ផ្លាស់ប្តូរពីរបៀបកំណត់ភាពជោគជ័យ ដោយចំណាយពេលវេលាសម្រាប់ខ្លួនរបស់អ្នក


ផ្លាស់ប្តូរពីរបៀបកំណត់ភាពជោគជ័យ ដោយចំណាយពេលវេលាសម្រាប់ខ្លួនរបស់អ្នក


តែងតែមានអ្វីមួយដែលត្រូវធ្វើមែនទេ?  ដូចជាមានកន្លែងណាទៅ មានអ្នកត្រូវទៅជួប និងមានការសន្យាដើម្បីបំពេញវា។ យើងទាំងអស់គ្នាមានហេតុផលរបស់ពួកយើង ប៉ុន្តែមានរឿងមួយដែលយើងត្រូវសួរខ្លួនឯង តើនេះពិតជា នាំខ្ញុំទៅរកគំនិតជោគជ័យរបស់ខ្ញុំមែនទេ? តើខ្ញុំត្រូវកំណត់ភាពជោគជ័យដោយរបៀបណា?


របៀបកំណត់ភាពជោគជ័យដោយចំណាយពេលវេលាសម្រាប់ខ្លួនអ្នក

យើងអាចកំណត់នូវភាពជោគជ័យតាមរយៈមានលុយច្រើន មានសុភមង្គលក្នុងការទំនាក់ទំនង និងក្នុងគ្រួសារ ប៉ុន្តែយើងពិតជាកំពុងតែស្វែងមូលដ្ឋានធម្មតា មិនថាជាប្រភេទអ្វីនោះទេ។ ដូចជា ចិត្តសន្តិភាព អារម្មណ៍រស្ងប់ស្ងាត់  និងអ្វីផ្សេងៗទៀត ដូច្នេះយើងពិតជាអាចរីករាយនឹងជីវិតរបស់យើង ព្រមទាំងចំណាយពេលវេលាសម្រាប់ខ្លួនយើង។ រឺក៏អ្វីដែលយើងកំពុងស្វែងរកគឺវាផ្ទុយគ្នាពីរបៀបរស់នៅដ៏សាមញ្ញដែលមនុស្សភាគច្រើនកំពុងរស់នៅ។ ​​រឿងរ៉ាវទាំងអស់នេះជារបៀបកំណត់ជោគជ័យដូចជា សង្គមបានជំរុញអ្នកអ្នករស់នៅក្នុងជីវិតមួយដែលមមាញឹកខ្លាំង ព្រមទាំងគ្មានពេលវេលាសម្រាប់ខ្លួនឯង។  ឥឡូវនេះ អ្នកមានអារម្មណ៍ថាត្រូវឈានដល់ភាពជោគជ័យ ដូច្នេះអ្នកអាចសម្រាកលំហែ និងមានការសប្បាយរីករាយជាមួយនឹងការមើលថ្ងៃរៀបលិចនៅពេលអនាគត។


ប៉ុន្តែតើវាកើតឡើងនោះពេលណា?  ប្តាហ៍ក្រោយរឺ? វិស្សមកាលក្រោយរឺ? តើពេលណាបានយើងអាចសម្រេចគោលដៅដ៏យូរអង្វែងបាន? តើពេលណាយើងចូលនិវត្តន៍?

វាបានក្លាយជាវដ្តនៃការធ្វើការងារវិលចុះវិលឡើងមិនចេះចប់។ បច្ចុប្បន្ននេះ មានមនុស្សជាច្រើនភ្លេចចំណាយពេលវេលាសម្រាប់ខ្លួនឯង គឺដោយសារតែរបៀបនៃការកំណត់ពីភាពជោគជ័យរបស់ពួកគេ។ នៅពេលដែលភារកិច្ចAត្រូវចប់ ហើយចាប់ផ្តើមភារកិច្ចBទៀត។ បន្ទាប់មកត្រូវត្រៀមខ្លួនធ្វើវាម្តងហើយម្តងទៀត ដូច្នេះគ្មានឱកាសឬពេលសម្រាប់ខ្លួនអ្នកនោះទេ។

យើងត្រូវផ្លាស់ប្តូរពីរបៀបកំណត់ការជោគជ័យ។ និយមន័យនៃភាពជោគជ័យរបស់យើង ត្រូវការជាផ្នែកមួយដែលជាតម្រូវការរបស់យើងសម្រាប់:

-មានតុល្យភាពបន្ថែមទៀត
-ពេលវេលាបន្ថែមទៀតដើម្បីនៅជាមួយអ្នកដែលយើងយកចិត្តទុកដាក់
-ពេលវេលាបន្ថែមទៀតសម្រាប់ការសប្បាយរីករាយ
-ពេលវេលាបន្ថែមទៀតសម្រាប់ការថែរក្សាខ្លួនយើង
-ពេលវេលាបន្ថែមទៀតដើម្បីធ្វើអ្វីដែលយើងពិតជាចង់ធ្វើ(មិនមែនត្រឹមតែអ្វីដែលយើងមានអារម្មណ៍ថាយើងត្រូវធ្វើនោះទេ)


ហេតុអ្វីបានជាមនុស្សជាច្រើនរវល់ធ្វើការរហូតដល់ថ្ងៃស្លាប់?
មានពាក្យតែមួយគត់ គឺភ័យខ្លាច!

មនុស្សភ័យខ្លាចថាពួកគេមិនធ្វើបានគ្រប់គ្រាន់ ឬភ័យខ្លាចថាពួកគេមិនពូកែគ្រប់គ្រាន់។ ពួកគេភ័យខ្លាចថាប្រសិនបើពួកគេមិនចំណាយពេលគ្រប់គ្រាន់លើសកម្មភាពដែលនាំទៅដល់លទ្ធផលទេ នោះពួកគេនឹងមិនអាចទៅណាបានទេ។

គំនិតអាចជាសម្ព័ន្ធមិត្តធំបំផុត ឬជាឧបសគ្គដ៏ធំបំផុតរបស់យើង ដែលខិតខំការពារខ្លួនសំខាន់ជាងអ្វីៗទាំងអស់ដែលចង់បានសុវត្ថិភាព និងដើម្បីប្រាកដថាយើងមាន«គ្រប់គ្រាន់» អ្នកមិនធ្លាប់មានបទពិសោធន៍ទេរឺ? អ្នកតែងតែធ្វើជានិច្ចកាល  តែងតែធ្វើតាមវា   វាហាក់ដូចជាមិនអាចគ្រប់គ្រាន់នូវអ្វីដែលអ្នកមានគ្រប់គ្រាន់នៅពេលនេះទេ។

T.Harv Eker និយាយថាៈ ជាធម្មតា ខ្ញុំជាមនុស្សដំបូងគេដែលនិយាយថាហិរញ្ញវត្ថុ និងអាជីពរបស់អ្នកគឺសំខាន់ចំពោះរបៀបកំណត់ភាពជោគជ័យ ប៉ុន្តែមិនមែនចំណាយលើសុខភាពរាងកាយ   ផ្លូវចិត្ត  និងអារម្មណ៍របស់អ្នកនោះទេព្រមទាំងមិនមែនសម្រាប់តម្លៃនៃអារម្មណ៍សន្តិភាពរបស់អ្នក និង គ្រួសាររបស់អ្នក ព្រមទាំងពេលវេលាមួយចំនួនរបស់អ្នក ខណៈពេលអ្នកចំណាយពេលវេលាសម្រាប់ខ្លួនអ្នក និងភាពរីករាយនៅក្នុងជីវិតរបស់អ្នកនោះទេ។

«កុំគ្រាន់តែចំណាយពេលវេលា ត្រូវទទូលពេលវេលាផងដែរ»

លំហាត់: តើអ្វីដែលសំខាន់ចំពោះអ្នក?

1, រាយពីគុណសតម្លៃសម្រាប់របៀបដែលអ្នកកំណត់ភាពជោគជ័យ៖

-តើអ្វីដែលសំខាន់បំផុតសម្រាប់អ្នក?
-ប្រសិនបើអ្នកមិនចាំបាច់ធ្វើការទេ តើអ្នកនឹងចំណាយពេលរបស់អ្នកយ៉ាងដូចម្តេច ហើយចំណាយពេលវេលាសម្រាប់ខ្លួនអ្នកយ៉ាងដូចម្តេចដែរ?

2, ដើម្បីប្រើពេលវេលាសម្រាប់ខ្លួនអ្នក:

-តើអ្នកបង្កើនអានុភាពចំពោះខ្លួនឯងដោយរបៀបណា(ឧទាហរណ៍ៈ រកប្រាក់នៅពេលអ្នកគេង)?
-តើអ្នកអាចផ្ទេរភារកិច្ចដែលចំណាយពេលច្រើនឱ្យទៅអ្នកណា?

3, បន្ទាប់មកកែសម្រួលកាលវិភាគរបស់អ្នកសម្រាប់ខែបន្ទាប់ដោយកំណត់ពេលវេលាជាក់លាក់សម្រាប់ខ្លួនអ្នក។ រៀបចំពេលវេលាទាំងនេះជាមុនសិន។ ពិចារណាអំពីការណាត់ជួបរបស់ពួកគេ ហើយរក្សាវាទុកដូចទៅនឹងអ្វីដែលអ្នកចង់បាន។

«ខ្សោយគ្រប់គ្រងពេលវេលាគឺនាំទៅរកភាពតានតឹង(stress) និងត្រឡប់មកដឹងនាំបែបការពន្យាពេលលើអ្វីដែលអ្នកត្រូវធ្វើដើម្បីទទួលបានជោគជ័យ»


ប្រភព: harveker.com

Comments