ច្បាប់លុយថ្មីទី៨: រៀនបោះពុម្ភលុយដោយខ្លួនឯង


ច្បាប់លុយថ្មីទី៨: រៀនបោះពុម្ភលុយដោយខ្លួនឯង

«ចាប់តាំងពីលុយធ្លាក់គុណតម្លៃម្តងហើយម្តងទៀត ដោយហេតុនឹងហើយយើងគួររៀនបោះពុម្ភលុយដោយខ្លូន»

រៀនពីរបៀបបោះពុម្ភលុយដោយខ្លូនឯងព្រមទាំងស្របច្បាប់

ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ អតិផរណាបានបន្តកើនឡើង មានន័យយ៉ាងសាមញ្ញគឺថា លុយរបស់អ្នកអាចទិញបានអ្វីដែលធ្លាប់ទិញបានទិញជាងមុន។

លុយរបស់អ្នកមានការធ្លាក់ថ្លៃពីមួយថ្ងៃមួយថ្ងៃ នៅក្នុងពិភពលុយថ្មីនេះ វាជារឿងចាំបាច់សំរាប់អ្នកក្នុងការរៀនពីរបៀបបោះពុម្ភលុយដោយស្របច្បាប់។

ផលចំណេញត្រឡប់មកវិញគ្មានដែនកំណត់

រ៉ូបឺតបាននិយាយថា"សម្រាប់ខ្ញុំ គុណសម្បត្តិដ៏ល្អបំផុតមួយនៃការអប់រំផ្នែកហិរញ្ញវត្ថុគឺលទ្ធភាពបោះពុម្ភលុយដោយខ្លូនឯង។"

វិធីសាស្ត្រដែលអ្នកអាចធ្វើបានដោយស្របច្បាប់នោះគឺតាមរយៈពេល(ដំណាក់កាល)ហិរញ្ញវត្ថុដែលអ្នកទទូលបានផលចំណេញពីការវិនិយោគ(ROI)


នៅពេលអ្នកនិយាយជាមួយអ្នកជំនាញហិរញ្ញវត្ថុភាគច្រើន ពួកគេនឹងប្រាប់អ្នកថា ចាប់ពី 5 ទៅ 12 ភាគរយគឺជាផលចំណេញពីការវិនិយោគ(ROI)គឺល្អណាស់ ហើយវាជាការពិត ប្រសិនជាអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុនោះ រឿងមួយទៀតដែលពួកគេនឹងប្រាប់អ្នកនោះគឹថា ផលចំណេញកាន់តែខ្ពស់ នោះហានិភ័យក៏បានតែខ្ពស់ដែរ។  នោះក៏ជាការពិតផងដែរ ប្រសិនបើអ្នកមិនមានភាពវៃឆ្លាតខាងហិរញ្ញវត្តុ។

រ៉ូបឺតបាននិយាយថា" សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំតែងតែសម្លឹងរកការវិនិយោគណាដែលមានផលចំណេញអត់មានដែនកំណត់ ចំពោះការវិនិយោគផ្ទាល់របស់ខ្ញុំ។ វាអាចសម្រេចជោគជ័យបាន ប្រសិនបើអ្នកមាន IQ ហិរញ្ញវត្ថុខ្ពស់។"

និយមន័យដែលគាត់ប្រើចំពោះផលចំណេញគ្មានកំណត់គឺ"មិនប្រើប្រាស់លុយផ្ទាល់ខ្លួនសំរាប់វិនិយោគអ្វីទាំងអស់" ។

ជាពិសេសគឺផលចំណេញគ្មានកំណត់គឺនៅពេលដែលអ្នកទទួលបានប្រាក់ទាំងអស់ពីការវិនិយោគនៅក្នុងទ្រព្យសកម្មជាលំហូរសាច់ប្រាក់រួចហើយ តែអ្នកក៏នៅតែជាម្ចាស់កម្មសិទ្ធិដដែរ វាមិនត្រឹមតែប៉ុណ្ណោះទេ អ្នកនៅតែរីករាយជាមួយនឹងលំហូរសាច់ប្រាក់ប្រចាំខែរបស់អ្នក។



ការបោះពុម្ភលុយរបស់អ្នកនៅក្នុងអាជីវកម្ម

រ៉ូបឺតបាននិយាយថា"គីម និងខ្ញុំ ចាប់ផ្តើមបង្កើតក្រុមហ៊ុនRich Dad នៅឯតុបាយរបស់ពួកយើង។  ជាជាងប្រើប្រាស់លុយរបស់យើង គឺយើងបានប្រមូលពីអ្នកវិនិយោគចំនួន$250,000។ ដោយសារកំណើននៃអាជីវកម្មរបស់យើង យើងបានផ្តល់ជួន100%ដល់វិនិយោគិនវិញ ព្រមទាំងបន្ថែម100%ទៀតដើម្បីទិញយកហ៊ុនទាំងនោះត្រឡប់មកវិញផងដែរ ក្នុងពេលមិនដល់បីឆ្នាំផង។រាល់ថ្ងៃនេះអាជីវកម្មរបស់យើងមានចំណូលរាប់លានដុល្លារដាក់ក្នុងហោប៉ៅរបស់ពួកយើង ដោយយើងមិនមានលុយផ្ទាល់ខ្លួនរបស់យើងសំរាប់ធ្វើការវិនិយោគពីមុនក៏ដោយ។ នោះគឺជាការចំណេញឥតដែនកំណត់។ ក្នុងន័យមួយទៀតនោះថា អាជីវកម្មរបស់ពួកយើងបានបោះពុម្ភលុយអោយយើង។"


ការបោះពុម្ភលុយរបស់អ្នកលើវិស័យអចលនទ្រព្យ

យើងធ្វើការជាមួយដៃគូអចលនទ្រព្យរបស់យើងគឺលោក Ken McElroy ក្នុងការបោះពុម្ពលុយតាមរយៈអចលនទ្រព្យបានគ្រប់ពេលវេលា។

យើងនឹងរកឃើញសហគមន៍ផ្ទះល្វែងមួយ ហើយទិញវាដោយប្រើប្រាស់លុយរបស់វិនិយោគិនរបស់ពួកយើង។ យើងរៀបចំតុបតែងវាអោយស្អាត នឹងតំឡើងថ្លៃជួល  និងបង្កើនគុណតម្លៃនៃទ្រព្យសម្បត្តិនោះ។បន្ទាប់មកយើងអាចធ្វើហិរញ្ញប្បទានឡើងវិញដោយមិនគិតពន្ធ ព្រមទាំងបានផ្តល់ប្រាក់ត្រឡប់ទៅវិនិយោគិនដោយប្រើប្រាស់ប្រាក់កម្ចី។ ពេលនេះដែរយើងនៅតែមានភាពសប្បាយរីករាយជាមួយលំហូរសាច់ប្រាក់ដ៏វិជ្ជាមានរបស់ពួកយើង។ ពេលដែលបានផ្តល់ប្រាក់ជួនដល់វិនិយោគិនហើយ ក៏យើងនៅតែបន្តទទូលបានលំហូរសាច់ប្រាក់ដដែរ នេះវាជាផលចំណេញឥតដែនកំណត់ដ៏ធំមួយ។

ទាំងអស់នេះ គឹគ្រាន់តែជាគំរូពីរយ៉ាងពីរបៀបដែលអ្នកអាចធ្វើបាន ដោយប្រើប្រាស់ចំណេះដឹងផ្នែកហិញ្ញវត្ថុ ដើម្បីបោះពុម្ភលុយរបស់អ្នក។

តើវាមិនសមហេតុផលជាងការខិតខំប្រឹងប្រែងធ្វើការងារដើម្បីបង់ពន្ធច្រើន ព្រមទាំងការសន្សំលុយក្នុងធនាគារ និងបាត់បង់ឱកាសក្នុងការទិញអ្វីដែលមានប្រយោជន៍ធំ ឬក៏ការមានហានិភ័យចំពោះលុយរបស់អ្នកដែលបានដាក់ទៅក្នុងទៅផ្សារភាគហ៊ុនក្នុងរយៈយូរទេឬ?

ខ្ញុំសង្ឃឹមថាអ្នកនឹងធ្វើវា ដោយបង្កើនកម្រិត IQ ហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃនេះ ហើយចាប់ផ្តើមបោះពុម្ពលុយរបស់អ្នកតាមផ្លូវច្បាប់។


ប្រភព: richdad.com

Comments