អនុសាសន៍ដ៏មហាមានគុណតម្លៃរបស់ឪពុកអ្នកមានរបស់រ៉ូបឺត គីយូសាគី ក្នុងការសាងអាជីវកម្មដំបូង
អនុសាសន៍ដ៏មហាមានគុណតម្លៃរបស់ឪពុកអ្នកមានរបស់រ៉ូបឺត គិយូសាគី ក្នុងការសាងអាជីវកម្មដំបូង |
តម្លៃនៃអាជីវកម្មក្រៅម៉ោង,
អាជីវកម្មនៅតាមផ្ទះ
រ៉ូបឺត
គីយូសាគីៈ បន្ទាប់ពីចាកចេញពីកងទ័ពជើងទឹក ម៉ារីន មកខ្ញុំបានសំរេចថាខ្ញុំនឹងកសាងអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ។
ខ្ញុំនៅក្មេងតែមានឆន្ទៈពោរពេញដោយមហិច្ឆតា។
ខ្ញុំមិនដឹងថាត្រូវកសាងអាជីវកម្មដោយរបៀបណាទេ
ខ្ញុំគ្មានលុយដើម្បីកសាងវាទេ ហើយខ្ញុំក៏មិនមានលុយសូម្បីដើម្បីរស់នៅផងដែរ។
ខ្ញុំមានអារម្មណ៍ថាល្ហិតល្ហៃ
និងមិនសូវមានទំនុកចិត្ត ហើយខ្ញុំបានទូរស័ព្ទទៅឪពុកអ្នកមានរបស់ខ្ញុំ ដោយខ្ញុំគិតថាគាត់នឹងប្រាប់ខ្ញុំពីអ្វីដែលខ្ញុំចង់ដឹង។
ការឆ្លើយតបរបស់គាត់គឺ"ទៅរកការងារធ្វើទៅ"។
ខ្ញុំបានភ្ញាក់ផ្អើលជាខ្លាំង "ខ្ញុំគិតថាប៉ានឹងប្រាប់ឱ្យខ្ញុំទៅចាប់ផ្តើមអាជីវកម្មរបស់ខ្ញុំ"
។
ឪពុកខ្ញុំបាននិយាយថា"ប៉ាគួរតែប្រាប់ពីរឿងហ្នឹង"
តែកូននៅតែត្រូវការរបស់ញាំ
នឹងកន្លែងស្នាក់នៅ។
ឪពុកអ្នកមានបានពន្យល់ពីច្បាប់ដ៏មានតម្លៃបំផុតមួយៈ
"ចូរធ្វើការងារដើម្បីរៀន
កុំធ្វើដើម្បីប្រាក់"។
ពេលធ្វើការ
គឺខ្ញុំរៀនពីជំនាញដែលចាំបាច់ដើម្បីចាប់ផ្តើមអាជីវកម្មដែលខ្ញុំចង់បើក
តែមិនមែនសម្រាប់អាជីព និងស្វែងរកការងារដែលមានសុវត្តិភាពធ្វើនោះទេ។
គាត់បានផ្តល់ដំបូលមានថា ខ្ញុំធ្វើការងារដែលអាចបង្រៀនខ្ញុំពីជំនាញការលក់
ព្រោះគាត់ដឹងថាខ្ញុំពិតជាខ្មាស់អៀន និងភ័យខ្លាចចំពោះការបដិសេធ។
គាត់ចង់ឱ្យខ្ញុំរៀនដោះស្រាយបញ្ហាភ័យខ្លាចផ្ទាល់ខ្លួនរបស់ខ្ញុំ។
ជាមួយនឹងដំបូន្មាននោះខ្ញុំបានចាប់ផ្តើមជាអ្នកលក់ម្នាក់នៅក្រុមហ៊ុន
Xerox ។ ជារៀងរាល់ថ្ងៃខ្ញុំត្រូវធ្វើការពីការិយាល័យមួយទៅការិយាល័យមួយដើម្បីជួបមនុស្ស្ចចម្លែកៗ
និងព្យាយាមលក់ ដោយមិនគិតថាតើពួកគេត្រូវការរឺក៏អត់នោះទេ។
វាជាដំណើរការសិក្សាដ៏ឈឺចាប់មួយ
ប៉ុន្តែវាបានធ្វើអោយខ្ញុំមានលុយរាប់លានដុល្លារ។
វាគឺពិតជាការវិនិយោគមួយ។
នៅពេលខ្ញុំធ្វើការនៅក្រុមហ៊ុន
Xerox ខ្ញុំបានក្លាយជាកំពូលអ្នកលក់ម្នាក់
ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាខ្វះលុយជារៀងរាល់ខែ។
ដោយការពិតនេះដែរ
ឪពុកអ្នកមានបានផ្តល់ច្បាប់ទី២ដល់ខ្ញុំ" ចូររក្សាការងារប្រចាំថ្ងៃរបស់អ្នកនៅដដែរ ហើយចាប់ផ្តើមអាជីវកម្មក្រៅម៉ោង"។
ឪពុកអ្នកមានបាននិយាយថាៈ "កំហុសដ៏ធំបំផុតដែលមនុស្សធ្វើ គឺខំប្រឹងធ្វើការដើម្បីរកលុយ"។
"មនុស្សភាគច្រើនមិនអាចឆ្ពោះទៅមុនផ្នែកហិរញ្ញវត្ថុ(មានលុយច្រើន)បាននោះទេ ព្រោះនៅពេលដែលពួកគេត្រូវការលុយច្រើនពួកគេនឹងរកការងារក្រៅម៉ោងធ្វើដើម្បីប្តូរនឹងលុយ។ ប្រសិនបើពួកគេពិតជាចង់ឈានទៅមុខបាន ពួកគេគួរតែរក្សាការងារប្រចាំថ្ងៃរបស់ពួកគេ
ហើយចាប់ផ្តើមបង្កើតអាជីវកម្មក្រៅម៉ោង"។ នេះគឺជាការពិតសម្រាប់ក្រុមហ៊ុនដូចជា
Microsoft, Facebook, Amazon.com និង Dell Computers។
ឪពុកអ្នកមានបានពន្យល់ថា
អាជីវកម្មធំ ៗ ភាគច្រើនបានចាប់ផ្តើមចេញពីអាជីវកម្មក្រៅម៉ោង។ បញ្ហានៅលើពិភពលោកនេះ មិនមែនជាការខ្វះខាតនូវគំនិតដ៏អស្ចារ្យនោះទេ
តែផ្ទុយទៅវិញខ្វះអ្នកជំនួញ(អ្នកធ្វើអាជីវកម្ម)ដ៏អស្ចារ្យ។
មូលហេតុចម្បងក្នុងការចាប់ផ្តើមអាជីវកម្មក្រៅម៉ោង
គឺដើម្បីធ្វើឱ្យអ្នកក្លាយជាអ្នកជំនួញដ៏អស្ចារ្យម្នាក់។ ចូរផ្តោតក្នុងការកសាងអាជីវកម្មក្រៅម៉ោងដ៏អស្ចារ្យមួយ
ដូច្នេះអ្នកអាចរៀនធ្វើដើម្បីក្លាយជាម្ចាស់អាជីវកម្មដ៏អស្ចារ្យម្នាក់ផងដែរ។
អ្វីដែលអ្នកនឹងរៀន
ការចាប់ផ្តើមអាជីវកម្មក្រៅម៉ោងនៅផ្ទះមួយ
គឺបានអនុញ្ញាតឱ្យអ្នករៀនជំនាញអាជីវកម្មដែលមិនអាចកាត់ថ្លៃបាន និងមុខវិជ្ជាជាច្រើនទៀតដូចជា:
-ជំនាញទំនាក់ទំនង
-ជំនាញភាពជាអ្នកដឹកនាំ
-ជំនាញកសាងក្រុម
-ច្បាប់ពន្ធ
-ច្បាប់សាជីវកម្ម
-ច្បាប់មូលបត្រ
ទាំងនេះមិនអាចរៀននៅក្នុងវគ្គសិក្សាមួយ
ឬនៅក្នុងសៀវភៅតែមួយក្បាលបាននោះទេ។ ត្រូវតែបន្តរៀនពីពួកវា។ ខ្ញុំរៀនបន្តរហូតដល់សព្វថ្ងៃ។
កាលណាខ្ញុំសិក្សាកាន់តែច្រើននោះអាជីវកម្មរបស់ខ្ញុំកាន់តែរីកចំរើន។
ដោយចាប់ផ្តើមអាជីវកម្មក្រៅម៉ោង អ្នកនឹងក្លាយជាអ្នកគ្រប់គ្រង។
ពិភពថ្មីមួយដែលមានឱកាសហិរញ្ញវត្ថុគ្មានដែនកំណត់ គឺអាចទៅរួច។ វាពិតជាបទពិសោធន៍ផ្លាស់ប្តូរ
និងការផ្លាស់ប្តូរផ្នត់គំនិតផងដែរ។
ប្រភព: richdad.com
Comments
Post a Comment