ច្បាប់លុយថ្មីទី២: រៀនរបៀបប្រើប្រាស់បំណុល


ច្បាប់លុយថ្មីទី២: រៀនរបៀបប្រើប្រាស់បំណុល

អំណាចនៃបំណុលល្អ និងការប្រើប្រាស់លុយរបស់អ្នកដទៃ

មនុស្សភាគច្រើនបានបង្រៀនថា បំណុលគឺជាសេចក្តីអាក្រក់ឬជាឋាននរក។ ពួកគេបានអធិប្បាយថា ជាការឆ្លាតវៃគឺត្រូវសង់បំណុលគេអោយអស់ ឬត្រូវចេញឆ្ងាយពីបំណុល។
បំណុលគឺមានពីរប្រភេទគឺបំណុលល្អនិងបំណុលអាក្រក់។ វាជាការល្អណាស់ដែលអ្នកត្រូវសងបំណុលអាក្រក់ និងមិនត្រូវចូលក្នុងបំណុលអាក្រក់នឹងតាំងពីដំបូង។ បើនិយាយអោយងាយយល់ទៅគឺថាបំណុលអាក្រក់ វាដកលុយចេញពីហោប៉ៅរបស់យើង តែបំណុលល្អគឺយកលុយដាក់ក្នុងហោប៉ៅរបស់យើង។

កាតឥណទានជាបំណុលអាក្រក់ ព្រោះជាញឹកញាប់មនុស្សប្រើវាដើម្បីទិញអ្វីៗដែលធ្លាក់ថ្លៃ ដូចជាទូរទស្សន៍អេក្រង់ធំ រថយន្ត និងវិស្សមកាល-ល-។ ផ្ទុយទៅវិញ ការកម្ចីសំរាប់ធ្វើការវិនិយោគលើទ្រព្យដែលអ្នកអាចធ្វើការជួលបាន យើងថ្លៃជួលនឹងវាមានលើសពីថ្លៃចំណាយសំរាប់កម្ចីនោះ អញ្ចឹងមានន័យថាវាជាបំណុកល្អ ព្រោះវាយកលុយដាក់ចូលក្នុងហោប៉ៅរបស់យើង។ បំណុលគឺមានសារៈសំខាន់ណាស់សំរាប់សេដ្ឋកិច្ច។

ជាអកុសល វិធីដែលអ្នកមានប្រើប្រាស់បំណុលនិងវិធីដែលអ្នកក្រនិងថ្នាក់កណ្តាលប្រើប្រាស់បំណុលគឺមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង។

របៀបប្រើប្រាស់បំណុលរបស់អ្នកក្រ

ដូចដែលបានរៀបរាប់ខាងលើអ្នកនិងថ្នាក់កណ្តាលប្រើបំណុលជាទូទៅដើម្បីទិញបំណុលបន្ថែម ដូចជា រថយន្ត ឬវិស្សមកាល សូម្បីតែអ្វីដែលគេចាត់ទុកថាជាការវិនិយោគ ដូចជាផ្ទះផ្ទាល់ខ្លួនរបស់ពួកគេក៏វាមិនមែនជាទ្រព្យសម្បត្តិដែរ។ ហេតុអ្វី? ដោយសារតែនិយមន័យដ៏សាមញ្ញបំផុតនៃទ្រព្យគឺវាយកលុយដាក់ចូលទៅក្នុងហោប៉ៅរបស់យើង ឯបំណុលគឺវាយកលុយចេញពីក្នុងហោប៉ៅរបស់យើង ហើយផ្ទះផ្ទាល់របស់យើងគឺវាតែងតែដកលុយចេញពីហោប៉ៅរបស់យើងតែប៉ុន្នោះ។

វិធីសាស្រ្តនៃការប្រើបំណុលអាក្រក់ដើម្បីទទួលបាននូវអ្វីដែលជាទូទៅវាបាត់បង់នូវតម្លៃលើស វាធ្វើអោយមនុស្សក្លាយជាទាសករនៃលុយក្នុងជីវិតរបស់ពួកគាត់។ ហើយនៅពេលដែលពួកគេសម្រេចចិត្តដកខ្លួនចេញបំណុលអាក្រក់ទាំងនឹង គឺពួកគាត់ត្រូវចំណាយពេលច្រើនឆ្នាំក្នុងការខិតខំប្រឹងប្រែងធ្វើការដើម្បីសងបំណុល  អញ្ចឹងធ្វើអោយបាត់បង់ពេលវេលាយ៉ាងច្រើន ព្រមទាំង វាជាពេលឱកាសល្អៗជាច្រើនផងដែរ។

 របៀបប្រើប្រាស់បំណុលរបស់អ្នកមាន

អ្នកមានគឺប្រើប្រាស់បំណុលល្អដើម្បីបង្កើនទ្រព្យរបស់ពួកគាត់ យើងពួកគាត់ធ្វើការវិនិយោគទៅលើទ្រព្យដែលមានលំហូរសាច់ប្រាក់ ដោយប្រើប្រាស់លុយអ្នកដទៃ ដូចជាការប្រើប្រាស់លុយរបស់ធនាគារ និងលុយរបស់វិនិយោគិន(OPM)។

ការប្រើប្រាស់លុយរបស់អ្នកដទៃ គឺជាមូលដ្ឋានគ្រិះនៃគំនិត និងជាភាពឆ្លាតវៃផ្នែកហិរញ្ញវត្ថុក្នុងកម្រិតខ្ពស់របស់ឪពុកអ្នកមានរបស់លោករ៉ូបឺត គីយូសាគី។ ដោយសារតែការប្រើប្រាស់លុយរបស់អ្នកដទៃ(OPM) និងបំណុលល្អ  យើងអាចបង្កើនចំណូលពីការវិនិយោគ (ROI)របស់យើងដោយអាចទទួលបានផលចំណេញគ្មានកំណត់។
បំណុលល្អគឺជាប្រភេទOPM។ ជាធម្មតាយើងអាចខ្ចីលុយបានចាប់ពី70%ដល់80%នៃតម្លៃសរុបលើទ្រព្យដែលយើងទិញ។
ដោយហេតុនេះហើយយើងមានជម្រើសពីរនៅពេលដែលអ្នករកឃើញការវិនិយោគដ៏សក្ដិសម។ ចូរប្រើលុយផ្ទាល់ខ្លួនរបស់យើងឬប្រើលុយរបស់អ្នកដទៃ ទៅលើឪកាលល្អៗ។ យើងកាន់តែអាចប្រើប្រាស់លុយរបស់អ្នកដទៃ នោះយើងកាន់តែមានការចំណេញខ្ពស់ត្រឡប់មកវិញ។

មនុស្សជាច្រើនគិតថា វាជាការស្រមើស្រមៃដែលមនុស្សនឹងផ្តល់លុយអោយយើងដើម្បីធ្វើការវិនិយោគ ប៉ុន្តែវាមិនបានចេញឆ្ងាយពីការពិតនោះទេ។ ជាការពិតណាស់មនុស្សជាច្រើនគ្មានពេលក្នុងការស្វែងរកឪកាសល្អៗនោះទេ អញ្ជឹងពួកគាតបានពឹងផ្អែកទៅលើអ្នកណាដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនាញ ដើម្បីយកឪកាសទៅអោយពួកគាត់ធ្វើការវិនិយោគ។

ឧទាហរណ៍  លោកKen McElroy  ដែលជាទីព្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់លោករ៉ូបឺត គីយូសាគី គឺជាអ្នកជំនាញលើការប្រើប្រាស់លុយរបស់អ្នកដទៃ ក្រុមហ៊ុនរបស់គាត់បានទិញអាគារអផាត់មិន(apartment buildings)ជាច្រើន។ គាត់បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការស្វែងរកឪកាស ព្រមទាំអធ្វើការដោយប្រុងប្រយ័ត្នក្នុងការចរចារជាមួយម្ចាស់និងអ្នកផ្តល់ប្រាក់កម្ចី និងការរៀបចំគ្រប់គ្រងផងដែរលទ្ធផលត្រឡប់មកវិញគឺមានមនុស្សជាច្រើនព្យាយាមវិនិយោគជាមួយគាត់។
បច្ចុប្បន្ននេះ មិនមែននរណាក៏អាចធ្វើការវិនិយោគជាមួយគាត់បាននោះទេ ព្រោះថាគាត់ជាវិនិយោគិនខ្នាតធំ។

អំណាចឥទ្ធិពលនៃបំណុលល្អ(ធនាគារ)

នេះជាឧទាហរណ៍របស់លោករ៉ូបឺត គីយូសាគីមួយនៃជាការប្រើបំណុលល្អក្នុងការប្រើប្រាស់ឧបករណ៍វិនិយោគដ៏មានឥទ្ធិពលសម្រាប់អ្នកមាន។

រ៉ូបឺត គីយូសាគីបាននិយាយថាៈ ខ្ញុំប្រើប្រាស់ធនាគារដើម្បីបង្កើនឥទ្ធិពលនៃការវិនិយោគរបស់ខ្ញុំ ហើយខ្ញុំអាចប្រើប្រាស់លុយរបស់ខ្ញុំដោយមានឥទ្ធិពលដូចជា ខ្ញុំមានលុយ$100,000 ក្នុងការវិនិយោគទៅលើអចលនទ្រព្យមួយដែលអាចជួលមាន$800ក្នុងមួយខែ។ អ្នកអាចស្វែករកអចលនទ្រព្យជាច្រើនដូចគំរូនេះ បើសិនជាអ្នកចាប់អារម្មណ៍នោះ។
ខ្ញុំអាចប្រើប្រាស់លុយរបស់ខ្ញុំទាំងអស់ដើម្បីទិញអចលនទ្រព្យមួយក្នុងតម្លៃ$100,000 ឬក៏ខ្ញុំអាចប្រើប្រាស់បំណុលល្អដើម្បីទិញអចលនទ្រព្យប្រាំក្នុងតម្លៃ$100,000។

ធនាគារអោយខ្ញុំខ្ចី$80,000ក្នុងមួយអចលនទ្រព្យ ហើយខ្ញុំបែងចែកលុយ$100,000 ដើម្បីកក់អចលនទ្រព្យចំនួន5 ដោយកក់$20,000ក្នុងមួយអចលនទ្រព្យ។ ដោយមានការប្រាក់5%សំរាប់កម្ចីរបស់ខ្ញុំ ប្រហែលជា$500 ដោយរួមទាំងពន្ធ និងការធានារ៉ាប់រង អញ្ជឹងខ្ញុំទទូលលំហូរសាច់ប្រាក់$300ក្នុងមួយខែសំរាប់មួយអចលនទ្រព្យ(ជួលបាន$800-$500សំរាប់សង់បំណុលអស់=$300នៅសល់ក្នុងមួយខែ) ដោយមានអចលនទ្រព្យចំនួន5អញ្ជឹងគឺ$300x5=$1,500ក្នុងខែ ស្មើរនឹងបានផលត្រឡប់មកវិញប្រចាំឆ្នាំ18%=$18,000។


អំណាចឥទ្ធិពលនៃការប្រើប្រាស់លុយរបស់អ្នកដទៃ(OPM)

ឥឡូវនេះជាឧទាហរណ៍ការប្រើប្រាស់បំណុលល្អរួមជាមួយលុយរបស់អ្នកដទៃ ដែលជាឧបករណ៍វិនិយោគដេលមានឥទ្ធិពលសម្រាប់អ្នកមាន។

ដោយប្រើ OPM ខ្ញុំអាចបង្កើនការផលចំណេញត្រឡប់មកវិញ និងទទួលបានទ្រព្យសម្បត្តិច្រើនថែមទៀត។ ជំនួសឱ្យការដាក់ 20% លើអចលនទ្រព្យចំនួន 5 ខ្ញុំអាចប្រើទឹកប្រាក់របស់ខ្ញុំ 100,000 ដុល្លារដើម្បីដាក់ 5% លើអចលនទ្រព្យ 20 ។ ខ្ញុំអាចធ្វើបានដោយការស្វែងរកឪកាសដ៏ល្អចំនួន 20 និងប្រមូលវិនិយោគិនដើម្បីវិនិយោគជាមួយពូកវា។

នេះជារបៀបដំណើរការៈ

ធនាគារនឹងផ្តល់ប្រាក់កម្ចីចំនួន 80,000 ដុល្លារសម្រាប់អចលនទ្រព្យនីមួយៗហើយខ្ញុំនឹងបែងចែកទឹកប្រាក់ចំនួន $100.000របស់ខ្ញុំទៅជា $5.000 លើ20អាគារព្រមទាំងប្រើ OPM ដើម្បីប្រមូលបានលុយចំនួន $15,000ក្នុងការវិនិយោគនីមួយៗ។ ជាថ្មីម្តងទៀតនៅអត្រាការប្រាក់ 5%ដើម្បីទូទាត់ប្រាក់កម្ចីនឹងប្រហែល $500ក្នុងមួយខែ។ ចូរសន្មតថាយើងនឹងចំណាយប្រាក់បន្ថែមទៀតសម្រាប់ប្រាក់វិនិយោគិនរបស់យើងហើយផ្តល់ឱ្យពួកគេនូវការប្រាក់ 7%ប្រាក់ គឺតិចជាង $100ក្នុងមួយខែ ប៉ុន្តែយើងសម្មតថា $100ដើម្បីធ្វើឱ្យមានភាពងាយស្រួលក្នុងការគណនា។ ដូច្នេះការចំណាយសរុបរបស់យើងនឹងមានប្រហែល $600ក្នុងមួយខែ។

$80,000ខ្ចីពីធនាគារ=100%​​  ការប្រាក់5% រួមទាំងធានារ៉ាប់រង $500/ខែ

នោះមានន័យថាយើងនឹងមានលំហូរសាច់ប្រាក់ប្រហែល 200 ដុល្លារក្នុងមួយខែដែលយើងនឹងចែកគ្នាជាមួយវិនិយោគិន 50/50 លុយចូលក្នុងហោប៉ៅ $100 ក្នុងមួយខែឬ $1,200 ក្នុងមួយឆ្នាំ ហើយវិនិយោគិនរបស់យើងគឺមានលុយចូលក្នុងហោប៉ៅ $100 ក្នុងមួយខែឬ $ 1,200 ក្នុងមួយឆ្នាំផងដែរ

អញ្ជឹងលំហូរសាច់ប្រាក់របស់ខ្ញុំទទូល$24,000ក្នុងមួយឆ្នាំសំរាប់ការវិនិយោគលើ20អចលនទ្រព្យស្មោះរនឹង24%ក្នុងមួយឆ្នាំ។ មិនត្រឹមតែខ្ញុំអាចទទូលបានលើសពី6%នៃប្រើប្រាស់លុយរបស់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំនៅតែជាម្ចាស់លើ20អចលនទ្រព្យជំនួសអោយជាម្ចាស់លើ5អចលនទ្រព្យនោះទៀតផង។ បន្ទាប់ខ្ញុំក៏ទទូលលុយវិនិយោគរបស់ខ្ញុំវិញ ហើយខ្ញុំក៏នៅតែបន្តទទូលបានផលពីការវិនិយោគរបស់ខ្ញុំ។

ជាថ្មីម្តងទៀតខ្ញុំកំពុងប្រើវិធីដ៏សាមញ្ញនេះ។ នៅក្នុងជីវិតពិតចំនួនមានភាពស្មុគស្មាញ ធំជាង។ ប៉ុន្តែគោលការណ៍គឺដូចគ្នា។ ការវិនិយោគជាមួយ OPM ត្រូវការភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុក្នុងកម្រិតខ្ពស់។ ប៉ុន្តែទាំងលោក Ken McElroy និងខ្ញុំទាំងពីរបានចាប់ផ្ដើមតូចទៅធំដែលយើងធ្វើនៅថ្ងៃនេះ។ អ្នកអាចធ្វើដូចគ្នានេះផងដែរ

អ្នកត្រូវតែបន្តបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ខិតខំធ្វើការ ហើយគ្រប់គ្រងមូលដ្ឋានគ្រិះនៃបំណុលល្អ ហើយនិងការប្រើប្រាស់លុយរបស់អ្នកដទៃ នោះអ្នកនឹងក្លាយជាអ្នកមាន។


ប្រភពៈ richdad.com



Comments