ពាក្យមួយដែលអាចលុយបំបាត់ពាក្យ"លក់"បានទាំងស្រុង ព្រមទាំងបន្តក្លាយជាអ្នកមាន
លោក T.Harv Eker បាននិយាយថាៈ នៅក្នុងសិក្ខាសាលារបស់ខ្ញុំ ខ្ញុំតែងតែសួរអ្នកចូលរួមរបស់ខ្ញុំថាមានមនុស្សប៉ុន្មាននាក់់ដែលមិនចូលចិត្តពាក្យថា"លក់"។ ពេលនោះមានមនុស្សជាច្រើនបានលើកដៃរបស់ពួកគេ។ ការពិតទៅ ខ្ញុំក៏អញ្ជឹងដែរ។ ខ្ញុំមិនចូលចិត្តពាក្យ"លក់"នោះទេ។ វាមានន័យពិតប្រាកដសម្រាប់វា តើមែនទេ? ទោះបីជាគ្មានអ្វីដែលខុសគ្នាជាដុំកំភួនក៏ដោយតែវាជាពាក្យដែលធ្វើអោយមានអារម្មណ៍មិនល្អ។ នោះហើយជាមូលហេតុដែលខ្ញុំនឹងបង្រៀនអ្នកពីបច្ចេកទេសមួយចំនួនដែលមិនមានអារម្មណ៍ថាជាការ"លក់"។
បច្ចេកទេសធម្មតាដែលមានន័យប្រហាក់ប្រហែលគ្នាមួយ
តែមិនមានអារម្មណ៍ថាជាការ"លក់"ឡើយ។ ប្រសិនបើអ្នកចង់ជៀសវាងពាក្យថា "លក់" នៅក្នុងបទបង្ហាញរបស់អ្នក ខ្ញុំមានវិធីសាស្ត្រសាមញ្ញមួយ វាអាចស្តាប់ទៅហាក់ដូចជាងាយស្រួលពេកក្នុងធ្វើអោយវាមានប្រសិទ្ធភាពនោះ
ប៉ុន្តែខ្ញុំសន្យានឹងអ្នកថា ដោយគ្រាន់តែប្រើយុទ្ធសាស្ត្រនេះអ្នកនឹងឃើញលទ្ធផលប្រសើរជាងមុន។
តើអ្នករូចរាល់ហើយឬនៅ? ចូរកុំប្រើពាក្យ "លក់"តែជំនួសអោយពាក្យថា"ជួយ"វិញ។
នេះមូលហេតុដែលពាក្យ"ជួយ" ជាពាក្យដែលមានភាពល្អប្រសើរជាង"លក់"។
ដោយការផ្លាស់ប្តូរនេះ
អ្នកបញ្ជាក់ពីភាពខុសគ្នាដ៏សំខាន់មួយនៅក្នុងមនោគមវិជ្ជានៃអាជីវកម្មរបស់អ្នក។
ខ្ញុំកំពុងប្រាប់អ្នកថា មិនគួរប្រើប្រាស់ពាក្យថា"លក់"នោះទេ ពីព្រោះតែខ្ញុំមិនចង់ឱ្យអ្នកលក់អ្វីមួយទៅអោយនរណាម្នាក់នោះទេ
តែផ្ទុយទៅវិញខ្ញុំពិតជាចង់ឱ្យអ្នកជួយមនុស្ស។
ដូច្នេះតើអ្នករកប្រាក់តាមរយៈការជួយអ្នកដទៃបានដោយរបៀបណា? ចូរចងចាំថាមនុស្សភាគច្រើនស្វែងរកដំណោះស្រាយក្នុងការដោះស្រាយបញ្ហារបស់ពួកគេ តែមិនមែនជាផលិតផលនោះទេ។
ដូច្នេះដើម្បីជួយមនុស្ស និងរកប្រាក់បាន អ្នកត្រូវតែដោះស្រាយបញ្ហាសម្រាប់មនុស្ស។
នោះហើយជាមូលហេតុតែមួយគត់ដែលមនុស្សឱ្យលុយអ្នក។
"មនុស្សមិនបានអោយលុយអ្នក
ដោយសារតែអ្នកឆ្លាត ពូកែ ស្អាតសង្ហា
រឺមានជំនាញនោះទេ តែគេអោយលុយអ្នកក៏ព្រោះតែអ្នកអាចដោះស្រាយបញ្ហាដល់គេបាន"។
ប្រសិនបើមនុស្សមិនអាចមើលឃើញពីរបៀបដែលបញ្ហារបស់ពួកគេអាចត្រូវបានដោះស្រាយដោយអ្វីដែលអ្នកកំពុងផ្តល់ជួននោះទេ
អញ្ជឹងមានន័យថាអ្នកកំពុងខ្ជះខ្ជាយពេលវេលា
និងធនធានរបស់អ្នកហើយ។
ហើយប្រសិនបើបញ្ហាដែលអ្នកព្យាយាមដោះស្រាយមិនល្អគ្រប់គ្រាន់ទេ
នោះអ្នកនឹងមានផ្លូវដ៏លំបាកមួយនៅខាងមុខអ្នកហើយ។
ចូរអានបន្តដើម្បីរកឱ្យឃើញថាជាហេតុអ្វី
...
ជួយដោះស្រាយបញ្ហាពិត
អ្នកត្រូវធ្វើអ្វីមួយដែលអាចជួយដល់មនុស្សជាច្រើនខណៈពេលដែលអ្នកស្ថិតនៅក្នុងទីផ្សារពិសេស។ បង្ហាញមនុស្សពីរបៀបដែលអ្នកអាចជួយពួកគេ
និងដោះស្រាយលើចំណុចឈឺចាប់ជាក់លាក់របស់ពួកគេ។
ដែលហៅថាជាសាររបស់អ្នក ហើយយវាជាបច្ចេកទេសដ៏ល្អបំផុត។ ឧបមាថាអ្នកមានផលិតផលដែលជួយបំបាត់សក់ជ្រុះ។
ចូរកុំនិយាយថា "អេ៎! ខ្ញុំមានកម្មវិធី(ផលិតផល)ដ៏អស្ចារ្យមួយក្នុងការបំបាត់សក់ជ្រុះបាន។ ខ្ញុំមានផលិតផលមួយដែលអាចបណ្តុះសក់"។
នោះមិនអីទេ
ប៉ុន្តែតើពិតជាគួរឱ្យទាក់ទាញទេ?
តើនោះជាសាររបស់អ្នកមែនទេ?
ជំនួសអោយឃ្លានឹង
អ្នកគូរតែនិយាយថា.....
តើអ្នកកំពុងមានការធុញទ្រាន់ក្នុងការមើលឃើញក្បាលទំពែករបស់អ្នកនៅក្នុងកញ្ចក់មែនទេ?
តើវាធ្វើឱ្យអ្នកខកចិត្តទេ?
តើអ្នកនៅចាំថ្ងៃដែលអ្នកធ្លាប់មានសក់ពេញទេ?
"ចាប់តាំងពីពេលនោះមក
អ្នកបានឃើញលក់ជ្រុះមែនទេរៀងរាល់ថ្ងៃនេះ?
តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលមនុស្សម្នាមើលមកអ្នក
ហើយតើរឿងដំបូងនោះ គឺអ្នកគិតថាពួគគេកំពុងមើលមកក្បាលទំពែករបស់អ្នកឬ?
តើវាធ្វើឱ្យអ្នកមានអារម្មណ៍យ៉ាងណាដែរ?
តើអ្នកចង់បានសក់ល្អស្អាតដូចពីមុន
ដើម្បីអោយអ្នកមានទំនុកចិត្តលើខ្លួនអ្នកម្តងទៀតទេ?
តើអ្នកចង់ក្រោកពីព្រលឹម ហើយឃើញសក់ដ៏ក្រាស់ស្រស់ស្អាតរបស់អ្នកទេ?
តើវាមិនអស្ចារ្យទេឬ? ពិតជាល្អខ្លាំងណាស់ ខ្ញុំមានផលិតផលមួយសម្រាប់អ្នក!
"
តើមានមានភាពខុសគ្នាមែនទេ? ភាពខុសគ្នាដ៏សំខាន់នៅទីនេះគឺថាអ្នកកំពុងផ្ផ្តល់ជូនដល់មនុស្សដែលកំពុងស្វែងរកដំណោះស្រាយរបស់អ្នក។
នេះធ្វើឱ្យអ្នកស្ថិតក្នុងស្ថានភាពនៃការជួយ។
នេះវាជាការជំនួសអោយ"ការលក់"។
នៅពេលអ្នកដឹងថាបញ្ហាអ្វីដែលអ្នកកំពុងដោះស្រាយ
នោះអ្នកមិនចាំបាច់ "លក់" អ្វីទាំងអស់។
សូមឱ្យយល់ច្បាស់ថាគោលដៅរបស់អ្នកគឺនៅតែបន្តលក់....
មិនមានអ្វីខុសជាមួយការពិតដែលថាអ្នកនៅតែចង់ទទួលបានការលក់នោះទេ។ យ៉ាងណាមិញអ្នកកំពុងធ្វើការផ្តល់ជូនមួយដើម្បីលុយ
ពីព្រោះនោះជាអ្វីដែលអ្នកកំពុងធ្វើ។
ទោះយ៉ាងណាការលក់ទៅដល់ទាំងនោះ
ក៏នៅតែជាមនុស្សដែលអ្នកកំពុងព្យាយាមជួយដដែល។
នេះគ្រាន់តែជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្រ្តជាច្រើនដើម្បីក្លាយជាអ្នកលក់ដូរដ៏អស្ចារ្យ។
ហេតុអ្វីបានជាអ្នកត្រូវក្លាយជាអ្នកធ្វើទីផ្សារដ៏អស្ចារ្យ?
ជាការប្រសើរណាស់,
ដោយសារតែទីផ្សារគឺជាផ្នែកមួយនៃអាជីវកម្មរបស់អ្នក
ដែលនឹងធ្វើឱ្យមានភាពខុសគ្នារវាងភាពជោគជ័យ
ឬបរាជ័យរបស់អ្នក។ ជាអកុសល មនុស្សភាគច្រើនគឺជាអ្នកទីផ្សារមិនពូកែ នោះហើយជាមូលហេតុដែលមនុស្សភាគច្រើនបន្តធ្វើការយ៉ាងលំបាកហើយរកប្រាក់ចំណូលបានតិចតួច។
ប្រភព:
harveker.com
Comments
Post a Comment