ទម្លាប់មហាសេដ្ឋីចំនួន 12 ដើម្បីជួយអ្នកឱ្យក្លាយជាអ្នកមានហើយនិងកសាងទ្រព្យសម្បត្តិស្តុកស្តមភពិតប្រាកដ
ទម្លាប់មហាសេដ្ឋីចំនួន 12 ដើម្បីជួយអ្នកឱ្យក្លាយជាអ្នកមានហើយនិងកសាងទ្រព្យសម្បត្តិស្តុកស្តមភពិតប្រាកដ |
តើអ្នកធ្លាប់ឆ្ងល់ពីអ្វីដែលធ្វើឱ្យមហាសេដ្ឋីមានភាពខុសប្លែកពីអ្នកផ្សេងដែរទេ?
តើអ្នកបានគិតអំពីរបៀបដែលពួកគេចំណាយពេលវេលារបស់ពួកគេជារៀងរាល់ថ្ងៃដែរឬទេ?
ប្រហែលជាអ្នកបានគិតថានឹងក្លាយជាមហាសេដ្ឋី។ អ្នកប្រហែលជាបានគិតអំពីផ្ទះធំ រថយន្តប្រណីត ៗនិងវិស្សមកាល។ ប៉ុន្តែតើអ្នកធ្លាប់បានគិតអំពីទម្លាប់ និងទម្លាប់ប្រចាំថ្ងៃរបស់មហាសេដ្ឋីដែរឬទេ?
ថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកអំពីទម្លាប់មហាសេដ្ឋីនៅជុំវិញពិភពលោក មិនថាទាំងឧស្សាហកម្ម ឬអាជីព អ្នកមានគឺមានទម្លាប់ធម្មតាជាច្រើន។
លោក T.Harv EKerបាននិយាយថាៈ ក្នុងនាមជាមនុស្សម្នាក់ដែលពិតជាធ្លាប់បានដូលរលំ(ខាតបង់) និងបានក្លាយជាមានទ្រព្យសម្បត្តិយ៉ាងច្រើន ខ្ញុំអាចនិយាយបានថា ការចង់ក្លាយជាមហាសេដ្ឋី គឺពិតជាអាចសម្រេចបាន 100% ។ តាមការពិតវាអាចមានភាពងាយស្រួលជាងអ្វីដែលអ្នកគិតនៅពេលដែលអ្នកផ្លាស់ប្តូរទម្លាប់របស់អ្នកទៅទៀត។
ខណៈពេលនេះខ្ញុំសូមលើកទឹកចិត្តអ្នករាល់គ្នាឱ្យក្លាយជាអ្នកមាន និងក្លាយជាមហាសេដ្ឋី។ វានឹងមានការលំបាកយ៉ាងខ្លាំងក្នុងការបានសម្រេច បើអ្នកមិនផ្លាស់ប្តូរទម្លាប់របស់អ្នកទេ។
ទម្លាប់អាក្រក់ៗ នឹងមិនអាចធ្វើអោយអ្នកការក្លាយជាមហាសេដ្ឋីបានទេ។ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមបង្កើតទម្លាប់សេដ្ឋីថ្មី នោះអ្នកនឹងក្លាយជាអ្នកមានស្តុកស្តម្ភបាន!
ល្អ ឬក៏ល្អ?
រឿងមួយដែលខ្ញុំនឹងនិយាយ គឺថាជាទម្លាប់ចាយវាយពេលវេលា។ ការក្លាយជាអ្នកមាន និងទទួលបានជោគជ័យមិនមែនជាទម្លាប់ថ្មីមួយដែលអ្នកចាប់ផ្តើមនៅថ្ងៃនេះហើយក្លាយជាអ្នកមាននៅថ្ងៃស្អែកនោះទេ។ ផ្ទុយទៅវិញ វាគឺការអនុវត្តប្រចាំថ្ងៃដើម្បីបង្កើតការផ្លាស់ប្តូរដ៏ធំធេង។
នៅខាងក្រោម ខ្ញុំនឹងបង្ហាញអ្នកនូវទម្លាប់មហាសេដ្ឋីទាំង12 ដើម្បីជួយអ្នកឱ្យក្លាយជាអ្នកមានហើយបង្កើតទ្រព្យសម្បត្តិយ៉ាងពិតប្រាកដ។
ទម្លាប់មហាសេដ្ឋីទាំង១២ ដើម្បីក្លាយខ្លួនទៅជាមហាសេដ្ឋី និងអ្នកមានស្តុកស្តម្ភ
អ្នកអាចធ្លាប់គិតថាមហាសេដ្ឋី គឺកើតមកខុសពីអ្នក ឬក៏ឆ្លាតជាងអ្នក ប៉ុន្តែពួកគេ គឺគ្រាន់តែមានទម្លាប់ល្អប្រសើរដើម្បីដកខ្លួនពូកគេអោយចេញពី៩៩%នៃមនុស្សនៅក្នុងពិភពលោកនេះប៉ុណ្ណោះ។
ទីនេះគឺជាមូលហេតុៈ ទម្លាប់របស់អ្នក គឺកំណត់គុណភាពជីវិតរស់នៅរបស់អ្នក។
មានទម្លាប់អស្ចារ្យៗ នោះអ្នកប្រហែលជាមានជីវិតរស់នៅដ៏សម្បូរបែបមួយ ដូចជា ជីវិតជាអ្នកមាន។ មានទម្លាប់ជាអ្នកក្រនោះអ្នកនឹងខិតខំប្រឹងប្រែងតស៊ូនឹងហិរញ្ញវត្ថុ ហើយនឹងផ្តោតសំខាន់ទៅលើអ្វីផ្សេង ដោយជំនួសអោយក្លាយជាអ្នកមាន។
ការក្លាយខ្លួនជាអ្នកមាន និងការបង្កើតទ្រព្យសម្បត្តិ គឺស្មើរនឹងទទួលបានភាពជោគជ័យដោយគ្រាន់តែអនុវត្តនូវទម្លាប់ត្រឹមត្រូវទាំងនេះ ដោយផ្អែកលើមូលដ្ឋានធម្មតាៗ។
នេះគឺជាទម្លាប់របស់មហាសេដ្ឋីដ៏មានអំណាចឥទ្ធិពលទាំង១២ដែលជាទម្លាប់ដ៏សំខាន់ក្នុងការក្លាយខ្លួនជាមហសេដ្ឋី និងកសាងភាពសម្បូរស្តុកស្តម្ភៈ
០១ៈ បន្ថែមគុណតម្លៃ
ប្រសិនអ្នកជាអ្នកលក់ អ្នកតែងតែត្រូវការគោរពកិច្ចសន្យា និងការផ្តល់ជូនបន្ថែម។ ការបន្ថែមគុណតម្លៃ គឺជាការបង្កើតភាពជឿជាក់ និងការរក្សាអតិថិជនក្នុងរយៈពេលអង្វែង។
០២ៈ ក្រោកពីព្រលឹម
មហាសេដ្ឋីជាច្រើនបានដឹងថា ប្រសិនអ្នកអាចយកឈ្នៈពេលព្រឹកបាន នោះអ្នកនឹងអាចយកឈ្នៈពេលថ្ងៃមានដូចគ្នា។ ពេលព្រឹក គឺជាពេលដែលល្អឥតខ្ចោះក្នុងការធ្វើការផ្តោត ការកំណត់គោលដៅ និងធ្វើសកម្មភាពឆ្ពោះទៅកាន់ភាពជោគជ័យនៃគោលដៅ។
០៣ៈ ហាត់ប្រាណជាញឹកញាប់
សុខភាព គឺជាទ្រព្យសម្បត្តិ។ តើអ្វីទៅជាចំនុចល្អ បើសិនជាអ្នកគ្មានសុខភាពល្អគ្រប់គ្រាន់ក្នុងការសោយសុខជាមួយភាពមាន(ទ្រព្យសម្បត្តិ)របស់អ្នកនោះ? មហាសេដ្ឋីជាច្រើនធ្វើការហាត់ប្រាណដើម្បីបង្កើនថាមពលសំរាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
០៤ៈ កំណត់គោលដៅប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ
ការក្លាយជាអ្នកមានមិនមែនកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីបង្កើតទ្រព្យសម្បត្តិបានអ្នកត្រូវតែមានផែនការ។ ការកំណត់គោលដៅប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែនោះបានជួយអ្នកអោយកាន់ខិតជិតគោលដៅដ៏វែងឆ្ងាយរបស់អ្នក។ តោះធ្វើវា!
០៥ៈ គ្រប់គ្រងពេលវេលាដ៏មានប្រសិទ្ធិភាព
Bill Gate និងWarren Buffett ព្រមទាំងអ្នកមានទ្រព្យស្តុស្តម្ភដទៃទៀត យល់ថាការគ្រប់គ្រងពេលវេលា គឺជារឿងចាំបាច់ក្នុងការក្លាយជាអ្នកមានទ្រព្យស្តុស្តម្ភ។ យើងគ្រប់គ្នាមានពេល២៤ម៉ោងក្នុងមួយថ្ងៃដូចៗគ្នា តែអ្នកមានបានជ្រើសរើសប្រើប្រាស់ពេលវេលារបស់ពួកគេដ៏មានប្រសិទ្ធភាពដើម្បីឆ្ពោះទៅមុខ។
០៦ៈ បណ្តាញ
គ្មាននរណម្នាក់អាចក្លាយជាអ្នកមានដោយធ្វើអ្វីមួយតែម្នាក់ឯងនោះទេ។ សូមជួបមនុស្សដែលអ្នកកោតសរសើរ រៀនសូត្រពីពួកគេ ស្វែងរកវិធីសាស្រ្តក្នុងការធ្វើការសហការជាមួយពួកគេ។ Jim rohn បាននិយាយថា «បណ្តាញរបស់អ្នកគឺជាទ្រព្យសម្បត្តិរបស់អ្នក»។
០៧ៈ ផ្នែកខាងក្នុង
ផ្នែកខាងក្នុង គឺការអនុវត្តធ្វើលំហាត់ផ្លូវចិត្ត នឹងហ្វឹកហាត់ខួរក្បាលរបស់អ្នកដើម្បីលុបបំបាត់ជំនឿអវិជ្ជមានហើយនឹងបង្វែរខួរក្បាលរបស់អ្នកអោយស្រួបទាញទ្រព្យសម្បត្តិ។ ដូចជាអ្នកជំនួញដែលជាមហាសេដ្ឋី និងជាអ្នកនិពន្ធដ៏ល្បី T.Harv Eker បាននិយាយថា«ការគិតដឹកនាំអារម្មណ៏ ហើយអារម្មណ៏ដឹកនាំសកម្មភាព ហើយនឹងសកម្មភាពដឹកនាំលទ្ធផល។
០៨ៈ ញាំអាហារជួយដល់សុខភាព
អាហារដែលអ្នកញាំជារៀងរាល់ថ្ងៃ គឺដើរតួនាទីយ៉ាងធំធេងចំពោះតួនាទីនៃខួរក្បាលរបស់អ្នក និងកម្រិតគុណភាពនៃការគិតរបស់អ្នក។ មហាសេដ្ឋីជ្រើសរើសអាហារជួយដល់សុខភាព ព្រមទាំងបង្កើ់នថាមពល ព្រមទាំងច្បាស់លាស់ ដើម្បីសម្រេចគោលដៅរបស់ពួកគេ។
០៩ៈ សន្សំ និងវិនិយោគ
មហសេដ្ឋី គឺចេះពីរបៀបរកលុយ តែពួកគេក៏សន្សំ និងវិនិយោគផងដែរ។ ដើម្បីក្លាយជាអ្នកមានស្តុកស្តម្ភបាន គឺរៀនពីរបៀបប្រើលុយអោយធ្វើការអោយ ហើយពួកគេចាប់ផ្តើមធ្វើវា។ ប្រើលុយអោយធ្វើការអោយអ្នកកាន់តែខ្លាំងនោះអ្នកនឹងមានការងារកាន់តិចសំរាប់ធ្វើ។
១០ៈ ត្រូវយកចិត្តទុកដាក់ចំពោះអ្នកដទៃ
ការចូលចិត្តគឺស្រូបទាញការចូលចិត្ត។ ខណៈពេលអ្នកជាមនុស្សចិត្តល្អ សប្បុរស និងបានផ្តល់វាទៅកាន់អ្នកដទៃ នោះអ្នកនឹងទទូលបានឪកាសជាច្រើនៅពេលអនាគតដែលឪកាសនោះពិតជាអាចបម្លែងវាទៅជាប្រាក់ចំណេញបាន។
១១ៈ ស្វែងរកអ្នកណែនាំ
អ្នកណែនាំដែលបានទទូលបានជោគជ័យលើអ្វីដែលចង់ជោគជ័យ នឹងជួយអ្នកអោយជៀសវាងកំហុសដែលមិនចាំបាច់ ដើម្បីបង្កើនល្បឿនឆ្ពោះទៅកាន់ភាពជោគជ័យរបស់អ្នក។
១២ៈរួមចំណែក
ពេលអ្នកំពុងតែរួមចំណែកជាមួយអ្នកផ្សេង ឬក៏ហេតុផលដែលអ្នកជឿជាក់ ហើយ អ្នកលួងលោមអនុសម្បជញ្ញរបស់អ្នកដោយការប្រាប់ថាអ្នកមានទ្រព្យលើសពីការគ្រប់គ្រាន់ហើយ នោះខួរក្បាលរបស់អ្នកនឹងជឿ ហើយព្រមទាំងប្រតិបត្តិការចេញពីភាពសំបូរបែបជំនួសអោយចេញពីភាពភ័យខ្លាច បន្ទាប់មកខួរក្បាលរបស់អ្នកនឹងស្រូបទាញលុយ និងភាពជោគជ័យអោយអ្នក។
ប្រភពៈharveker.com
Comments
Post a Comment