បង្កើតជាទំលាប់មួយ ដើម្បីអនុវត្តសាងសុភមង្គល

បង្កើតជាទំលាប់មួយ ដើម្បីអនុវត្តសាងសុភមង្គល



អនុវត្តធ្វើឱ្យល្អឥតខ្ចោះ តើមែនទេ? ខុស! ដំបូងបំផុត គឺថាគ្មានអ្វីល្អឥតខ្ចោះនោះទេ។ អ្នកពិតជាមិនចង់បានអ្វីដែលល្អឥតខ្ចោះទេ។ ហេតុអ្វី? ពិតជាល្អមែនទែន!  នៅពេលដែលអ្នកបានទៅដល់ហើយនេះ តើអ្នកទៅកន្លែងណាទៀត? ទៅក្រោយ? ទៅកន្លែងអាក្រក់ជាងនេះ? ឬមិនទៅកន្លែងណាទេ?   ការអនុវត្តសាងសុភមង្គល ឬក៏អ្វីផ្សេងទៀតអោយដំណើរការ។

របៀបចាប់ផ្តើមការអនុវត្តសាងសុភមង្គលក្នុងជីវិតរបស់អ្នក ក្នុងពេលឥឡូវនេះ

Harv Eker បាននិយាយថាៈ នៅពេលដែលសរសេរនៅគ្រាដំបូង នោះកីឡាអូឡាំពិកនៅរដូវត្រជាក់បានទើបតែចាប់ផ្តើមដែរ (នៅឯ Vancouver ដោយគ្មានការសង្ស័យទេ!) ខ្ញុំចាប់ផ្តើមគិតអំពីសិល្បៈនៃការអនុវត្ត និងភាពល្អឥតខ្ចោះ។ មើលអត្តពលិកត្រៀមលក្ខណៈរួចរាល់ដើម្បីប្រកួតប្រជែង ខ្ញុំមានការភ័យខ្លាចពីភាពខ្លាំងរបស់ពួកគេ និងការយកចិត្តទុកដាក់។ មិនមានការសង្ស័យទេថាអត្តពលិកទាំងនេះកំពុងខិតខំដើម្បីភាពឥតខ្ចោះនោះ។

ចំនុចចាប់ផ្តើមនៃការអនុវត្តគឺមិនមែនជាភាពល្អឥតខ្ចោះនោះទេ

យើងចង់ឱ្យបានល្អឥតខ្ចោះ  ប៉ុន្តែវាកំពុងដំណើរការ បើសិនជាអ្នកយល់ថា វាមិនមែនគ្រាន់តែជាគោលដៅទេ នោះវាគឺជាការធ្វើដំណើរ។  នោះហើយជាមូលហេតុដែលវាជួយពិនិត្យមើលដំណើរការនៅពេលនិយាយអំពីលទ្ធផលទាំងនោះ ដោយសារតែអ្វីដែលជាចំណុចនៃការទទួលបានកន្លែងដែលអ្នកតែងតែចង់ទៅ។ បើអ្នកត្រូវមានការរំខានចិត្តគ្រប់ពេលវេលានោះ តើសុភមង្គលនៅឯណា?


សុភមង្គលគឺជាដំណើរការមួយដែលមានលទ្ធផលច្រើន

ខ្ញុំចង់និយាយថា  ជ័យជំនះដែលពិបាកទទួលបានគឺជាជ័យជំនះជាដ៏អស្ចារ្យ។  ប៉ុន្តែសូមគិតអំពីវានេះថា តើសុភមង្គលក្នុងជីវិតត្រូវបានកំណត់លើភាពជោគជ័យផ្នែកហិរញ្ញវត្ថុ ឬក៏លើជំនួញ ឬក៏លើអាជីព ឬក៏ជោកជ័យលើគោលដៅមែនទេ?

យើងទាំងអស់គ្នាទទួលបានខ្លះៗនៅចំនុចទាំងនោះនៅក្នុងឆាកជីវិតរបស់យើងហើយ។ ដោយនិយាយថាពីអ្វីមួយ ដូចជា  "បើខ្ញុំមាន...........ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង។"  ជួនកាលយើងអាចទទួលបានអ្វីដែលយើងគិតថានឹងធ្វើឱ្យយើងសប្បាយចិត្ត ប៉ុន្តែជាធម្មតាតើអ្វីដែលបញ្ចប់អ្វីដែលបានកើតឡើងនោះ? យើងមានអារម្មណ៍អស់សង្ឃឹមបន្តិចបន្តួចបើអ្វីៗទាំងអស់ដែលយើងរកបានតែវាមិនពិតជាគ្រប់គ្រាន់ក្នុងការធ្វើអោយយើងមានភាពសប្បាយរីករាយដូចអ្វីដែលយើងបានគិតនោះ។

អ្នកអាចធ្វើការងាររបស់អ្នកដើម្បីទទួលបានអ្វីដែលអ្នកចង់បានដោយការអនុវត្តការផ្តល់ជួននិងការទទូលយករបស់អ្នក និងយុទ្ធសាស្ត្រនៃការវិនិយោគរបស់អ្នក។ អ្នកអាចអនុវត្តលើអ្វីៗផ្សេងៗរហូតដល់ទទូលបានវា ប៉ន្តែវានោះមិនមានន័យថាអ្វីគ្រប់យ៉ាងតែងតែល្អឥតខ្ចោះនោះទេ។ ការអនុវត្តមិនបានធ្វើអោយទទូលភាពល្អឥតខ្ចោះនោះទេ។


អនុវត្តន៍អោយក្លាយជាទម្លាប់
អនុវត្តន៍អោយក្លាយជាទម្លាប់


អនុវត្តន៍អោយក្លាយជាទម្លាប់ ហើយទម្លាប់បានក្លាយជាភាពអចិន្ដ្រៃយ៍(ប្រចាំ)បានលុះត្រាតែយើងផ្លាស់ប្តូរមនសិការ។ យើងកំពុងហ្វឹកហាត់អ្វីគ្រប់យ៉ាងតាមរយៈទម្លាប់របស់យើង ហើយសូម្បីនៅពេលយើងមិនបានគិតអំពីវាក៏ដោយ។

ប្រសិនបើអ្នកអនុវត្តគំនិតដែលថា"ខ្ញុំនឹងសប្បាយចិត្តនៅពេល[បំពេញអ្វីដែលអ្នកត្រូវការនៅទីនេះ]កើតឡើង" អ្នកតែងតែពន្យារពេលសុភមង្គលរបស់អ្នករហូតដល់[បំពេញអ្វីដែលអ្នកត្រូវការនៅទីនេះ]កើតឡើង" មិនមែនដោយសារតែអ្វីដែលមិនធ្លាប់ក្លាយជាអ្វីដែលអស្ចារ្យនោះទេ ប៉ុន្តែដោយសារតែអ្នកបានក្លាយជាអ្នកគ្រប់គ្រងទៅលើអ្វីដែលមិនជាភាពសប្បាយរីករាយ។

ការគ្មានសុភមង្គលនឹងក្លាយជាទំលាប់របស់អ្នក!


អ្នកត្រូវតែអនុវត្តអោយមានភាពសប្បាយរីករាយ ដោយមិនគិតពីអ្វីដែលកំពុងកើតឡើងក្នុងជីវិត។ ថាតើអ្នកឈ្នះឬចាញ់នោះទេ ឬក៏ទទូលបានជោគជ័យ ឬក៏ទទូលបទពិសោធន៍មិនទាន់បានភាពជោគជ័យបណ្តោះអាសន្ននោះទេ។ ទោះបីជាអ្វីគ្រប់យ៉ាងគឺជារបៀបដែលអ្នកតែងតែសុបិន ឬក៏ប្រសិនបើអ្នកនៅតែស្ថិតនៅលើផ្លូវទៅកាន់គោលដៅដ៏សំខាន់នៃគោលដៅបន្ទាប់របស់អ្នកក៏ដោយ។


អនុវត្តអ្វីដែលអ្នកចង់ធ្វើនៅពេលអនាគត

ប្រសិនបើអ្នកចង់មានចិត្ដអត់ធ្មត់និងមិនប្រតិកម្មនោះ អ្នកត្រូវតែអនុវត្តការអត់ធ្មត់ក្នុងពេលឥឡូវនេះ។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក អ្នកត្រូវចាប់ផ្តើមគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឥឡូវនេះទោះបីអ្នករកលុយបានប៉ុន្មានក៏ដោយ។  ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ អ្នកត្រូវអនុវត្តភាពជោគជ័យឥឡូវនេះ។ ប្រសិនបើអ្នកចង់បានសុភមង្គល ចូរចាប់ផ្តើមអនុវត្តសុភមង្គលឥឡូវនេះ។


គន្លឹះសំខាន់គឺត្រូវរីករាយនឹងប្រតិបត្តិការ ព្រមទាំងរីករាយនឹងការធ្វើដំណើរ។ យើងអាចមានពេលល្អឥតខ្ចោះ ក្នុងពេលដែលយើងមិនចង់ផ្លាស់ប្តូរសូម្បីតែមួយរឿង ប៉ុន្តែវាមិនយុត្តិធម៌ទេ និងមិនពិតទេក្នុងការសួរអំពីជីវិតគ្រប់ពេលវេលានោះ។  ប៉ុន្តែវាស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងទាំងស្រុងក្នុងការអនុវត្តអ្វីដែលយើងចង់បាននៅពេលឥឡូវនេះ!






ប្រភពៈ harveker.com

Comments