វិធី 7 យ៉ាងដើម្បីចាប់ផ្តើមអាជីវកម្មដោយមិនចាំបាច់បោះបង់ការងារបច្ចុប្បន្នរបស់អ្នក


វិធី 7 យ៉ាងដើម្បីចាប់ផ្តើមអាជីវកម្មដោយមិនចាំបាច់បោះបង់ការងារបច្ចុប្បន្នរបស់អ្នក


ភាពឆ្លាតវៃក្នុងការចាប់ផ្តើមអាជីវកម្មខ្នាតតូចរបស់អ្នក ប៉ុន្តែប្រកដដោយភាពឆ្លាតវៃ

រ៉ូបឺតគីយូសាគីៈ

នៅក្នុងសៀវភៅរបស់ខ្ញុំ"Before You Quit Your Job" ខ្ញុំចែករំលែកពីអារម្មណ៍ដែលខ្ញុំមាននៅក្នុងថ្ងៃដែលខ្ញុំចាកចេញពីការងាររបស់ខ្ញុំដើម្បីក្លាយជាសហគ្រិនពេញម៉ោង:

ថ្ងៃមួយដ៏គួរឱ្យភ័យខ្លាចបំផុតនៃជីវិតរបស់ខ្ញុំ គឺជាថ្ងៃដែលខ្ញុំឈប់ពីការងារហើយបានក្លាយទៅជាអ្នកជំនួញជាផ្លូវការ។ នៅថ្ងៃនោះខ្ញុំដឹងថា មិនមានប្រាក់ចំណូលជាប់លាប់ទេ គ្មានការធានារ៉ាប់រងសុខភាពឬផែនការចូលនិវត្តន៍ទៀតទេ។ មិនមានថ្ងៃឈប់សម្រាកសម្រាប់ការហូបចុកទេ។

នៅថ្ងៃនោះ ប្រាក់ចំណូលរបស់ខ្ញុំបានគឺសូន្យ។ វាជាការមិនមានប្រាក់ចំណូលជាប់លាប់ គឺជាបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចបំផុតដែលខ្ញុំធ្លាប់ជួបប្រទះ។ អ្វីដែលអាក្រក់បំផុតខ្ញុំមិនដឹងថាតើវានឹងមានរយៈពេលប៉ុន្មានទេ មុនពេលខ្ញុំមានប្រាក់ចំណូលថេរ។

ជារឿយៗ វាគឺជាការភ័យខ្លាចខ្លាំងណាស់ ក្នុងការមិនមានប្រាក់ចំណូលជាប់លាប់ នេះហើយដែលធ្វើឱ្យមនុស្សភាគច្រើន មិនហ៊ានចាប់ផ្តើមអាជីវកម្មនោះ។ ប្រហែលជាអ្នកធ្លាប់ប្រឈមមុខនឹងការភ័យខ្លាចនេះដែរ។

ពេលខ្ញុំនៅក្មេង គឺជាពេលពុំសូវមានអ៊ីនធឺណែត ពេលនោះដែលគឹមិនសូវមានវិធីច្រើនក្នុងការចាប់ផ្តើមអាជីវកម្មនោះ។  សព្វថ្ងៃនេះបច្ចេកវិទ្យាបានផ្តល់ឪកាសដល់អ្នកដែលចង់ក្លាយជាម្ចាស់អាជីវកម្ម។ វាមានភាពងាយស្រួលជាងមុនក្នុងការចាប់ផ្តើមអាជីវកម្មពីតូចដែលប្រកដដោយភាពវៃឆ្លាត ការកសាងអាជីវកម្មមួយរហូតដល់ទទូលបានប្រាក់ចំណូលដែលមានសុវត្តិភាពនោះ។

ខាងក្រោមនេះគឺជាវិធី 7 យ៉ាងដើម្បីចាប់ផ្តើមអាជីវកម្មដោយមិនចាំបាច់ឈប់ពីការងាររបស់អ្នកនោះទេ។

១.បង្វែរចំណង់ចំណូលចិត្តរបស់អ្នកទៅជាអាជីវកម្ម

ការចាប់ផ្តើមអាជីវកម្មមួយអ្នកនឹងត្រូវចំណាយពេលច្រើន។ ដូច្នេះអ្នកអាចធ្វើអ្វីដែលអ្នកចូលចិត្ត។ ចូលក្រឡេងមើលពីរបៀបចំណាយពេលវេលាដែលជាពេលទំនររបស់អ្នក។  តើអ្វីដែលអ្នកពិតជាមានចំណង់ចំណូលចិត្តដ៏ងប់ងល់នោះ? ឥឡូវនេះចូរស្វែងរកវិធីដើម្បីរកលុយ។

តើអ្នកអាចចាប់ផ្ដើមប្លក់(Blog)មួយបានទេ? ដោយសរសេរពីដំណើរការពីនៃការចំអិនអាហារ។ទោះជាអ្នកសរសេរយ៉ាងណាកដោយ អ្នកគួរតែមានភាពរីករាយជាមួយវា ក្នុងការចែករំលែងពីជំនាញរបស់អ្នកទៅកាន់ពិភពលោកនេះ ហើយអ្នកប្រហែលជាជួបមនុស្សដែលបានចែករំលែកពីបេសកកម្មរបស់អ្នកដែរ។ ដូចនេះតើអ្នកអាចលក់សៀវភៅរូបមន្តដែលអានតាមរយៈឧបករណ៍អេឡិចត្រូនិច(ebook)ទេ? ដោយចងក្រងរូបមន្តដែលល្អបំផុតចំនួន១០០ ហើយលក់វាក្នុងតម្លៃ៥$ក្នុងមួយក្បាល។ តែបើការចម្អិតអាហារវាមិនមែនជាចំណង់ចំណូលចិត្តរបស់ទេ ចូរអ្នកស្វែងរកអ្វីដែលជាចំណង់ចំណូលចិត្តដ៏ងប់ងល់របស់អ្នក ហើយរកលុយពីវា។ ចូរចាំថាអ្វីដែលអ្នកធ្វើនោះវាមិនបានធ្វើអោយអ្នកមានអារម្មណ៍ថាអ្នកកំពុងធ្វើការនោះទេ គឺអ្នកកំពុងធ្វើអ្នកដែលអ្នកស្រឡាញ់។

២.ចូរផ្តោតលើផលិតផល តែមិនមែនផ្តោតលើសេវាកម្មនោះទេ

គំនិតដំបូងរបស់និយោជិតភាគច្រើនបានគិតថា ត្រូវយកចំនាញរបស់គេទៅធ្វើការពិគ្រោះយោបល់ក្រៅម៉ោងក្នុងរយៈពេលខ្លី ដើម្បីកសាងអាជីវកម្មក្នុងលក្ខណះជាសេវាកម្ម។ បញ្ហាជាមួយអាជីវកម្មក្នុងលក្ខណះជាសេវាកម្មនោះ គឺថាអ្នកមិនមែនជាម្ចាស់អាជីវកម្មនោះទេ គឺអ្នកគ្រាន់តែជាម្ចាស់ការងារតែប៉ុណ្ណោះ។ សេវាកម្មគឺជាអាជីវកម្មដ៏លំបាក ពីព្រោះអ្នកត្រូវតែលក់ពេលវេលារបស់អ្នក។ តែបើអ្នកមិនធ្វើការនោះ អ្នកនឹងមិនមានប្រាក់នោះទេ។  ហើយបើអ្នកធ្វើការពេញម៉ោងនោះ អ្នកនឹងចំណាយពេលជាច្រើន។

ជាជាងលក់សេវាកម្ម សូមរកវិធីដើម្បីបង្កើតផលិតផល ហើយបើវាជាការពិគ្រោះយោបល់នោះ សូមអ្នកបង្កើតវគ្គសិក្សាដែលអ្នកអាចលក់បាន ឬអ្នកជាអ្នកនិពន្ធ ដោយសរសេរសៀវភៅដោយអាចលក់បាន។ អ្នកនិពន្ធជាច្រើនបានលក់សៀវភៅរបស់ពួកគេនៅលើ Amazon ជាសៀវភៅអេឡិចត្រូនិក(e-books)ក្នុងតម្លៃ 1 ដុល្លារ ហើយបានបង្កើតប្រាក់ចំណូលសូម្បីតែនៅពេលពួកគេកំពុងគេងដ៏ដោយ។ គន្លឹះនេះអ្នកអាចក្រឡេកមើលនូវសេវាកម្មណាដែលអ្នកអាចធ្វើ និងអាចស្វែងរកចំនុចសំខាន់នៃផលិតផល។ បើអ្នកអាចធ្វើបែបហ្នឹងបាន នោះអ្នកនឹងអាចរកលុយបានទោះជាអ្នកមិនធ្វើការក៏ដោយ។ នេះជារឿងដ៏ល្អត្រចះត្រចង់។

៣.រៀនពីរបៀបវិនិយោគ

មធ្យោបាយមួយទៀតដើម្បីកសាងអាជីវកម្មដ៏ល្អមួយ គឺការកសាងអាជីវកម្មវិនិយោគ។ ទាហរណ៍ដូចជាប្តីប្រពន្ធមួយគូរមានចំណង់ចំណូលចិត្តលើអចលនទ្រព្យ។ ពួកគេទាំងពីរនា​ ក់បានរៀនពីរបៀបស្វែងរកផ្ទះជាលក្ខណះគ្រួសារមួយដ៏ល្អបំផុត ដើម្បីបង្កើតប្រាក់ចំណូល។ រហូតមកដល់ពេលនេះ ពូកគេបានធ្វើការពេញម៉ោង ហើយពួកគេបានទិញផ្ទះចំនួន6ហើយ។  លំហូរសាច់ប្រាក់នីមួយៗ គឺមានសារៈសំខាន់យ៉ាងខ្លាំងចំពោះគំរូអាជីវកម្មរបស់ពួកគេ ហើយប្រសើរជាងនេះទៅទៀត ពូកគេបានសង់បំណុលនៅក្នុងទ្រព្យរបស់ពួកគេអស់ទៀតផង។ វាជាផែនការចូលនិវត្តន៍របស់ពួកគេដើម្បីទទូលបានលំហូរសាច់ប្រាក់ពីផ្ទះទាំងអស់របស់ពួកគេ។

ការវិនិយោគពេលខ្លះ គឺស្ថិតក្នុងចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់អ្នក ដូចជាការផ្តល់អាទិភាពក្នុងការសន្សំប្រាក់ដើម្បីធ្វើការវិនិយោគ ប៉ុន្តែ បើអ្នកបានចូលក្នុងហ្គេមនេះហើយនោះ មេឃនេះគីមានដែនកំណត់ ហើយវាអាចធ្វើបានយ៉ាងងាយស្រួលក្នុងពេលទំនេររបស់អ្នក។


៤. ធ្វើការលើអាជីវកម្មរបស់អ្នក មិនមែនធ្វើនៅក្នុងវាទេ

អ្នកអាចធ្វើវាដោយខ្លូនរបស់អ្នកទាំងអស់បាន​ តែអ្វីដែលល្អប្រសើរជាងនេះ គឺអ្នកអាចស្វែងរក អ្នកម៉ៅការ ឬបុគ្គលិកម្នាក់ទៅពីរនាក់ ក្នុងការធ្វើការក្នុងអាជីវកម្មរបស់អ្នក ហើយអ្នកអាចប្រើប្រាស់ពេលវេលារបស់អ្នកក្នុងការគ្រប់គ្រង ហើយនឹងបង្កើតអាជីវកម្មនោះ។

ឧទាហរណ៍ខ្ញុំស្គាល់អ្នកនិពន្ធម្នាក់ ដែលតែងតែធ្វើការងារឯករាជ្យ  ហើយបានចុះកិច្ចសន្យាជាមួយគេដើម្បីបង្កើតជាក្រុមអ្នកនិពន្ធមួយ ព្រមទាំងត្រួតពិនិត្យផលលិតផលសម្រេច(ចុងក្រាយ) ដោយក្តីរីករាយ។ តាមរបៀបនេះគាត់អាចធ្វើការងារជាច្រើនពីអ្វីដែលគាត់មិនអាចធ្វើដោយខ្លួនឯងបាន។ 
ដូចនេះផ្នែកនីមួយៗអាចរកលុយបានវាប្រៀបដូចជាបុគ្គលិកដែលធ្វើការអោយអញ្ជឹង។

មនុស្សម្នាក់ទៀតដែលខ្ញុំស្គាល់ គឺមានក្រុមហ៊ុនដឹកជញ្ជួន គាត់បានជួលអ្នកបើកបរក្នុងរយៈយូរម៉ោង ហើយគាត់វិញបានចំណាយពេលវេលារបស់គាត់ផ្ទាល់ក្នុងការគ្រប់គ្រងអាជីវកម្មនៅថ្ងៃចុងសប្តាហ៍ និងក្នុងពេលល្ងាច។

ដោយផ្តោតលើការធ្វើការលើអាជីវកម្មរបស់អ្នក នោះអ្នកនឹងអាចធ្វើអោយអាជីវកម្មរបស់អ្នកមានការីកចំរើន ហើយនឹងបង្កើតក្រុមហ៊ុនរបស់អ្នកអោយកាន់តែរីករំរើនផងដែរ។

៥.ប្រមូលផ្តុំក្រុមដ៏អស្ចារ្យមួយក្រុម

ម្ចាស់អាជីវកម្មក្រៅម៉ោងជាច្រើនគឺមានការលក់ផលិតផល ឬសេវាកម្មក្នុងតម្លៃធូរថ្លៃ។ ពួកគេបានព្យាយាម និងសន្សំសំចៃលុយរបស់ពួកគេលើផ្នែកជាច្រើនដូចជា ផ្នែកគណនេយ្យ និងច្បាប់។ ប៉ុន្តែដោយសារតែរឿងទាំងនេះ បានធ្វើអោយពួកគេបានចំណាយលុយជាច្រើនក្នុងរយៈពេលយូរទៅក្នុងច្បាប់ និងពន្ធ។

៦.ធ្វើជាម្ចាស់កាលវិភាពផ្ទាល់របស់អ្នក

ការក្នុងដោះសារយ៉ាងសាមញ្ញក្នុងការមិនព្រមចាប់ផ្តើមអាជីវកម្មនោះ គឺថាអ្នកមិនមានពេល។ មនុស្សភាគច្រើនប្រសិនបើពួកគេ ធ្វើការសង្កេតពីរបៀបដែលពួកគេបានចំណាយពេលវេលារបស់ពួកគេនោះ ពួកគេនឹងឃើញថាពួកគេមានពេលវេលាយ៉ាងច្រើនក្នុងការចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។ បញ្ហានោះថាមនុស្សភាគច្រ់ើនត្រូវបានគ្រប់គ្រងដោយកាលវិភាគរបស់ពួកគេ តែពួកគេមិនបានគ្រប់គ្រង់កាលវិភាគរបស់ពួកគេនោះទេ។ ប្រសិនបើអ្នកចង់ដំណើរការអាជីវកម្មប្រកបដោយភាពជោគជ័យនៅពេលធ្វើការពេញម៉ោងនោះ អ្នកចាំបាច់ត្រូវក្លាយជាអ្នកជំនាញខាងផលិត និងការគ្រប់គ្រងពេលវេលា។ ចូរកាត់ចោលពេលវេលាមើលទូរទស្សន៍ ឈប់ចំណាយពេលចេញទៅក្រៅដើម្បីផឹកស៊ី។ អ្នកនឹងភ្ញាក់ផ្អើលនូវអ្វីដែលការងារដែលអ្នកធ្វើក្នុងពេលមួយម៉ោងឬពីរនាពេលល្ងាច និងកន្លះថ្ងៃសៅរ៍នោះបានផ្តល់អោយអ្នក។

៧.អានុភាពនៃបច្ចេកវិទ្យា

នៅទីបំផុត គឺមានបច្ចេកវិទ្យាដែលអាចជួយអ្នកជាច្រើនក្នុងការកាត់បន្ថយភារកិច្ចជាច្រើនរបស់អ្នក ដែលប្រើដើម្បីចំណាយពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះក្នុងករណីខ្លះនោះ។ចូរធ្វើការស្រាវជ្រាវ និងប្រើប្រាស់កម្មវិធីក្នុងការគ្រប់គ្រងក្នុងការទំនាក់ទំនងជាមួយអតិថិជនដ៏រឹងមាំ និងប្រព័ន្ធដំណើរការដោយប្រវត្តិការដោយស្វ័យប្រវត្តិក្នុងផ្នែកទីផ្សារ ដូចជាការបញ្ជូនអ៊ីម៉ែលក្នុងពេលតែមួយទៅកាន់អតិថិជនជាច្រើន ព្រមទាំងគ្រប់គ្រងកម្មវិធីQuickbooks ដែលរួមជាមួយទូរស័ព្ទដៃ(smart phone)ដើម្បីធ្វើការតាមដានការចំណាយនិងចំណូលក្នុងពេលធ្វើដំណើរ។ ប្រើសេវាកម្មដូចជា Shoeboxed ដើម្បីស្កេនឯកសារសំខាន់ៗរបស់អ្នក និងធ្វើឱ្យពួកវាអាចស្វែងរកបាន។ ប្រើប្រាស់កម្មវិធីគ្រប់គ្រងគម្រោងដើម្បីជួយគ្រប់គ្រងក្រុមអ្នកជំនាញ និងអ្នកម៉ៅការរបស់អ្នក។ នេះជាលទ្ធភាពគឺគ្មានទីបញ្ចប់។

 ដូច្នេះគិតពីការចំណាយ ប្រសិនជាអ្នកពិតជាចង់កា្លយជាសហគ្រិនមែននោះ។ ប៉ុន្តែដំណឹងល្អ គឺថាអ្នកអាចចាប់ផ្តើមអាជីវកម្មដ៏អស្ចារ្យមួយបាន  រាល់ថ្ងៃនេះ អ្នកអាចចាប់ផ្តើមអាជីវកម្មដ៏អស្ចារ្យមួយក្នុងពេលអ្នកកំពុងធ្វើការពេញម៉ោងបាន។ ចាប់ផ្តើមនៅថ្ងៃនេះ ដើម្បីបង្កើតភាពអស្ចារ្យមួយនៅថ្ងៃស្អែក។


 ប្រភពៈ richdad.com

Comments