញ្ហា
ឬចប់។
លោករ៉ូបឺតបានលើកទឹកចិត្តយើងអោយលែង ហ្គេមលំហូរសាច់ប្រាក់ ព្រោះក្នុងហ្គេមនោះបានបង្រៀនយើងពីរបៀបដោះស្រាយបញ្ហាហិរញ្ញវត្ថុ
ព្រមទាំងអាចផ្លាស់ប្តូរការគិតពីផ្តោតតែលើលុយអោយផ្តោតទៅលើគំរូអ្នកមាន។
គំរូលំហូរសាច់ប្រាក់របស់អ្នកមាន
នេះជាគំរូលំហូរសាច់ប្រាក់របស់អ្នកមានៈ
ឪពុកអ្នកមានរបស់លោករ៉ូបឺត គឺមិនចង់អោយកូនរបស់គាត់ និងរ៉ូបឺត មានគំនិតទៅលើការងារដែលមានប្រាក់ខែខ្ពស់នោះទេ
គាត់ចង់អោយគពួកគេទាំងពីរអភិវឌ្ឍន៍គំរូការគិតទៅលើតែ ទ្រព្យ
គាត់ចង់ឱ្យបង្កើតគំរូនៃការគិតតែលើទ្រព្យសម្បត្តិ ប្រាក់ចំណូលក្នុងទម្រង់នៃការកើនឡើងមូលធន
ភាគលាភប្រចាំឆ្នាំ ប្រាក់ចំណូលពីការជួល ប្រាក់ចំណូលពីអាជីវកម្ម និងកម្រៃជើងសារ។
ការគិតដូចអ្នកមាន
បើអ្នកចង់ជោគជ័យនៅក្នុងសម័យពត៏មានវិទ្យានេះ គឺអ្នកត្រូវអភិវឌ្ឍភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ
និងបញ្ញាស្មារតី នោះអ្នកនឹងមានអារម្មណ៍ថាមានសុវត្តិភាព សេរីភាពផ្នែកហិរញ្ញវត្ថុ។
នៅក្នុងពិភពការងារដែលមានសុវត្តិភាពតិចបំផុតនេះ អ្នកត្រូវតែមើលពិភពនេះក្នុងទស្សនៈវិស័យជាម្ចាស់អាជីវកម្មខ្នាតធំ និងជាវិនិយោគិន មិនមែនជាបុគ្គលិក ឬជាម្ចាស់អាជីវកម្មខ្នាតតូច(អ្នកធ្វើការងារខ្លួនឯង)នោះទេ។
នៅក្នុងពិភពការងារដែលមានសុវត្តិភាពតិចបំផុតនេះ អ្នកត្រូវតែមើលពិភពនេះក្នុងទស្សនៈវិស័យជាម្ចាស់អាជីវកម្មខ្នាតធំ និងជាវិនិយោគិន មិនមែនជាបុគ្គលិក ឬជាម្ចាស់អាជីវកម្មខ្នាតតូច(អ្នកធ្វើការងារខ្លួនឯង)នោះទេ។
Comments
Post a Comment