ច្បាប់លុយថ្មីទី៧ៈ ឆាកជីវិតគឺជាកីឡាមួយក្រុម ចូរជ្រើសរើសក្រុមរបស់អ្នកដោយការប្រុងប្រយ័ត្ន
ច្បាប់លុយថ្មីទី៧ៈ ឆាកជីវិតគឺជាកីឡាមួយក្រុម ចូរជ្រើសរើសក្រុមរបស់អ្នកដោយការប្រុងប្រយ័ត្ន |
កំណត់អ្នកលេងដើម្បីកំណត់ការជោគជ័យរបស់អ្នក
មនុស្សរាប់លាននាក់បានឆ្លងកាត់ជីវិតនៅក្នុងសាលាម្តងហើយម្តងទៀត ពូកគាត់បានធ្វើតេស្តជីវិតដោយខ្លួនឯងដោយពុំបានសុំជំនួយឡើយ។
គោលគំនិតរបស់ពួកគេគឺថា
"បើអ្នកចង់ធ្វើអ្វីមួយឱ្យល្អ គឺត្រូវធ្វើដោយខ្លួនឯង"។
ប៉ុន្តែឪពុកអ្នកមានរបស់លោករ៉ូបឺត
គីយូសាគីបាននិយាយថា "ការធ្វើជំនួញនិងការវិនិយោគគឺជាក្រុមកីឡា"។
Babe Ruth ជាអ្នកលេងបាល់បោះដ៏អស្ចារ្យម្នាក់ដែលនិយាយថា
"របៀបលេងរបស់ក្រុម គឺជាការសម្រេចភាពជោគជ័យរបស់ក្រុម" ។
អាចមានកីឡាករល្បីបំផុតនៅក្នុងពិភពលោកប៉ុន្តែប្រសិនបើពួកគេមិនលេងជាក្រុមទេ នោះក្លឹបនឹងមិនមានតំលៃឡើយ។
តើពួកគេលេងអោយនរណា?
"រឿងដែលពិបាកបំផុត គឺការស្វែងរក"
ឧទាហរណ៍: ពេលគូស្វាមីភរិយាវ័យក្មេងមួយគូរកំពុងតែរៀបគំរោងការហិរញ្ញវត្ថុ បញ្ហានោះថាតើពួកវាកំពុងរៀបចំគំរោងការហិរញ្ញវត្ថុអោយអ្នកណា?
តើពួកគេកំពុងលេង (បង្កើនចំណូល) អោយក្រុមណា ឬកំពុងលេងអោយស្ថាប័នហិរញ្ញវត្ថុណាមួយមែនទេ? គ្រប់ប័ណ្ឌឥណទាន(Credit Card)ដែលអ្នកមាននៅក្នុងដៃនោះ គឹមានន័យថាអ្នកកំពុងតែលេងអោយក្រុមផ្សេងហើយ។ ការកម្ចីទិញផ្ទះរបស់អ្នក គឺមានន័យថាអ្នកកំពុងលេងអោយក្រុមផ្សេងផងដែរ។(អ្នកកំពុងរកចំណូលអោយអ្នកផ្សេង)
នៅក្នុងពិភពលោកយើងនេះគឺមានពេញទៅដោយបុគ្គលិក(E) និងម្ចាស់អាជីវកម្មខ្នាតតូច (S) ដែលបានផ្លាស់ខ្លួនទៅជាអ្នកជំនួញនិងអ្នកវិនិយោគក្នុងគោលដំណងដើម្បីធ្វើអោយមានភាពល្អប្រសើខាងផ្នែកហិរញ្ញវត្ថុរបស់ពួកគេ បញ្ហានៅត្រង់ថាអ្នកទាំងអស់នោះ និងឧបករណ៍ទាំងនោះគឺសុទ្ធតែលេងសម្រាប់តែអាជីវកម្មនិងអ្នកវិនិយោគប៉ុណ្ណោះ។ មិនមែនលេងសម្រាប់ខ្លួនពួកគេនោះទេ។
ការជ្រើសរើសក្រុមរបស់អ្នក
ប្រសិនបើអ្នកចង់ជោគជ័យក្នុងជីវិតរបស់អ្នក នោះអ្នកត្រូវតែមានជំនាញក្នុងផ្នែករបស់អ្នក។
កីឡាករសំខាន់ៗសម្រាប់ក្រុមរបស់អ្នករួមមាន មេធាវី គណនេយ្យករសាធារណៈស្របច្បាប់ (CPA) ដែលអាចជួយអ្នកលើផ្នែកគណនេយ្យនិងពន្ធដារ ឈ្មួញកណ្តាល អ្នកជំនាញក្នុងការជ្រើសរើសការវិនិយោគ ទីប្រឹក្សា និងគ្រូបង្វឹក។
ត្រូវជ្រើសរើសអ្នកឆ្លាតវៃ
គន្លឹះសំខាន់គឺត្រូវជ្រើសរើសដោយប្រាជ្ញា។
កុំជ្រើសរើសមនុស្សណាដែលអ្នកមិនដឹងច្បាស់ថាតើគេលេងអោយក្រុមអ្នក ឬក៏អោយក្រុមផ្សេងទៀត។
ទីបំផុត បុគ្គលណាដែលជ្រើសរើសក្រុមរបស់គេឱ្យបានដោយឆ្លាតវៃបំផុតនោះគឺជាអ្នកដែលឈ្នះ។
ដូច្នេះតើអ្នកណានៅក្នុងក្រុមអ្នក?
ប្រភពៈ richdad.com
Comments
Post a Comment