រៀនរក្សាភាពសុទិដ្ឋិនិយមក្នុងកំឡុងពេលគ្រាលំបាក តាមដំបូន្មានទាំង៣ ដោយ T. Harv Eker



រៀនរក្សាភាពសុទិដ្ឋិនិយមក្នុងកំឡុងពេលគ្រាលំបាក តាមដំបូន្មានទាំង៣ ដោយ T. Harv Eker



វាអាចពិបាកក្នុងការរកវិធីដើម្បីរក្សាភាពសុទិដ្ឋិនិយមនៅពេលដែលជីវិតហាក់ដូចជាកំពុងរេរចុះរេរឡើងនោះ។ ជាមួយនឹងឧបករណ៍ត្រឹមត្រូវ និងផ្នត់គំនិតវិជ្ជមានអ្នកអាចរៀនធ្វើការដើម្បីជីវិតដែលអ្នកចង់បាន ព្រមទាំងដឹងគុណចំពោះអ្វីដែលអ្នកមាន ហើយរកសុទិដ្ឋិនិយមដើម្បីនាំអ្នកឆ្លងកាត់គ្រាលំបាកនោះ។

 របៀបរក្សាភាពសុទិដ្ឋិនិយមក្នុងគ្រាមានការលំបាក 

ចូរគិតថយក្រោយទៅ5 10 15 រឺ20ឆ្នាំមុនបន្តិចមើល។ គ្រានោះអ្នកប្រហែលជានឹកឃើញនូវអនាគតដ៏សប្បាយរីករាយមួយដែលរកលុយបានច្រើនមានភាពសប្បាយរីករាយច្រើនជាងគ្រួសាររបស់អ្នកផ្ទាល់ ឬរស់នៅក្នុងកន្លែងធំដែរ។ មានរឿងរ៉ាវខ្លះដែលធ្វើឱ្យអ្នកមានភាពរីកចម្រើនយ៉ាងហោចណាស់មួយផ្នែកដែរ។ ស្តង់ដាររបស់មនុស្សអាយុ 30 ឬ 40 ឆ្នាំនឹងមានភាពខុសគ្នាពីក្មេងជំទង់។ ក្នុងន័យនេះយើងភាគច្រើនទទួលបានភាពប្រសើរឡើងផ្នែកសេដ្ឋកិច្ច ភាពផ្ទាល់ខ្លួន និងអាជីព ទោះបីជាអ្នកប្រហែលជាខកចិត្តនឹងលទ្ធផលដែលធ្វើឱ្យពិបាកក្នុងការរក្សាសុទិដ្ឋិនិយមក៏ដោយ។

  រដូវកាលនៃជីវិត

 ជីវិតទាំងអស់នៅលើភពនេះគឺត្រូវឆ្លងកាត់រដូវកាល។ យើងនឹងជួបប្រទះនឹងរដូវត្រជាក់ រដូវក្តៅ។យើងបានតៀមលក្ខណះសម្រាប់ភាពត្រជាក់ខ្លាំងនៅក្នុងរដូវរងារ។ វដ្តរដូវកាលនេះគឺបានប៉ះពាល់ដល់យើងគ្រប់គ្នាទូទាំងពិភពលោក។ ជួនកាលសូម្បីតែពិភពលោកទាំងមូលក៏ជួបប្រទះអ្វីមួយដូចជា រដូវរងារដែរ ដូចជាផ្នែកសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយការសំខាន់ត្រូវចងចាំថាយើងទាំងអស់គ្នាធ្លាប់មានបទពិសោធន៍នៃការរីកចម្រើន និងភាពប្រសើរឡើងក្នុងជីវិតបុគ្គលរបស់យើង។ សូម្បីតែក្នុងអំឡុងពេលខ្វះខាត និងការចង់បាន  យើងអាចឆ្ពោះទៅនៃភាពចម្រុងចម្រើនម្តងទៀត។  អ្វីដែលត្រូវធ្វើ គឺការកែតម្រូវទៅតាមផ្នត់គំនិតដែលផ្តោតលើអនាគត ដូច្នេះយើងអាចមានភាពសុទិដ្ឋិនិយម។ ដែលចាប់ផ្តើមដោយការទទួលយកនិងការអោបក្រសោបក្នុងគ្រានេះ។

 3 គន្លឹះក្នុងការរក្សាភាពសុទិដ្ឋិនិយមក្នុងកំឡុងពេល "រដូវរងាររបស់អ្នក"

 រហូតមកដល់ពេលនេះរដូវដ៏ពិបាកបំផុតដែលយើងនឹងជួបប្រទះគឺ "រដូវរងារ"ថាតើនៅខាងក្រៅវាត្រជាក់ឬអត់នោះ។ សូម្បីតែសត្វកណ្តូបក៏ត្រូវបានប្រាប់ដោយសត្វស្រមោចអោយត្រៀមខ្លួនសម្រាប់រដូវរងារដែរ។ ពេលរឿងរ៉ាវកន្លងផុតទៅ ហើយរដូវផ្សេងបានមកដល់ តែធម្មតារដូវផ្សេងៗគឺមានភាពងាយស្រួលជាងរដូវរងារ។
 ដោយសារភាពរឹងមាំដែលអាចមើលឃើញក្នុងកំឡុងពេលដ៏លំបាក  នោះក្នុងរដូវរងាបានផ្តល់នូវឱកាសដើម្បីងើបឡើងវិញ និងចាប់ផ្តើមគម្រោងសម្រាប់និទាឃរដូវខាងមុខនេះ ហើយប្រភេទនិទាឃរដូវដូចគ្នាដែលផ្តល់ឱ្យយើងនូវការធូរស្បើយពីមុន ហើយនឹងនាំមកនូវការធូរស្បើយជាថ្មីម្តងទៀត។ ជាមួយនឹងផ្នត់គំនិតនេះយើងអាចរកវិធីដើម្បីរក្សាសុទិដ្ឋិនិយម ទោះបីជាវាត្រជាក់ខ្លាំងក៏ដោយ។ គន្លឹះទាំងបីនេះសម្រាប់រៀនពីរបៀបរក្សាសុទិដ្ឋិនិយមអាចជួយអ្នកសូម្បីតែពេលពិបាកបំផុតក៏ដោយ:

  1, អ្នកអាចធ្វើដូច្នេះបាន លុុះត្រាតែអ្នកបានកំណត់អ្វីដែលអ្នកចង់បង្កើតត្រូវជាក់លាក់សិន។ ជួនកាលសំណាងអាចជួយ ប៉ុន្តែវាគ្មានមធ្យោបាយដើម្បីទទួលបានអ្វីដែលអ្នកចង់បានទេ លុះត្រាតែអ្នកបានកំណត់នូវអ្វីដែលអ្នកចង់បានរួចរាល់ ហើយនេះជាការសំខាន់ណាស់ ដែលអ្នកត្រូវដឹងពីមូលហេតុដែលអ្នកចង់បានវានោះ។ ការជម្រុញរបស់អ្នកនឹងដឹកនាំអោយឆ្លងកាត់ព្យុះរដូវរងារបាន។
 
2, ឥឡូវនេះ ចូរសរសេរគុណលក្ខណៈដែលលើកកំពស់គុណភាពនៃជីវិតរបស់អ្នកនៅទីនេះ រួមទាំង  ក្រុមគ្រួសារ  មិត្តភក្តិ បណ្តាញមិត្តរួមការងារដែលអាចជួយអ្នកអោយឆ្ពោះទៅដល់ជំហានបន្ទាប់ទៀតបាន ព្រមទាំងធនធានជាច្រើនទៀតដែលអាចជួយអ្នកខាងសេដ្ឋកិច្ច ផ្លូវចិត្តអារម្មណ៍ និងខាងខាងវិញ្ញាណ។ អ្នកប្រហែលជាភ្ញាក់ផ្អើលចំពោះចំនួនធនធានដែលអ្នកបានមាន។

3,   ជាចុងក្រោយបំផុត គឺត្រូវដឹងគុណចំពោះរាល់រឿង "អវិជ្ជមាន" ដែលអាចកើតឡើងចំពោះអ្នក។ការដឹងគុណអាចជួយបំបាត់ភាពភ័យខ្លាច ការថប់បារម្ភ និងអាកប្បកិរិយាចុះចាញ់ចំពោះខ្លួនឯងបាន។ អ្នកមិនអាចផ្តោតលើអ្វីដែលអ្នកមិនមាននោះទេ ក្នុងគ្រាដែលអ្នកដឹងគុណចំពោះអ្វីដែលអ្នកមាននោះ។  របៀបដែលយើងអាចរីកចម្រើនតាមរដូវកាល គឺមិនផ្អែកលើអ្វីដែលយើងមិនមាន ឬអ្វីដែលយើងអាចធ្វើបានហើយ  ឬមិនបានធ្វើនៅក្នុងអតីតកាលនោះទេ  គឺវានិយាយអំពីរបៀបដែលយើងប្រើអ្វីដែលយើងមានក្នុងពេលនេះ ដើម្បីរក្សាសុទិដ្ឋិនិយម និងសាបព្រោះគ្រាប់ពូជមុន ហើយយើងអាចប្រមូលច្រូតកាត់បាននៅពេលក្រោយ។

ខ្ញុំចង់អោយអ្នកមានគំនិតចុងក្រោយមួយ។ រដូវរងារអាចមើលទៅហាក់ដូចជាមានជារៀងរហូត ប៉ុន្តែវាគឺមិនបែបនឹងទេ។  ជាការពិតសម្រាប់ពិភពលោកដែលមាននៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង។ នៅក្នុងរដូវរងាយើងប្រើឪកាសនេះដើម្បីផ្តោតអារម្មណ៍យកចិត្តទុកដាក់ឡើងវិញម្តងទៀត ព្រមទាំងរីករាយនឹងពរជ័យរបស់អ្នក ហើយឥឡូវនេះចាប់ផ្តើមគម្រោងរបស់អ្នកនៅនិទាឃរដូវនៅឆ្នាំក្រោយ។


ប្រភពៈ harveker.com






Comments