ការស្វែងរកចំណង់ចំណូលចិត្តនៅក្នុងជីវិតរបស់អ្នក និងធ្វើវា
ការស្វែងរកចំណង់ចំណូលចិត្តនៅក្នុងជីវិតរបស់អ្នក និងធ្វើវា |
មុនពេលដែលអ្នកអាចធ្វើការស្វែងរកចំណង់ចំណូលចិត្តរបស់អ្នកនៅក្នុងការងារឃើញបាន
ដំបូងអ្នកត្រូវដឹងពិតពីខ្លួនឯងជាមុនសិន។
គ្មានអ្វីមួយកើតឡើងដោយគ្មានអ្វីផ្សេងទៀតនោះទេ។
ចូររកអោយឃើញថាខ្លួនឯងពិតជានរណា
មុនស្វែងរកអ្វីៗផ្សេងទៀត។
វិថីដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្ត
និងសេចក្តីពិតរបស់អ្នក
លោក
Harv Eker បាននិយាយថា មានមនុស្សជាច្រើនដឹងថា ខ្ញុំប្រកាន់យកនូវប្រាជ្ញារបស់ព្រះពុទ្ធ
ដូចជាចំណេះដឹងខាងវិញ្ញាណ និងការរីកចម្រើន។ រឿងទាំងនេះគឺជាជម្រើសដែលយើងធ្វើសម្រាប់ខ្លួនយើងដោយក្តីសង្ឃឹម ពីព្រោះយើងដឹងថាចំណេះដឹងនេះមានប្រយោជន៍ដល់ជីវិតរបស់យើង។
ទស្សនវិជ្ជាខាងវិញ្ញាណជាច្រើននាក់មានការបង្រៀនស្រដៀងៗគ្នាដែលអាចជាការពិតសម្រាប់មនុស្សដែលមានវប្បធម៌ខុសគ្នាទាំងស្រុង។
ប្រសិនបើយើងខិតខំចង់មានការរីកចំរើនខាងវិញ្ញាណនោះ យើងត្រូវតែមានឆន្ទៈក្នុងការដាក់គំនិតទៅលើការអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង និងក្នុងគ្រប់ទំនាក់ទំនងទាំងអស់ជាមួយមនុស្ស។
អ្នកមិនអាចបំបែក "ជីវិតខាងវិញ្ញាណ" របស់អ្នកចេញពី"ជីវិតការងារ"របស់អ្នកបានទេ។ ពួកវាទាំងពីរនេះសុទ្ធតែជាជីវិតរបស់អ្នក!
លោក
Harv Eker បានបន្តទៀតថាៈ ក្នុងន័យដូចគ្នាដែរ អ្នកមិនអាចញែកលុយ និងសុភមង្គលបានទេ។ អ្នកអាចព្យាយាមបាន ប៉ុន្តែអ្នកនឹងមិនរស់នៅក្នុងជីវិតដែលមានភាពសប្បាយរីករាយនោះទេ។
ស្វែងរកពីខ្លួនអ្នកមុនពេលស្វែងរកការងារដែលអ្នកមានចំណង់ចំណូលចិត្ត
វិធីដែលអ្នកអាចធ្វើឱ្យប្រាក់របស់អ្នកឆ្លុះបញ្ចាំងពីសេចក្ដីពិតខាងវិញ្ញាណរបស់អ្នក វាដូចជាអ្នកកំពុងចូលរួមក្នុងពិធីបុណ្យខាងវិញ្ញាណ។
ពិភពវត្ថុធាតុគឺគ្រាន់តែជាការបោះពុម្ពចេញពីអ្វីដែលកើតឡើងនៅក្នុងយើង។
ការគិតខុសគ្នាគឺត្រូវធ្លាក់ចូលទៅក្នុងការបំភាន់នៃការបែងចែក។
ដូច្នេះមុនពេលដែលអ្នករកការងារត្រឹមត្រូវ ឬអាជីវកម្មត្រឹមត្រូវ
ឬទំនាក់ទំនងត្រឹមត្រូវបាន
អ្នកត្រូវតែស្វែងរកខ្លួនអោយឃើញសិន!
វានេះគឺនិយាយពីការផ្គូរផ្គងថា
តើអ្នកធ្វើអ្វី នឹងថាតើអ្នកពិតជានរណា។ បន្ទាប់មកអ្នកទទួលបានចំនេះដឹងដ៏ត្រឹមត្រូវ
និងវិធីដ៏ត្រឹមត្រូវសម្រាប់អ្នក
ដើម្បីអោយអ្នកមានវិបុលភាព
និងរីករាយជាងមុន។
ខ្ញុំដឹងថាមានមនុស្សមួយចំនួនមិនយល់ស្របនឹងគំនិតខាងវិញ្ញាណ ឬប្រហែលជាមិនសប្បាយចិត្តជាមួយនឹងប្រធានបទនេះទេ។ វាមិនអីទេ។ យើងមិនចាំបាច់ចូលជ្រៅក្នុងរឿងនេះទេ។
តើអ្វីដែលអ្នកធ្វើនោះ វាផ្តល់ឱ្យអ្នកនូវសេចក្តីអំណរពេញលេញឬទេ?(ស្វែងរកការពិតនៃអ្នកដ៏សាមញ្ញដូចជា ការពេញចិត្ត)
សេចក្តីអំណរ គឺបង្ហាញពីបេះដូង។
មិនត្រូវច្រឡំជាមួយនឹងការសប្បាយនោះទេ។
នៅពេលដែលអ្នកសម្តែងអារម្មណ៍នៃសេចក្តីអំណរ
នោះអ្នកកំពុងប៉ះដល់ធម្មជាតិដ៏ខ្ពស់បំផុតរបស់អ្នក ការពិតនៃអ្នក
និងប្រភពដែលពោរពេញទៅដោយអំណាចរបស់អ្នក
ព្រមទាំងពោរពេញទៅដោយភាពច្នៃប្រឌិតដ៏ពេញលេញរបស់អ្នក
និងប្រាជ្ញារបស់អ្នកផងដែរ។
បន្ទាប់មកអ្នកបង្កើតចំណង់ចំណូលចិត្ត
និងការស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក។
នៅពេលចំណង់ចំណូលចិត្តរបស់អ្នកបានបង្ហាញខ្លួន
ចំណង់ចំណូលចិត្ដបង្កើតថាមពល
ហើយថាមពលបង្កើតឱ្យមានភាពរីករាយ។
វាអាចឆ្លងរាលដាលខ្លាំងណាស់។
នៅពេលដែលអ្នកស្រលាញ់(មានចំណង់ចំណូលចិត្ត)ពីអ្វីដែលអ្នកធ្វើ នោះមនុស្សជាច្រើននឹងត្រូវការអ្វីដែលអ្នកមាន។
អ្វីដែលសំខាន់បំផុតអំពីអាជីវកម្មរបស់អ្នក
គឺត្រូវតែជឿជាក់លើវា។ បើអ្នកមិនជឿលើអ្វីដែលអ្នកធ្វើនោះទេ
គឺអ្នកពិតជាមិនធ្វើវាអោយបានល្អទេ។
នៅពេលអ្នករកឃើញអ្វីមួយដែលអ្នកពិតជាជឿជាក់លើវា
និងដាក់វាអោយជាក់នៅក្នុងគំនិតរបស់អ្នក
នោះឧបសគ្គដែលរារាំងអ្នក ពួកវាហាក់ដូចជាមានការរំខានតែតិចតួចប៉ុន្នោះ
បើប្រៀបធៀបទៅនឹងចំណង់ចំណូលចិត្តនៃការប្រតិបត្តិការដែលចេញពីក្នុងខ្លួនពិតរបស់អ្នកនោះ។
វាជាការលំបាកខ្លាំងណាស់សម្រាប់អ្នកដើម្បីទទួលបានការជោគជ័យឬក្តីរីករាយនោះ
លុះត្រាតែអ្នកងប់ងល់នឹងអ្វីដែលអ្នកធ្វើ។
ជីវភាពរស់នៅពិតប្រាកដគឺមានជាប់ទាក់ទងទៅនឹងការស្វែងចំណង់ចំណូលចិត្តលើការងារ ព្រមទាំងធាតុពិតរបស់អ្នក(អ្នកជានរណាពិតប្រាកដ)ផងដែរ។
ប្រាប់យើងអំពីបទពិសោធន៏របស់អ្នកជាមួយនឹងការស្វែងរក
"ការពិតរបស់អ្នក" ។ តើអ្នកពិតជាបានរកឃើញខ្លួនរបស់អ្នកមែនឬទេ? តើអ្វីដែលជាចំណុចរបត់ដែលធ្វើឱ្យអ្នកដឹងថា អ្នកមិនមែនជាអ្នកពិតប្រាកដនោះ? តើការផ្លាស់ប្តូរបែបណា?
ចែករំលែកគំនិត និងយោបល់របស់អ្នកជារបស់យើង ព្រោះថាមតិរបស់អ្នកគឺមានគុណតម្លៃខ្លាំងណាស់!
ប្រភពៈ harveker.com
Comments
Post a Comment