ច្បាប់លុយថ្មីទី៥: ត្រូវការលឿន


 
ច្បាប់លុយថ្មីទី៥ ត្រូវការលឿន
វេជ្ជបណ្ឌិត Buckminster Fuller បាននិយាយថា អំឡុងពេលផ្លាស់ប្តូរទៅរកអ្វីដែលមើលមិនឃើញនេះ ល្បឿននៃការផ្លាស់ប្តូរនេះគួរតែបង្កើនផងដែរ។ អ្វីដែលគាត់សំដៅនោះគឺការពន្លឿនការបង្កើនល្បឿន។

 Fuller បាននិយាយអំពីល្បឿននៃបច្ចេកវិទ្យា និងរបៀបដែលយើងបានចូលទៅក្នងពិភពដែលយើងមើលមិនឃើញ។  ចំពោះគាត់បច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័សដែលមនុស្សជាច្រើនបានមើលមិនឃើញនឹងភ្នែក។ គាត់បានការព្រួយបារម្មណ៍ថាមនុស្សរាប់លាននាក់មើលមិនឃើញពីការប្រែប្រែបច្ចេកវិទ្យានេះ។គាត់បានបន្តទៀតថា យើងមិនអាចគេចចេញពីអ្វីដែលយើងមើលមិនឃើញដែលកំពុងឆ្ពោះមករកយើងនោះទេ។

បច្ចុប្បន្ននេះ អ្នកត្រូវតែតាមអោយទាន់ល្បឿននៃការផ្លាស់ប្តូរនៅក្នងសម័យបច្ចេកវិទ្យានេះ ដើម្បីតាមទាន់គឺគ្រាន់តែចាប់ផ្តើមពីការទទូលស្គាល់ថា យើងគឺកំពុងរស់នៅក្នុងសម័យបច្ចេកវិទ្យា  ដែលពត៏មានគឺជារូបិយប័ណ្ណដ៏មានឥទ្ធិពល ហើយចំណេះដឹងគឺជាលុយ។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅក្នុងសម័យនៃការផ្លាស់ប្តូរនេះ។


សូមស្វាគមន៍ចំពោះការមកកាន់សម័យកាលពត៏មានវិទ្យា

នៅក្នុងសម័យព័ត៌មាននេះ មនុស្សគ្រប់គ្នាអាចក្លាយជាអ្នកមានបាន ព្រោះថាមនុស្សគ្រប់គ្នាមានពត៏មានដូចៗគ្នាតាមរយៈប្រព័ន្ធអ៊ីធឺណិត។ វាជាភាពល្អប្រសើរណាស់សម្រាប់អ្នកដែលអាចមានគំនិតច្ឆៃប្រឌិតខ្ពស់ និងមានល្បឿនលឿនទៅលើពត៏មាននេះ។
នៅក្នុងសម័យព័ត៌មាននេះ  ឧស្សាហកម្ម  ក្រុមហ៊ុន និងសហគ្រិនទាំងឡាយណាដែលមានការប្រតិបត្តិការលឿន នោះគឺជាអ្នកជោគជ័យ។


ជាឧទាហរណ៍សូមក្រលេកមើលទៅក្រុមហ៊ុន Kodak

ការដួលរលំរបស់ក្រុមហ៊ុនKodak

ក្នុងឆ្នាំ 2012 Kodak បានដាក់ពាក្យសុំក្ស័យធន។ អស់រយៈពេលជាច្រើនឆ្នាំវាបានគ្រប់គ្រងពិភពថតរូបប៉ុន្តែឥឡូវនេះវាបានបរាជ័យ។ ហេតុអ្វី? នៅក្នុងការប្រឈមនឹងការកើនឡើងនៃការថតរូបបែបប្រព័ន្ធឌីជីថលនេះ  Kodak បានដូលរលំ ដោយសាតែពួកគេគិតថាខ្លូនធំណាស់ អញ្ចឹងគឺមិនអាចបរាជ័យនោះទេ   ការពិតគឺមិនបែបនេះទេ ។

គិតដូចជាសហគ្រិន

នេះមិនមែនមានន័យថាក្រុមហ៊ុនខ្នាតតូចៗល្អជាងក្រុមហ៊ុនធំៗនោះទេ។ ផ្ទុយទៅវិញក្រុមហ៊ុនធំៗ នៅតែគិតដូចខ្នាតតូចៗដែល ជាពិសេសគឺនៅក្នងសម័យកាលដែលតែងតែផ្លាស់ប្តូរព័ត៌មាន។

ការច្នៃប្រឌិតគឺជាគន្លឹះសំខាន់ មានតែអ្នកដែលមានការប្រែប្រួលលឿន និងការឆ្នៃប្រឌិតលឿននៅក្នុងទីផ្សារប៉ុណ្ណោះដែលអាចរស់បាន។ អ្នកមានបំផុតគឺជាសហគ្រិន ហើយសហគ្រិនគឺជាអ្នកដឹកនាំក្នុងគំរង់បែបនេះ  ដូចនេះ ក្រុមហ៊ុនដែលមានភាពល្អប្រសើរជាច្រើនគឺមានការបន្តគិតដូចជាសហគ្រិនទាំងនេះ។


«ដើម្បីមានការគិតដូចជាសហគ្រិនម្នាក់បានគឺ ត្រូវតែមានចំណេះដឹងផ្នែកហិរញ្ញវត្ថុអោយរឹងមាំ»


ប្រភពៈ richdad.com

Comments