ច្បាប់លុយថ្មីទី៤: ត្រៀមខ្លួនសម្រាប់ពេលអាក្រក់ហើយអ្នកនឹងស្គាល់តែពេលវេលាល្អប៉ុណ្ណោះ
ច្បាប់លុយថ្មីទី៤: ត្រៀមខ្លួនសម្រាប់ពេលអាក្រក់ហើយអ្នកនឹងស្គាល់តែពេលវេលាល្អប៉ុណ្ណោះ |
របៀបដែលអ្នកអាចសាងផ្ទះហិរញ្ញវត្ថុពីឥដ្ឋដើម្បីទប់ទល់នឹងគ្រាលំបាក
អ្នកទំនងជាបានឮរឿងរ៉ាវពីជ្រូកបីក្បាលនិងចចកអាក្រក់មួយធំក្បាលហើយ។
វាជារឿងព្រេងនិទានដ៏អស្ចារ្យដែលមានមេរៀនសម្រាប់មនុស្សគ្រប់ស្រទាប់នៃជីវិត។
រឿងនេះបានដំណាលថា មានសត្វជ្រូកតូចៗបីក្បាល។
មួយបានសង់ផ្ទះរបស់វាចេញពីចំបើង មួយទៀតចេញពីឈើដំបង
និងមួយទៀតចេញពីឥដ្ឋ។
សត្វជ្រូកពីរក្បាលដំបូងបានបញ្ចប់ការសងផ្ទះរបស់ពួកវាមុនទីបី
ហើយជ្រូកទីបីបានកំពុងសាងសង់ផ្ទះមួយពីឥដ្ឋដែលចំណាយពេលយូរដើម្បីបញ្ចប់វា។ ពួកវាបានសើចលេង យ៉ាងសប្បាយរីករាយ ខណៈដែលជ្រូកទីបីកំពុងសាងសង។
ទីបំផុតជ្រូកទីបីបានការសាងសងរួចហើយ
វាបានទៅចូលរួមច្រៀង រាំ សើចសប្បាយរីករាយជាមួយជ្រូកទាំងពីរនោះ។
ថ្ងៃមួយមានចចកដ៏អាក្រក់មួយក្បាល
បានចូលមកហើយបានឃើញអាហារបីក្បាលដ៏គួរអោយឈ្ងុយឆ្ងាញ់។ ភ្លាមៗនោះវាបានទៅទំលុះផ្ទះដែលធ្វើពីចំបើង
និងឈើនោះអស់ក្នុងគោលបំណងទៅចាប់ជ្រួកទាំងនោះធ្វើជាចំណី តែសំណាងល្អណាស់ដែលសត្វជ្រូកទាំងអស់នោះអាចរត់ទៅផ្ទះដែលសងពីឥដ្ឋ
ហើយចចកបានព្យាយាមទំលុះផ្ទះនោះខ្លាំងដែរ តែមិនអាចទំលុះបានឡើយព្រោះតែផ្ទះនោះវាមានភាពរឹងមាំ។
ដូននេះជ្រូកទាំងពីរក្បាលនោះក៏បានរៀនពីមេរៀនដ៏មានតម្លៃមួយ
ហើយនៅទីបំផុតពួកវាក៏បានសាងសង់ផ្ទះរបស់ពួកវាពីឥដ្ឋដែរ។ បន្ទាប់ពីនោះពួកវាក៏បានរស់នៅប្រកដទៅដោយភាពសប្បាយរីករាយ។
កសាងផ្ទះហិរញ្ញវត្ថុពីឥដ្ឋ
ឪពុកអ្នកមានរបស់លោករ៉ូបឺត
បាននិយាយថា «អ្នកដែលមានភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ គឺអាចរកលុយបាន ទោះជាទីផ្សារកំពុងធ្លាក់ចុះ
និងទាំងទីផ្សារកើនឡើង»
រ៉ូបឺតបាននិយាយថា
ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចដ៏អស្ចារ្យចុងក្រោយនេះ
មនុស្សជាច្រើនបាត់បង់ស្ទើរតែទាំងអស់។ គួរឱ្យស្ដាយណាស់
មនុស្សជាច្រើនបានបាត់បង់ផ្ទះសម្បែង មូលនិធិចូលនិវត្តន៍ និងអ្វីៗជាច្រើនទៀត។
អ្នកខ្លះថែមទាំងបាត់បង់ជីវិតខ្លួនឯងទៀតផង។
ទោះជាយ៉ាងណាក៏ដោយសម្រាប់ដៃគូខ្ញុំនិងខ្ញុំវិញរឿងរ៉ាវគឺខុសគ្នា។
យើងរកប្រាក់បានច្រើនជាងយើងធ្លាប់បានធ្វើទៅទៀត។
តើធ្វើដូចម្តេច?
យើងបានយល់ពីច្បាប់ថ្មីនៃប្រាក់
និងបានរៀបចំសម្រាប់ពេលអាក្រក់នោះ។ យើងដឹងថាពេលអាក្រក់នឹងកើតឡើង
ហើយនៅពេលវាកើតឡើងមែន គឹយើងមានរៀបចំខ្លួនរួចស្រេចទៅហើយ។
សារជាថ្មីម្តងទៀត លុយគឺជាចំណេះដឹង
យើងត្រឡប់ទៅច្បាប់ថ្មីលុយទី១វិញៈ
ដោយដឹងពីរបៀបលុយធ្វើការ
ហើយលុយវាតែងតែហូរទៅកន្លែងថ្មី អញ្ជឹងខ្ញុំតែងតែបន្ថែមចំណេះដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងទីផ្សារ។
ឧទាហរណ៍នៅពេលធនាគារកណ្តាលចាប់ផ្តើមបញ្ចុះអត្រាការប្រាក់
ខ្ញុំដឹងថាវានឹងដាក់សម្ពាធលើប្រាក់ដុល្លារដែលធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃ។
ដូច្នេះគីមនិងខ្ញុំបានទៅវិនិយោគលើទំនិញវិញដូចជា
មាសនិងប្រេងព្រោះថាជាធម្មតាវានឹងមានការឡើងថ្លៃ ក្នុងអំឡុងពេលដែលបា្រក់ដុល្លារធ្លាក់ថ្លៃ។
បន្ទាប់មកយើងបានលក់ការវិនិយោគទាំងអស់នោះដោយទទូលបានប្រាក់ចំណេញខ្ពស់ រួចហើយយើងបានបង្វិលប្រាក់ទាំងអស់ចូលទៅក្នុងវិស័យអចលនទ្រព្យ
នៅខណៈពេលដែលអត្រាការប្រាក់មានកម្រិតទាប ហើយតម្លៃអចលនទ្រព្យមានកម្រិតទាបផងដែរ។ សព្វថ្ងៃនេះការវិនិយោគទាំងនោះកំពុងទទួលបានផលចំណេញ។
អ្វីៗទាំងអស់នេះក៏ព្រោះតែយើងបានវិនិយោគមកលើខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំ
ព្រមទាំងចេះពីច្បាប់លុយថ្មី ហើយក៏បានរៀបចំខ្លួនរួចជាស្រេចក្នុងគ្រាដែលមានពេលអាក្រក់កើតឡើង
ដើម្បីអោយមានតែពេលល្អៗប៉ុណ្ណោះ។
អ្នកក៏អាចធ្វើបានដូចគ្នាផងដែរ វាត្រូវចាប់ផ្តើមពីចំណេះផ្នែកហិរញ្ញវត្ថុ
និងការបន្តអនុវត្តចំណេះដឹងដែលបានរៀននោះ។
ច្បាប់លុយចាស់ៗ
ដូចជាសន្សំប្រាក់ និងធ្វើការនៅកន្លែងមានភាពរឹងមាំ
នោះនឹងមិនអាចឈរជើងនៅក្នុងពេលអាក្រក់ៗកើតឡើងនោះបានទេ។
ឥឡូវនេះដល់ពេលត្រូវសង់ផ្ទះហិរញ្ញវត្ថុរបស់អ្នកពីឥដ្ឋហើយ
ព្រោះវាអាចធ្វើអោយអ្នកមានតែពេលល្អៗតែប៉ុណ្ណោះ។
ប្រភពៈ richdad.com
Comments
Post a Comment